សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ មេរៀនទី ៨០
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥
ជនគណនា–ពួកចៅហ្វាយ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់អ្នក អាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យគិតពិចារណាពីគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ ក្នុងអំឡុងការសិក្សារបស់អ្នកនាពេលថ្មីៗនេះអំពីព្រះគម្ពីរសញ្ញាចាស់ ។
រំឭកបទគម្ពីរឡើងវិញ
សូមក្រឡេកមើលរូបភាពខាងក្រោម ដែលបង្ហាញពីការលូតលាស់របស់គ្រាប់ពូជទៅជារុក្ខជាតិ ។ អ្នកនឹងយោងទៅរូបភាពនេះ នៅពេលធ្វើសកម្មភាពទាំងឡាយនៅខាងក្រោម ។
សូមគិតអំពីសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាវាមានប្រយោជន៍ក្នុងការចំណាយពេលពិនិត្យមើលការលូតលាស់របស់រុក្ខជាតិជាទៀងទាត់ ?
-
តើការថែទាំរុក្ខជាតិអាចខុសគ្នានៅដំណាក់កាលនីមួយៗដោយរបៀបណា ? តើអ្វីទៅដែលស្រដៀងគ្នា ?
សូមជញ្ជឹងគិតអំពីទីតាំងខាងវិញ្ញាណរបស់អ្នក នៅពេលអ្នកចាប់ផ្តើមសិក្សាព្រះគម្ពីរសញ្ញាចាស់ និងទីតាំងខាងវិញ្ញាណរបស់អ្នកនៅសព្វថ្ងៃនេះ ។ សូមប្រដូចការលូតលាស់ខាងវិញ្ញាណរបស់អ្នកទៅនឹងរូបភាពគ្រាប់ពូជដែលកំពុងលូតលាស់ ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមធ្វើលំហាត់ដូចខាងក្រោម ៖
-
នៅទំព័រខាងឆ្វេងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបរុក្ខជាតិ ( ក, ខ, គ, ឃ ឬ ង ) ដែលតំណាងឲ្យទីតាំងខាងវិញ្ញាណដ៏ល្អបំផុត ដែលអ្នកមានអារម្មណ៍ថាខ្លួនឯងមាននៅដើមឆ្នាំនេះ ។
-
នៅទំព័រខាងស្ដាំក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបរុក្ខជាតិ ( ក, ខ, គ, ឃ ឬ ង ) ដែលតំណាងឲ្យទីតាំងខាងវិញ្ញាណដ៏ល្អបំផុត ដែលអ្នកមានអារម្មណ៍ថាខ្លួនឯងមាននៅសព្វថ្ងៃនេះ ។
-
សូមសរសេរកថាខណ្ឌដែលពិពណ៌នាអំពីការផ្លាស់ប្ដូរ ដែលអ្នកបានដកពិសោធនៅក្នុងថ្នាក់សិក្ខាសាលានៅក្នុងឆ្នាំនេះ ។ បន្ទាប់មក សូមយាងព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យស្គាល់ការកែតម្រូវមួយ ឬពីរដែលអ្នកអាចធ្វើបាន ដើម្បីខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ សូមសរសេរការកែតម្រូវទាំងនោះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើអ្វីជាព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ?
Jesus the Christ [ ព្រះយេស៊ូវជាព្រះគ្រីស្ទ ] ដោយ ឌេល ផាសិន
សូមពិនិត្យមើលព្រះគម្ពីរ និងសៀវភៅកត់ចំណាំរបស់អ្នក ដើម្បីស្វែងរកព្រះបរមងារ ឬតួនាទីមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានសិក្សានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ អ្នកអាចរកឃើញព្រះបរមងារ និងតួនាទីដូចអ្វីទាំងនេះ ៖
-
ព្រះប្រោសលោះ ( នាងរស់ ១–៤ )
-
ព្រះដ៏ប្រោសគេឲ្យរួច ( ពួកចៅហ្វាយ ២–៤ )
-
អង្គបង្កបង្កើត ( លោកុប្បត្តិ ១:១–២៣ )
-
អង្គតាក់តែងច្បាប់ ( និក្ខមនំ ២០ )
-
ស្តេចនៃស៊ីយ៉ូន ( ម៉ូសេ ៧ )
សូមជ្រើសរើសព្រះបរមងារ និងតួនាទីមួយ របស់ព្រះយេស៊ូវគ្រីស្ទ ។ សូមស្រមៃថា អ្នកត្រូវបានសុំឲ្យបង្ហាញគំនិតខ្លីមួយនៅថ្ងៃអាទិត្យ អំពីរបៀបដែលព្រះអង្គសង្គ្រោះបំពេញតួនាទី ឬព្រះបរមងារនេះ ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរគម្រោងខ្លីៗដែលឆ្លើយនឹងសំណួរខាងក្រោម ៖
-
តើព្រះបរមងារ ឬតួនាទីនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើព្រះយេស៊ូវគ្រីស្ទបង្ហាញព្រះបរមងារ ឬតួនាទីនោះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដោយរបៀបណា ( រួមទាំងខគម្ពីរ ឬដំណើររឿងដើម្បីបង្ហាញពីតួនាទីរបស់ទ្រង់ផងដែរ ) ?
-
តើក្មេងវ័យជំទង់អាចត្រូវបានប្រទានពរ តាមរយៈការដែលព្រះអង្គសង្គ្រោះបំពេញតួនាទីនេះក្នុងជីវិតរបស់ពួកគេដោយរបៀបណា ?
ជម្រើស ខ
តើខ្ញុំអាចបង្កើនបំណងប្រាថ្នារបស់ខ្ញុំដើម្បីថ្វាយបង្គំព្រះ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារបរិសុទ្ធដោយរបៀបណា ?
សូមមើលនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក រកមើលកំណត់ចំណាំ ឬបទគម្ពីរដែលបានជួយអ្នកឲ្យយល់បន្ថែមទៀតអំពីព្រះវិហារបរិសុទ្ធ និងបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំព្រះ និងព្រះយេស៊ូវគ្រីស្ទនៅទីនោះ ។
សូមពិនិត្យមើលបទគម្ពីរមួយចំនួនដែលអ្នកអាចបានសិក្សារួចហើយអំពីព្រះវិហារបរិសុទ្ធ ៖
-
និក្ខមនំ ២៥; ៣៥–៤០ ។ សិរីល្អនៃព្រះអម្ចាស់បានបំពេញរោងឧបោសថ ។
-
សាំយូអែល ទី២ ៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៩–១២០ ។ ដាវីឌចង់សាងសង់ព្រះវិហារបរិសុទ្ធ ។
-
ពង្សាវតារក្សត្រ ទី១ ៥–៩; គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:១០–១៨ ។ សាឡូម៉ូនសាងសង់ដំណាក់របស់ព្រះអម្ចាស់ ។
-
របាក្សត្រ ទី១ ២២; គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១០–១៦ ។ ដាវីឌផ្ដល់សម្ភារសម្រាប់ឲ្យសាឡូម៉ូនសាងសង់ព្រះវិហារបរិសុទ្ធ ។
-
របាក្សត្រ ទី២ ៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:២–១០ ។ ព្រះទទួលយកព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូន ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកបានសម្គាល់ឃើញមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងអារម្មណ៍របស់អ្នកអំពីព្រះដំណាក់របស់ព្រះអម្ចាស់នៅក្នុងឆ្នាំនេះ ?
-
តើអ្នកគិតថា អ្វីទៅដែលបានដឹកនាំឲ្យមានការផ្លាស់ប្តូរនេះ ?
ជម្រើស គ
តើខ្ញុំអាចទទួលបាន និងស្គាល់វិវរណៈផ្ទាល់ខ្លួនដោយរបៀបណា ?
ព្រះយេហូវ៉ាហៅសាំយូអែល [ Jehovah Calls Samuel ] ដោយ សាម ឡលើរ
នៅក្នុងការសិក្សារបស់អ្នកអំពី សាំយូអែល ទី១ ៣ អ្នកប្រហែលជាបានដាក់គោលដៅមួយ ដើម្បីកែលម្អសមត្ថភាពរបស់អ្នកក្នុងការស្គាល់ និងទទួលបានវិវរណៈផ្ទាល់ខ្លួនមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពិនិត្យមើលគោលដៅរបស់អ្នក ហើយឆ្លើយសំណួរខាងក្រោម យ៉ាងហោចណាស់ឲ្យបានពីរ សំណួរដាក់នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកមានបទពិសោធន៍វិវរណៈផ្ទាល់ខ្លួនអ្វីខ្លះនាពេលថ្មីៗនេះ ?
-
តើអ្វីទៅដែលបានជួយអ្នកឲ្យស្គាល់ថា វិវរណៈនេះមកពីព្រះវរបិតាសួគ៌ ?
-
តើអ្វីទៅដែលបានជះឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការស្គាល់ និងទទួលបានវិវរណៈ ?
-
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនបានទទួលវិវរណៈផ្ទាល់ខ្លួនទេ តើអ្វីទៅដែលអ្នកបានរៀន ឬទទួលអារម្មណ៍ដែលអាចជួយអ្នកបាន ?
ចែកចាយការរៀនសូត្ររបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យគិតពិចារណាពីគោលដៅទាំងឡាយ ដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ ក្នុងអំឡុងការសិក្សារបស់អ្នកនាពេលថ្មីៗនេះអំពីព្រះគម្ពីរសញ្ញាចាស់ ។
សូមចែកចាយចំណុចមួយ នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀនរបស់អ្នក ៖
-
កថាខណ្ឌដែលអ្នកបានសរសេរពិពណ៌នាអំពីការខិតខំរបស់អ្នក ដើម្បីឈានទៅរកព្រះយេស៊ូវគ្រីស្ទក្នុងការរីកចម្រើនខាងវិញ្ញាណរបស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលានៅឆ្នាំនេះ ។
-
គម្រោងដែលអ្នកបានសរសេរអំពីតួនាទី ឬព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការឆ្លើយតបរបស់អ្នកចំពោះសំណួរអំពីរបៀបដែលអ្នកអាចបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំព្រះ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
ការឆ្លើយតបរបស់អ្នកចំពោះសំណួរអំពីរបៀបដែលអ្នកអាចទទួលបាន និងស្គាល់វិវរណៈ ។