ក្បួនខ្នាត និង​ការហៅ
៣០. ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ


« ៣០. ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ៣០. ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

សមាជិក​លើក​ដៃ​ស្ដាំ

៣០.

ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ

៣០.០

សេចក្ដីផ្ដើម

ការហៅ​ទាំងឡាយ​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​ទាំងឡាយ​មាន​អំណរ​ក្នុង​ការបម្រើ​ដល់​ព្រះ តាមរយៈ​ការបម្រើ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ២:១៧ ) ។ ការហៅ​ទាំងឡាយ​ក៏ជួយ​សមាជិក​ឲ្យ​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់ និង​ខិត​កាន់តែ​ជិត​ទៅ​ទ្រង់​ផងដែរ ។

វា​មិន​សមរម្យ​នោះ​ឡើយ​ដែល​ប្រាថ្នា​ចង់បាន​ការហៅ​ណាមួយ​ក្នុង​សាសនាចក្រ ( សូមមើល ម៉ាកុស ១០:៤២–៤៥; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៤–៣៧ ) ។ ហើយ​សមាជិក​ក្នុង​សានាចក្រ​ក៏មិន​ត្រូវ « ឡើងតំណែង » ពី​ការហៅ​មួយ​ទៅ​ការហៅ​មួយ​ទៀត​ដែរ ។ ការបម្រើ​ដោយ​ស្មោះត្រង់​នៅក្នុង​ការហៅ​មួយ​គឺ​សំខាន់​ជាង​មុខងារ​នៃ​ការហៅ​នោះ​ទៅទៀត ។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ការលះបង់​ដ៏​ស្មោះត្រង់​របស់​សមាជិក​ទាំងអស់​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

៣០.១

ការកំណត់​ពី​បុគ្គល​ដែល​ត្រូវ​ហៅ

៣០.១.១

គោលការណ៍ណែនាំ​ទូទៅ

សមាជិក​ទាំងឡាយ​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ​ត្រូវបាន​ហៅ​ដោយ​ព្រះ ( សូមមើល ហេព្រើរ ៥:៤; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។ ថ្នាក់ដឹកនាំ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​ដើម្បី​កំណត់​ពី​បុគ្គល​ដែល​ត្រូវ​ហៅ ( សូមមើល​ផងដែរ ៤.២.៦ ) ។ ពួកគាត់​ក៏​ពិចារណា​អំពី​ចំណុច​ខាងក្រោម​ផងដែរ ៖

  • ភាពស័ក្ដិសម​របស់​សមាជិក​នោះ ( ដូច​បាន​កំណត់​នៅក្នុង​ការសម្ភាស ) ។

  • អំណោយទាន និង​សមត្ថភាព​ដែល​សមាជិក​នោះ​មាន ឬ​អាច​អភិវឌ្ឍ​បាន ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ។

  • កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​សមាជិក​នោះ រួមមាន​សុខភាព និង​ការងារ​របស់​គាត់ ។

  • ឥទ្ធិពល​ដែល​ការហៅ​នោះ​អាច​មាន​លើ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់​សមាជិក​រូប​នោះ ។

សមាជិក​មាន​ពរជ័យ​ដោយសារ​ការលះបង់​ដែល​ពួកគេ​ធ្វើ ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ ។ ប៉ុន្ដែ​ការហៅ​មួយ​មិន​គួរ​ដាក់​បន្ទុក​ជ្រុល​ហួស​ទៅលើ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នោះ​ឡើយ ។ ហើយ​ការហៅ​ទាំងឡាយ​ក៏​មិនគួរ​ធ្វើឲ្យ​សមាជិក​ពិបាក​បំពេញ​ការងារ និង​ការទទួល​ខុសត្រូវ​របស់​ពួកគេ​នោះ​ដែរ ។

ជាទូទៅ សមាជិក​ម្នាក់ៗ​ត្រូវបាន​ហៅឲ្យ​បម្រើ​នៅក្នុង​ការហៅ​តែមួយ​ប៉ុណ្ណោះ​នៅក្នុង​ពេល​មួយ បន្ថែម​ពីលើ​ការធ្វើជា​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។

នៅពេល​ផ្ដល់​ការហៅ​មួយ​ដល់​សមាជិក​ដែល​បាន​រៀបការ នោះ​ថ្នាក់ដឹកនាំ​ត្រូវ​ធានា​ថា ស្វាមី ឬ​ភរិយា​របស់​សមាជិក​នេះ​ដឹង និង​គាំទ្រ​ដល់​ការហៅ​នេះ ។ ពីមុន​ផ្ដល់​ការហៅ​ដល់​យុវជន ឬ​យុវនារី​ម្នាក់ នោះ​ថ្នាក់ដឹកនាំ​ត្រូវ​ទទួល​បាន​ការអនុ័ត​មកពី​ឪពុកឬ​ម្ដាយ ឬ​អាណាព្យាបាល​របស់​ពួកគេ​ជា​មុន​សិន ។

មុនពេល​ផ្ដល់​ការហៅ​មួយ នោះ​ប៊ីស្សព​ពិនិត្យ​មើល​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​នោះ ដើម្បី​បញ្ជាក់​ថា វា​មិនមាន​ចំណារ​ពន្យល់ ឬ​ការដាក់​កំហិត​លើ​សមាជិកភាព​ជាផ្លូវការ​ឡើយ ។

៣០.១.២

ការហៅ​ទាំងឡាយ​សម្រាប់​សមាជិក​ថ្មី

ឱកាស​ដើម្បី​បម្រើ​ជួយ​សមាជិក​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

ថ្នាក់ដឹកនាំ​វួដ​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​ថ្មី​បម្រើ​ភ្លាមៗ ក្រោយពី​ពួកគេ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​ហើយ ។

៣០.១.៣

ការហៅ​ទាំងឡាយ​សម្រាប់​អ្នក​ដែល​មិនមែន​ជា​សមាជិក

បុគ្គល​ណា​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​អាច​ត្រូវបាន​ហៅ​ឲ្យ​មាន​តំណែង​មួយ​ចំនួន ដូចជា​អ្នកលេង​ព្យាណូ អ្នកដឹកនាំ​តន្ដ្រី ឬ​ការហៅ​ដើម្បី​ជួយ​ដាក់​ផែនការ​សកម្មភាព​នានា ។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​មិនគួរ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា​គ្រូបង្រៀន ជា​សមាជិក​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​អង្គការ​ជំនួយ ឬ​ជា​ថ្នាក់ដឹកនាំ​តន្ដ្រី​ក្នុង​អង្គការ​បឋមសិក្សា​ឡើយ ។

៣០.១.៤

ភាពសម្ងាត់

ការហៅ និង​ការដោះលែង​គឺជា​កិច្ចការ​ដ៏ពិសិដ្ឋ ។ ដោយសារតែ​ហេតុ​នេះ​ហើយ​ទើប​ថ្នាក់ដឹកនាំ​ត្រូវ​រក្សា​ព័ត៌មាន​អំពី​ការហៅ និង​ការដោះលែង​ដែល​បាន​ស្នើ​នោះ​ទុកជា​ការសម្ងាត់ ។

៣០.១.៥

ការ​ចេញ​អនុសាសន៍ និង​ការអនុម័ត​សម្រាប់​ការហៅ​បម្រើ​ទាំងឡាយ

តារាង​ពី​ការហៅ​ទាំងឡាយ​ចង្អុល​បង្ហាញ​ថា នរណា​អាច​ចេញ​អនុសាសន៍​សម្រាប់​ការហៅ​នីមួយៗ ហើយ​នរណា​ជា​អ្នក​ផ្តល់​ការអនុម័ត ( សូមមើល ៣០.៨ ) ។

ប៊ីស្សព និង​ប្រធាន​ស្តេក​ធ្វើ​ការពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​អនុសាសន៍​នីមួយៗ ដោយ​ទទួល​ស្គាល់​ថា វា​ត្រូវបាន​ធ្វើឡើង​ប្រកប​ដោយ​ការអធិស្ឋាន ។ គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្តេក​មាន​ការទទួល​ខុសត្រូវ​ចុងក្រោយ ដើម្បី​ទទួល​បាន​ការបំផុស​គំនិត​អំពី​អ្នកដែល​ត្រូវ​ហៅ ។

៣០.២

ការផ្តល់​ការហៅ

ការទទួល​បាន​ការហៅ​ឲ្យ​បម្រើ គួរតែ​ជា​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏មាន​អត្ថន័យ​មួយ​សម្រាប់​សមាជិក​ម្នាក់ ។

នៅពេល​អ្នកដឹកនាំ​ផ្ដល់​ការហៅ​មួយ នោះ​គាត់​ពន្យល់​ថា វា​បាន​មកពី​ព្រះអម្ចាស់ ។

អ្នកដឹកនាំ​រូប​នេះ​ក៏​អាច ៖

  • ពន្យល់ពី​គោលបំណង សារៈសំខាន់ និង​ការទទួល​ខុសត្រូវ​នៃ​ការហៅ​នេះ ។

  • លើក​ទឹកចិត្ត​សមាជិក​នោះ​ឲ្យ​ស្វែងរក​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ក្នុង​ការបំពេញ​ការហៅ​បម្រើ​នោះ ។

  • ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ជួយ​ដល់​សមាជិក​នោះ ហើយ​នឹង​ប្រទានពរ​ដល់​គាត់​សម្រាប់​ការបម្រើ​ដោយ​ស្មោះត្រង់ ។

  • ប្រាប់​សមាជិក​នោះ​ពី​អ្នក​ដែល​នឹង​ផ្ដល់​ការបំពាក់​បំប៉ន និង​ការគាំទ្រ​ដល់​ការហៅ​នេះ ។

  • ប្រាប់​សមាជិក​នោះ​អំពី​ការប្រជុំ​នានា​ដែល​គាត់​គួរតែ​ចូលរួម និង​អំពី​ធនធាន​ទាំងឡាយ​ដែល​មាន ។

៣០.៣

ការគាំទ្រ​សមាជិក​ចំពោះ​ការហៅ​ទាំងឡាយ

អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​កាន់​តំណែង​ក្នុង​សាសនាចក្រ​ភាគច្រើន គួរតែ​ឧទ្ទេសនាម​សម្រាប់​ការគាំទ្រ មុន​ពេល​ពួកគេ​ចាប់ផ្តើម​បម្រើ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៨:១៣; ៤២:១១ ) ។

បុគ្គល​ដែល​ដឹកនាំ​ការគាំទ្រ​នេះ​ប្រកាស​ពី​អ្នក​ដែល​ត្រូវ​ដោះលែង​ពី​តំណែង​នេះ​ជាមុន​សិន ( ប្រសិនបើ​មាន ) ។ គាត់​អញ្ជើញ​សមាជិក​ទាំងឡាយ​ឲ្យ​សម្ដែង​ការអរគុណ​ដល់​ការបម្រើ​របស់​បុគ្គល​នេះ ( សូមមើល ៣០.៦ ) ។

នៅពេល​ធ្វើ​ឧទ្ទេសនាម​បុគ្គល​មួយ​រូប​សម្រាប់​ការគាំទ្រ នោះ​អ្នកដឹកនាំ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច អញ្ជើញ​ឲ្យ​គាត់​ក្រោកឈរ​ឡើង ។ អ្នកដឹកនាំ​នោះ​អាច​ប្រើ​ពាក្យពេចន៍​ដូច​តទៅ​នេះ​បាន ៖

« [ ឈ្មោះ ] ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា [ តំណែង ] ។ អ្នកទាំងឡាយ​ដែល​គាំទ្រ [ គាត់ ] សូម​បង្ហាញ​ដោយ​ការលើកដៃ ។ [ សូម​ផ្អាក​បន្ដិច​សិន ] ។ ប្រសិនបើ​មាន​អ្នកណា​ដែល​ជំទាស់ ក៏​សូម​បង្ហាញ​ដោយ​ការលើក​ដៃ​ផងដែរ ។ [ សូម​ផ្អាក​បន្ដិច​សិន ] » ។

ប្រសិនបើ​សមាជិក​មាន​គោលជំហរ​ល្អ​មួយ​រូប​លើកដៃ​ជំទាស់​ការហៅ​នោះ នោះ​អ្នកដឹកនាំ​ជា​អធិបតី ឬ​អ្នកកាន់​តំណែង​បព្វជិតភាព​ដែល​បាន​ចាត់តាំង​ម្នាក់​ទៀត ជួប​ជាមួយ​គាត់ ឬ​នាង​ជា​លក្ខណៈ​ឯកជន​បន្ទាប់​ពី​ការប្រជុំ​នោះ ។

៣០.៤

ការ​ញែក​ចេញ​សមាជិក​ឲ្យបម្រើ​នៅក្នុង​ការហៅ​ទាំងឡាយ

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ១៨.១១ ។

៣០.៦

ការដោះលែង​សមាជិក​ពី​ការហៅ​ទាំងឡាយ

នៅពេល​ប្រធាន ឬ​ប៊ីស្សព​ម្នាក់​ត្រូវបាន​ដោះលែង នោះ​ទីប្រឹក្សា​របស់​គាត់​ត្រូវបាន​ដោះលែង​ដោយ​ស្វ័យប្រវត្តិ ។

ការដោះលែង​គឺជា​ឱកាស​ដ៏សំខាន់​មួយ​សម្រាប់​អ្នកដឹកនាំ ដើម្បី​សម្ដែង​ការដឹងគុណ និង​ទទួល​ស្គាល់​ព្រះហស្ដ​របស់​ព្រះ​នៅក្នុង​ការបម្រើ​របស់​សមាជិក​នោះ ។ ថ្នាក់ដឹកនាំ​ជួប​ជាមួយ​នឹង​សមាជិក​ដោយ​ផ្ទាល់ ដើម្បី​ជូន​ដំណឹង​ដល់​គាត់​អំពី​ការដោះលែង មុន​ពេល​គាត់​ប្រកាស​វា​ជា​សាធារណៈ ។ មានតែ​អ្នក​ដែល​ត្រូវ​ដឹង​ប៉ុណ្ណោះ ទើប​ទទួល​បាន​ការជូន​ដំណឹង​អំពី​ការដោះលែង​មួយ ពីមុន​វា​ត្រូវ​ប្រកាស ។

អ្នកដឹកនាំ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច ប្រកាស​ពី​ការដោះលែង​នេះ​នៅក្នុង​មជ្ឈដ្ឋាន​ដូចគ្នា​នឹង​ពេល​ដែល​បុគ្គល​នេះ​ត្រូវបាន​គាំទ្រ​ដែរ ។ អ្នកដឹកនាំ​នោះ​អាច​ប្រើ​ពាក្យពេចន៍​ដូច​តទៅ​នេះ​បាន ៖

« [ ឈ្មោះ ] ត្រូវបាន​ដោះលែង​ពី [ តំណែង ] ។ អ្នកទាំងឡាយ​ដែល​ចង់​សម្ដែង​ការដឹងគុណ​សម្រាប់​ការបម្រើ [ របស់​គាត់ ] សូម​បង្ហាញ​ដោយ​ការលើកដៃ » ។

អ្នកដឹកនាំ​មិន​សួរថា តើ​មាន​ការបដិសេធ​ឬ​អត់​នោះ​ឡើយ ។

៣០.៨

តារាង​ពី​ការហៅ​ទាំងឡាយ

៣០.៨.១

ការហៅ​ទាំងឡាយ​ក្នុង​វួដ

ការហៅ

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័ត​ដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែកចេញ​ដោយ

ការហៅ

ប៊ីស្សព

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​ស្តេក ដោយ​ប្រើ ធ.ថ.ស.

បាន​អនុម័ត​ដោយ

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្តេក បន្ទាប់ពី​ទទួល​បាន​ការអនុម័ត​មកពី​គណៈប្រធាន​ទីមួយ

ការហៅ

ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព

បាន​ចេញ​អនុសាសន៍​ដោយ

ប៊ីស្សព

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

ស្មៀន​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប៊ីស្សព

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

ការហៅ

លេខា​ប្រតិបត្តិ​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប៊ីស្សព

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

ការហៅ

ប្រធាន​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​ស្តេក ( ដោយ​ពិគ្រោះ​គ្នា​ជាមួយ​ប៊ីស្សព )

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្តេក

ការហៅ

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​កូរ៉ុម ( ដោយ​ពិគ្រោះ​គ្នា​ជាមួយ​ប៊ីស្សព )

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

ការហៅ

ការហៅ​ផ្សេងទៀត​នៅក្នុង​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​កូរ៉ុម

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​កូរ៉ុម ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

ប្រធាន​អង្គការ​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប៊ីស្សព

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព

ការហៅ

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​អង្គការ​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​អង្គការ

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

ការហៅ​ផ្សេងទៀត​នៅក្នុង​សមាគម​សង្គ្រោះ យុវនារី អង្គការ​បឋមសិក្សា និង​សាលាថ្ងៃ​អាទិត្យ​ក្នុង​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​អង្គការ

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

អ្នកដឹកនាំ​បេសកកម្ម​វួដ ( សមាជិក​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​បំពេញ​តួនាទី​នេះ​បាន ប្រសិនបើ​ដូច្នោះ​មែន គាត់​មិន​ចាំបាច់​ត្រូវបាន​ហៅ លើកដៃ​គាំទ្រ ឬ​ញែកចេញ​ដាច់​ដោយ​ឡែក​នោះទេ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព ( ដោយ​ពិគ្រោះ​គ្នា​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ )

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

អ្នកផ្សព្វផ្សាយ​សាសនា​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព ឬ​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សមាជិក​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​បំពេញ​តួនាទី​នេះ​បាន ប្រសិនបើ​ដូច្នោះ​មែន គាត់​មិន​ចាំបាច់​ត្រូវបាន​ហៅ លើកដៃ​គាំទ្រ ឬ​ញែកចេញ​ដាច់​ដោយ​ឡែក​នោះទេ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព ( ដោយ​ពិគ្រោះ​គ្នា​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ )

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

ជំនួយការ​ប្រធាន​កូរ៉ុម​សង្ឃ

បាន​ចេញ​អនុសាសន៍​ដោយ

ប៊ីស្សព ( ដែលជា​ប្រធាន​កូរ៉ុម​សង្ឃ )

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព

ការហៅ

ប្រធាន​កូរ៉ុម​គ្រូ និង​ប្រធាន​កូរ៉ុម​ឌីកុន

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប៊ីស្សព

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែកចេញ​ដោយ

បាន​ហៅ​ដោយ​ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង ហើយ​បាន​ញែកចេញ​ដោយ​ប៊ីស្សព

ការហៅ

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​កូរ៉ុម​គ្រូ និង​គណៈប្រធាន​កូរ៉ុម​ឌីកុន និង​លេខាកូរ៉ុម

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​កូរ៉ុម

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

ប្រធាន​ថ្នាក់​ក្រុម​យុវនារី

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព ( ពិគ្រោះគ្នា​ជាមួយ​គណៈប្រធាន​យុវនារី )

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​ថ្នាក់

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ថ្នាក់​យុវនារី និង​លេខា​ថ្នាក់

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​ថ្នាក់

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​ថ្នាក់

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

អ្នកបកប្រែ​ប្រសិន​បើត្រូវការ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប៊ីស្សព

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

ការហៅ​ផ្សេងទៀត​ក្នុង​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប៊ីស្សព

បាន​អនុម័ត​ដោយ

គណៈ​ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែកចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

  1. អ្នក​ធ្វើ​ពិធី​ផ្សារភ្ជាប់​ដែល​សកម្ម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ ពុំ​គួរ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​គណៈប៊ីស្សព​ឡើយ ។ អ្នកធ្វើ​ពិធី​ផ្សារភ្ជាប់ ត្រូវបាន​ហៅ​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​នៃ​សាសនាចក្រ ។

៣០.៨.២

ការហៅ​ទាំងឡាយ​ក្នុង​សាខា

ការហៅ

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័ត​ដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែកចេញ​ដោយ

ការហៅ

ប្រធានសាខា

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​ស្ដេក គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​គណៈប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម ( ឬ​ប្រធាន​មណ្ឌល ប្រសិនបើ​បាន​ចាត់តាំង )

ការហៅ

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សាខា

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​សាខា

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​គណៈប្រធាន​បេសកកម្ម ( ឬ​នៅពេល​ដែល​មាន​ការផ្ដល់​សិទ្ធិ​អំណាច​មកពី​ប្រធាន​បេសកកម្ម គណៈប្រធាន​មណ្ឌល )

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្តេក ប្រធាន​បេសកកម្ម ឬ​ប្រធាន​មណ្ឌល ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

ការហៅ

ស្មៀន ជំនួយការ​ស្មៀន និង​លេខា​ប្រតិបត្តិ​ប្រចាំ​សាខា

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​សាខា

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​គណៈប្រធាន​បេសកកម្ម ( ឬ​នៅពេល​ដែល​មាន​ការផ្ដល់​សិទ្ធិ​អំណាច​មកពី​ប្រធាន​បេសកកម្ម គណៈប្រធាន​មណ្ឌល )

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា ឬ​ទីប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង ( សម្រាប់​សាខា​នៅក្នុង​ស្ដេក ) ប្រធាន​មណ្ឌល ឬ​អ្នកដឹកនាំ​បព្វជិតភាព​ដែល​គាត់​ចាត់តាំង ( សម្រាប់​សាខា​នៅក្នុង​បេសកកម្ម )

ការហៅ

ប្រធាន​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​ស្ដេក គណៈប្រធាន​មណ្ឌល ឬ​គណៈប្រធាន​បេសកកម្ម ( ដោយ​ពិគ្រោះ​គ្នា​ជាមួយ​ប្រធាន​សាខា )

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​គណៈប្រធាន​បេសកកម្ម ( ឬ​នៅពេល​ដែល​មាន​ការផ្ដល់​សិទ្ធិ​អំណាច​មកពី​ប្រធាន​បេសកកម្ម គណៈប្រធាន​មណ្ឌល )

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម ( ឬ​ប្រធាន​មណ្ឌល ប្រសិនបើ​បាន​ចាត់តាំង )

ការហៅ

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​កូរ៉ុម ( ដោយ​ពិគ្រោះ​ជាមួយ​ប្រធាន​សាខា )

បាន​អនុម័ត​ដោយ

គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​គណៈប្រធាន​បេសកកម្ម ( ឬ​នៅពេល​ដែល​មាន​ការផ្ដល់​សិទ្ធិ​អំណាច​មកពី​ប្រធាន​បេសកកម្ម គណៈប្រធាន​មណ្ឌល )

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែកចេញ​ដោយ

ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង ( ឬ​ប្រធាន​មណ្ឌល ឬ​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់​ទៀត ប្រសិន​បើ​បាន​ចាត់តាំង )

ការហៅ

ការហៅ​ផ្សេងទៀត​នៅក្នុង​សាខា

បាន​ចេញ​អនុសាសន៍​ដោយ

សូមមើល ៣០.៨.១ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង​ពាក្យ សាខា សម្រាប់ វួដ ។

បាន​អនុម័ត​ដោយ

សូមមើល ៣០.៨.១ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង​ពាក្យ សាខា សម្រាប់ វួដ ។

បាន​គាំទ្រ​ដោយ

សូមមើល ៣០.៨.១ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង​ពាក្យ សាខា សម្រាប់ វួដ ។

បាន​ហៅ និង​ញែកចេញ​ដោយ

សូមមើល ៣០.៨.១ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង​ពាក្យ សាខា សម្រាប់ វួដ ។

  1. អ្នក​ធ្វើ​ពិធី​ផ្សារភ្ជាប់​ដែល​សកម្ម​នៅក្នុង​ព្រះវិហារបរិសុទ្ធ​មួយ ពុំ​គួរ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​គណៈប្រធាន​សាខា​ឡើយ ។ អ្នកធ្វើ​ពិធី​ផ្សារភ្ជាប់ ត្រូវបាន​ហៅ​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​នៃ​សាសនាចក្រ ។