ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៦ ៖ វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦—ពង្សាវតារក្សត្រ ទី១ ១៧–នាង​អេសធើរ


យុវជន​ម្នាក់​នៅ​ជ្រុង​បន្ទប់​មួយ កំពុង​វាស់​កម្ពស់​របស់​គាត់

នាង​អេសធើរ ៖ មេរៀន​ទី ៩៦

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​៦

ពង្សាវតារក្សត្រ ទី១ ១៧នាង​អេសធើរ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ទាំងឡាយ ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដក​ពិសោធន៍ ក្នុង​អំឡុង​ការសិក្សា​របស់​អ្នក​នាពេល​ថ្មីៗ​នេះ​អំពី ពង្សាវតារក្សត្រ ទី១ ១៧នាង​អេសធើរ ។

រំឭក​បទគម្ពីរ​ឡើងវិញ

សូម​គិតពី​កម្ពស់​របស់​អ្នក​នាពេល​ឥឡូវនេះ បើ​ប្រៀបធៀប​ទៅនឹង​ពេល​ដែល​អ្នក​នៅ​ក្មេង ។ ការលូត​កម្ពស់​មិន​អាច​មើលឃើញ​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​អាច​មើលឃើញ​តាម​ពេលវេលា​កន្លង​ទៅ ។ ដូចគ្នា​នេះ​ដែរ ជាញឹកញាប់​បំផុត​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក​ត្រូវបាន​កត់សម្គាល់​ឃើញ នៅពេល​ដែល​អ្នក​ពិនិត្យ​មើល​ជីវិត​របស់​អ្នក​តាម​ពេលវេលា​កន្លង​ទៅ ។ ឧទាហរណ៍ អ្នក​អាច​មាន​អារម្មណ៍​ថា មាន​បំណង​ចង់​ធ្វើ​ល្អ​កាន់តែ​ខ្លាំង ( សូម​មើល ម៉ូសាយ ៥:២ ) ឬ​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ​ដោយ​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន​ឡើង ។ អ្នក​ក៏​អាច​ប្រែជា​មាន​ភាពខ្ជាប់ខ្ជួន​កាន់តែ​ខ្លាំង​នៅក្នុង​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ផងដែរ ។

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​នានា ដែល​អ្នក​អាច​បាន​ទទួល ។ សូម​បើក​មើល​សៀវភៅ​កត់ចំណាំ​របស់​អ្នក និង​បទគម្ពីរ​ណាមួយ​ដែល​អ្នក​អាច​បាន​អាន ឬ​កត់ចំណាំ​ទុក ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ នៅ​អំឡុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​អ្នក ?

  • តើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន និង​អនុវត្ត បាន​ជួយ​អ្នក​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណាខ្លះ ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​នាង​អេសធើរ​បាន​ពង្រឹង​ភាពក្លាហាន​របស់​នាង​ដោយ​របៀប​ណា ?

យុវជន​លើក​ថ្ម និង​ឥដ្ឋ​ធ្ងន់ៗ

សូម​មើល​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ ។ វា​គឺជា​គំរូ​អំពី​ការដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​បុគ្គល​ទាំងឡាយ ដែល​ពឹងផ្អែក​លើ​ទ្រង់​ដើម្បី​ទទួល​បាន​កម្លាំង និង​ការជួយ​សង្រ្គោះ ។

  • ដាវីឌ ៖ « ចំណែក​ឯង បាន​មក​ឯ​យើង ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​យើង​វិញ យើង​មក​ឯ​ឯង​ដោយ​នូវ​ព្រះនាម​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ គឺជា​ព្រះ​នៃ​ពួកពល​សាសន៍​អ៊ីស្រាអែល » ( សាំយូអែល ទី១ ១៧:៤៥ ) ។

  • អេលីសេ ៖ « កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ( ពង្សាវតារក្សត្រ ទី២ ៦:១៦ ) ។

  • ស្ដេច​ហេសេគា ៖ « ចូរ​មាន​កំឡាំង​ឡើង ហើយ​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ភ័យខ្លាច … ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់គ្នា​សម្រាប់​នឹង​ជួយ ហើយ​ធ្វើ​ចម្បាំង​ជំនួស​យើង » ( របាក្សត្រ ទី២ ៣២:៧–៨ ) ។

  • នាង​អេសធើរ ៖ « ឯ​ខ្ញុំ និង​ពួកស្រី​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅគាល់​ស្តេច ដែល​ជា​ការខុសច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ » ( នាង​អេសធើរ ៤:១៦ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​ទទួល​បាន​ការបំផុស​គំនិត​យ៉ាងណា​ខ្លះ ដោយសារ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​បុគ្គល​ម្នាក់ ឬ​ច្រើន​នាក់​នៃ​បុគ្គល​ទាំងនេះ ?

  • តើ​អ្នក​បាន​ដក​ពិសោធន៍​អ្វីខ្លះ​នាពេល​ថ្មីៗ​នេះ ដែល​បាន​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ពឹងផ្អែក​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ទទួលបាន​កម្លាំង និង​ការជួយ​សង្រ្គោះ ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​បន្ត​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

អ្នក​មាន​ឱកាស​ជាច្រើន​នៅក្នុង​មេរៀន​ថ្មីៗ​នេះ ដើម្បី​ពង្រឹង​ភាពជា​សិស្ស​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ នេះ​គឺជា​បញ្ជី​មេរៀន ដែល​អ្នក​អាច​បាន​ដាក់​គោលដៅ​ដើម្បី​ពង្រឹង​ភាពជា​សិស្ស​របស់​អ្នក ៖

  • មេរៀន​ទី ៨១ ( ពង្សាវតារក្សត្រ ទី១ ១៧ )—ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ការធ្វើតាម​ប្រសាសន៍​របស់​ពួកព្យាការី​ទ្រង់

  • មេរៀន​ទី ៨៤ ( ពង្សាវតារក្សត្រ ទី២ ៥ )—ធ្វើ​កិច្ចការ​តូចតាច និង​ងាយ​ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ធ្វើ

  • មេរៀន​ទី ៨៧ពង្សាវតារក្សត្រ ទី២ ២១–២៣ )—ងាក​ទៅរក​ព្រះអម្ចាស់ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

  • មេរៀន​ទី ៩០ ( របាក្សត្រ ទី២ ១៤–១៦ )—ធ្វើ​ផែនការ​មួយ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់

  • មេរៀន​ទី ៩៣ ( នេហេមា )—បន្ត​ផ្ដោតលើ​កិច្ចការ​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ឲ្យ​យើង​ធ្វើ

  • មេរៀន​ទី ៩៥ ( នាង​អេសធើរ )—ធ្វើ​សកម្មភាព​ដោយ​ភាពក្លាហាន​ក្នុង​ការធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់

សូម​គិត​ពី​អ្វី​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ។ ការបំផុស​គំនិត​ទាំងនេះ​អាច​កើត​មាន​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា រួម​មាន​នៅ​ផ្ទះ ក្នុង​ព្រះវិហារ ឬ​ក្នុង​ថ្នាក់​សិក្ខាសាលា​ជាដើម ។ សូម​រំឭក​អ្វី​ដែល​អ្នក​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​សម្រាប់​មេរៀន​ដែល​បាន​រាយបញ្ជី​នេះ ។ សូម​រកមើល​ការបំផុស​គំនិត​ឲ្យ​ធ្វើ​សកម្មភាព ដែល​អ្នក​អាច​បាន​ទទួល ។ សូម​ជ្រើសរើស​យក​ការបំផុស​គំនិត​មួយ ឬ​ពីរ ហើយ​គិតពី​ទីតាំង​របស់​អ្នក​នៅលើ​ដ្យាក្រាម​ខាងក្រោម​នេះ ។

តារាង​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦

រូបតំណាង​ចែកចាយសូម​សម្រេចចិត្ត​ពី​អ្វី​ជាក់លាក់​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ផ្លាស់ទី​ការបំផុស​គំនិត​របស់​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ទៅកាន់​ជំហាន​បន្ទាប់​ទៀត​នៅលើ​ដ្យាក្រាម​នេះ ។ ប្រសិនបើ​វា​មិន​ផ្ទាល់ខ្លួន​ពេក​ទេ សូម​ចែកចាយ​ផែនការ​របស់​អ្នក​ជាមួយ​នរណាម្នាក់​ដែល​អ្នក​ទុកចិត្ត ។

ចែកចាយ​ការរៀនសូត្រ​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ទាំងឡាយ ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដក​ពិសោធន៍ ក្នុង​អំឡុង​ការសិក្សា​របស់​អ្នក​អំពី ពង្សាវតារក្សត្រ ទី១ ១៧នាង​អេសធើរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ចម្លើយ​របស់​អ្នក​ចំពោះ​ជម្រើស ក

  • ផែនការ​របស់​អ្នក​មកពី​ជម្រើស ខ