ថ្នាក់​សិក្ខាសាលា
មេរៀនទី ៧៩ ៖ ពង្សាវតារក្សត្រ ទី១ ៦–៩ ៖ « សាឡូម៉ូន​សាងសង់​ដំណាក់​របស់​ព្រះអម្ចាស់ »


ស្លាក​សញ្ញា​នៅលើ​ព្រះវិហារ​បរិសុទ្ធ​ជា​ភាសា​ជាច្រើន « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ដំណាក់​ព្រះយេហូវ៉ា » ។

សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ មេរៀន​ទី ៧៩

ពង្សាវតារក្សត្រ ទី១ ៦–៩

« សាឡូម៉ូន​សាងសង់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅ​សម័យ​របស់យើង ព្រះវិហារ​បរិសុទ្ធ​មាន​កាន់តែច្រើន​នៅ​ជុំវិញ​ពិភពលោក ប៉ុន្ដែ​ព្រះវិហារ​បរិសុទ្ធ​មិន​មាន​ច្រើន​បែប​នេះ​នោះ​ទេ​កាលពី​សម័យមុន ។ ជាមួយនឹង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន ទីបំផុត​ពួក​សាសន៍​អ៊ីស្រាអែល​មាន​ដំណាក់​អចិន្ត្រៃយ៍​របស់​ព្រះអម្ចាស់ ។ ព្រះវិហារ​បរិសុទ្ធ​ជា​កន្លែង​ដែល​ព្រះអង្គ​សង្គ្រោះ​ទ្រង់ « ស្ថិត​នៅ​កណ្តាល​ពួក​កូនចៅ​អ៊ីស្រាអែល » ( ពង្សាវតាក្សត្រ ទី១ ៦:១៣ ) ។ ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ក៏​កំពុង​ត្រូវ​បានបំពេញ​នៅក្នុង​ជំនាន់​របស់​យើង​ផងដែរ នៅពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​មាន​ពាសពេញ​នៅលើ​ផែនដី ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ថា ព្រះវិហារ​បរិសុទ្ធ​ជា​ដំណាក់​នៃ​ព្រះអម្ចាស់ ។

សិក្សា​ព្រះគម្ពីរ

យុវនារី​មួយ​ក្រុម​ដើរ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយគ្នា

សូម​ស្រមៃ​ថា មិត្តភក្តិ​របស់អ្នក អេនជីឡា ឃើញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ​ដែល​កំពុង​សាងសង់​នៅក្នុង​តំបន់​របស់​អ្នក ហើយ​សួរ​ថា​ហេតុអ្វី​សាសនាចក្រ​របស់​ឯង​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់មក នាង​សួរ​ថា តើ​ព្រះវិហារ​បរិសុទ្ធ​ខុស​ពី​អគារ​ផ្សេង​ទៀត​របស់​សាសនាចក្រ​យ៉ាង​ដូចម្ដេច ? សូម​គិត​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប ។

បន្ទាប់ពី​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ប្រាយ៉ា កាប វើរដ៏ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ នែល អិល អាន់ឌើរសិន

ព្រះវិហារ​បរិសុទ្ធ​គឺ​មាន​ន័យ​ថា ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​ពាក្យ​ទាំង​នោះ​ជ្រួតជ្រាប​ចូល​ទៅក្នុង​ព្រលឹង​របស់​អ្នក​ដោយ​សន្សឹមៗ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ទ្រង់ ។ ( « The House of the Lord—Recent Messages from Prophets, Apostles, and Other Church Leaders » នៅលើ​គេហទំព័រ ChurchofJesusChrist.org ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ចំណាយពេល​មួយ​ភ្លែត​ដើម្បី​ធ្វើតាម​ការអញ្ជើញ​របស់​អែលឌើរ អាន់ឌើរសិន ដើម្បី​អនុញ្ញាត​ឲ្យ​សេចក្តីពិត​នេះ​ជ្រួតជ្រាប​ទៅក្នុង​ព្រលឹង​របស់អ្នក​ដោយ​សន្សឹមៗ នៅពេល​អ្នក​ឆ្លើយតប​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • តើ​វា​មាន​អត្ថន័យ​យ៉ាង​ចំពោះ​អ្នក​ដែល​ថា​ព្រះវិហារ​បរិសុទ្ធ​គឺជា​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ?

នៅពេល​អ្នក​សិក្សា​នៅថ្ងៃ​នេះ សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​ពង្រឹង​ការយល់ដឹង​របស់អ្នក​អំពី​ព្រះវិហារ​បរិសុទ្ធ​ជា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ នៅក្នុង​មេរៀន​នេះ​ទាំងមូល សូម​បន្ថែម​អ្វី​ដែល​អ្នក​កំពុង​រៀន​ទៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។

សូមមើល​វីដេអូ « Temples through Time » ចាប់ពី​នាទីទី ០:០០ ដល់​នាទីទី ២:០០ ដើម្បី​ជួយ​អ្នក​មើលឃើញ​ព្រះវិហារ​បរិសុទ្ធ​សាឡូម៉ូន ។

6:1
ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន និង​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប

បន្ទាប់ពី​ការសាងសង់​អស់រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន​ត្រូវ​បានធ្វើ​ហើយ​រួចរាល់ និង​បានឧទ្ទិសឆ្លង ។

ព្រះគម្ពីរ​ប៊ីប​មាន​នូវ​ដំណើរ​រឿង​លម្អិត​អំពី​របៀប​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​បានឧទ្ទិស​ឆ្លង​រោង​ឧបោសថ និង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ញែកចេញ​វា​ជា​កន្លែង​ពិសិដ្ឋ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក៏​មាន​ព្រះវិហារ​បរិសុទ្ធ​ឧទ្ទិសឆ្លង​ដូចគ្នា និង​កន្លែង​ពិសិដ្ឋ​ផ្សេងៗ​ទៀត​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ដោយ​ចាប់ផ្ដើម​ជាមួយ​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ។ ( « Temple Dedications and Dedicatory Prayers » Church History Topics)

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ​ចេញពី​ការអធិស្ឋាន​ឧទ្ទិសឆ្លង​នៃ​ព្រះវិហារ​បរិសុទ្ធ​សាឡូម៉ូន និង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ សូម​គូសសម្គាល់​ពរជ័យ​ទាំងឡាយ​ដែល​សាឡូម៉ូន និង​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​បាន​ស្វែងរក​ពី​ព្រះអម្ចាស់ ។

រូបតំណាង​ស្លាកសូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ដាក់​ស្លាក​វគ្គបទគម្ពីរ​ទាំងនេះ​ថា « ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ » ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ព្រះវិហារ​បរិសុទ្ធ​អាច​ផ្តល់​ពរជ័យ​អ្វីខ្លះ​ដល់​ខ្ញុំ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ពរជ័យ​បន្ថែម​ទៀត​ដែល​ព្រះវិហារ​បរិសុទ្ធ​អាច​ផ្ដល់​ឲ្យ ។ សូម​បន្ថែម​ពរជ័យ​បន្ថែម​ទៀត​ទៅ​ក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។

18:60
ប្រធាន រ័សុល អិម ណិលសុន

ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការពង្រឹង​សេចក្តី​ជំនឿ និង​ភាពរឹងមាំ​ខាង​វិញ្ញាណ​របស់​យើង ពីព្រោះ​ព្រះអង្គ​សង្រ្គោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្វីគ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ គឺ​បង្កើន​ការយល់ដឹង​របស់យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់​មក នៅ​ពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃ​ការព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់​ទ្រង់ មក​ដល់​យើង ។ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់​ទ្រង់​សម្រាប់​ថ្ងៃ​ខាង​មុខ​កាន់តែ​ខ្លាំង ។ ( « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៣ )

ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ​ត្រូវ​បានទទួល​ដោយ​វិវរណៈ ហើយ​រក្សា​ទុក​នៅក្នុង​កំណត់ត្រា​នៃ​សាសនាចក្រ ។ ការអធិស្ឋាន​ឧទ្ទិសឆ្លង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​ដែល​កំពុង​ដំណើរការ អាច​រក​បាន​ដោយ​ការជ្រើសរើស​ព្រះវិហារ​បរិសុទ្ធ​ពី បញ្ជី​ព្រះវិហារ​បរិសុទ្ធ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ បន្ទាប់ពី​អ្នក​បានជ្រើសរើស​ព្រះវិហារ​បរិសុទ្ធ​ហើយ អ្នក​នឹង​ឃើញ​តំណភ្ជាប់​ទៅ​កាន់​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​ដែល​នៅ​ជិត​ទំព័រ​ខាងក្រោម ក្រោម « Milestones » ។

សូម​ជ្រើសរើស​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ចេញពី បញ្ជី​ព្រះវិហារ​បរិសុទ្ធ ។ សូម​រកមើល​ពរជ័យ​ដែល​មាន​នៅក្នុង​ការអធិស្ឋាន​នោះ ។ សូម​កត់ត្រា​ពរជ័យ​ទាំងនោះ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ពរជ័យ​ដែល​ដំណាក់​របស់​ព្រះអម្ចាស់​ផ្ដល់​ឲ្យ អាច​ជួយ​ដល់​អ្នក​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​ពរជ័យ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ផ្ដល់​ឲ្យ​ដំណាក់​របស់​ព្រះអម្ចាស់​អស់​ពី​លទ្ធភាព​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

ដើម្បី​សាងសង់​ដំណាក់​របស់​ព្រះអម្ចាស់ នោះ​តែងតែ​តម្រូវ​ឲ្យ​មាន​ការខិតខំ និង​លះបង់​ដែល​ចាំបាច់​ជានិច្ច ។ ដើម្បី​សិក្សា​ពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ពី​បុរាណ សូម​អាន​ដំណើរ​រឿង​ពីរ​ខាងក្រោម​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​កំពុង​សាងសង់ ៖

  • ពង្សាវតាក្សត្រ ទី១ ៦:២១–២២, ២៩–៣២ ( ព្រះវិហារ​បរិសុទ្ធ​ស្ដេច​សាឡូម៉ូន )

  • នីហ្វៃទី២ ៥:១៥–១៦ ( ព្រះវិហារ​បរិសុទ្ធ​របស់​នីហ្វៃ )

តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​ការសាងសង់​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ?

នៅ​ការបើក​សម្ភោធ​ព្រះវិហារ​បរិសុទ្ធ​រីចម៉ុន វើរជីញ៉ា អែលឌើរ ខេវិន អ័រ ដានឃិន នៃ​ពួក​ចិតសិប​នាក់​បាន​មាន​ប្រសាសន៍ ៖

អែលឌើរ ខេវិន អ័រ ដាន់ខិន

នេះ​គឺជា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ [ ទ្រង់ ] បានខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ប្រទាន​ឲ្យ​យើង​នូវ​ផែនដី​ដ៏​ស្រស់ស្អាត​ដែល​យើង​ត្រូវ​រស់នៅ​លើ ។ ហើយ​ដោយសារ​យើង​កំពុង​សាងសង់​ព្រះ​ដំណាក់​របស់​ទ្រង់ យើង​ខិតខំ​ឲ្យ​អស់ពី​កម្លាំង​កាយចិត្ត​របស់​យើង—ជា​ស្នាដៃ​សិប្បកម្ម​ដ៏​ល្អ​បំផុត​របស់​យើង ជា​សម្ភារ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន ។ ( « Virginia’s First House of the Lord Opens Its Doors » ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់អ្នក សូម​រកមើល​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ត្រៀម​ខ្លួន​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ សូម​ពិពណ៌នា​ពី​ការខិតខំ និង​ការលះបង់​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​គោរព​ដល់​ព្រះអម្ចាស់ និង​ដំណាក់​របស់​ទ្រង់ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

យុវនារី​មួយ​ក្រុម​ដើរ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយគ្នា

សូម​គិត​អំពី​របៀប​ដែល​មេរៀន​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ​អាច​ជួយ​នរណា​ម្នាក់​ដូចជា អេនជីឡា ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលបំណង​របស់​ព្រះវិហារ​បរិសុទ្ធ ។

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​សរសេរ​សារ​ជា​អក្សរ ឬ​អ៊ីមែល​ដែល​នឹង​ជួយ​ដល់ អេនជីឡា ។ សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​ដើម្បី​ជួយ​អ្នក​រៀបចំ​ការឆ្លើយតប​របស់​អ្នក ៖

  • ហេតុអ្វី​បាន​ជា​សាសនាចក្រ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​ព្រះវិហារ​បរិសុទ្ធ​ខុស​ពី​អគារ​ព្រះវិហារ​ផ្សេង​ទៀត​យ៉ាង​ដូចម្តេច ?

  • ហេតុអ្វី​បាន​ជា​អ្នក​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​បច្ចុប្បន្ន និង​នៅ​អនាគត ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ដឹង​កាន់តែ​ជ្រាលជ្រៅ​ថា ព្រះវិហារ​បរិសុទ្ធ​ជា​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ពរជ័យ​ដែល​អ្នក​បានរកឃើញ​ពី​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ដែល​អ្នក​បានសិក្សា ។

  • សារ​ជា​អក្សរ ឬ​អ៊ីមែល​ដែល​អ្នក​បានរៀបចំ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?