ក្បួនខ្នាត និង​ការហៅ
២៩. ការប្រជុំ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ


« ២៩. ការប្រជុំទាំងឡាយ​នៅក្នុង​សាសនាចក្រ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ២៩. ការប្រជុំ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

ម្ដាយ និង​កូនស្រី​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

២៩.

ការប្រជុំ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ

២៩.០

សេចក្ដីផ្ដើម

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជួបជុំគ្នា​ដើម្បី​ថ្វាយ​បង្គំ ស្អាង​គ្នា​ទៅវិញ​ទៅមក​ហើយ​បង្រៀន និង​រៀនសូត្រ​ដំណឹងល្អ ( សូមមើល អាលម៉ា ៦:៦; មរ៉ូណៃ ៦:៥–៦ ) ។ ព្រះអង្គ​សង្រ្គោះ​បាន​សន្យា​ថា « ត្បិត​កន្លែង​ណា​ដែល​មាន​ពីរ ឬ​បី​នាក់​ប្រជុំ​ជាមួយគ្នា​ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏នៅ​កណ្តាល​ចំណោម​អ្នកទាំងនោះ​ដែរ » ( ម៉ាថាយ ១៨:២០ ) ។ ការជួបជុំគ្នា​គឺជា​របៀប​មួយ ដែល​ដួងចិត្ត​យើង​អាច « ក្រង​រួមគ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា » ( ម៉ូសាយ ១៨:២១ ) ។

ប៉ុន្ដែ​ការប្រជុំ​នេះ​មិនគួរ​ជំនួស​ឲ្យ​ការបម្រើ និង​ការផ្ដល់​ការងារ​បម្រើ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​នោះ​ទេ ។

២៩.១

ការដាក់​ផែនការ និង​ការដឹកនាំ​ការប្រជុំ​ទាំងឡាយ

ថ្នាក់ដឹកនាំ​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ « ដូច​ដែល​ពួកគេ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ស្របតាម​ព្រះបញ្ញត្តិ និង​វិវរណៈ​ទាំងឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៤៥, សូមមើល​ផងដែរ មរ៉ូណៃ ៦:៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:២ ) ។ ពួកគាត់​ស្វែងរក​វិធី​នានា ដើម្បី​យាង​អញ្ជើញ​ឲ្យ​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ការប្រជុំ​របស់​ពួកគាត់ ។

ថ្នាក់ដឹកនាំ​ធ្វើឲ្យ​ប្រាកដ​ថា ចំនួន និង​រយៈពេល​នៃ​ការប្រជុំ​មិន​ដាក់​បន្ទុក​ទៅលើ​សមាជិក ឬ​ក្រុមគ្រួសារ​របស់​ពួកគេ​ទេ ។

២៩.២

ការប្រជុំ​ក្នុង​វួដ

២៩.២.១

ការប្រជុំ​សាក្រាម៉ង់

២៩.២.១.១

ការដាក់​ផែនការ​ការប្រជុំ​សាក្រាម៉ង់

គណៈប៊ីស្សព​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​សាក្រាម៉ង់ ។ ពួកគាត់​ធ្វើឲ្យ​ប្រាកដ​ថា ការប្រជុំ​សាក្រាម៉ង់​ផ្ដោតលើ​ពិធី​សាក្រាម៉ង់ និង​ការស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការប្រជុំ​សាក្រាម៉ង់​មាន​រយៈពេល​មួយ​ម៉ោង ។ វា​អាច​រួមមាន​ដូច​ខាងក្រោម​នេះ ៖

  1. តន្រ្តី​កំដរ​បើក​កម្មវិធី ( សូម​មើល ១៩.៣.២ សម្រាប់​គោលការណ៍​ណែនាំ ) ។

  2. ការជម្រាប​សួរ និង​ការស្វាគមន៍ ។

  3. ការទទួល​ស្គាល់​ដល់​អ្នកមាន​សិទ្ធិ​អំណាច​ជា​អធិបតី ឬ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដែល​មក​ចូលរួម ។

  4. ការប្រកាស ។ ការប្រកាស​ទាំងនេះ​គួរតែធ្វើឡើង​ក្នុង​កម្រិត​អប្បបរមា ។

  5. ទំនុក​តម្កើង​បើក និង​ការអធិស្ឋាន​បើក ។ សូមមើល ១៩.៣.២ និង ២៩.៦ ។

  6. កិច្ចការ​វួដ និង​កិច្ចការ​ស្តេក មាន​ដូច​ខាងក្រោម ៖

    • ការគាំទ្រ និង​ការដោះលែង​អ្នកកាន់​តំណែង និង​គ្រូបង្រៀន ( សូមមើល ៣០.៣ និង ៣០.៦ ) ។

    • ការបង្ហាញ​ឈ្មោះ​បងប្អូន​ប្រុស​ដែល​ត្រូវ​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព​អើរ៉ុន ( សូមមើល ១៨.១០.៣ ) ។

    • ការទទួល​ស្គាល់​សមាជិក​ថ្មី​ក្នុង​វួដ រួមទាំង​អ្នកប្រែចិត្ត​ជឿ​ថ្មីៗ​ផងដែរ ។

  7. ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​ដល់​កុមារ ( សូមមើល ១៨.៦ ) ។ ជាធម្មតា ការណ៍​នេះ​ធ្វើឡើង​នៅក្នុង​ការប្រជុំ​តម​អាហារ និង​ទីបន្ទាល់ ( សូមមើល ២៩.២.២ ) ។

  8. ពិធីបញ្ជាក់​ដល់​អ្នកប្រែចិត្ត​ជឿ​ថ្មី ( សូមមើល ១៨.៨ ) ។

  9. ទំនុក​តម្កើង​សាក្រាម៉ង់ និង​ការបម្រើ​ពិធី​សាក្រាម៉ង់ ។ ការប្រជុំ​នេះ​គឺ​ផ្តោត​សំខាន់​ចម្បង​ទៅលើ​ពិធី​សាក្រាម៉ង់ ។ ពិធីបរិសុទ្ធ​នេះ​គឺជា​ឱកាស​ឲ្យ​សមាជិក​ដឹកនាំ​គំនិត​របស់​ពួកគេ​ទៅរក​ព្រះអង្គ​សង្គ្រោះ និង​ពលិកម្ម​របស់​ទ្រង់​សម្រាប់​ពួកគេ ។

    សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការរៀបចំ ការប្រសិទ្ធពរ និង​ការចែក​សាក្រាម៉ង់ សូមមើល ១៨.៩ ។

  10. សារលិខិត​ដំណឹងល្អ និង​ការច្រៀង​ជា​ក្រុមជំនុំ ឬ​ចម្រៀង​ពិសេស​ផ្សេងទៀត ។

  11. ទំនុក​តម្កើង​បិទ និង​ការអធិស្ឋាន​បិទ ។

  12. តន្ត្រី​កំដរ​បិទ​កម្មវិធី ។

២៩.២.១.៤

ការជ្រើសរើស​អ្នកឡើង​និយាយ

គណៈប៊ីស្សព​ជ្រើសរើស​អ្នកឡើង​និយាយ​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ ។ ភាគច្រើន​បំផុត ពួកគាត់​អញ្ជើញ​សមាជិក​ក្នុង​វួដ រួមទាំង​យុវវ័យ និង​កុមារផង​ដែរ ។

អ្នកឡើង​និយាយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ប្រើប្រាស់​ព្រះគម្ពីរ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:១២, ៥២:៩ ) ។

២៩.២.២

ការប្រជុំតម​អាហារ និង​ថ្លែង​ទីបន្ទាល់

នៅក្នុង​ការប្រជុំ​តម​អាហារ និង​ថ្លែង​ទីបន្ទាល់ ពុំ​មាន​អ្នកឡើង​និយាយ​ដែល​បាន​ចាត់តាំង ឬ​ការជ្រើសរើស​តន្ដ្រី​ពិសេស​នោះទេ ។ ផ្ទុយទៅវិញ បុគ្គល​ដែល​ដឹកនាំ​ការប្រជុំ​ថ្លែង​ទីបន្ទាល់​ខ្លី​មួយ ។ បន្ទាប់មក គាត់​អញ្ជើញ​សមាជិក​នៃ​ក្រុមជំនុំ​ឲ្យ​ឡើង​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ ។ ការថ្លែង​ទីបន្ទាល់​មាន​ន័យ​ថា ការប្រកាស​អំពី​សេចក្ដីពិត​ដំណឹងល្អ​ដូច​បាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

២៩.២.៣

សន្និសីទ​វួដ

២៩.២.៤

ការប្រជុំ​គណៈប៊ីស្សព

បញ្ហា​នានា​សម្រាប់​ការពិចារណា​អាច​រួមមាន ៖

  • ការសម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​វួដ ។

  • ការពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​វួដ—ជាពិសេស​យុវវ័យ និង​កុមារ ។

  • ការកំណត់​ពី​សមាជិក​ដែល​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ រួមមាន​ការតែងតាំង​បព្វជិតភាព​ផងដែរ ។

  • ការកំណត់​ពី​សមាជិក​ដើម្បី​ហៅឲ្យ​បម្រើ​ក្នុង​តំណែង​វួដ ។

២៩.២.៥

ការប្រជុំ​ក្រុមប្រឹក្សា​វួដ

ប៊ីស្សព​ដាក់​ផែនការ ធ្វើជា​អធិបតី និង​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។ ក្រុមប្រឹក្សា​មិន​អាច​ធ្វើការ​សម្រេច​ចិត្ត​ធំៗ​ដោយ​គ្មាន​ប៊ីស្សព​បាន​នោះទេ ។

ថ្នាក់ដឹកនាំ​អង្គការ​វួដ​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​ក្រោម​មុខងារ​ពីរ ៖

  1. ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​ដែល​ជួយ​ផ្ដល់​ពរជ័យ​ដល់​សមាជិក​វួដ​ទាំងអស់ ។

  2. ជា​អ្នកតំណាង​ឲ្យ​អង្គការ​របស់​ពួកគាត់ ។

នៅពេល​ពួកគាត់​ជួបជុំ​គ្នា នោះ​សមាជិក​ក្រុមប្រឹក្សា​វួដ​ពិភាក្សា​ពី​បញ្ហា​នានា ដែល​នឹង​ទទួល​ប្រយោជន៍​ពី​កិច្ចខិតខំ​រួមគ្នា​ក្នុង​ក្រុមប្រឹក្សា​ទាំងមូល ។ សមាជិក​ក្រុមប្រឹក្សា​ម្នាក់ៗ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចែកចាយ​គំនិត និង​ការបំផុស​គំនិត​របស់​គាត់​ទាក់ទង​នឹង​បញ្ហា​ទាំងនេះ ។

ជាធម្មតា ការប្រជុំ​ក្រុមប្រឹក្សា​វួដ​មាន​រយៈពេល​ពុំ​លើសពី​មួយ​ម៉ោង​ឡើយ ។ ពួកគាត់​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន និង​ការរាយការណ៍​ខ្លីៗ​អំពី​កិច្ចការ​ចាត់តាំង​មកពី​ការប្រជុំ​លើក​មុន ។ ប៊ីស្សព​ផ្ដល់​អាទិភាព​លើ​បញ្ហា​ដែល​ចាំបាច់​បំផុត ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការជួយ​សមាជិក​ទាំងអស់​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ ទទួល​ពិធីបរិសុទ្ធ​ដ៏សង្គ្រោះ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ ។

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ ការចែកចាយ​ធនធាន និង​ជំនាញ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និង​សហគមន៍ ។ ការជួយ​សមាជិក​វួដ​ឲ្យ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ។ ( សូម​មើល ជំពូកទី ២២ ) ។

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ ការពិនិត្យ​មើល​ការរីកចម្រើន​របស់​អស់​អ្នក​ដែល​កំពុង​រៀន​ដំណឹងល្អ ព្រមទាំង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ផងដែរ ។ ការពិភាក្សា​ពី​របៀប​ដែល​សមាជិក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។ ( សូម​មើល ជំពូកទី ២៣ ) ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប ជានិច្ច ។ ការពិនិត្យ​មើល​ការរីក​ចម្រើន​របស់​សមាជិក​ដែល​កំពុង​រៀបចំ​ខ្លួន​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការដាក់​ផែនការ​ពី​របៀប​ដើម្បី​ជួយ​សមាជិក​ជាច្រើន​ទៀត​ឲ្យ​មាន​ភាពស័ក្ដិសម​នឹង​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ការពិភាក្សា​ពី​របៀប​ដែល​សមាជិក​អាច​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ( សូម​មើល ជំពូកទី ២៥ ) ។

សមាជិក​ក្រុមប្រឹក្សា​ត្រូវតែ​រក្សា​ការសម្ងាត់​ទាក់ទង​នឹង​ព័ត៌មាន​រសើប ឬ​ព័ត៌មាន​ឯកជន​ណាមួយ ( សូមមើល ៤.៤.៦ ) ។

4:37

២៩.២.៦

ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ

ពីមុន​ការប្រជុំ​នីមួយៗ ប៊ីស្សព និង​បុគ្គល​ដែល​ដឹកនាំ​ការប្រជុំ​ពិនិត្យ​មើល​ចំណុច​ដែល​ត្រូវ​ពិភាក្សា ។

  • កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

  • តម្រូវការ​របស់​យុវវ័យ​នៅក្នុង​វួដ និង​របៀប​ដោះស្រាយ​តម្រូវការ​ទាំងនោះ ។

  • កិច្ចខិតខំ​ឈោងទៅ​ជួយ​យុវវ័យ​ដែល​មិន​សូវ​សកម្ម ឬ​ជា​សមាជិក​ថ្មី ។

  • សកម្មភាព​នានា រួមមាន​ឱកាស​ដើម្បី​បម្រើ​អ្នក​ខ្វះខាត ។ ការដាក់​ផែនការ​នេះ​ភាគច្រើន​ធ្វើឡើង​នៅក្នុង​ការប្រជុំ​កូរ៉ុម ឬ​ការប្រជុំ​គណៈប្រធាន​ថ្នាក់ ( សូមមើល ជំពូកទី​២០ ) ។

  • ការផ្ដល់​ការងារ​បម្រើ ( សូមមើល ជំពូកទី​២១ ) ។

  • ការតម្រង់​ទិស​ដល់​គណៈប្រធាន​កូរ៉ុម និង​គណៈប្រធាន​ថ្នាក់​ដែល​ទើប​បានហៅ​ថ្មីៗ ។

២៩.២.៨

កាលវិភាគ​សម្រាប់​ការប្រជុំ​ថ្ងៃអាទិត្យ

វួដ​ប្រើ​កាលវិភាគ​ណា​មួយ​ដែល​មាន​រយៈពេល​ពីរម៉ោង​ដូច​ខាងក្រោម​នេះ​សម្រាប់​ការប្រជុំ​ថ្ងៃអាទិត្យ ។

ផែនការ​ទី ១

៦០ នាទី

ការប្រជុំ​សាក្រាម៉ង់

១០ នាទី

ការបំបែក​គ្នា​ទៅតាម​ថ្នាក់ និង​ការប្រជុំ​ទាំងឡាយ

៥០ នាទី

ថ្ងៃអាទិត្យទាំងអស់ ៖ អង្គការបឋមសិក្សា រួមទាំងថ្នាក់​ទារកដ្ឋាន

ថ្ងៃ​អាទិត្យ​ទីមួយ និង​ទី​បី​នៃ​ខែ ៖ សាលា​ថ្ងៃ​អាទិត្យ

ថ្ងៃអាទិត្យ​ទីពីរ និង​ទីបួន ៖ ការ​ប្រជុំ​កូរ៉ុម​បព្វជិតភាព ការប្រជុំ​សមាគម​សង្គ្រោះ និង​ការប្រជុំ​ក្រុមយុវនារី ។

ថ្ងៃ​អាទិត្យ​ទី​ប្រាំ ៖ ការប្រជុំ​សម្រាប់​យុវវ័យ និង​មជ្ឈិមវ័យ ។ គណៈ​ប៊ីស្សព​កំណត់​អំពី​ប្រធានបទ ហើយ​ចាត់តាំង​គ្រូបង្រៀន ។

ផែនការ​ទី​២

៥០ នាទី

ថ្ងៃអាទិត្យទាំងអស់ ៖ អង្គការបឋមសិក្សា រួមទាំងថ្នាក់​ទារកដ្ឋាន

ថ្ងៃ​អាទិត្យ​ទីមួយ និង​ទី​បី​នៃ​ខែ ៖ សាលា​ថ្ងៃ​អាទិត្យ

ថ្ងៃអាទិត្យ​ទីពីរ និង​ទីបួន ៖ ការ​ប្រជុំ​កូរ៉ុម​បព្វជិតភាព ការប្រជុំ​សមាគម​សង្គ្រោះ និង​ការប្រជុំ​ក្រុមយុវនារី ។

ថ្ងៃ​អាទិត្យ​ទី​ប្រាំ ៖ ការប្រជុំ​សម្រាប់​យុវវ័យ និង​មជ្ឈិមវ័យ ។ គណៈ​ប៊ីស្សព​កំណត់​អំពី​ប្រធានបទ ហើយ​ចាត់តាំង​គ្រូបង្រៀន ។

១០ នាទី

ការបំបែកគ្នា​ទៅកាន់​ការ​ប្រជុំ​សាក្រាម៉ង់

៦០ នាទី

ការប្រជុំ​សាក្រាម៉ង់

២៩.៣

ការប្រជុំ​ស្តេក

២៩.៣.១

សន្និសីទ​ស្តេក

២៩.៣.២

ការប្រជុំ​បព្វជិតភាព​ទូទៅ​ស្តេក

២៩.៣.៣

ការប្រជុំ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ស្តេក

២៩.៣.៤

ការប្រជុំ​ថ្នាក់ដឹកនាំ​ស្តេក

២៩.៣.៥

ការប្រជុំ​គណៈប្រធាន​ស្តេក

២៩.៣.៦

ការប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់

២៩.៣.៧

ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក

២៩.៣.៨

ការប្រជុំ​គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក

២៩.៣.៩

ការប្រជុំ​គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​យុវវ័យ​ស្តេក

២៩.៣.១០

ការប្រជុំ​ក្រុមប្រឹក្សា​ប៊ីស្សព​ស្តេក

២៩.៥

ពិធីបុណ្យ​សព និង​កម្មវិធី​ដទៃ​ទៀត​សម្រាប់​មរណជន

២៩.៥.១

គោលការណ៍​ទូទៅ

គោលបំណង​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​បុណ្យ​សម្រាប់​មរណជន​ក្នុង​សាសនាចក្រ​គឺ ការថ្លែង​ទីបន្ទាល់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ជាពិសេស​គឺ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ កម្មវិធី​បុណ្យ​ទាំងនេះ​គួរតែ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ ដែល​មាន​សេចក្ដី​ថ្លៃថ្នូរ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​មិនគួរ​បញ្ចូល​ពិធីសាសនា​របស់​សាសនា ឬ​ក្រុម​ផ្សេងទៀត​ទៅក្នុង​កម្មវិធី​បុណ្យ​ក្នុង​សាសនាចក្រ​សម្រាប់​មរណជន​នោះ​ទេ ។

២៩.៥.២

ការផ្តល់​ជំនួយ​តម​អាហារ​ដល់​គ្រួសារ

ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ « ទួញ​យំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញ​យំ … ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៩ ) ។ នៅពេល​សមាជិក​ម្នាក់​ស្លាប់ នោះ​ប៊ីស្សព​ទៅសួរ​សុខទុក្ខ​គ្រួសារ​នោះ ដើម្បី​ផ្ដល់​ការលួងលោម ។

ប៊ីស្សព​ផ្ដល់​ជំនួយ​មកពី​សមាជិក​វួដ រួមមាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។

២៩.៥.៤

កម្មវិធី​បុណ្យ​សព ( នៅ​កន្លែង​ដែល​ធ្វើ​តាម​ប្រពៃណី )

បុណ្យសព​ដែល​បាន​ដឹកនាំ​កម្មវិធី​ដោយ​ប៊ីស្សព មិន​ថា​នៅក្នុង​អគារ​សាសនាចក្រ ឬ​ទីណា​ផ្សេងទៀត​នោះទេ គឺជា​ការប្រជុំ​សាសនាចក្រ និង​ជា​កម្មវិធីបុណ្យ​តាម​សាសនា ។ វា​គួរតែ​ជា​ពេលវេលា​ខាង​វិញ្ញាណ​មួយ ។

ពិធី​បុណ្យសព​គួរតែ​ចាប់ផ្តើម​ឲ្យ​ទាន់​ពេល ។ ជាទូទៅ កម្មវិធី​បុណ្យ​សព​មិនគួរ​ហួសពី​រយៈពេល​មួយ​ម៉ោង​កន្លះ​​ឡើយ ព្រោះ​ជា​ការគួរសម​ដល់​អ្នកចូលរួម​បុណ្យសព​នោះ ។

ជាធម្មតា កម្មវិធី​បុណ្យសព​មិន​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ទេ ។

២៩.៦

ការអធិស្ឋាន​នៅក្នុង​ការប្រជុំ​សាសនាចក្រ

ការអធិស្ឋាន​នៅក្នុង​ការប្រជុំ​សាសនាចក្រ​គួរតែ​ខ្លី សាមញ្ញ និង​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ សមាជិក​សាសនាចក្រ​ដែល​បាន​ជ្រមុជ​ទឹក​រួចហើយ​ណាម្នាក់​អាច​ផ្ដល់​ការអធិស្ឋាន​បើក ឬ​ការអធិស្ឋាន​បិទ​បាន ។ កុមារ​ដែល​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក អាច​អធិស្ឋាន​នៅក្នុង​អង្គការ​បឋម​សិក្សា​បាន ។

២៩.៧

ការផ្សាយ​បន្ដ​ផ្ទាល់​ការប្រជុំ និង​ការប្រជុំ​តាម​អ៊ីនធឺណិត

ក្នុង​ករណី​លើកលែង ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​មាន​ការផ្សាយ​បន្ដ​ផ្ទាល់​នូវ​ការប្រជុំ​សាក្រាម៉ង់ និង​ពិធីបុណ្យ​សព និង​ពិធីរៀប​អាពាហ៍ពិពាហ៍​ដែល​ធ្វើឡើង​នៅក្នុង​សាលាប្រជុំ​បាន ។

ការផ្សាយ​បន្ដ​ផ្ទាល់​ពី​ការប្រជុំ​សាក្រាម៉ង់​មិន​គួរ​បញ្ចូល​ផ្នែក​បម្រើ​សាក្រាម៉ង់​នោះទេ ។

សម្រាប់​ការប្រជុំ​មួយ​ចំនួន ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​អនុញ្ញាត​ឲ្យ​សមាជិក​ដែល​មិន​អាច​ចូលរួម​បាន​ដោយ​ផ្ទាល់ ចូលរួម​តាម​អ៊ីនធឺណិតបាន ។ ការប្រជុំ​ទាំងនេះ​អាច​រួមមាន ៖

  • ការប្រជុំ​ថ្នាក់ដឹកនាំ ដូចជា​ការប្រជុំ​គណៈប្រធាន ឬ​ការប្រជុំ​ក្រុមប្រឹក្សា ។

  • ការប្រជុំ​កូរ៉ុម សមាគម​សង្គ្រោះ និង​ក្រុម​យុវនារី ។

  • ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។

  • ថ្នាក់​អង្គការ​បឋម​សិក្សា និង​ម៉ោង​ច្រៀង​ចម្រៀង ។

២៩.៨

ការថតរូបថត និង​ការថត​វីដេអូ​នៃ​ការប្រជុំ

ដើម្បី​រក្សា​ភាពពិសិដ្ឋ​នៃ​ការប្រជុំ​របស់​សាសនាចក្រ នោះ​គ្មាន​នរណា​ម្នាក់​គួរតែ​ថតរូប ឬ​ថត​វីដេអូ​នៃ​ការប្រជុំ​សាក្រាម៉ង់ ឬ​សន្និសីទ​ស្តេកឡើយ ។

សម្រាប់​ព័ត៌មាន​អំពី​ការថត​ចាក់ផ្សាយ​ការប្រជុំ សូមមើល ២៩.៧ ។

២៩.៩

ការបកប្រែ​ផ្ទាល់មាត់​សម្រាប់​កិច្ចប្រជុំ

នៅ​ក្នុង​ស្តេក​ដែល​សមាជិក​និយាយ​ភាសា​ដើម​ច្រើន​ជាង​មួយ​ភាសា នោះ​សមាជិក​មួយរូប​នៃ​គណៈប្រធាន​ស្ដេក​អាច​ហៅ​អ្នក​សម្របសម្រួល​ការបកប្រែ​ប្រចាំ​ស្ដេក ។ ប៊ីស្សព​អាច​ហៅ​អ្នក​បកប្រែ​ប្រចាំ​វួដ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល Church Interpretation Training and Best Practices នៅគេហទំព័រ ChurchofJesusChrist.org ។