ថ្នាក់​សិក្ខាសាលា
មេរៀនទី ៨១ ៖ ពង្សាវតារក្សត្រ ទី១ ១៧ ៖ « នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា »


ស្ត្រី​មេម៉ាយ​នៃ​ស្រុក​សារិបតា

Widow of Zarephath [ ស្ត្រី​មេម៉ាយ​នៃ​ស្រុក​សារិបតា ] ដោយ​ជេមស៍ ចនសុន

ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២ ៖ មេរៀន​ទី ៨១

ពង្សាវតារក្សត្រ ទី១ ១៧

« នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ឱកាស​ឲ្យ​យើង​ដើម្បី​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់​ទាំងទ្វេ​នៅ​គ្រា​ដែល​ជួប​នឹង​ការលំបាក​នៅក្នុង​ជីវិត ។ ក្នុង​អំឡុង​គ្រា​គ្រោះរាំងស្ងួត ព្យាការី​អេលីយ៉ា​បាន​សុំ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា ឲ្យ​ផ្តល់​អាហារ​ចុងក្រោយ​របស់​នាង​ដល់​លោក ។ នៅពេល​ស្ត្រី​មេម៉ាយ​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ព្រះអម្ចាស់​បានសន្យា​ដល់​នាង​នូវ​ពរជ័យ​ដ៏​មហិមា ។ ដូចជា​ស្ត្រី​មេម៉ាយ​ដែរ យើង​អាច​ធ្វើតាម​ព្យាការី​របស់​ព្រះ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការធ្វើតាម​ប្រសាសន៍​របស់​ពួកព្យាការី ។

សិក្សា​ព្រះគម្ពីរ

សូម​គិត​អំពី​ការអញ្ជើញ​ដ៏​ប្រឈម​ដែល​ព្រះអម្ចាស់​បាន​ផ្តល់​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។ សូម​ផ្គូផ្គង​ព្យាការី​ជាមួយ​នឹង​ការអញ្ជើញ​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ប្រជាជន​របស់​ពួកលោក ៖

ព្យាការី

ការអញ្ជើញ​មកពី​ព្រះអម្ចាស់

ព្យាការី

  1. បង​របស់​យ៉ារេឌ

ការអញ្ជើញ​មកពី​ព្រះអម្ចាស់

  1. ចាកចេញ​ពី​យេរូសាឡិម ហើយ​ចេញ​ទៅ​ទីរហោស្ថាន ។

ព្យាការី

  1. ម៉ូសេ

ការអញ្ជើញ​មកពី​ព្រះអម្ចាស់

  1. ការធ្វើ​ដំណើរ​ទៅកាន់​ភ្នំ​រ៉កគី ។

ព្យាការី

  1. លីហៃ

ការអញ្ជើញ​មកពី​ព្រះអម្ចាស់

  1. ធ្វើ​ទូក​ដ៏​ធំ​ដើម្បី​ឆ្លង​មហាសមុទ្រ​ទៅកាន់​ដែនដី​សន្យា ។

ព្យាការី

  1. ព្រិកហាំ យ៉ង់

ការអញ្ជើញ​មកពី​ព្រះអម្ចាស់

  1. ដើរ​កាត់​សមុទ្រ​ក្រហម​នៅលើ​ដី​ស្ងួត ។

សូម​អាន អេធើរ ២:១៦; និក្ខមនំ ១៤:២១–២២; នីហ្វៃទី១ ២:១–២ និង គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៦:១ ដើម្បី​ពិនិត្យមើល​ចម្លើយ​របស់​អ្នក ។

សូម​ពិចារណា​អំពី​សេចក្តីថ្លែង​ការណ៍​ដូចខាង​ក្រោមនេះ ៖

  1. ខ្ញុំ​ជឿ​ថា ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​តាមរយៈ​ពួក​ព្យាការី ។

  2. ខ្ញុំ​ស្គាល់​អំពី​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​បង្រៀន​តាម​រយៈ​ព្យាការី​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ ។

  3. ខ្ញុំ​កំពុង​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់ ដែល​បានប្រទាន​មក​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។

នៅពេល​អ្នក​សិក្សា ពង្សាវតារក្សត្រ ទី១ ១៧ សូម​យក​ចិត្ត​ទុកដាក់​លើ​គំនិត និង​ការយល់ដឹង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​គិត​អំពី​របៀប​ដែល​ការសិក្សា​របស់​អ្នក​នៅ​ថ្ងៃ​នេះ អាច​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​អំពី​សេចក្តីថ្លែងការណ៍​ទាំងនេះ ។

នគរ​ពីរ

ដោយសារ​អំពើ​ទុច្ចរិត នគរ​អ៊ីស្រាអែល​ត្រូវ​បានបែងចែក​ជា​ពីរ​នគរ​គឺ អ៊ីស្រាអែល និង​យូដា ( សូមមើល ពង្សាវតារក្សត្រ ទី១ ១១–១២ ) ។ ក្នុង​រជ្ជកាល​ស្ដេច​អ័ហាប់​ដ៏​ទុច្ចរិត ព្រះអម្ចាស់​បាន​ចាត់​ព្យាការី​អេលីយ៉ា​របស់​ទ្រង់​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល ។

តារាង​បង្ហាញ​ពី​ការកំណត់​ពេលវេលា​នៃ​នគរ​អ៊ីស្រាអែល និង​យូដា ។

នគរ​ពីរ ។ ទិដ្ឋភាព​ទូទៅ​នេះ​អាច​ជួយ​អ្នក​យល់​អំពី​បរិបទ​នៃ​នគរ​អ៊ីស្រាអែល និង​យូដា ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « Israel, Kingdom of » នៅក្នុង Bible Dictionary និង « យូដា » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

ដោយ​ប្រើ​ព្រះចេស្តា​នៃ​ព្រះ អេលីយ៉ា​បានបង្អាក់​ភ្លៀង​មិន​ឲ្យ​ធ្លាក់​មក​លើ​ដែនដី ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​រាំងស្ងួត​ជា​ច្រើន​ឆ្នាំ ។ ព្រះអម្ចាស់​បានផ្គត់ផ្គង់​តម្រូវការ​របស់​អេលីយ៉ា ដោយ​ណែនាំ​លោក​ឲ្យ​លាក់ខ្លួន​ក្បែរ​ទឹកជ្រោះ ដែល​សត្វ​ក្អែក​ចិញ្ចឹម​គាត់ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:១–៦ ) ។

រូបតំណាង​គូសសម្គាល់ សូម​អាន ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦ ។ សូម​គូសចំណាំ​ពី​របៀប​ដែល​អេលីយ៉ា និង​ស្ត្រី​មេម៉ាយ​បានបង្ហាញ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​មាន អ្នក​អាច​មើល « Elijah and the Widow of Zarephath » ចាប់ពី​នាទីទី ៤:០៩ ដល់ ១០:០៦ ។

10:13

ទាំង​អេលីយ៉ា និង​ស្រ្តី​មេម៉ាយ​អាច​ចាត់ទុក​ថា​ជា​និមិត្តរូប​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អេលីយ៉ា​ប្រហែលជា​បានរំឭក​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅពេល​ដែល​លោក​បានអញ្ជើញ​ស្ត្រី​មេម៉ាយ​ឲ្យ​ធ្វើ​តាម​ការណែនាំ​របស់​លោក​ដើម្បី​ត្រូវ​បានសង្គ្រោះ ។ ស្ត្រី​មេម៉ាយ​អាច​រំឭក​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺ​តាមរយៈ​របៀប​ដែល​នាង​ស្ម័គ្រចិត្ត​លះបង់​អ្វីៗ​ទាំងអស់​ដែល​នាង​មាន ដូចដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។

រូបតំណាង​តំណ​ភ្ជាប់ សូម​អាន និង​ភ្ជាប់ ពង្សាវតាក្សត្រ ទី១ ១៧:១៤–១៦ ជាមួយ ម៉ាថាយ ១៤:១៥–២១ ដើម្បី​ស្វែងរក​របៀប​ផ្សេង​ទៀត​ដែល​អេលីយ៉ា​ជា​និមិត្តរូប​នៃ​ព្រះអង្គសង្រ្គោះ ។

រូបតំណាង​កត់​ចំណាំ សូម​បង្កើត​កំណត់ចំណាំ​នៅ​ជិត​នឹង ពង្សាវតាក្សត្រ ទី១ ១៧:១៦ ហើយ​កត់ត្រា​សេចក្តីពិត​នេះ ៖ ដោយ​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះបន្ទូល​របស់​ព្រះអង្គសង្រ្គោះ នាំ​មក​នូវ​ពរជ័យ​ដែល​បាន​សន្យា ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុង​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក​បានដឹង​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្យាការី​របស់​ព្រះអម្ចាស់​សុំ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នៅ​សព្វ​ថ្ងៃ​នេះ ?

រចនារូបភាព​នៃ​ប្រេង​ក្នុង​ដប ម្សៅ​ក្នុង​ខាប់ និង​នំបុ័ង​មួយ​ដុំ

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​គូរ​ជួរ​ឈរ​ពីរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​របស់​អ្នក ។ សូម​គូរ​រូប​នំបុ័ង​មួយ​ដុំ​ដើម្បី​តំណាង​ឲ្យ​នំ​របស់​ស្ត្រី​មេម៉ាយ​នៅ​ជួរ​ឈរ​ខាងឆ្វេង ។ បន្ទាប់មក​គូរ​រូប​ប្រេង​ក្នុង​ដប និង​ម្សៅ​ក្នុង​ខាប់ ( សូមមើល ពង្សាវតាក្សត្រ ទី១ ១៧:១២, ១៦ ) នៅ​ក្នុង​ជួរ​ឈរ​ខាង​ស្ដាំ ។

សូម​ដាក់​ស្លាក​នៅ​ជួរឈរ​ខាងឆ្វេង​ថា « អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បានបង្គាប់ » ។ សូម​ដាក់​ស្លាក​នៅ​ជួរឈរ​ខាងស្ដាំ​ថា « ពរជ័យ​ដែល​បានសន្យា​របស់​ទ្រង់​ទាំងទ្វេ » ។

សូម​រក​មើល​ធនធាន​មួយ ឬ​ច្រើន ខាងក្រោម ដើម្បី​ស្វែងរក​អ្វី​ដែល​ព្រះ​សុំ​ឲ្យ​អ្នក​ធ្វើ ។ នៅក្នុង​ជួរឈរ​ខាងឆ្វេង សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្គាប់​ឲ្យ​យើង​ធ្វើ​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​ទាំងទ្វេ ។ នៅក្នុង​ជួរឈរ​ខាងស្ដាំ សូម​រាយ​បញ្ជី​ពរជ័យ​ដែល​បានសន្យា​នៃ​ការគោរព​តាម​ព្រះបន្ទុល​របស់​ទ្រង់​ទាំងទ្វេ ។

  1. រ័សុល អិម ណិលសុន « Join the Battalion, Help Gather Israel » ( អត្ថបទ​ដែល​មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ) Ensign ខែកក្កដា ឆ្នាំ២០១៨ បណ្ណាល័យ​ដំណឹង​ល្អ

  2. ទស្សនាវដ្តី For the Strength of Youth

  3. ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ( ឆ្នាំ២០២២ )

ជម្រើស ខ

តើ​ការធ្វើ​តាម​ព្យាការី​របស់​ព្រះ​អាច​បង្កើន​ជំនឿ​របស់​ខ្ញុំ​នៅ​គ្រា​ដែល​មាន​បញ្ហាប្រឈម​យ៉ាង​ដូចម្តេច ?

អេលីយ៉ា​ប្រោស​កូនប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ពី​សេចក្ដី​ស្លាប់

Elijah Raises the Widow’s Son from Death [ អេលីយ៉ា​ប្រោស​កូនប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ពី​សេចក្ដី​ស្លាប់ ] ដោយ រ៉ូប៊ើត ធី បារែត

រូបតំណាង​គូសសម្គាល់ សូម​អាន ពង្សាវតាក្សត្រ ទី១ ១៧:១៧ ។ សូម​គូស​ចំណាំ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​កូន​របស់​ស្រ្តី​មេម៉ាយ​រូប​នោះ ។ ហេតុអ្វី​បាន​ជា​ការណ៍​នេះ​ហាក់​ដូច​ជា​ភ្ញាក់ផ្អើល​ចំពោះ​ស្ត្រី​មេម៉ាយ ? តើ​អ្នក​នឹង​ណែនាំ​ស្ត្រី​មេម៉ាយ​ឲ្យ​ធ្វើ​អ្វី ?

សូម​អាន ពង្សាវតារក្សត្រ ទី១ ១៧:១៨–២៣ ដើម្បី​មើល​ថា​តើ​ស្ត្រីមេម៉ាយ​រូប​នោះ​បានឆ្លើយតប​យ៉ាងណា​ចំពោះ​ស្ថានភាព​នេះ ។

បញ្ហា​ប្រឈម​កើត​មាន​នៅក្នុង​ជីវិត​របស់​យើង ទោះបីជា​យើង​ឆ្លើយតប​ដោយ​ស្មោះត្រង់​ចំពោះ​ប្រសាសន៍​របស់​ព្យាការី​ក៏​ដោយ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

ព្រះ​តែងតែ​តម្រូវ​ឲ្យ​បុត្រាបុត្រី​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ធ្វើ​កិច្ចការ​ដ៏​លំបាកៗ ។ ដោយសារ​តែ​អ្នក​គឺ​ជា​បុត្រាបុត្រី​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា រស់នៅ​ក្នុង​សម័យ​ចុង​បង្អស់​នា​ថ្ងៃ​ចុងក្រោយ នោះ​ព្រះ​នឹង​តម្រូវ​ឲ្យ អ្នក ធ្វើ​កិច្ចការ​លំបាកៗ ។ … អ្នក​អាច​ពឹងផ្អែក​លើ​វា​បាន ។ …

… អ្នក​នឹង​ត្រូវ​បាន​តម្រូវ​ឲ្យ​ទទួល​យក​កិច្ចការ​លំបាកៗ ហើយ​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​សម្រេច​បាន​នូវ​កិច្ចការ​លំបាក​ទាំង​នោះ ។ ( « Becoming True Millennials » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

សូម​អាន ពង្សាវតារក្សត្រ ទី១ ១៧:២៤ ដោយ​រកមើល​ទីបន្ទាល់​ដែល​ស្ត្រី​មេម៉ាយ​បាន​ថ្លែង បន្ទាប់ពី​បទពិសោធន៍​នេះ ។

រូបតំណាង​សៀវភៅ​កត់ចំណាំ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​សារ​ខ្លី​លើក​ទឹក​ចិត្ត​ដល់​នរណា​ម្នាក់​ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម ។ សូម​ស្រមៃ​ថា បុគ្គល​រូប​នោះ​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​ធ្វើ​អស់​ពី​លទ្ធភាព​របស់​ពួកគេ ប៉ុន្តែ​មិនថា​ពួកគេ​ខិតខំ​ប៉ុនណា​នោះ​ទេ ពួកគេ​នៅ​តែ​ជួប​ការលំបាក ។ អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ពង្រឹង នៅពេល​អ្នក​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ពួកព្យាការី​របស់​ទ្រង់​នៅ​គ្រា​ដែល​អ្នក​ជួប​ឧបសគ្គ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការធ្វើតាម​ប្រសាសន៍​របស់​ពួកព្យាការី ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • រូប​គំនូរ និង​បញ្ជី​ដែល​អ្នក​បាន​ធ្វើ​ពី​អ្វី​ដែល​ពួកព្យាការី​របស់​ព្រះអម្ចាស់​កំពុង​ស្នើសុំ​ឲ្យ​អ្នក​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ ។

  • សារខ្លី​នៃ​ការលើក​ទឹក​ចិត្ត​ដែល​អ្នក​បានសរសេរ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?