ថ្នាក់​សិក្ខាសាលា
មេរៀនទី ៧៨ ៖ ពង្សាវតារក្សត្រ ទី១ ៣—ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​ឲ្យ​សម្រេច​កិច្ចការ​របស់​ទ្រង់


យុវនារី​កំពុង​កាន់​រូបភាព​ព្រះអង្គ​សង្គ្រោះ

សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ មេរៀន​ទី ៧៨

ពង្សាវតារក្សត្រ ទី១ ៣

ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​ឲ្យ​សម្រេច​កិច្ចការ​របស់​ទ្រង់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ធ្លាប់​ពិចារណា​អំពី​របៀប​ដែល​ពរជ័យ​ដែល​អ្នក​ទទួល​បាន​ពី​ព្រះវរបិតាសួគ៌​ជួយ​អ្នក​ឲ្យ​សម្រេច​កិច្ចការ​របស់​ទ្រង់​ដែរ​ឬទេ ? សាឡូម៉ូន​ត្រូវ​បាន​ព្រះ​អម្ចាស់​តែងតាំង​ឲ្យ​ធ្វើ​ជា​ស្ដេច​ថ្មី​នៃ​អ៊ីស្រាអែល ក្រោយពី​ការសុគត​របស់​ដាវីឌ ជា​បិតា​របស់​ទ្រង់ ។ ដោយ​ចង់​គោរព​ព្រះអម្ចាស់ សាឡូម៉ូន​បាន​ស្វែងរក​ពរជ័យ​ដោយ​រាបទាប​ដែល​នឹង​បង្កើន​សមត្ថភាព​របស់​ទ្រង់​ដើម្បី​បម្រើ​ព្រះអម្ចាស់ និង​ប្រជាជន​អ៊ីស្រាអែល​ដោយ​សុចរិត ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក​នូវ​សមត្ថភាព​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

សិក្សា​ព្រះគម្ពីរ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គូរ និង​ដាក់​ស្លាក​រូបភាព​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ អ្នក​នឹង​បន្ត​បន្ថែម​ទៅ​នឹង​រូប​គំនូរ​របស់​អ្នក​ពេញ​មួយ​មេរៀន​បន្ថែម​ទៀត ។

រូប​មនុស្ស​ចង្កឹះ​ឈរ​នៅលើ​គែម​ខ្ពស់​មួយ​ដែល​មាន​គម្លាត​រវាង​គែម​នោះ និង​ម្ខាង​ទៀត​ដែល​មាន​ស្លាក​ថា « កិច្ចការ​របស់​ព្រះអម្ចាស់ » ។

នៅ​ជ្រុង​ខាងស្តាំ​នៃ​រូប​គំនូរ​របស់​អ្នក សូម​សរសេរ​នូវ​របៀប​មួយចំនួន​ដែល​ព្រះអម្ចាស់​អញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

នៅ​ផ្នែក​ខាងឆ្វេង​នៃ​រូប​គំនូរ​របស់​អ្នក សូម​សរសេរ​នូវ​របៀប​មួយចំនួន​ដែល​មនុស្ស​អាច​មាន​អារម្មណ៍​ថា​មិន​មាន​សមត្ថភាព​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។

នៅពេល​ស្តេច​ដាវីឌ​សុគត ព្រះរាជបុត្រ​របស់​ទ្រង់​គឺ​សាឡូម៉ូន ត្រូវបាន​ព្រះអម្ចាស់​ជ្រើសរើស​ឲ្យ​គ្រងរាជ្យ​ជា​ស្តេច​អ៊ីស្រាអែល ( សូមមើល ពង្សាវតារក្សត្រ ទី១ ១:១១–១៣ ) ។ សាឡូម៉ូន​ស្រឡាញ់​ព្រះ​អម្ចាស់ ហើយ​ចង់​ធ្វើ​ជា​ស្ដេច​ដ៏​សុចរិត ( សូមមើល ពង្សាវតារក្សត្រ ទី១ ៣:៣ ) ។ ប៉ុន្តែ សូម្បី​តែ​សាឡូម៉ូន​ក៏​មាន​ការព្រួយ​បារម្ភ​ខ្លះៗ​អំពី​ការរស់នៅ​ឲ្យ​ត្រូវ​តាម​ទំនួលខុសត្រូវ​របស់​ទ្រង់​ផងដែរ ។ នៅ​ល្ងាច​មួយ ព្រះ​អម្ចាស់​បាន​លេច​មក​ឯ​សាឡូម៉ូន ហើយ​បាន​សួរ​អំពី​អ្វី​ដែល​សាឡូម៉ូន​ចង់​បាន ( សូមមើល ពង្សាវតារក្សត្រ ទី១ ៣:៥ ) ។

រូបតំណាង​គូសសម្គាល់ សូម​អាន ពង្សាវតារក្សត្រ ទី១ ៣:៦–៩ ។ សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​អាកប្បកិរិយា​របស់​សាឡូម៉ូន ពេល​កំពុង​ទូល​ទៅកាន់​ព្រះអម្ចាស់ ។

សូម​ប្រៀបធៀប​បទគម្ពីរ​ទៅ​នឹង​ជីវិត​របស់​អ្នក ។ ទោះបីជា​ដំណើររឿង​ពីរ​ផ្សេង​គ្នា​មិន​លម្អិត​ដូច​គ្នា​បេះ​បិទ​ទាំងអស់​ក្តី ក៏​ព្រះអម្ចាស់​អាច​បង្រៀន​អ្នក​ពី​របៀប​ធ្វើ​តាម ដោយ​ជួយ​អ្នក​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​អ្នកដទៃ​ប្រព្រឹត្ត​ផងដែរ ។ សូម​គិត​អំពី​របៀប​ដែល​សាឡូម៉ូន​បាន​ទូល​ទៅកាន់​ព្រះអម្ចាស់ ។ តើ​អ្នក​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដូច​ទ្រង់​បាន​យ៉ាង​ដូច​ម្ដេច ?

សូម​អាន ពង្សាវតារក្សត្រ ទី១ ៣:១០–១៤ ដើម្បី​មើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បានឆ្លើយតប​ទៅនឹង​បំណង​ប្រាថ្នា​របស់​សាឡូម៉ូន ។

រូបតំណាង​កត់​ចំណាំ អ្នក​អាច​បន្ថែម​កំណត់​ចំណាំ​នៅ​ជាប់​នឹង​ឃ្លា « ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ » ។ នៅក្នុង​កំណត់ចំណាំ សូម​សរសេរ​អ្វី​ដែល​អ្នក​គិត​ថា​ឃ្លា​នេះ​មាន​អត្ថន័យ ។ អ្នក​ក៏​អាច​បន្ថែម​ការឆ្លើយតប​របស់​អ្នក​ទៅនឹង​សំណួរ​ដូច​ខាងក្រោម​ផងដែរ ៖

  • តើ « មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ » ( ខទី ១២ ) និង « ទ្រព្យ​សម្បត្តិ​នឹង​កេរ្តិ៍ឈ្មោះ » ( ខទី ១៣ ) បង្កើន​សមត្ថភាព​របស់​សាឡូម៉ូន​ដើម្បី​បម្រើ​ព្រះអម្ចាស់​ដោយ​សុចរិត​ដោយ​របៀប​ណា ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​មកពី​ការប្រាស្រ័យ​ទាក់ទង​របស់​ព្រះអម្ចាស់​ជាមួយ​សាឡូម៉ូន​គឺ នៅពេល​យើង​ស្គាល់​ភាពទន់ខ្សោយ​របស់យើង​ដោយ​រាបទាប ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ នោះ​ទ្រង់​នឹង​បង្កើន​សមត្ថភាព​របស់​យើង ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

ស្តេច​សាឡូម៉ូន​បានប្រើ​អ្វី​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​ទ្រង់​ដើម្បី​ធ្វើ​ជា​ស្តេច​ដ៏​ល្អ​មួយ​អង្គ ។ សូម​អាន​ឧទាហរណ៍​មួយ នៃ​ឧទាហរណ៍​ខាងក្រោម​អំពី​របៀប​ដែល​ទ្រង់​បានប្រើ​អំណោយទាន​ទាំងនេះ​ដើម្បី​ប្រទានពរ​ដល់​អ្នក​ដទៃ ៖

  • ពង្សាវតារក្សត្រ ទី១ ៣:១៦–២៨ ។ ស្ត្រី​ពីរ​នាក់​ប្រកែក​គ្នា​ថា​នរណា​ជា​ម្តាយ​របស់​ទារក ។

  • ពង្សាវតារក្សត្រ ទី១ ៤:២៤–២៥, ២៩–៣២, ៣៤ ។ លទ្ធផល​នៃ​រជ្ជកាល​របស់​សាឡូម៉ូន ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) ដោយ​រកមើល​សេចក្តីសន្យា​ដែល​បាន​ផ្ដល់​ឲ្យ​មនុស្ស​ទាំងអស់​ដែល​ស្ម័គ្រចិត្ត​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ៖

23:52
ប្រធាន ថូម៉ាស អេស ម៉នសុន

ឥឡូវនេះ ពួកអ្នក​មួយ​ចំនួន​អាចអៀនខ្មាស​ពី​ធម្មជាតិ ឬ​គិត​ថា​ខ្លួន​ឯង​ខ្វះ​សមត្ថភាព​ដើម្បី​ឆ្លើយ​តប​ដោយ​វិជ្ជមាន​ទៅ​នឹង​ការហៅ​បម្រើ [ ព្រះអម្ចាស់ ] ។ ចូរ​ចាំ​ថា កិច្ចការ​នេះ​ពុំ​គ្រាន់​តែ​ជា​របស់​អ្នក និង​ខ្ញុំ​តែ​ប៉ុណ្ណោះ​នោះ​ទេ ។ វា​ជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​ពេល​យើង​ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ។ សូម​ចងចាំ​ថា ព្រះអម្ចាស់​នឹង​រៀបចំ ដើម្បី​ជួយ​ទទួល​បន្ទុក​ដែល​បាន​ដាក់​លើ​កិច្ចការ​នេះ ។ ( « To Learn, to Do, to Be » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៦២ )

  • តើ​ការ​បង្រៀន​របស់​ប្រធាន ម៉នសុន អាច​ជួយ​នរណា​ម្នាក់​ដែល​បារម្ភ​អំពី​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការបម្រើ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បន្ថែម​ស្ពាន​ទៅក្នុង​រូបភាព​របស់​អ្នក ដែល​មាន​ចំណងជើង​ថា « ជំនួយ​របស់​ព្រះអម្ចាស់ » ។

រូប​មនុស្ស​ចង្កឹះ​ជាមួយ​នឹង​ស្ពាន​ដែល​មាន​ស្លាក « ជំនួយ​របស់​ព្រះអម្ចាស់ » ភ្ជាប់​វា​ទៅ​នឹង « កិច្ចការ​របស់​ព្រះអម្ចាស់ »

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ការស្គាល់​ភាពទន់ខ្សោយ​របស់​ខ្ញុំ​អាច​រៀបចំ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​បាន​ដោយ​របៀបណា ?

រូបតំណាង​តំណ​ភ្ជាប់ ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ភាពទន់ខ្សោយ​របស់​អ្នក ។ សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម​នេះ និង​សារលិខិត​សន្និសីទ ។ សូម​ដាក់​តំណ​ភ្ជាប់​វគ្គបទគម្ពីរ ។

អែលឌើរ លែរី អរ ឡរិន នៃពួក​ចិតសិប​នាក់ បាន​បង្រៀន ៖

10:25
អែលឌើរ លែរី អរ ឡរិន

ខ្ញុំ​សូម​ផ្ដល់​យោបល់​ឲ្យ​អ្នក​ចូលរួម ធ្វើ​លំហាត់​ខាង​វិញ្ញាណ​មួយ​នៅ​ពេល​ណា​មួយ​ឆាប់ៗ​នេះ អាច​ជា​យប់​នេះ​អំឡុង​ពេល​អ្នក​អធិស្ឋាន ។ សូម​ទូល​សួរ​ព្រះអម្ចាស់​ដោយ​រាបសា​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​មាន​អ្វី​កំពុង​រារាំង​ទូលបង្គំ​មិនឲ្យ​រីកចម្រើន​បាន ? » ឬ​សំណួរ​ម្យ៉ាងទៀត ៖ « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » បន្ទាប់​មក សូម​រង់ចាំ​ចម្លើយ​ដោយ​ស្ងប់ស្ងៀម ។ បើ​អ្នក​សួរ​ដោយ​ស្មោះ ចម្លើយ​នឹង​ផ្ដល់​ឲ្យ​យ៉ាង​ច្បាស់​ក្នុង​ពេល​ឆាប់ៗ ។ វា​នឹង​ជា​វិវរណៈ​ដែល​បម្រុង​ទុក​សម្រាប់​អ្នក ។ ( « What Lack I Yet? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៣៥ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​ធ្វើ​សកម្មភាព​តាម​ការណែនាំ​របស់​អែលឌើរ ឡរិន ។ នៅលើ​រូបភាព​របស់​អ្នក សូម​កត់ត្រា​ចំណាប់​អារម្មណ៍​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ដើម្បី​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​អ្នក​ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ក្នុងការ​សម្រេច​កិច្ចការ​របស់​ទ្រង់​ដោយ​របៀប​ណា ?

រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​តំណ​ភ្ជាប់​វគ្គ​បទគម្ពីរ​ខាងក្រោម និង​សារលិខិត​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បន្ទាប់ពី​បាន​អាន​វា​រួច ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បានពន្យល់ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ព្រះ​មិន​ត្រូវការ​ឲ្យ​យើង​ល្អដាច់គេ​នោះទេ កុំថាឡើយ​ដល់​ភាពល្អ​ឥតខ្ចោះ​នោះ ។

ទ្រង់​នឹង​ចាប់​យក​ទេពកោសល្យ និង​សមត្ថភាព​របស់​អ្នក ហើយ​បង្កើន​នូវ​ការណ៍​ទាំងនេះ ។ … ប្រសិន​បើ​អ្នក​ទុកចិត្ដ​លើ​ទ្រង់ ហើយ​ស្មោះត្រង់ ទ្រង់​នឹង​តម្កើង​ពាក្យ​សម្ដី និង​សកម្មភាព​របស់​អ្នក ហើយ​ប្រើប្រាស់​ការណ៍​ទាំងនេះ​ដើម្បី​ប្រទានពរ និង​បម្រើ​ទៅដល់​បណ្តាជន !

ព្រះ​មិន​ត្រូវ​ការ​មនុស្ស​ដែល​ល្អ​ឥតខ្ចោះទេ ។

ទ្រង់ស្វែង​រក​អស់​អ្នក​ដែល​នឹង​ផ្តល់​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៣១–៣៤ ) ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួកគេ​បាន​ល្អ​ឥត​ខ្ចោះ​​នៅ​ក្នុង​ព្រះ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។ ( « Five Messages We All Need to Hear » Liahona ខែសីហា ឆ្នាំ២០២២ មានតែ​ឌីជីថល​ប៉ុណ្ណោះ )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅ​ក្រោម​ស្ពាន​នៅក្នុង​រូបភាព​របស់​អ្នក សូម​បន្ថែម​ចម្លើយ​របស់​អ្នក​ទៅនឹង​សំណួរ​ខាងក្រោម ៖

  • តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​យើង​អាច​ទទួល​បាន ដែល​អាច​ជួយ​យើង​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នក​ដឹង​ដោយ​របៀប​ណា​ថា​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បានទទួល​ពរជ័យ​ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​យល់​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក​នូវ​សមត្ថភាព​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • រូប​គំនូរ​ដែល​អ្នក​បាន​បង្កើត ។

  • ទីបន្ទាល់​របស់​អ្នក​អំពី​សមត្ថភាព​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?