ក្បួនខ្នាត និង​ការហៅ
៣៤. ហិរញ្ញវត្ថុ និង​សវនកម្ម


« ៣៤. ហិរញ្ញវត្ថុ និងសវនកម្ម » ជម្រើសចេញ​មកពី​ក្បួនខ្នាតទូទៅ​( ឆ្នាំ២០២៣ ) ។

« ៣៤. ហិរញ្ញវត្ថុ និងសវនកម្ម » ជម្រើសចេញ​មកពី​ក្បួនខ្នាតទូទៅ

កុមារ​ម្នាក់​កាន់​ស្រោម​សំបុត្រ

៣៤.

ហិរញ្ញវត្ថុ និង​សវនកម្ម

៣៤.០

សេចក្ដីផ្ដើម

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​នានា​អនុញ្ញាត​ឲ្យ​សាសនាចក្រ​បន្ត​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​របស់​ព្រះអម្ចាស់ ( សូមមើល ១.២ ) ។ មូលនិធិ​ទាំងនេះ​គឺ​ពិសិដ្ឋ​ណាស់ ។ វា​តំណាង​ឲ្យ​ការលះបង់ និង​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនាចក្រ​នេះ ( សូមមើល ម៉ាកុស ១២:៤១–៤៤ ) ។

៣៤.២

ថ្នាក់ដឹកនាំ​ខាង​ហិរញ្ញវត្ថុ​វួដ

៣៤.២.១

គណៈ​ប៊ីស្សព

ប៊ីស្សព​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម​ចំពោះ​ហិរញ្ញវត្ថុ​នៅក្នុង​វួដ ។ គាត់​អាច​បែងចែក​កិច្ចការ​នេះ​មួយ​ចំនួន​ទៅ​ដល់​ទីប្រឹក្សា និង​ស្មៀន​របស់​គាត់ ។

ប៊ីស្សព ៖

  • បង្រៀន និង​បំផុស​ដល់​សមាជិក​ឲ្យ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ពេញលេញ ហើយ​ថ្វាយ​ដង្វាយ​ដោយ​ចិត្តសប្បុរស ( សូមមើល ៣៤.៣ ) ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា មូលនិធិ​វួដ​ត្រូវបាន​ប្រើប្រាស់ និង​ទទួល​ខុសត្រូវ​ដោយ​ត្រឹមត្រូវ ( សូមមើល ៣៤.៥ ) ។

  • ពិនិត្យ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​ជា​រៀងរាល់​ខែ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា បញ្ហា​នានា​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ​ទាំងឡាយ និង​ស្មៀន រៀន​ពី​ការទទួល​ខុស​ត្រូវ​របស់​ពួកគេ​ចំពោះ​មូលនិធិ​ពិសិដ្ឋ​របស់​សាសនាចក្រ ។

  • រៀបចំ និង​គ្រប់គ្រង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​វួដ ( សូមមើល ៣៤.៦ ) ។

  • ជួប​ជាមួយ​សមាជិក​វួដជា​ប្រចាំ​ឆ្នាំ ដើម្បី​ទទួល​បាន​ការផ្ទៀងផ្ទាត់​ដង្វាយមួយភាគ​ក្នុង​ដប់​របស់​ពួកគេ ។

៣៤.២.២

ស្មៀន​វួដ

ប៊ីស្សព​ចាត់​ឲ្យ​ស្មៀន​វួដ ឬ​ជំនួយការ​ស្មៀនវួដ​ជួយ​ក្នុង​ការរក្សា​បញ្ជីការ​ហិរញ្ញវត្ថុ​វួដ ។ ស្មៀន​គួរតែ​ធ្វើតាម​គោលនយោបាយ​បច្ចុប្បន្ន ដើម្បី​ការពារ​មូលនិធិ​របស់​សាសនាចក្រ ព្រមទាំង​ធានា​ថា​កំណត់ត្រា​សាសនាចក្រ​មាន​ភាពត្រឹមត្រូវ ។

ស្មៀន​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • កត់ត្រា និង​ដាក់​បញ្ញើ​គ្រប់​មូលនិធិ​ដែល​បាន​ទទួលជាមួយ​នឹង​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ។

  • ពិនិត្យ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​ជា​រៀងរាល់​ខែ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា បញ្ហានានា ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ។

  • ជួយ​ដល់​គណៈប៊ីស្សព​រៀបចំ​ថវិកា​វួដ​ប្រចាំ​ឆ្នាំ ( សូមមើល ៣៤.៦.១ និង ៣៤.៦.២ ) ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា សមាជិក​អាច​ចូល​ទៅមើល​របាយការណ៍​នៃ​ការបរិច្ចាគ​របស់​ពួកគេ និង​ជួយ​ពួកគេ​តាម​ដែល​ត្រូវការ ។

ស្មៀន​គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​មាន​ភាពស័ក្តិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

៣៤.៣

ការបរិច្ចាគ

៣៤.៣.១

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​ការបង់​ចំណូល​មួយ​ភាគ​ក្នុង​ដប់​របស់​មនុស្ស​ម្នាក់​ទៅកាន់​សាសនាចក្រ​របស់​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩:៣–៤; ធនធាន ត្រូវបាន​យល់​ថា​ជា​ចំណូល ) ។ សមាជិក​ទាំងអស់​ដែល​មាន​ប្រាក់​ចំណូល​គួរតែ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

៣៤.៣.១.២

ការប្រកាស​ដង្វាយ​មួយភាគ​ក្នុង​ដប់

ប៊ីស្សព​ជួប​ជាមួយ​នឹង​សមាជិក​ម្នាក់ៗ​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នីមួយៗ ដើម្បី​ផ្ទៀងផ្ទាត់​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់គាត់ ឬ​នាង ។

សមាជិក​ទាំងអស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ជួប​នឹង​ប៊ីស្សព​ដើម្បី ៖

  • ថ្លែងការណ៍​ទៅ​ប៊ីស្សព​ពី​ស្ថានភាព​ជា​អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា កំណត់ត្រា​ការបរិច្ចាគ​របស់​ពួកគេ​គឺ​ត្រឹមត្រូវ ។

ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សមាជិក​ក្រុមគ្រួសារ​ទាំងអស់​រួមទាំង​កុមារ គួរតែ​ចូលរួម​ជាមួយ​គ្នា ។

៣៤.៣.២

ដង្វាយ​តម​អាហារ

ថ្នាក់ដឹកនាំ​សាសនាចក្រ​លើកទឹកចិត្ត​សមាជិក​ឲ្យ​រស់នៅ​តាម​ច្បាប់​តមអាហារ ។ ការណ៍​នេះ​រួមមាន​ទាំង​ការផ្ដល់ដង្វាយ​តម​អាហារ​ដោយ​សប្បុរស​ផងដែរ ( សូមមើល ២២.២.២ ) ។

សេចក្តី​ណែនាំ​សម្រាប់​ការប្រើប្រាស់​មូលនិធិ​ដង្វាយ​តមអាហារ​ត្រូវបាន​ផ្តល់ឲ្យ​នៅក្នុង ២២.៥.២ ។

៣៤.៣.៣

មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា

ការបរិច្ចាគ​សម្រាប់​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង ដើម្បី​បំពេញ​បង្គ្រប់​ដល់​ការតាំង​ចិត្ត​បរិច្ចាគ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ចេញពី​វួដ​នោះ ។

ការបរិច្ចាគ​សម្រាប់​មូលនិធិ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទូទៅ ត្រូវបាន​ប្រើប្រាស់​ដោយ​សាសនាចក្រ​ក្នុង​កិច្ច​ខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​ទាំងស្រុង ។

៣៤.៣.៧

ការបរិច្ចាគ​ពុំអាច​ប្រគល់​សងវិញ​បានទេ

នៅពេល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ត្រូវបាន​ប្រគល់​ជូន​ដល់​សាសនាចក្រ នោះ​ដង្វាយ​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ។ វា​ត្រូវបាន​ឧទ្ទិស​ថ្វាយ​ទ្រង់ ។

ប្រធាន​ស្តេក និង​ប៊ីស្សព​ជូន​ដំណឹង​ទៅ​ដល់​អ្នក​ទាំង​ឡាយ​ណា ដែល​បរិច្ចាគ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ថា ការបរិច្ចាគ​ទាំងនេះ​មិន​អាច​ដក​យក​វិញ​បាន​ទេ ។

៣៤.៤

ភាពសម្ងាត់​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

ចំនួន​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ដែល​ត្រូវបាន​បង់​ដោយ​អ្នកថ្វាយ​ដង្វាយ គឺជា​ការសម្ងាត់ ។ មាន​តែ​ប៊ីស្សព និង​អ្នក​ទាំងឡាយ​ណា ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ចាត់ចែង និង​ពិនិត្យ​មើល​ការបរិច្ចាគ​ទាំងនេះ​ប៉ុណ្ណោះ ដែល​គួរតែ​ដឹង​អំពី​ព័ត៌មាន​នេះ ។

៣៤.៥

ការចាត់ចែង​មូលនិធិ​សាសនាចក្រ

ប្រធាន​ស្តេក និង​ប៊ីស្សព​ត្រូវ​ប្រាកដ​ថា មូលនិធិ​ទាំងអស់​របស់​សាសនាចក្រ​ត្រូវបាន​ចាត់ចែង​យ៉ាង​ត្រឹមត្រូវ ។ គណៈប៊ីស្សព និង​ស្មៀន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​មើល​វីដេអូ « Sacred Funds, Sacred Responsibilities » យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ ។

22:60

៣៤.៥.១

គោលការណ៍​ភាពជា​ដៃគូ

គោលការណ៍​ភាពជា​ដៃគូ​តម្រូវ​ឲ្យ​មាន​មនុស្ស​ពីរ​នាក់—សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព និង​ស្មៀន​ម្នាក់ ឬ​សមាជិក​ពីរ​រូប​នៃ​គណៈប៊ីស្សព—ចូលរួម​យ៉ាង​សកម្ម នៅពេល​កត់ត្រា និង​បញ្ចេញ​មូលនិធិ​របស់​សាសនាចក្រ ។

ថ្នាក់​ដឹកនាំ​គួរតែ​ការពារ និង​មិនដែល​ចែកចាយ​ពាក្យ​សម្ងាត់​របស់​ពួកគាត់​ឡើយ ( សូមមើល ៣៣.៩.១.១ ) ។

៣៤.៥.២

ការទទួល​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

ព្រះអម្ចាស់​បាន​ប្រទាន​ការជឿជាក់​ដ៏ពិសិដ្ឋ​មួយ​ដល់​ប៊ីស្សព​ឲ្យ​ទទួល និង​មើល​ការខុសត្រូវ​លើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទៀត​របស់​ពួកបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:៣០–៣៣; ទំព័រ ១១៩ ) ។ មាន​តែ​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​ប៉ុណ្ណោះ ដែល​អាច​ទទួល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​បាន ។ ភរិយា​របស់​គណៈប៊ីស្សព សមាជិក​ផ្សេង​ទៀត​នៃ​ក្រុមគ្រួសារ​របស់​ពួកគាត់ ស្មៀន ឬ​សមាជិក​នៃ​វួដ​ផ្សេង​ទៀត មិន​ត្រូវ​ទទួល​ការបរិច្ចាគ​ទាំងនេះ​ទេ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ឡើយ ។

៣៤.៥.៣

ការបញ្ជាក់ និង​ការកត់ត្រា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

ការបរិច្ចាគ​ទាំងឡាយ​គួរតែ​ត្រូវបាន​បញ្ជាក់​ផ្ទៀងផ្ទាត់ និង​កត់ត្រា​នៅ​ថ្ងៃ​អាទិត្យ​ដែល​ពួកគាត់​បាន​ទទួល​ការបរិច្ចាគ​នោះ ។ សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព និង​ស្មៀន​ម្នាក់ ឬ​សមាជិក​ពីរ​រូប​នៃ​គណៈប៊ីស្សព បើក​ស្រោម​សំបុត្រ​នីមួយៗ​ជាមួយ​គ្នា ។ ពួកគាត់​បញ្ជាក់​ថា មូលនិធិ​ដែល​បាន​ភ្ជាប់​មក​ជាមួយ​នោះ គឺ​មាន​ចំនួន​ដូចគ្នា​នឹង​ចំនួន​ដែល​បាន​សរសេរ​នៅលើ​ទម្រង់​បែបបទ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ។ ពួកគាត់​កត់ត្រា​ដង្វាយ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ ។ ប្រសិនបើ​ចំនួន​មូលនិធិ និង​ចំនួន​ដែល​បាន​សរសេរ​ខុសគ្នា នោះ​ពួកគាត់​ទាក់ទង​ទៅ​កាន់​អ្នក​បរិច្ចាគ​ភ្លាមៗ ដើម្បី​ដោះស្រាយ​នូវ​ភាពខុសគ្នា​នេះ ។

៣៤.៥.៤

ការដាក់​បញ្ញើ​ដង្វាយ​មួយភាគ​ក្នុងដប់ និង​ដង្វាយ​ផ្សេងៗ

ការដាក់​បញ្ញើ​គួរតែ​ត្រូវបាន​រៀបចំ បន្ទាប់​ពី​ការធ្វើ​ឲ្យ​ប្រាកដ​ថា ចំនួន​ដែល​បាន​កត់ត្រា​គឺដូចគ្នា​នឹង​ចំនួន​មូលនិធិ​ដែល​បាន​ទទួល ។

នៅទីណា​ដែល​មាន​ធនាគារ​ទទួល​ប្រាក់​បញ្ញើ ២៤ ម៉ោង នោះ​សមាជិក​នៃ​គណៈ​ប៊ីស្សព និង​អ្នកកាន់​បព្វជិតភាព​ម្នាក់​ទៀត​ដាក់​បញ្ញើ​មូលនិធិ​នៅក្នុង​ធនាគារ​នៅក្នុង​ថ្ងៃ​តែមួយ​ដែល​មូលនិធិ​ត្រូវបាន​បើក និង​បញ្ជាក់​ផ្ទៀងផ្ទាត់ ។

នៅទីណា​ដែល​គ្មាន​ធនាគារ​ទទួល​ប្រាក់​បញ្ញើ ២៤ ម៉ោង​ទេ ហើយ​ធនាគារ​ត្រូវ​បិទ​នៅ​ថ្ងៃ​អាទិត្យ នោះ​ប៊ីស្សព​ចាត់​ឲ្យ​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​មួយ​រូប​ឲ្យ​ទៅ​ដាក់​ប្រាក់​បញ្ញើ​នៅ​ថ្ងៃ​បន្ទាប់​ដែល​ជា​ថ្ងៃ​ធ្វើការ ។ គាត់​គួរតែ ៖

  • ធ្វើ​ឲ្យ​ប្រាកដថា មូលនិធិ​ត្រូវបាន​រក្សា​ទុក​ដោយ​សុវត្ថិភាព​រហូត​ដល់​មូលនិធិ​ទាំងនោះ​ត្រូវបាន​ដាក់បញ្ញើ ។

  • ទទួល​បាន​វិក្កយបត្រ​ដាក់​ប្រាក់​បញ្ញើ ដែល​បង្ហាញ​ពី​កាលបរិច្ឆេទ និង​ចំនួន​ប្រាក់​ដែល​ដាក់​បញ្ញើ ។

៣៤.៥.៥

ការការពារ​មូលនិធិ​សាសនាចក្រ

សមាជិក​ដែល​ទទួល​ខុសត្រូវ​លើ​មូលនិធិ​សាសនាចក្រ​មិន​ត្រូវ​ទុក​មូលនិធិ​ទាំងនោះ​នៅក្នុង​សាលាប្រជុំ​ពេញ​មួយ​យប់ ឬ​ទុក​មូលនិធិ​ទាំងនេះ​ដោយ​គ្មាន​អ្នក​មើល​ខុស​ត្រូវ​គ្រប់​ពេលវេលា​នោះ​ទេ ដូចជា​ក្នុង​ពេល​ប្រជុំ និង​សកម្មភាព​ទាំងឡាយ ។

៣៤.៥.៧

ការគ្រប់គ្រង​ការទូទាត់ប្រាក់​របស់​ស្តេក និង​វួដ

គ្មាន​ការចំណាយ​របស់​ស្តេក ឬ​វួដ​អាច​ត្រូវ​បាន​ចំណាយ ឬ​ទូទាត់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អ្នក​កាន់តំណែង​ជា​អធិបតី​នោះ​ទេ ។

ថ្នាក់​ដឹកនាំ​ដែល​បាន​ទទួល​សិទ្ធិ​អំណាច​ត្រូវតែ​អនុម័ត​លើ​ការទូទាត់ប្រាក់​នីមួយៗ ។ ម្នាក់​ក្នុង​ចំណោម​ពីរនាក់​នេះ​គួរតែ​ជា​សមាជិក​ម្នាក់​មកពី​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព ។ ទោះបីជា​ទីប្រឹក្សា​អាច​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​លើ​ការទូទាត់​ប្រាក់​ក្ដី ក៏​ប្រធាន​ស្តេក ឬ​ប៊ីស្សព​ត្រូវតែ​ពិនិត្យ​មើល​លើ​ការទូទាត់ប្រាក់​នីមួយៗ​នោះ​ដែរ ។ ថ្នាក់​ដឹកនាំ​មិនគួរ​អនុម័ត​លើ​ការទូទាត់ប្រាក់​សម្រាប់​ពួកគាត់​ខ្លួនឯង​នោះ​ទេ ។

ការចារ​អនុម័ត​របស់​ប្រធានស្តេក​ទាមទារ​ឲ្យមាន ពីមុន​ប៊ីស្សព​អាច​ប្រើប្រាស់​ដង្វាយ​តមអាហារ ឬ​អនុម័ត​ការបញ្ជា​ទិញ​របស់​ប៊ីស្សព​សម្រាប់​ខ្លួនគាត់ ឬ​គ្រួសារ​របស់​គាត់ ។ តម្រូវ​ឲ្យ​មាន​ការអនុម័ត​ជា​លាយលក្ខណ៍អក្សរ​របស់​គណៈប្រធាន​តំបន់ ពីមុន​ប៊ីស្សព​អាច​ប្រើប្រាស់​ដង្វាយ​តមអាហារ ឬ​អនុម័ត​ការបញ្ជាទិញ​របស់​ប៊ីស្សព​សម្រាប់​ប្រធាន​ស្តេក ឬ​គ្រួសារ​របស់​គាត់ ។ សូម​មើល ២២.៥.១.២ សម្រាប់​គោលការណ៍​ណែនាំ​ទាំងឡាយ ។

សមាជិក​ម្នាក់​ដែល​ស្នើ​សុំ​សំណង ផ្ដល់​គ្រប់​បង្កាន់ដៃ ឬ​វិក្កយបត្រ​ជា​ក្រដាស ឬ​ជា​អេឡិចត្រូនិច ។ គាត់​ក៏​បញ្ចូល​នូវ​គោលបំណង ចំនួន និង​កាលបរិច្ឆេទ​នៃ​ការបញ្ជាទិញ​នោះ​ផងដែរ ។

ប្រសិន​បើ​មូលនិធិ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​ដំណាក់កាល​បន្ទាប់​ទៀត នោះ​សមាជិក​បញ្ជូន​ទម្រង់​បែបបទ​ស្នើ​សុំ​ការទូទាត់​ប្រាក់​មួយ ដោយ​កត់ចំណាំ​ពី​គោលបំណង ចំនួន និង​កាលបរិច្ឆេទ ។ ក្រោយពី​ការចំណាយ​នោះ​ត្រូវបាន​បង់​ហើយ បន្ទាប់​មក សមាជិក ( ១ ) ផ្តល់​បង្កាន់ដៃ ឬ​វិក្កយបត្រ​សម្រាប់​មូលនិធិ​ដែល​បាន​ចំណាយ និង ( ២ ) ប្រគល់​រាល់​មូលនិធិ​ដែល​មិន​បាន​ចំណាយ​ត្រឡប់​មក​វិញ ។ មូលនិធិ​ដែល​ប្រគល់​មកវិញ​គួរតែ​ត្រូវបាន​ដាក់​បញ្ញើ​វិញ ។

៣៤.៥.៩

ការរក្សា​បញ្ជីការ​ហិរញ្ញវត្ថុ

ស្តេក និង​វួដ​នីមួយៗ​គួរតែ​រក្សា​បញ្ជីការ​ហិរញ្ញវត្ថុ​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ។

សម្រាប់​ព័ត៌មាន​អំពី​ការប្រើប្រាស់ និង​ការថែរក្សា​កំណត់ត្រា និង​របាយការណ៍ ស្មៀន​គួរតែ​យោងទៅ​សេចក្តីណែនាំ​មកពី​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។ បញ្ជីកា​រហិរញ្ញវត្ថុ​គួរតែ​ត្រូវបាន​រក្សាទុក​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់​បី​ឆ្នាំ បូករួម​ទាំង​ឆ្នាំ​បច្ចុប្បន្ន​ផងដែរ ។

៣៤.៦

ថវិកា និង​ការចំណាយ

កម្មវិធី​ថវិកា​ឧបត្ថម្ភ​ផ្តល់​មូលនិធិ​ទូទៅ​នៃ​សាសនាចក្រ​ដើម្បី​ទូទាត់​សម្រាប់​សកម្មភាព និង​កម្មវិធី​ទាំងឡាយ​របស់​ស្តេក និង​វួដ ។

សកម្មភាព​ភាគច្រើន​បំផុត​គួរតែ​មាន​លក្ខណៈ​សាមញ្ញ ហើយ​ចំណាយ​បន្តិច​បន្តួច ឬគ្មាន​ចំណាយ​សោះ ។

៣៤.៦.១

ថវិកា​របស់​ស្តេក និង​វួដ

គ្រប់​ស្តេក និង​វួដ​រៀបចំ និង​ធ្វើ​ប្រតិបត្តិការ​ថវិកា​ប្រចាំ​ឆ្នាំ ។ ប្រធាន​ស្តេក​គ្រប់គ្រង​ថវិកា​ស្តេក ហើយ​ប៊ីស្សព​គ្រប់គ្រង​ថវិកា​វួដ ។

គោលការណ៍​ណែនាំ​ទាំងឡាយ​ត្រូវ​បាន​រៀបរាប់​ដូច​ខាងក្រោម​នេះ ៖

  • ពិនិត្យមើល​លើ​ចំនួនទឹកប្រាក់​ដែល​បាន​ចំណាយ​ក្នុង​អំឡុង​ពេល​ឆ្នាំ​មុន ដើម្បី​ប្រាកដ​ថា​ការចំណាយ​ដែល​បាន​ចំណាយ ត្រូវបាន​គិតគូរ​ដល់ ។

  • ស្នើសុំឲ្យ​អង្គការ​ទាំងឡាយ​ប៉ាន់ស្មាន​អំពី​សេចក្តី​ត្រូវការ​ថវិកា​របស់​ពួកគេ​ឲ្យ​លម្អិត ។

  • ប្រមូល​ផ្ដុំ​ថវិកា ដោយ​ប្រើប្រាស់​ការអនុវត្ត​ថវិកា​ដែល​បាន​អនុម័ត ។

៣៤.៦.២

ថវិកា​ឧបត្ថម្ភ

៣៤.៦.២.១

ការបែងចែង​ថវិកា

មូលនិធិ​ថវិកា​ត្រូវបាន​បែងចែក​ជា​ត្រីមាស ដោយ​ផ្អែក​ទៅលើ​ការចូលរួម​នៅក្នុង​ផ្នែក​ដូចខាងក្រោម​នេះ ៖

  • ការប្រជុំ​សាក្រាម៉ង់

  • យុវជន

  • យុវនារី

  • អង្គការ​បឋមសិក្សា​សម្រាប់​កុមារ​អាយុ​ពី ៧–១០ ឆ្នាំ

  • យុវមជ្ឈិមវ័យ​នៅលីវ

វា​សំខាន់​ដើម្បី​រាយការណ៍​ពី​ការចូលរួម​ដោយ​ត្រឹមត្រូវ និង​ទាន់ពេល ( សូមមើល ៣៣.៥.១.១ ) ។

៣៤.៦.២.២

ការប្រើប្រាស់​ថវិកា​ដោយ​ត្រឹមត្រូវ

ប្រធាន​ស្តេក និង​ប៊ីស្សព​ត្រូវ​ប្រាកដថា មូលនិធិ​ថវិកា​ឧបត្ថម្ភ​ត្រូវបាន​ចំណាយ​ដោយ​ឈ្លាសវៃ ។

មូលនិធិ​ថវិកា​ស្តេក និង​វួដ​គួរតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង់ថ្លៃ​សម្រាប់​សកម្មភាព កម្មវិធី សៀវភៅ​សិក្សា និង​សម្ភារ​ទាំងអស់ ។

៣៤.៦.២.៣

ថវិកា​ដែល​មិន​ត្រូវការ

មិន​គួរ​ចំណាយ​មូលនិធិ​ថវិកា​ដែល​ផ្តល់ឲ្យ​ដែល​មិន​ត្រូវការ​នោះ​ទេ ។ មូលនិធិ​វួដ​ដែល​មិន​ត្រូវការ​គួរ​ប្រគល់​ទៅឲ្យ​ស្តេក​វិញ ។

៣៤.៧

សវនកម្ម

៣៤.៧.១

គណៈកម្មការ​សវនកម្ម​ស្តេក

ប្រធាន​ស្តេក​រៀបចំ​គណៈកម្មការ​សវនកម្ម​ស្តេក ។ គណៈកម្មការ​នេះ​ធ្វើ​ឲ្យ​ប្រាកដ​ថា ហិរញ្ញវត្ថុ​ស្តេក និង​វួដ​ត្រូវ​បាន​ចាត់ចែង​ស្រប​ទៅតាម​គោលនយោបាយ​សាសនាចក្រ ។

៣៤.៧.៣

សវនកម្ម​ហិរញ្ញវត្ថុ

សវនករ​ស្តេក​ធ្វើ​សវនកម្ម​កំណត់ត្រា​ហិរញ្ញវត្ថុ​របស់​ស្តេក វួដ សាខា និង​មជ្ឈមណ្ឌល FamilySearch ពីរដង​ក្នុង​មួយឆ្នាំ ។

អ្នកកាន់​តំណែង​ជាអធិបតី​របស់​អង្គភាព និង​ស្មៀន​ដែល​បាន​ចាត់តាំង​ខាង​ហិរញ្ញវត្ថុ​គួរតែ​មាន​ពេល ដើម្បី​ឆ្លើយ​នឹង​សំណួរ អំឡុងពេល​ធ្វើ​សវនកម្ម ។

៣៤.៧.៥

ការបាត់បង់ ការលួច ការកេងបន្លំ ឬ​ការគៃបំបាត់​មូលនិធិ​សាសនាចក្រ

ប្រធាន​ស្តេក ឬ​ប្រធាន​នៃ​គណៈកម្មការ​សវនកម្ម​ស្តេក គួរតែ​ត្រូវបាន​ជូន​ដំណឹង​ភ្លាមៗ ប្រសិន​បើ ៖

  • មូលនិធិ​សាសនាចក្រ​បាន​បាត់ ឬ​ត្រូវ​គេ​លួច ។

  • អ្នក​ដឹកនាំ​ម្នាក់​បាន​លួចបន្លំ ឬប្រើប្រាស់​មូលនិធិ​សាសនាចក្រ​ដោយ​មិន​ត្រឹមត្រូវ ។