ក្បួនខ្នាត និង​ការហៅ
៣៥. ការថែទាំ និង​ការប្រើប្រាស់​សាលា​ប្រជុំ


« ៣៥. ការថែទាំ និង​ការប្រើប្រាស់​សាលា​ប្រជុំ » ជម្រើសចេញ​មកពី​ក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។

« ៣៥. ការថែទាំ និង​ការប្រើប្រាស់​សាលា​ប្រជុំ » ជម្រើសចេញ​មកពី​ក្បួនខ្នាតទូទៅ

មនុស្ស​កំពុង​សម្អាត​បង្អួច និង​បូមធូលី

៣៥.

ការថែទាំ និង​ការប្រើប្រាស់​សាលា​ប្រជុំ

៣៥.១

គោលបំណង

សាសនាចក្រ​ផ្ដល់​សាលាប្រជុំ​ទាំងឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ដែល​ចូល​មក​អាច ៖

៣៥.២

តួនាទី និង​ការទទួល​ខុសត្រូវ

៣៥.២.២

អ្នកគ្រប់គ្រង​អគារ​សាសនាចក្រ

អ្នកគ្រប់គ្រង​អគារ​ដែល​ជា​បុគ្គលិក​របស់​សាសនាចក្រ ជួយ​ស្តេក​នីមួយៗ​ឲ្យ​ដំណើរការ​សាលា​ប្រជុំ ។ គាត់​រៀបចំ​ការជួសជុល​ធំៗ ការសម្អាត​ពិសេស និង​ការថែទាំ​អគារ​ជា​ប្រចាំ ។

តាម​ដែល​ត្រូវការ អ្នកគ្រប់គ្រង​អគារ​ជួយ​បង្រៀន​ដល់​អ្នកតំណាង​អគារ​របស់​ស្តេក និង​វួដ អំពី​របៀប​សម្អាត​អគារ និង​ធ្វើ​ការងារ​ខាងក្នុង​ផ្សេងៗ​ទៀត ។ គាត់​ផ្ដល់​ការណែនាំ សម្ភារ និង​ឧបករណ៍ ។

គាត់​ក៏​អាច​ពិនិត្យ​មើល​ការចំណាយ​លើ​អគារ​ជាមួយ​នឹង​ប៊ីស្សព​ផងដែរ ។

៣៥.២.៧

គណៈ​ប៊ីស្សព

គណៈប៊ីស្សព ( ឬ​អ្នក​តំណាងអគារ​ប្រចាំ​វួដ ) បង្រៀន​សមាជិក​ពី​របៀប​ប្រើប្រាស់ មើលថែ និង​រក្សា​សន្តិសុខ​ដល់​សាលាប្រជុំ ។ គណៈប៊ីស្សព​ក៏​ប្រគល់​កូនសោ​ដល់​ថ្នាក់ដឹកនាំ​វួដ​ផងដែរ ។

ពួកគាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា សកម្មភាព​នៅក្នុង​អគារ និង​នៅលើ​បរិវេណ​អគារ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព ( សូមមើល ២០.៧ ) ។

ពួកគាត់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នកគ្រប់គ្រង​អគារ​សាសនាចក្រ​អំពី​ការថែទាំ និង​តម្រូវការ​ផ្នែក​ប្រតិបត្តិការ​របស់​អគារ ។ ពួកគាត់​ក៏​អាច​នឹង​ពិនិត្យ​មើល​ការចំណាយ​ដែល​ទាក់ទង​ជាមួយ​នឹង​អ្នកគ្រប់គ្រង​អគារ​ផងដែរ ។

៣៥.២.៩

អ្នកតំណាង​អគារ​វួដ

គណៈប៊ីស្សព​កំណត់​ថា​តើ​ត្រូវ​ហៅ​អ្នកតំណាង​អគារ​ប្រចាំ​វួដ​ម្នាក់​ឬ​អត់ ។ ប្រសិនបើ​ពួកគាត់​សម្រេច​ចិត្ត​ថា​ត្រូវ​ផ្ដល់​ការហៅ​នេះ នោះ​គណៈប៊ីស្សព​អាច​ហៅ​សមាជិក​មជ្ឈិមវ័យ​ជា​បុរស ឬ​ស្ត្រី​ម្នាក់ ។ ប្រសិន​បើ​អ្នក​តំណាងអគារ​ប្រចាំ​វួដ​មិន​ត្រូវបាន​ហៅ​ទេ នោះ​ប៊ីស្សព​អាច​ចាត់តាំង​ការទទួល​ខុសត្រូវ​នេះ​ទៅ​ទីប្រឹក្សា​មួយ​រូប​របស់​គាត់ ស្មៀន​វួដ ឬ​ជំនួយការ​ស្មៀន​វួដ ឬ​លេខា​ប្រតិបត្តិ ។

អ្នក​តំណាងអគារ​ប្រចាំ​វួដ​រៀបចំ​សមាជិក និង​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​សម្អាត និង​ថែទាំអគារ ។

៣៥.៣

ការផ្ដល់​សាលាប្រជុំ

សាលាប្រជុំ​មាន​ទំហំ និង​ប្រភេទ​ខុសៗ​គ្នា ដោយ​ផ្អែក​ទៅលើ​តម្រូវការ និង​លក្ខខណ្ឌ​ក្នុង​មូលដ្ឋាន ។ សាលាប្រជុំ​មួយ​អាច​ជា​កន្លែង​សាងសង់​ដោយ​សាសនាចក្រ ឬ​កន្លែង​ដែល​បាន​ជាវ​ដោយ​សាសនាចក្រ ផ្ទះ​របស់​សមាជិក សាលា​រៀន​ក្នុង​មូលដ្ឋាន ឬ​មជ្ឈមណ្ឌល​ក្នុង​សហគមន៍ កន្លែង​ជួល ឬ​ជម្រើស​ដែល​បាន​អនុម័ត​ផ្សេងទៀត ។

ថ្នាក់ដឹកនាំ​ក្នុង​តំបន់ និង​មូលដ្ឋាន ត្រូវ​ខិតខំ​ព្យាយាម​ដើម្បី​ប្រើប្រាស់​សាលាប្រជុំ​ដែល​មាន​ស្រាប់​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ធ្វើ​ការផ្ដល់​អនុសាសន៍​ប្រកប​ដោយ​ភាពឈ្លាសវៃ​ក្នុង​ការរៀបចំ​កន្លែង​បន្ថែម​ទៀត ។

៣៥.៤

ការថែទាំ​សាលាប្រជុំ

៣៥.៤.១

ការសម្អាត និង​ការ​ថែទាំ​សាលាប្រជុំ

ថ្នាក់ដឹកនាំ និង​សមាជិក​ក្នុង​មូលដ្ឋាន រួមទាំង​យុវវ័យ មាន​ទំនួលខុសត្រូវ​ក្នុង​ការ​ជួយ​រក្សា​អគារ​នីមួយៗ​ឲ្យ​បាន​ស្អាត និង​នៅក្នុង​ស្ថានភាព​ល្អ​ប្រសើរ ។

កាលវិភាគ​សម្អាត​មិនគួរ​ជា​បន្ទុក​ទៅលើ​សមាជិក​នោះ​ទេ ។ ឧទាហរណ៍ ប្រសិនបើ​ធ្វើដំណើរ​ទៅ​អគារ​នោះ​គឺ​ជា​ការលំបាក នោះ​សមាជិក​អាច​ធ្វើ​ការសម្អាត ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ប្រចាំ​សប្តាហ៍ នៅពេល​ពួកគេ​នៅឯ​សាលា​ប្រជុំ​ស្រាប់ ។

៣៥.៤.២

ការស្នើសុំ​ការជួសជុល

សមាជិក​ក្រុមប្រឹក្សា​វួដ និង​ស្តេក អាច​រាយការណ៍​ពី​តម្រូវការ​នានា​សម្រាប់​ការជួសជុល​អគារ​បាន ។ ការណ៍​នេះ​អាច​ត្រូវបាន​ធ្វើ​ឡើង ដោយ​ប្រើប្រាស់​ឧបករណ៍ ការរាយការណ៍​បញ្ហា​អគារ ( រ.ប.អ. )

៣៥.៤.៥

សុវត្ថិភាព និង​សន្តិសុខ

ថ្នាក់ដឹកនាំ និង​សមាជិក​គួរតែ ៖

  • រក្សា​ច្រក​ផ្លូវ ជណ្តើរ ច្រកចេញ និង​បន្ទប់​ឧបករណ៍​ប្រើប្រាស់​ឲ្យ​ស្រឡះ​សម្រាប់​ការ​ចេញចូល​ដោយ​សុវត្ថិភាព ។

  • ចូរ​កុំ​ប្រើ ឬ​កុំ​រក្សា​ទុក​វត្ថុ​គ្រោះថ្នាក់ ឬ​ងាយឆាបឆេះ​នៅក្នុង​អគារ​ឡើយ ។

  • បង្កើត និង​ធ្វើតាម​នីតិវិធី​ចាក់សោ​អគារ ។

  • រក្សា​ឧបករណ៍​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ​ឲ្យ​មាន​សុវត្ថិភាព​ពី​ចោរ ។

  • ដឹង​ពី​របៀប​បិទ​របស់​ប្រើប្រាស់ ដូចជា​ទឹក អគ្គិសនី និង​ហ្គាស ឬ​ប្រេង ។

តាម​ដែល​ចាំបាច់ អ្នកគ្រប់គ្រង​អគារ​អាច​ផ្ដល់​ផែនទី​មួយ ដែល​បង្ហាញ​ពី​បំពង់​ពន្លត់​អគ្គិភ័យ កញ្ចប់​ជំនួយ​បឋម និង​ទីតាំង​ដើម្បី​បិទ​ទឹក​ភ្លើង ។ ព័ត៌មាន​បន្ថែម អំពី​សុវត្ថិភាព​មាន​នៅក្នុង « សុវត្ថិភាព និង​និតិវិធី​ចាក់សោ » នៅក្នុង « ការថែទាំ​សាលាប្រជុំ » ( មគ្គទេសក៍​អគារ​សាលាប្រជុំ ) ។ សូមមើល​ផងដែរ ២០.៧ ។

៣៥.៥

គោលនយោបាយ​អំពី​ការប្រើប្រាស់​សាលាប្រជុំ​សាសនាចក្រ

៣៥.៥.១

គោលការណ៍ និង​លក្ខខណ្ឌ​មូលដ្ឋាន​សម្រាប់​ការប្រើប្រាស់​សាលាប្រជុំ​របស់​សាសនាចក្រ

ការប្រើប្រាស់​អគារ​ប្រជុំ​សាសនាចក្រ​ត្រូវតែ​បំពេញ​តាម​តម្រូវការ​មូលដ្ឋាន​ដូច​ខាង​ក្រោម ៖

  • ធ្វើ​ឲ្យ​ស្រប​តាម​គោលលទ្ធិ​គោលនយោបាយ និង​ការអនុវត្ត​របស់ សាសនាចក្រ រួមទាំង​លក្ខណៈ និង​គោលបំណង​ដ៏​ពិសិដ្ឋ​នៃ​សាលា​ប្រជុំ​របស់​សាសនាចក្រ ។

  • សូម​គោរព​តាម​ច្បាប់ ។

  • ធ្វើ​ឲ្យ​សមស្រប​ជាមួយនឹង​ស្ថានភាព​លើកលែង​ពន្ធ​របស់​សាសនាចក្រ​បើ​អនុវត្ត ។

  • សូម​ចាត់​វិធានការ​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​កាត់បន្ថយ និង​គ្រប់គ្រង​សុវត្ថិភាព​ហានិភ័យ រួមទាំង​គោលការណ៍​ណែនាំ និង​គោលនយោបាយ​សាសនាចក្រ ការការពារ​កុមារ និង​យុវវ័យ ( សូមមើល ១២.៥.១ និង ២០.៧.១ )

  • អនុលោម​តាម​លក្ខខណ្ឌ និង​ការដាក់កំហិត​ផ្សេងទៀត​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ប្រធាន​ស្ដេក ឬ​ប៊ីស្សព ។

៣៥.៥.២

ការប្រើប្រាស់​សាលាប្រជុំ​សាសនាចក្រ

ការប្រជុំ​សាសនាចក្រ កម្មវិធី និង​សកម្មភាព​នានា​មាន​អាទិភាព​ជាង​លើ​ការប្រើប្រាស់​សាលាប្រជុំ​ផ្សេង​ទៀត​ប្រសិន​បើ​ជាន់​សកម្មភាព​គ្នា ។

វួដ និង​ស្តេក​ក៏​អាច​ផ្តល់​នូវ​កម្មវិធី​សាសនាចក្រ​ផ្សេង​ទៀត ដែល​ផ្តល់​ប្រយោជន៍​ដល់​សមាជិក និង​សហគមន៍​ផងដែរ ។ ទាំងនេះ​រួមមាន ៖

៣៥.៥.៣

សមាជិក​ប្រើប្រាស់​សាលាប្រជុំ — ផ្ទាល់ខ្លួន និងគ្រួសារ

សមាជិក​អាច​ស្នើ​សុំ​ប្រើប្រាស់​សាលាប្រជុំ​មួយ​នៅ​ក្នុង​ស្ដេក​របស់​ពួកគេ សម្រាប់​សកម្មភាព​ផ្ទាល់ខ្លួន ឬ​គ្រួសារ ។ ដើម្បី​ស្វែងរក​ការអនុម័ត​ពួកគេ​ទាក់ទង​សមាជិក​នៃ​គណៈប៊ីស្សព​នៃ វួដ​មួយ​ដែល​ជួបជុំគ្នា​នៅក្នុង​សាលាប្រជុំ​នោះ ( ឬ​នរណា​ម្នាក់​ដែល​គាត់​បាន​កំណត់ ) ។ ស្ថានភាព​ដូចតទៅនេះ​អនុវត្ត​បាន​ដូចជា ៖

  • ការប្រើប្រាស់​នេះ​ត្រូវតែ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ដោយ​សមាជិក​ពេញវ័យ ដែល​ទទួល​ខុសត្រូវ​ក្នុង​វួដ​ដែល​ជួបជុំគ្នា​នៅ​ក្នុង​សាលាប្រជុំ​នោះ ។

  • អ្នកប្រើប្រាស់​មាន​ទំនួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​រាល់​ការខូចខាត​ណា​មួយ​ទៅ​លើ​អាគារ ឬ​ការរងរបួស ឬ​ការទទួល​ខុសត្រូវ​ដែល​ពាក់ព័ន្ធនឹង​ការប្រើប្រាស់​បែប​នេះ ។

  • អ្នកប្រើប្រាស់​ត្រូវ​សម្អាត និង​ធ្វើ​ឲ្យ​អគារ​ស្អាត​ទាំងស្រុង​ដូច​ពី​មុន​ពេល​ប្រើប្រាស់ ។

  • អ្នកប្រើប្រាស់​ត្រូវ​អនុលោម​តាម​ការណែនាំ និង​សំណើ​មកពី ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន រួមទាំង​សំណើ​របស់​ថ្នាក់ដឹកនាំ​ដែល​សុំ​ឲ្យ​ត្រួតពិនិត្យមើល​ពេល​ប្រើប្រាស់​នោះ​ផងដែរ ។

  • ថ្នាក់​ដឹកនាំ​សាសនាចក្រ​អាច​សុំ​ឲ្យ​បុគ្គល ឬ​ក្រុម​ណា​មួយ​ឈប់​ប្រើ​ទ្រព្យសម្បត្តិ​នោះ ប្រសិន​បើ​ពួកគេមិនអនុវត្ត​តាមគោលការណ៍​ណែនាំ​ទេ ។

  • សម្រាប់​សកម្មភាព​ដែល​បាន​អនុម័ត នោះ​ថ្នាក់ដឹកនាំ​វួដ និង​ស្តេក​គួរ​តែ​ចាត់ចែង​សម្រាប់​ការចូល​ប្រើប្រាស់​សាលាប្រជុំ ។ កូនសោ​អគារ​គួរតែ​ត្រូវ​បាន​ប្រគល់​ឲ្យ​តែ​សមាជិក​វួដ ឬ​សមាជិក​ស្ដេក​ដែល​បាន​ចាត់តាំង​ប៉ុណ្ណោះ ។

សូមមើល ៣៨.៣.៤ សម្រាប់​ការប្រើប្រាស់​សាលាប្រជុំ​សម្រាប់​ពិធីរៀបអាពាហ៍ពិពាហ៍ និង​ពិធីជប់លៀងទទួល​ភ្ញៀវ ។

សូមមើល ២៩.៥ សម្រាប់​ការប្រើប្រាស់​សាលាប្រជុំ​សម្រាប់​ពិធី​បុណ្យសព និង​កម្មវិធី​ផ្សេងទៀត​សម្រាប់​អ្នកស្លាប់ ។

៣៥.៥.៤

ការប្រើប្រាស់​សាលាប្រជុំ​សាសនាចក្រ​ដោយ​អង្គការ​មិន​រក​ប្រាក់ ចំណេញ ឬ​ដោយ ក្រុម ឬ​បុគ្គល​ផ្សេងៗ

ថ្នាក់​ដឹកនាំ​តំបន់​អាច​អនុញ្ញាត​ឲ្យ​អង្គការ​មិន​រក​ប្រាក់​ចំណេញ សហគមន៍ និង​ក្រុម​ផ្សេង​ទៀត ( ដូចជា​ក្រុម​កីឡា ) ឬ​បុគ្គល​ដែល​មិន​បាន​រៀបរាប់​ក្នុង ៣៥.៥.៣ ដើម្បី​ប្រើ​សាលាប្រជុំ​សាសនាចក្រ សម្រាប់​សកម្មភាព ឬ​កម្មវិធី​កម្សាន្ដ​ទាំងឡាយ ។ ស្ថានភាព​ដែល​បាន​រៀបរាប់​នៅ​ក្នុង ៣៥.៥.៣ អាច​អនុវត្ត ។

ដើម្បី​ស្វែងរក​ការអនុម័ត​ពី​ថ្នាក់​ដឹកនាំ​ប្រចាំ​តំបន់​សម្រាប់​ការប្រើប្រាស់​បែប​នេះ ប្រធាន​ស្ដេក​ទាក់ទង​ទៅកាន់​អ្នក​គ្រប់គ្រង​អាគារ ។

៣៥.៥.៥

ភាពអាសន្ន

សាលាប្រជុំ​សាសនាចក្រ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សេវាកម្ម​ពិសេស​ដល់​សហគមន៍​ក្នុង​អំឡុង​ពេល​អាសន្ន ។ ឧទាហរណ៍​ប្រធាន​ស្តេក​អាច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សាលាប្រជុំ​នៅ​ក្នុង​ស្តេក​របស់​គាត់ ដោយ​ភ្នាក់ងារ​សង្គ្រោះ​មហន្តរាយ និង​ភ្នាកងារ​ផ្សេង​ទៀត​ដែល​មាន​កិច្ចខិតខំ​ដែល​ពាក់ព័ន្ធ ( សូម​មើល ៣៥.៥.៤ ) ។

៣៥.៥.៦

ការប្រើប្រាស់​អគារ​ដែល​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ

៣៥.៥.៦.១

ការប្រើ​ប្រាស់​លក្ខណៈ​ពាណិជ្ជកម្ម

ទ្រព្យសម្បត្តិ​សាសនាចក្រ​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ខាង​ពាណិជ្ជកម្ម​ទេ ។ ការប្រើប្រាស់​បែបនោះ​មិន​សមស្រប​ទៅនឹង​គោលបំណង​នៃ​ទ្រព្យសម្បត្តិ​សាសនាចក្រ​នោះ​ទេ ។​ វា​ក៏​អាច​ប្រឆាំង​នឹង​ច្បាប់​ក្នុង​មូលដ្ឋាន ឬ​ច្បាប់​ជាតិ​ផងដែរ ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ការលើកលែង​ពន្ធ​លើ​ទ្រព្យសម្បត្តិ​សាសនាចក្រ​នោះ ។

៣៥.៥.៦.៣

គោលបំណង​ខាង​នយោបាយ​

សាសនាចក្រ​មាន​ភាពអព្យាក្រឹត​ខាង​នយោបាយ ។ អគារ​សាសនាចក្រ​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ខាង​នយោបាយ ឬ​ការតស៊ូ​មតិ​បាន​ឡើយ ។ សកម្មភាព​ដែល​ហាម​ឃាត់​រួម​មាន កិច្ច​ប្រជុំ​ខាង​នយោបាយ និង​ការប្រើប្រាស់​សម្រាប់​យុទ្ធនាការ​នយោបាយ និង​ក្រុមអ្នក​តស៊ូ​មតិ ។

ទោះ​ជា​យ៉ាង​នោះ​ក្តី ការប្រើប្រាស់​ទ្រព្យសម្បត្តិ​សាសនាចក្រ​សម្រាប់​ការចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ឬ​ការបោះឆ្នោត​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជា​ករណី​លើកលែង ( សូម​មើល៣៨.៨.៣០ ) ។ ប្រធាន​ស្តេក​អាច​ទទួល​បាន​ករណី​លើកលែង​បែប​នេះ​តាមរយៈ​អ្នកគ្រប់គ្រង​អគារ ( សូម​មើល៣៥.៥.៤ ) ។