« ៣០. ការហៅទាំងឡាយក្នុងសាសនាចក្រ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ៣០. ការហៅទាំងឡាយក្នុងសាសនាចក្រ » ក្បួនខ្នាតទូទៅ ។
៣០.
ការហៅទាំងឡាយក្នុងសាសនាចក្រ
៣០.០
សេចក្ដីផ្ដើម
ព្រះវរបិតាសួគ៌បានប្រទានបេសកកម្មដ៏ពិសិដ្ឋមួយឲ្យព្រះយេស៊ូវគ្រីស្ទបំពេញ ( សូមមើល លូកា ៤:១៨–១៩; យ៉ូហាន ៦:៣៨; នីហ្វៃទី៣ ២៧:១៤–១៦ ) ។ អំឡុងការងារបម្រើរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានប្រទានការទទួលខុសត្រូវដ៏សំខាន់ៗដល់ពួកសិស្សរបស់ទ្រង់ ( សូមមើល លូកា ១០:១–៩ ) ។ ដូចគ្នាផងដែរ ព្រះអម្ចាស់ហៅបុរស និងស្ដ្រីទាំងឡាយឲ្យបម្រើនៅក្នុងសាសនាចក្រនៅសព្វថ្ងៃនេះ តាមរយៈការអញ្ជើញដ៏បំផុសគំនិតរបស់អ្នកបម្រើរបស់ទ្រង់ ។ ឱកាសបម្រើទាំងនេះត្រូវបានគេស្គាល់ថាជាការហៅ ។
ការហៅផ្ដល់ឱកាសឲ្យសមាជិកទាំងឡាយមានអំណរក្នុងការបម្រើដល់ព្រះ តាមរយៈការបម្រើដល់បុត្រាបុត្រីរបស់ទ្រង់ ( សូមមើល ម៉ូសាយ ២:១៧ ) ។ ការហៅក៏ជួយសមាជិកឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះអម្ចាស់ និងខិតកាន់តែជិតទៅទ្រង់ផងដែរ ។
វាមិនសមរម្យនោះឡើយដែលប្រាថ្នាចង់បានការហៅណាមួយក្នុងសាសនាចក្រ ( សូមមើល ម៉ាកុស ១០:៤២–៤៥; គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៤–៣៧ ) ។ ហើយសមាជិកក្នុងសានាចក្រក៏មិនត្រូវ « ឡើងតំណែង » ពីការហៅមួយទៅការហៅមួយទៀតដែរ ។ បន្ទាប់ពីបានបម្រើនៅក្នុងការហៅមួយ នោះពួកគេមិនគួររំពឹងថានឹងទទួលបានការហៅដែលមានការទទួលខុសត្រូវ ឬភាពលេចធ្លោខ្លាំងជាងនេះនោះទេ ។ ការបម្រើដោយស្មោះត្រង់នៅក្នុងការហៅមួយគឺសំខាន់ជាងមុខងារនៃការហៅនោះទៅទៀត ។ ព្រះអម្ចាស់សព្វព្រះទ័យនឹងការលះបង់ដ៏ស្មោះត្រង់របស់សមាជិកទាំងអស់ដែលបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។
ជំពូកនេះពិពណ៌នាពីរបៀបហៅសមាជិកឲ្យបម្រើនៅក្នុងសាសនាចក្រ និងរបៀបដោះលែងពួកគេពីការហៅរបស់ពួកគេ ។ ជំពូកនេះក៏មាននូវតារាងនៃការហៅទាំងឡាយ ដែលផ្ដល់ព័ត៌មានអំពីការហៅជាក់លាក់នានា ការគាំទ្រសមាជិកក្នុងការហៅរបស់ពួកគេ និងការញែកពួកគេចេញផងដែរ ( សូមមើល ៣០.៨ ) ។
៣០.១
ការកំណត់ពីបុគ្គលដែលត្រូវហៅ
៣០.១.១
សេចក្តីណែនាំទូទៅ
សមាជិកទាំងឡាយដែលបម្រើនៅក្នុងសាសនាចក្រត្រូវបានហៅដោយព្រះ ( សូមមើល ហេព្រើរ ៥:៤; មាត្រានៃសេចក្ដីជំនឿ ១:៥ ) ។ ថ្នាក់ដឹកនាំស្វែងរកការណែនាំពីព្រះវិញ្ញាណដើម្បីកំណត់ពីបុគ្គលដែលត្រូវហៅ ( សូមមើលផងដែរ ៤.២.៦ ) ។ ពួកគាត់ក៏ពិចារណាអំពីចំណុចខាងក្រោមផងដែរ ៖
-
ភាពស័ក្ដិសមរបស់សមាជិកនោះ ( ដូចបានកំណត់នៅក្នុងការសម្ភាស ) ។
-
អំណោយទាន និងសមត្ថភាពដែលសមាជិកនោះមាន ឬអាចអភិវឌ្ឍបាន ដើម្បីផ្ដល់ពរជ័យដល់មនុស្សដទៃ ។
-
កាលៈទេសៈផ្ទាល់ខ្លួនរបស់សមាជិកនោះ រួមមានសុខភាព និងការងាររបស់គាត់ ។
-
ឥទ្ធិពលដែលការហៅនោះអាចមានលើអាពាហ៍ពិពាហ៍ និងគ្រួសាររបស់សមាជិករូបនោះ ។
ការហៅនីមួយៗគប្បីផ្ដល់ពរជ័យដល់មនុស្សដែលទទួលបានការបម្រើ សមាជិកដែលផ្ដល់ការបម្រើនោះ និងគ្រួសាររបស់សមាជិកនោះ ។ ការហៅក៏ផ្ដល់ឱកាសឲ្យសមាជិករីកចម្រើនផងដែរ ។
សមាជិកមានពរជ័យដោយសារការលះបង់ដែលពួកគេធ្វើ ដើម្បីបម្រើនៅក្នុងសាសនាចក្រ ។ ប៉ុន្ដែការហៅមួយមិនគួរដាក់បន្ទុកជ្រុលហួសទៅលើបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនោះឡើយ ។ ហើយការហៅក៏មិនគួរធ្វើឲ្យសមាជិកពិបាកបំពេញការងារ និងការទទួលខុសត្រូវរបស់ពួកគេនោះដែរ ។
ជាទូទៅ សមាជិកម្នាក់ៗត្រូវបានហៅឲ្យបម្រើនៅក្នុងការហៅតែមួយប៉ុណ្ណោះនៅក្នុងពេលមួយ បន្ថែមពីលើការធ្វើជាបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ។ ករណីលើកលែងទាំងឡាយគួរតែជាករណីដែលកម្រកើតឡើង ហើយគួរពិចារណាប្រកបដោយការអធិស្ឋាន ។ មិនចាំបាច់ត្រូវបំពេញមុខតំណែងដែលអាចមានទាំងអស់នោះទេ ។
នៅពេលផ្ដល់ការហៅមួយដល់សមាជិកដែលបានរៀបការ នោះថ្នាក់ដឹកនាំត្រូវធានាថា ស្វាមី ឬភរិយារបស់សមាជិកនេះដឹង និងគាំទ្រដល់ការហៅនេះ ។
ពីមុនផ្ដល់ការហៅដល់យុវជន ឬយុវនារីម្នាក់ នោះថ្នាក់ដឹកនាំត្រូវទទួលបានការអនុ័តមកពីឪពុកឬម្ដាយ ឬអាណាព្យាបាលរបស់ពួកគេជាមុនសិន ។
មុនពេលផ្ដល់ការហៅមួយ នោះប៊ីស្សពពិនិត្យមើលដោយប្រុងប្រយ័ត្នទៅលើកំណត់ត្រាសមាជិកភាពរបស់បុគ្គលនោះ ដើម្បីបញ្ជាក់ថា វាមិនមានចំណារពន្យល់ ឬការដាក់កំហិតលើសមាជិកភាពជាផ្លូវការឡើយ ។ ប្រសិនបើការហៅត្រូវផ្ដល់ពីមុនមានកំណត់ត្រាសមាជិកភាពនៅក្នុងវួដ នោះប៊ីស្សពត្រូវទាក់ទងទៅប៊ីស្សពចាស់របស់សមាជិករូបនោះ ។
មុនពេលអ្នកដឹកនាំស្តេកផ្ដល់ការហៅមួយ នោះអ្នកដឹកនាំគួរពិគ្រោះយោបល់ជាមួយប៊ីស្សពរបស់បុគ្គលនោះ ដើម្បីពិភាក្សាអំពីភាពស័ក្ដិសមរបស់សមាជិក និងកាលៈទេសៈផ្សេងទៀតដែលអាចមានឥទ្ធិពលដល់ការបម្រើរបស់គាត់ ( ដូចជាអ្វីដែលបានពិពណ៌នានៅខាងលើ ) ។
៣០.១.២
ការហៅសម្រាប់សមាជិកថ្មី
ឱកាសដើម្បីបម្រើជួយសមាជិកឲ្យរីកចម្រើនខាងវិញ្ញាណ ។ ការបម្រើជាមួយគ្នាក៏អាចជួយសមាជិកឲ្យបង្កើតចំណងមិត្តភាពជិតដិតផងដែរ ។ ការណ៍នេះសំខាន់ជាពិសេសសម្រាប់សមាជិកថ្មី ។
ថ្នាក់ដឹកនាំវួដផ្ដល់ឱកាសឲ្យសមាជិកថ្មីបម្រើភ្លាមៗ ក្រោយពីពួកគេបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ហើយ ។ សមាជិកថ្មីមានសមត្ថភាពជាច្រើនខុសគ្នា ។ ថ្នាក់ដឹកនាំអញ្ជើញពួកគេប្រកបដោយការអធិស្ឋាន ឲ្យបម្រើក្នុងការហៅដែលនឹងជួយពួកគេឲ្យអភិវឌ្ឍខ្លួន និងផ្ដល់ពរជ័យដល់អ្នកដទៃ ។ សមាជិកមួយចំនួនត្រៀមខ្លួនជាស្រេចសម្រាប់ការហៅ ។ សមាជិកដទៃទៀតអាចពេញចិត្តនឹងការចាត់តាំងបណ្ដោះអាសន្នសិន ដែលជួយពួកគេឲ្យរៀបចំខ្លួនដើម្បីទទួលការហៅទាំងឡាយ ។ សូមមើលផងដែរ ២៣.២ និង ២៣.៦.១ ។
៣០.១.៣
ការហៅសម្រាប់អ្នកដែលមិនមែនជាសមាជិក
បុគ្គលណាដែលមិនមែនជាសមាជិកសាសនាចក្រអាចត្រូវបានហៅឲ្យមានតំណែងមួយចំនួន ដូចជាអ្នកលេងព្យាណូ អ្នកដឹកនាំតន្ដ្រី ឬការហៅដើម្បីជួយដាក់ផែនការសកម្មភាពនានា ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនគួរត្រូវបានហៅឲ្យធ្វើជាគ្រូបង្រៀន ជាសមាជិកគណៈប្រធានកូរ៉ុម ឬគណៈប្រធានអង្គការជំនួយ ឬជាថ្នាក់ដឹកនាំតន្ដ្រីក្នុងអង្គការបឋមសិក្សាឡើយ ។
បុគ្គលម្នាក់ដែលត្រូវបានដាក់កំហិតលើសមាជិកភាពជាផ្លូវការ ឬត្រូវបានដកហូតសមាជិកភាព មិនអាចមានការហៅបានទេ ( សូមមើល ៣២.១១.៣ និង ៣២.១១.៤ ) ។
៣០.១.៤
ភាពសម្ងាត់
ការហៅ និងការដោះលែងគឺជាកិច្ចការដ៏ពិសិដ្ឋ ។ ដោយសារតែហេតុនេះហើយទើបថ្នាក់ដឹកនាំត្រូវរក្សាព័ត៌មានអំពីការហៅ និងការដោះលែងដែលបានស្នើនោះទុកជាការសម្ងាត់ ។ ថ្នាក់ដឹកនាំចែកចាយព័ត៌មានបែបនោះនៅក្នុងពេល និងមជ្ឈដ្ឋានមួយ ដែលមានភាពសមស្របគ្នាទៅនឹងលក្ខណៈពិសិដ្ឋនៃការហៅនោះ ។
ឧទាហរណ៍ បុគ្គលម្នាក់ដែលត្រូវបានពិចារណាសម្រាប់ការហៅមួយ មិនត្រូវបានជូនដំណឹងទេ រហូតដល់បានធ្វើការហៅនោះសិន ។ ការណ៍នេះជួយបញ្ចៀសភាពអាម៉ាស ប្រសិនបើមិនបានផ្ដល់ការហៅនោះវិញ ។
លើសពីនេះ មានតែអ្នកដែលត្រូវដឹងប៉ុណ្ណោះ ដូចជាស្វាមី ឬភរិយា និងគណៈប្រធានអង្គការដែលមានការទទួលខុសត្រូវលើតំណែងនោះ ទើបត្រូវបានជូនដំណឹងជាមុន ពីមុនបុគ្គលនោះត្រូវបានឧទ្ទេសនាមសម្រាប់ការគាំទ្រ ។
៣០.១.៥
អនុសាសន៍ និងការអនុម័តសម្រាប់ការហៅទាំងឡាយ
តារាងនៃការហៅទាំងឡាយចង្អុលបង្ហាញថា នរណាអាចចេញអនុសាសន៍សម្រាប់ការហៅនីមួយៗ ហើយនរណាជាអ្នកផ្តល់ការអនុម័ត ( សូមមើល ៣០.៨ ) ។ នៅក្នុងករណីមួយចំនួន ថ្នាក់ដឹកនាំកូរ៉ុម និងអង្គការនានាផ្ដល់អនុសាសន៍ទៅកាន់គណៈប្រធានស្ដេក ឬគណៈប៊ីស្សព ។ ពួកគាត់ធ្វើដូច្នោះប្រកបដោយការអធិស្ឋាន ដោយស្វែងរកការបំផុសគំនិតអំពីបុគ្គលដែលត្រូវផ្ដល់អនុសាសន៍ ។ ពួកគាត់ក៏អាចប្រឹក្សាជាមួយនឹងគណៈប៊ីស្សព ឬគណៈប្រធានស្តេកបានផងដែរ ។
ប៊ីស្សព និងប្រធានស្តេកធ្វើការពិចារណាដោយប្រុងប្រយ័ត្នអំពីអនុសាសន៍នីមួយៗ ដោយទទួលស្គាល់ថា វាត្រូវបានធ្វើឡើងប្រកបដោយការអធិស្ឋាន ។ គណៈប៊ីស្សព ឬគណៈប្រធានស្តេកមានការទទួលខុសត្រូវចុងក្រោយ ដើម្បីទទួលបានការបំផុសគំនិតអំពីអ្នកដែលត្រូវហៅ ។ នៅពេលណាចាំបាច់ ពួកគាត់អាចស្នើសុំឲ្យផ្ដល់អនុសាសន៍មួយទៀត ។
ប្រសិនបើប៊ីស្សព ឬប្រធានស្តេកមានអារម្មណ៍បំផុសគំនិតឲ្យហៅនរណាម្នាក់ ជាជាងបុគ្គលដែលត្រូវបានផ្ដល់អនុសាសន៍នោះ ការណ៍នោះមិនមានន័យថា អនុសាសន៍នោះមិនទទួលបានការបំផុសគំនិតនោះទេ ។ វាអាចថា ប៊ីស្សព ឬប្រធានស្តេកមានព័ត៌មាន ដែលអ្នកផ្ដល់អនុសាសន៍នោះគ្មាន ។
៣០.២
ការផ្តល់ការហៅ
ការទទួលបានការហៅឲ្យបម្រើ គួរតែជាបទពិសោធន៍ខាងវិញ្ញាណដ៏មានអត្ថន័យមួយសម្រាប់សមាជិកម្នាក់ ។ ការហៅឲ្យបម្រើព្រះអម្ចាស់គឺជាឱកាសដ៏ពិសិដ្ឋ និងមានអំណរមួយ ។ ថ្នាក់ដឹកនាំធ្វើការប្រាស្រ័យទាក់ទងអំពីរឿងនេះ ពេលពួកគាត់ផ្ដល់ការហៅមួយ ។ ពួកគាត់មិនគួរផ្ដល់ការហៅតាមរបៀបសាមញ្ញមួយនោះឡើយ ។
តារាងនៃការហៅទាំងឡាយបង្ហាញពីអ្នកដែលអាចផ្ដល់ការហៅនីមួយៗបាន ( សូមមើល ៣០.៨ ) ។ បន្ទាប់ពីទទួលបានការអនុម័តចាំបាច់ហើយ នោះអ្នកដឹកនាំដែលមានសិទ្ធិអនុញ្ញាតប្រឹក្សាជាមួយនឹងសមាជិកនោះ ដើម្បីយល់ពីស្ថានភាពរបស់សមាជិកនោះថា វាអនុញ្ញាតឲ្យគាត់ ឬនាងធ្វើការបម្រើបានដែរឬទេ ។ អ្នកដឹកនាំនេះក៏ព្យាយាមដឹងថា តើសមាជិករូបនេះមានភាពស័ក្ដិសម និងស្ម័គ្រចិត្តបម្រើដែរឬអត់ផងដែរ ។
នៅពេលអ្នកដឹកនាំផ្ដល់ការហៅមួយ នោះគាត់ពន្យល់ថា វាបានមកពីព្រះអម្ចាស់ ។ ប្រសិនបើចាំបាច់ គាត់អាចផ្ដល់ពេលវេលាឲ្យសមាជិកនោះពិចារណាប្រកបដោយការអធិស្ឋានអំពីការហៅនេះ ហើយស្វែងរកការបញ្ជាក់ខាងវិញ្ញាណរបស់គាត់ ឬនាងផ្ទាល់ ។
អ្នកដឹកនាំរូបនេះក៏អាច ៖
-
ពន្យល់ពីគោលបំណង សារៈសំខាន់ និងការទទួលខុសត្រូវនៃការហៅនេះ ។
-
ជួយសមាជិកឲ្យផ្ដោតជាចម្បងលើបុគ្គលដែលគាត់ ឬនាងនឹងបម្រើ ។ ( បើអនុវត្តបាន អ្នកដឹកនាំរូបនេះផ្ដល់បញ្ជីមួយនៃបុគ្គលទាំងនេះ មកពី ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ) ។
-
លើកទឹកចិត្តសមាជិកនោះឲ្យស្វែងរកព្រះវិញ្ញាណនៃព្រះអម្ចាស់ក្នុងការបំពេញការហៅបម្រើនោះ ។
-
ថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងជួយដល់សមាជិកនោះ ហើយនឹងប្រទានពរដល់គាត់សម្រាប់ការបម្រើដោយស្មោះត្រង់ ។
-
ប្រាប់សមាជិកនោះពីអ្នកដែលនឹងផ្ដល់ការបំពាក់បំប៉ន និងការគាំទ្រដល់ការហៅនេះ ។
-
ប្រាប់សមាជិកនោះពីអ្នកដែលគាត់ត្រូវរាយការណ៍ទៅនៅក្នុងកិច្ចខិតខំរបស់គាត់ ។
-
ប្រាប់សមាជិកនោះអំពីការប្រជុំនានាដែលគាត់គួរតែចូលរួម និងអំពីធនធានទាំងឡាយដែលមាន ។
-
ជួយសមាជិកនោះឲ្យដឹងពីចំនួនម៉ោងដែលការហៅបម្រើតម្រូវឲ្យធ្វើ ។
-
ពិភាក្សាពីកង្វល់ ឬឧបសគ្គពិសេសនានាទាក់ទងនឹងការហៅបម្រើនេះ ។
-
ឆ្លើយនឹងសំណួរនានាដែលសមាជិកនោះអាចមាន ។
ប្រសិនបើសមាជិកនោះបានរៀបការហើយ នោះថ្នាក់ដឹកនាំអញ្ជើញស្វាមី ឬភរិយាឲ្យមានវត្តមាន នៅពេលផ្តល់ការហៅ ។
ប្រសិនបើការហៅនេះត្រូវធ្វើការជាមួយនឹងកុមារ ឬយុវវ័យ នោះថ្នាក់ដឹកនាំពន្យល់ថា សមាជិកនេះនឹងត្រូវបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីការការពារកុមារ និងយុវវ័យជាមុនសិន ។ ការបណ្ដុះបណ្ដាលនេះមាននៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ សមាជិកគួរតែបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះនៅក្នុងពេលមួយខែ បន្ទាប់ពីបានគាំទ្រ ហើយបន្ទាប់មកបញ្ចប់វារាល់បីឆ្នាំម្ដង ។
៣០.៣
ការគាំទ្រសមាជិកនៅក្នុងការហៅនានា
អ្នកដែលត្រូវបានហៅឲ្យកាន់តំណែងក្នុងសាសនាចក្រភាគច្រើន គួរតែឧទ្ទេសនាមសម្រាប់ការគាំទ្រ មុនពេលពួកគេចាប់ផ្តើមបម្រើ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:១៣; ៤២:១១ ) ។ តាមរយៈការលើកដៃគាំទ្រដល់អស់អ្នកដែលត្រូវបានហៅឲ្យបម្រើ នោះសមាជិកផ្ដល់ការគាំទ្រ និងការស្ម័គ្រចិត្តរបស់ខ្លួនដើម្បីជួយ ។
តារាងនៃការហៅទាំងឡាយបង្ហាញថា តើការគាំទ្រចាំបាច់ត្រូវមាន ឬក៏អត់ ហើយតើនរណាចូលរួមក្នុងការលើកដៃគាំទ្រនេះ ( សូមមើល ៣០.៨ ) ។ អ្នកដឹកនាំដែលមើលការខុសត្រូវលើការហៅនោះ ឬអ្នកដឹកនាំបព្វជិតភាពម្នាក់ដែលគាត់ផ្ដល់សិទ្ធិអនុញ្ញាត ធ្វើការឧទ្ទេសនាមឈ្មោះរបស់បុគ្គលនោះសម្រាប់ការលើកដៃគាំទ្រ ។
បុគ្គលដែលដឹកនាំការគាំទ្រនេះប្រកាសពីអ្នកដែលត្រូវដោះលែងពីតំណែងនេះជាមុនសិន ( ប្រសិនបើមាន ) ។ គាត់អញ្ជើញសមាជិកទាំងឡាយឲ្យសម្ដែងការអរគុណដល់ការបម្រើរបស់បុគ្គលនេះ ( សូមមើល ៣០.៦ ) ។
នៅពេលធ្វើឧទ្ទេសនាមបុគ្គលមួយរូបសម្រាប់ការគាំទ្រ នោះអ្នកដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាច អញ្ជើញឲ្យគាត់ក្រោកឈរឡើង ។ អ្នកដឹកនាំនោះអាចប្រើពាក្យពេចន៍ដូចតទៅនេះបាន ៖
« [ ឈ្មោះ ] ត្រូវបានហៅឲ្យធ្វើជា [ តំណែង ] ។ អ្នកទាំងឡាយដែលគាំទ្រ [ គាត់ ] សូមបង្ហាញដោយការលើកដៃ ។ [ សូមផ្អាកបន្ដិចសិន ] ។ ប្រសិនបើមានអ្នកណាដែលជំទាស់ ក៏សូមបង្ហាញដោយការលើកដៃផងដែរ ។ [ សូមផ្អាកបន្ដិចសិន ] » ។
សាមីបុគ្គលដែលត្រូវបានឧទ្ទេសនាមនោះ គួរតែចូលរួមនៅក្នុងការគាំទ្រនោះ ។ ប្រសិនបើត្រូវឧទ្ទេសនាមបុគ្គលលើសពីម្នាក់ នោះពួកគាត់អាចធ្វើការគាំទ្រជាក្រុមបាន ។
ប្រសិនបើសមាជិកមានគោលជំហរល្អមួយរូបលើកដៃជំទាស់ការហៅនោះ នោះអ្នកដឹកនាំជាអធិបតី ឬអ្នកកាន់តំណែងបព្វជិតភាពដែលបានចាត់តាំងម្នាក់ទៀត ជួបជាមួយគាត់ ឬនាងជាលក្ខណៈឯកជនបន្ទាប់ពីការប្រជុំនោះ ។ អ្នកដឹកនាំនេះព្យាយាមយល់ពីមូលហេតុដែលសមាជិករូបនេះជំទាស់ ។ គាត់សួរថា តើសមាជិករូបនេះដឹងពីការប្រព្រឹត្តដែលអាចធ្វើឲ្យបុគ្គលនេះមិនមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើក្នុងតំណែងនេះឬ ។ ប្រសិនបើសមាជិកដែលបដិសេធនេះមិនដឹងពីការប្រព្រឹត្តបែបនោះទេ នោះគាត់ត្រូវបានលើកទឹកចិត្តឲ្យលើកដៃគាំទ្រ និងជួយដល់បុគ្គលដែលត្រូវបានហៅនេះ ។
មានតែសមាជិកដែលមានគោលជំហរល្អប៉ុណ្ណោះ ទើបអាចចូលរួមនៅក្នុងការគាំទ្រនេះបាន ។ ប៉ុន្ដែប្រសិនបើអ្នកដែលមិនមែនជាសមាជិក ឬសមាជិកដែលមិនមានគោលជំហរល្អមួយរូបបង្ហាញការបារម្ភអំពីសកម្មភាពនេះ នោះគាត់អាចចែកចាយពីការបារម្ភនោះជាមួយនឹងប៊ីស្សព ឬប្រធានស្ដេកជាលក្ខណៈឯកជនបន្ទាប់ពីការប្រជុំនោះបាន ។
៣០.៤
ការធ្វើពិធីញែកចេញសមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើ
សមាជិកទាំងឡាយដែលត្រូវបានហៅឲ្យបម្រើនៅក្នុងតំណែងសាសនាចក្រភាគច្រើន គួរតែត្រូវបានញែកចេញ ។ តារាងនៃការហៅទាំងឡាយបង្ហាញពីអ្នកដែលអាចធ្វើពិធីញែកចេញបាន ( សូមមើល ៣០.៨ ) ។ ជាទូទៅ ការណ៍នេះកើតឡើងបន្ទាប់ពីសមាជិកត្រូវបានគាំទ្រ ហើយមុនពេលពួកគេចាប់ផ្ដើមការបម្រើនោះ ។
ការធ្វើពិធីញែកចេញសមាជិកម្នាក់សម្រាប់ការហៅមួយ មានន័យថាការផ្ដល់សិទ្ធិអំណាចឲ្យគាត់ធ្វើសកម្មភាពនៅក្នុងការហៅនោះ ( សូមមើល ៣.៤.៣.១ ) ។ ការធ្វើពិធីញែកចេញក៏រួមមានការផ្ដល់ពរជ័យ និងការសន្យាតាមដែលបានដឹកនាំដោយព្រះវិញ្ញាណផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ១៨.១១ ។
៣០.៥
រយៈពេលនៃការបម្រើ
ថ្នាក់ដឹកនាំអនុញ្ញាតសមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើរបស់ពួកគេឲ្យបានយូរល្មមតាមដែលអាចធ្វើទៅបាន ដើម្បីចងចំណងមិត្តភាពដ៏រឹងមាំជាមួយនឹងមនុស្សដែលពួកគេបម្រើ ។ សមាជិកក៏អាចត្រូវការពេលវេលាដើម្បីរៀន និងរីកចម្រើននៅក្នុងការទទួលខុសត្រូវរបស់ពួកគេផងដែរ ។ ការណ៍នេះអាចសំខាន់ជាពិសេសសម្រាប់ថ្នាក់ដឹកនាំយុវវ័យ និងកុមារ ក៏ដូចជាប្រធានសមាគមសង្គ្រោះ និងប្រធានកូរ៉ុមអែលឌើរដែរ ។ រយៈពេលនៃការបម្រើដ៏ល្អសម្រាប់ថ្នាក់ដឹកនាំគឺខុសៗគ្នា ប៉ុន្ដែជារឿយៗ រយៈពេលពីរទៅប្រាំឆ្នាំគឺគ្រប់គ្រាន់ហើយ ។
៣០.៦
ការដោះលែងសមាជិកពីការហៅ
នៅក្នុងករណីភាគច្រើន សមាជិកត្រូវបានដោះលែងពីការហៅទាំងឡាយ នៅពេលព្រះអម្ចាស់បំផុសគំនិតដល់ថ្នាក់ដឹកនាំរបស់ពួកគេឲ្យដោះលែងពួកគេ ។ សមាជិកមួយចំនួន ដូចជាប្រធានស្ដេក និងប្រធានបេសកកម្ម ជាធម្មតាត្រូវបានដោះលែងបន្ទាប់ពីរយៈពេលមួយដែលបានកំណត់ ។ បុគ្គលម្នាក់ក៏អាចត្រូវបានដោះលែងដោយសារហេតុផលផ្សេងទៀតផងដែរ ដូចជាកាលៈទេសៈផ្ទាល់ខ្លួន និងស្ថានភាពគ្រួសារ ។
នៅពេលប្រធាន ឬប៊ីស្សពម្នាក់ត្រូវបានដោះលែង នោះទីប្រឹក្សារបស់គាត់ត្រូវបានដោះលែងដោយស្វ័យប្រវត្តិ ។ អ្នកដទៃទៀតនៅក្នុងអង្គការនេះ ដូចជាស្មៀន លេខា និងគ្រូបង្រៀន មិនត្រូវបានដោះលែងដោយស្វ័យប្រវត្តិនោះទេ ។
ការដោះលែងពីការហៅក្នុងសាសនាចក្រ ត្រូវបានធ្វើឡើងដោយនរណាម្នាក់ ដែលមានកម្រិតនៃសិទ្ធិអំណាចដូចគ្នានឹងបុគ្គលដែលបានផ្ដល់ការហៅ ។ ឧទាហរណ៍ ប្រសិនបើសមាជិកនៃគណៈប៊ីស្សពបានផ្ដល់ការហៅនេះ នោះសមាជិកនៃគណៈប៊ីស្សពផ្ដល់ការដោះលែងនេះ ។
ការដោះលែងគឺជាឱកាសដ៏សំខាន់មួយសម្រាប់អ្នកដឹកនាំ ដើម្បីសម្ដែងការដឹងគុណ និងទទួលស្គាល់ព្រះហស្ដរបស់ព្រះនៅក្នុងការបម្រើរបស់សមាជិកនោះ ។ ថ្នាក់ដឹកនាំជួបជាមួយនឹងសមាជិកដោយផ្ទាល់ ដើម្បីជូនដំណឹងដល់គាត់អំពីការដោះលែង មុនពេលគាត់ប្រកាសវាជាសាធារណៈ ។ គាត់អាចជ្រើសរើសដើម្បីអញ្ជើញសមាជិករូបនេះឲ្យចែកចាយអ្វីដែលគាត់បានរៀន តាមរយៈការបម្រើនៅក្នុងការហៅនេះ ។ មានតែអ្នកដែលត្រូវដឹងប៉ុណ្ណោះ ទើបទទួលបានការជូនដំណឹងអំពីការដោះលែងមួយ ពីមុនវាត្រូវប្រកាស ។
អ្នកដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាច ប្រកាសពីការដោះលែងនេះនៅក្នុងមជ្ឈដ្ឋានដូចគ្នានឹងពេលដែលបុគ្គលនេះត្រូវបានគាំទ្រដែរ ។ អ្នកដឹកនាំនោះអាចប្រើពាក្យពេចន៍ដូចតទៅនេះបាន ៖
« [ ឈ្មោះ ] ត្រូវបានដោះលែងពី [ តំណែង ] ។ អ្នកទាំងឡាយដែលចង់សម្ដែងការដឹងគុណសម្រាប់ការបម្រើ [ របស់គាត់ ] សូមបង្ហាញដោយការលើកដៃ » ។
អ្នកដឹកនាំមិនសួរថា តើមានការបដិសេធឬអត់នោះឡើយ ។
៣០.៧
ការហៅ ការតែងតាំង និងការធ្វើពិធីញែកចេញដល់ប៊ីស្សព
គណៈប្រធានស្តេកចេញអនុសាសន៍ឲ្យបងប្អូនប្រុសដែលត្រូវហៅជា ឬដោះលែងពីប៊ីស្សព ។ ការផ្ដល់អនុសាសន៍ត្រូវដាក់ស្នើទៅកាន់គណៈប្រធានទីមួយតាមរយៈ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) ។ សមាជិកមួយរូបនៃគណៈប្រធានស្ដេក ស្មៀន ឬលេខាប្រតិបត្តិអាចរៀបចំការផ្ដល់អនុសាសន៍នេះបាន ។ ប៉ុន្តែ មានតែប្រធានស្ដេកប៉ុណ្ណោះដែលអាចបញ្ជូនការតែងតាំងនេះបាន ។
ការទទួលខុសត្រូវរបស់ប៊ីស្សពគឺសំខាន់ណាស់ ( សូមមើល ៧.១ ) ។ ការទទួលខុសត្រូវទាំងនោះត្រូវការឲ្យមានបុរសម្នាក់ដែលមានភាពទៀងត្រង់ ភាពស្អាតស្អំខាងសីលធម៌ ភាពចាស់ទុំខាងវិញ្ញាណ និងភាពស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះ ។ គណៈប្រធានស្តេកស្វែងរកការបញ្ជាក់មកពីព្រះវិញ្ញាណអំពីបុគ្គលដែលត្រូវផ្ដល់អនុសាសន៍ ។ នៅពេលចេញអនុសាសន៍ឲ្យបុរសម្នាក់បម្រើជាប៊ីស្សព នោះពួកគាត់ពិចារណាអំពី ធីម៉ូថេទី១ ៣:២–៧ ដោយប្រុងប្រយ័ត្ន ។ ពួកគាត់មិនសុំឲ្យមានការផ្ដល់យោបល់មកពីសមាជិកវួដនោះទេ ។ ព័ត៌មានបន្ថែមទៀតអំពីគុណសម្បត្តិរបស់ប៊ីស្សពម្នាក់ គឺមានផ្ដល់នៅក្នុង ធ.ថ.ស. ។
មុនពេលប្រធានស្តេកអាចហៅប៊ីស្សពថ្មីម្នាក់បាន គាត់ត្រូវតែទទួលបានការអនុម័តជាលាយលក្ខណ៍អក្សរមកពីគណៈប្រធានទីមួយអំពីអនុសាសន៍របស់គាត់ជាមុនសិន ។ ដោយមានការអនុម័តនេះ ប្រធានស្តេកអាចតែងតាំង និងធ្វើពិធីញែកចេញដល់ប៊ីស្សពមួយរូប បន្ទាប់ពីសមាជិកវួដបានគាំទ្រគាត់រួចហើយនៅក្នុងការប្រជុំសាក្រាម៉ង់ ។ ការអនុម័តរបស់គណៈប្រធានទីមួយគឺតម្រូវឲ្យមានផងដែរ មុនពេលប្រធានស្តេកអាចដោះលែងប៊ីស្សពម្នាក់បាន ។ ប្រធានស្តេកមិនអាចបែងចែកការទទួលខុសត្រូវទាំងនេះបានទេ ។
ប្រសិនបើបុរសម្នាក់ដែលត្រូវបានហៅជាប៊ីស្សព មិនមែនជាសង្ឃជាន់ខ្ពស់ទេ នោះប្រធានស្ដេកត្រូវធានាថា គាត់ត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់ មុនពេលតែងតាំងគាត់ជាប៊ីស្សព ។ ប្រសិនបើបុរសនោះធ្លាប់បានតែងតាំងជាប៊ីស្សពពីមុន នោះគាត់គ្រាន់តែត្រូវទទួលពិធីញែកចេញជាប៊ីស្សពវួដតែប៉ុណ្ណោះ ។ ប្រសិនបើបុរសដែលត្រូវបានហៅឲ្យបម្រើជាទីប្រឹក្សារបស់ប៊ីស្សពនេះមិនមែនជាសង្ឃជាន់ខ្ពស់ទេ នោះពួកគាត់ត្រូវតែបានតែងតាំងជាសង្ឃជាន់ខ្ពស់សិន ពីមុនការញែកចេញពួកគាត់ ។
បន្ទាប់ពីគណៈប្រធានទីមួយបានអនុម័តលើអនុសាសន៍ឲ្យបុរសម្នាក់បម្រើជាប៊ីស្សពហើយ នោះពួកលោកអនុញ្ញាតឲ្យប្រធានស្តេកធ្វើការតែងតាំង និងធ្វើពិធីញែកចេញដល់បុរសរូបនោះ ។ ប្រធានស្តេក ៖
-
ហៅឈ្មោះពេញរបស់បុរសនោះ ។
-
ថ្លែងថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
តែងតាំងបុរសនោះជាប៊ីស្សព ( លើកលែងតែគាត់ធ្លាប់ត្រូវបានតែងតាំងពីមុន )
-
ធ្វើពិធីញែកចេញដល់គាត់ ដើម្បីធ្វើជាអធិបតីក្នុងវួដ និងធ្វើជាប្រធានបព្វជិតភាពអើរ៉ុន និងកូរ៉ុមសង្ឃ ដែលគូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់គាត់ចំពោះអ្នកកាន់បព្វជិតភាពអើរ៉ុន និងក្រុមយុវនារីនៅក្នុងវួដ ( សូមមើល ៧.១.២ ) ។
-
ប្រគល់ដល់គាត់នូវកូនសោ សិទ្ធិ អំណាច និងសិទ្ធិអំណាចទាំងអស់នៃតំណែងប៊ីស្សព ដែលសំដៅជាពិសេសទៅលើកាតព្វកិច្ចរបស់ប៊ីស្សព ក្នុងនាមជាចៅក្រមទូទៅនៅអ៊ីស្រាអែល និងជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដ ( សូមមើល ៧.១.១ និង ៧.១.៣ ) ។
-
ផ្តល់ពរជ័យស្របតាមការដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ពួកចិតសិបនាក់ប្រចាំតំបន់ ឬអ្នកមានសិទ្ធិអំណាចទូទៅក៏អាចហៅ តែងតាំង និងញែកចេញប៊ីស្សពម្នាក់បានផងដែរ ដោយមានការអនុម័តមកពីគណៈប្រធានទីមួយ ។
៣០.៨
តារាងនៃការហៅទាំងឡាយ
តារាងខាងក្រោមនេះមាននូវបញ្ជីនៃការហៅទាំងឡាយនៅក្នុងវួដ និងស្តេកដែលបានជ្រើសរើស ។ ការហៅ និងឱកាសបម្រើផ្សេងទៀតមានពិពណ៌នានៅវគ្គផ្សេងទៀតនៅក្នុងក្បួនខ្នាតនេះ ។
វួដ ឬស្ដេកមិនចាំបាច់បំពេញគ្រប់ការហៅទាំងអស់ ដែលមានរាយបញ្ជីនៅក្នុងតារាងនេះនោះទេ ។ ថ្នាក់ដឹកនាំកំណត់ថាតើការហៅមួយណាដែលត្រូវបំពេញ ដោយផ្អែកលើតម្រូវការរបស់អង្គភាព និងសមាជិកដែលអាចបម្រើបាន ។
៣០.៨.១
ការហៅទាំងឡាយក្នុងវួដ
|
ការហៅ |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានហៅ និងញែកចេញដោយ | |
|---|---|---|---|---|
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ដោយប្រើ ធ.ថ.ស. | បានអនុម័តដោយ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក បន្ទាប់ពីទទួលបានការអនុម័តមកពីគណៈប្រធានទីមួយ ( សូមមើល ៣០.៧ ) |
ការហៅ | បានចេញអនុសាសន៍ដោយ ប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
ការហៅ លេខាប្រតិបត្តិវួដ ( និងជំនួយការលេខាប្រតិបត្តិវួដ ប្រសិនបើចាំបាច់ ) | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ( ដោយពិគ្រោះគ្នាជាមួយប៊ីស្សព ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក |
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានកូរ៉ុម ( ដោយពិគ្រោះគ្នាជាមួយប៊ីស្សព ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
ការហៅ ការហៅផ្សេងទៀតនៅក្នុងកូរ៉ុមអែលឌើរ | បានចេញអនុសាសន៍ដោយ គណៈប្រធានកូរ៉ុម | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកកូរ៉ុម ( ឧទេស្ទនាមនៅក្នុងការប្រជុំកូរ៉ុមដោយប្រធានកូរ៉ុម ឬទីប្រឹក្សាដែលបានចាត់តាំង ) | បានហៅ និងញែកចេញដោយ ប្រធានកូរ៉ុម ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ ប្រធានអង្គការក្នុងវួដ ( សមាគមសង្រ្គោះ ក្រុមយុវនារី អង្គការបឋមសិក្សា និងសាលាថ្ងៃអាទិត្យ ) | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព |
ការហៅ ទីប្រឹក្សានៅក្នុងគណៈប្រធានអង្គការវួដ | បានចេញអនុសាសន៍ដោយ ប្រធានអង្គការ | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ ការហៅផ្សេងទៀតនៅក្នុងសមាគមសង្គ្រោះ យុវនារី អង្គការបឋមសិក្សា និងសាលាថ្ងៃអាទិត្យក្នុងវួដ | បានចេញអនុសាសន៍ដោយ គណៈប្រធានអង្គការ | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ( ដោយពិគ្រោះគ្នាជាមួយប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ ) | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ឬប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ( ដោយពិគ្រោះគ្នាជាមួយប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ ) | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ អ្នកប្រឹក្សាយោបល់ខាងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ឬប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ ប៊ីស្សព ( ដែលជាប្រធានកូរ៉ុមសង្ឃ ) | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកកូរ៉ុម ( បានឧទ្ទេសនាមនៅក្នុងការប្រជុំកូរ៉ុមដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ) | បានហៅ និងញែកចេញដោយ ប៊ីស្សព |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកកូរ៉ុម ( បានឧទ្ទេសនាមនៅក្នុងការប្រជុំកូរ៉ុមដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ) | បានហៅ និងញែកចេញដោយ បានហៅដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ហើយបានញែកចេញដោយប៊ីស្សព |
ការហៅ ទីប្រឹក្សានៅក្នុងគណៈប្រធានកូរ៉ុមគ្រូ និងគណៈប្រធានកូរ៉ុមឌីកុន និងលេខាធិការកូរ៉ុម | បានចេញអនុសាសន៍ដោយ ប្រធានកូរ៉ុម | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកកូរ៉ុម ( បានឧទ្ទេសនាមនៅក្នុងការប្រជុំកូរ៉ុមដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ) | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ( ពិគ្រោះគ្នាជាមួយគណៈប្រធានយុវនារី ) | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកថ្នាក់ ( បានបង្ហាញឈ្មោះនៅក្នុងការប្រជុំក្រុមយុវនារីដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ) | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានថ្នាក់ | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកថ្នាក់ ( បានបង្ហាញឈ្មោះនៅក្នុងការប្រជុំក្រុមយុវនារីដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ) | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ អ្នកជំនាញខាងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនប្រចាំវួដ ប្រសិនបើចាំបាច់ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានសាលាថ្ងៃអាទិត្យ | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ អ្នកបកប្រែ ប្រសិនបើត្រូវការ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ ការហៅផ្សេងទៀតនៅក្នុងវួដ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព |
សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង |
៣០.៨.២
ការហៅនានាក្នុងសាខា
|
ការហៅ |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្ដេក គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌល | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានស្ដេក ឬប្រធានបេសកកម្ម ( ឬប្រធានមណ្ឌល ប្រសិនបើបានចាត់តាំង ) | ||||||||||||
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានសាខា | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប្រធានបេសកកម្ម ( ឬនៅពេលដែលមានការផ្ដល់សិទ្ធិអំណាចមកពីប្រធានបេសកកម្ម គណៈប្រធានមណ្ឌល ) | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានស្តេក ប្រធានបេសកកម្ម ឬប្រធានមណ្ឌល ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានសាខា | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប្រធានបេសកកម្ម ( ឬនៅពេលដែលមានការផ្ដល់សិទ្ធិអំណាចមកពីប្រធានបេសកកម្ម គណៈប្រធានមណ្ឌល ) | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង ( សម្រាប់សាខានៅក្នុងស្ដេក ) ប្រធានមណ្ឌល ឬអ្នកដឹកនាំបព្វជិតភាពដែលគាត់ចាត់តាំង ( សម្រាប់សាខានៅក្នុងបេសកកម្ម ) | ||||||||||||
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្ដេក គណៈប្រធានមណ្ឌល ឬគណៈប្រធានបេសកកម្ម ( ដោយពិគ្រោះគ្នាជាមួយប្រធានសាខា ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប្រធានបេសកកម្ម ( ឬនៅពេលដែលមានការផ្ដល់សិទ្ធិអំណាចមកពីប្រធានបេសកកម្ម គណៈប្រធានមណ្ឌល ) | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានស្ដេក ឬប្រធានបេសកកម្ម ( ឬប្រធានមណ្ឌល ប្រសិនបើបានចាត់តាំង ) | ||||||||||||
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានកូរ៉ុម ( ដោយពិគ្រោះជាមួយប្រធានសាខា ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប្រធានបេសកកម្ម ( ឬនៅពេលដែលមានការផ្ដល់សិទ្ធិអំណាចមកពីប្រធានបេសកកម្ម គណៈប្រធានមណ្ឌល ) | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានស្ដេក ឬប្រធានបេសកកម្ម ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង ( ឬប្រធានមណ្ឌល ឬអ្នកដឹកនាំបព្វជិតភាពម្នាក់ទៀត ប្រសិនបើបានចាត់តាំង ) | ||||||||||||
ការហៅ ការហៅផ្សេងទៀតនៅក្នុងសាខា | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៨.១ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និងពាក្យ សាខា សម្រាប់ វួដ ។ | បានអនុម័តដោយ សូមមើល ៣០.៨.១ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និងពាក្យ សាខា សម្រាប់ វួដ ។ | បានគាំទ្រដោយ សូមមើល ៣០.៨.១ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និងពាក្យ សាខា សម្រាប់ វួដ ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៨.១ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និងពាក្យ សាខា សម្រាប់ វួដ ។ | ||||||||||||
៣០.៨.៣
ការហៅទាំងឡាយក្នុងស្តេក
|
ការហៅ |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានហៅ និងញែកចេញដោយ | |
|---|---|---|---|---|
ការហៅ | បានចេញអនុសាសន៍ដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង | បានអនុម័តដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានស្តេក | បានអនុម័តដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានស្តេក ដោយប្រើ ធ.ថ.ស. | បានអនុម័តដោយ គណៈប្រធានទីមួយ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក បន្ទាប់ពីទទួលបានការអនុម័តមកពីគណៈប្រធានទីមួយ |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ លេខាប្រតិបត្តិស្ដេក ( និងជំនួយការលេខាប្រតិបត្តិស្ដេក ប្រសិនបើចាំបាច់ ) | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ លោកអយ្យកោស្តេក រួមទាំងលោកអយ្យកោដែលបានតែងតាំងរួចហើយនៅក្នុងស្ដេកផ្សេងទៀត | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ដោយប្រើ ធ.ថ.ស. | បានអនុម័តដោយ កូរ៉ុមនៃពួកដប់ពីរនាក់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្ដេកបន្ទាប់ពីទទួលបានការអនុម័តមកពីកូរ៉ុមនៃពួកដប់ពីរនាក់ ឬសមាជិកមួយរូបក្នុងគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកដប់ពីរនាក់ |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្ដេកហៅឲ្យទីប្រឹក្សាជាន់ខ្ពស់បំពេញតួនាទីទាំងនេះ | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក ( ពួកគាត់គួរតែត្រូវបានគាំទ្រជាទីប្រឹក្សាជាន់ខ្ពស់ផង និងជាប្រធាននៃអង្គការទាំងនេះផង ) | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង ( ពួកគាត់គួរតែត្រូវបានហៅ និងធ្វើពិធីញែកចេញជាទីប្រឹក្សាជាន់ខ្ពស់ផង និងជាប្រធាននៃអង្គការទាំងនេះផង ) |
ការហៅ ទីប្រឹក្សានៅក្នុងគណៈប្រធានអង្គការស្ដេក លេខា និងអ្នកផ្សេងទៀតប្រសិនបើចាំបាច់ | បានចេញអនុសាសន៍ដោយ ប្រធានអង្គការស្ដេក ( ដោយពិគ្រោះជាមួយនឹងគណៈប្រធានស្ដេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធាននៃគណៈកម្មការសវនកម្មស្តេក ( ទីប្រឹក្សានៅក្នុងគណៈប្រធានស្តេក ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
មិនមានការគាំទ្រទេ | បានហៅ និងញែកចេញដោយ ប្រធានស្ដេក ឬទីប្រឹក្សាដែលបានចាត់តាំង ( ប្រធានស្ដេកកំណត់ថា តើគួរចាំបាច់ត្រូវធ្វើពិធីញែកចេញដែរឬអត់ ) |
ការហៅ គ្រូបង្រៀន និងអ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានស្ដេក ប្រសិនបើចាំបាច់ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ( ក្រោយពីពិគ្រោះជាមួយនឹងប៊ីស្សព និងអ្នកតំណាងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
ការហៅ អ្នកជំនាញខាងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនប្រចាំស្ដេក ប្រសិនបើចាំបាច់ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
ការហៅ អ្នកសម្របសម្រួលការបកប្រែប្រចាំស្ដេក ប្រសិនបើចាំបាច់ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
ការហៅ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ |
សមាជិកនៅក្នុងសន្និសីទស្ដេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង |
៣០.៨.៤
ការហៅទាំងឡាយក្នុងមណ្ឌល
|
ការហៅ |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានបេសកកម្ម | បានអនុម័តដោយ គណៈប្រធានតំបន់ | បានគាំទ្រដោយ សមាជិកនៅក្នុងសន្និសីទមណ្ឌល | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម | ||||||||||||
ការហៅ | បានចេញអនុសាសន៍ដោយ ប្រធានមណ្ឌល | បានអនុម័តដោយ គណៈប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកនៅក្នុងសន្និសីទមណ្ឌល | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
ការហៅ ទីប្រឹក្សាមណ្ឌល | បានចេញអនុសាសន៍ដោយ ប្រធានមណ្ឌល | បានអនុម័តដោយ គណៈប្រធានបេសកកម្ម ( ឬគណៈប្រធានមណ្ឌល នៅពេលបានការអនុញ្ញាតដោយប្រធានបេសកកម្ម ) | បានគាំទ្រដោយ សមាជិកនៅក្នុងសន្និសីទមណ្ឌល | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម ឬទីប្រឹក្សាដែលបានចាត់តាំង ( ឬប្រធានមណ្ឌល ឬទីប្រឹក្សាដែលបានចាត់តាំង នៅពេលបានការអនុញ្ញាតដោយប្រធានបេសកកម្ម ) | ||||||||||||
ការហៅ ការហៅផ្សេងទៀតនៅក្នុងមណ្ឌល | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៨.៣ ដោយជំនួសពាក្យ ប្រធានមណ្ឌល សម្រាប់ ប្រធានស្តេក និងពាក្យ មណ្ឌល សម្រាប់ ស្តេក ។ | បានអនុម័តដោយ សូមមើល ៣០.៨.៣ ដោយជំនួសពាក្យ ប្រធានមណ្ឌល សម្រាប់ ប្រធានស្តេក និងពាក្យ មណ្ឌល សម្រាប់ ស្តេក ។ | បានគាំទ្រដោយ សូមមើល ៣០.៨.៣ ដោយជំនួសពាក្យ ប្រធានមណ្ឌល សម្រាប់ ប្រធានស្តេក និងពាក្យ មណ្ឌល សម្រាប់ ស្តេក ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៨.៣ ដោយជំនួសពាក្យ ប្រធានមណ្ឌល សម្រាប់ ប្រធានស្តេក និងពាក្យ មណ្ឌល សម្រាប់ ស្តេក ។ | ||||||||||||
៣០.៨.៥
ការហៅក្រុមសមាជិកយោធា
|
ការហៅ |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ |
|---|---|---|---|---|
ការហៅ | បានចេញអនុសាសន៍ដោយ បព្វជិតយោធានៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្នកដឹកនាំផ្នែកទំនាក់ទំនងទាហាន ឬអ្នកដឹកនាំក្រុមដែលលេចធ្លោ | បានអនុម័តដោយ ប៊ីស្សព ឬប្រធានសាខា និងប្រធានស្ដេក ឬប្រធានបេសកកម្ម ( នៅក្នុងវួដ ឬសាខា និងស្ដេក ឬបេសកកម្មកំណើតរបស់សមាជិកនេះ ) | បានគាំទ្រដោយ សមាជិកក្រុម | បានហៅ និងញែកចេញដោយ ប្រធានស្ដេក ឬប្រធានបេសកកម្ម ឬអ្នកតំណាងដែលបានចាត់តាំង ( អាចបំពេញមុខងារបានដោយមិនចាំបាច់ត្រូវញែកចេញ ប្រសិនបើចាំបាច់ ) |
ការហៅ ជំនួយការអ្នកដឹកនាំក្រុមសមាជិកយោធា | បានចេញអនុសាសន៍ដោយ អ្នកដឹកនាំក្រុម | បានអនុម័តដោយ ប៊ីស្សព ឬប្រធានសាខា និងប្រធានស្ដេក ឬប្រធានបេសកកម្ម ( នៅក្នុងវួដ ឬសាខា និងស្ដេក ឬបេសកកម្មកំណើតរបស់សមាជិកនេះ ) | បានគាំទ្រដោយ សមាជិកក្រុម | បានហៅ និងញែកចេញដោយ ប្រធានស្ដេក ឬប្រធានបេសកកម្ម ឬអ្នកតំណាងដែលបានចាត់តាំង ( អាចបំពេញមុខងារបានដោយមិនចាំបាច់ត្រូវញែកចេញ ប្រសិនបើចាំបាច់ ) |