« ការប្រើប្រាស់ ជម្រើសចេញមកពីក្បួនខ្នាតទូទៅ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ )
« ការប្រើប្រាស់ ជម្រើសចេញមកពីក្បួនខ្នាតទូទៅ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
ការប្រើប្រាស់ ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
ជម្រើសចេញមកពីក្បួនខ្នាតទូទៅ គឺជាការប្រមូលផ្ដុំនូវការណែនាំសំខាន់ៗបំផុតចេញមកពី ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពេញលេញ ។ វាគឺសម្រាប់អ្នកដឹកនាំ ដែល ៖
-
មិនទាន់មានសិទ្ធិចូលប្រើប្រាស់ក្បួនខ្នាតពេញលេញជាភាសាដែលពួកគេចង់បាននៅឡើយ ។
-
អាចទទួលបានអត្ថប្រយោជន៍ពីកំណែសង្ខេបនៃ ក្បួនខ្នាតទូទៅ ។
ជំពូក វគ្គ និងលេខវគ្គរងដែលប្រើក្នុង ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ផ្គូផ្គងនឹងលេខដែលប្រើនៅក្នុង ក្បួនខ្នាតទូទៅពេញលេញ ។ ការណ៍នេះអនុញ្ញាតឲ្យមានភាពងាយស្រួលក្នុងការធ្វើសេចក្តីយោងឆ្លង និងប្រៀបធៀបគ្នា ។
ការដាក់លេខនៅក្នុង ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ពេលខ្លះនឹងរំលងលេខវគ្គ ឬវគ្គរងនៅក្នុងក្បួនខ្នាតទូទៅពេញលេញ ។ ការណ៍នោះគឺដោយសារតែក្បួនខ្នាតសង្ខេបនេះរក្សាតែខ្លឹមសារដែលសំខាន់បំផុតមកពីក្បួនខ្នាតពេញលេញប៉ុណ្ណោះ ។
ទោះបីជា ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ផ្តល់ចម្លើយចំពោះសំណួរដែលអ្នកដឹកនាំសួរជាញឹកញាប់ក៏ដោយ ក៏អ្នកដឹកនាំទំនងជាមានសំណួរមួយចំនួនដែលវាមិនបានដោះស្រាយ ឬឆ្លើយពេញលេញដែរ ។ ក្នុងករណីបែបនេះ អ្នកដឹកនាំអាចយោងទៅ ក្បួនខ្នាតទូទៅ ពេញលេញ ប្រសិនបើវាមានជាភាសាដែលពួកគេអាចប្រើបាន ។ អ្នកដឹកនាំក៏អាចពិគ្រោះយោបល់ជាមួយអ្នកមានសិទ្ធិអំណាចជាអធិបតីរបស់ពួកគេភ្លាមៗសូមការណែនាំផងដែរ ។
សូមព្រះប្រទានពរដល់អ្នក កាលអ្នកចូលរួមជាមួយទ្រង់ក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់