សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ មេរៀនទី ៧៧
សាំយូអែល ទី២ ១១–១២
« យើងពុំអាចលាក់អំពើបាបរបស់យើងពីព្រះអម្ចាស់បានឡើយ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅលើផែនដីមានបុគ្គលដែលល្អឥតខ្ចោះតែម្នាក់ប៉ុណ្ណោះដែលធ្លាប់រស់នៅ ៖ ព្រះយេស៊ូវគ្រីស្ទ យើងទាំងអស់គ្នាមានបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះទេ ( សូមមើល រ៉ូម ៣:២៣ ) ។ សំណួរនោះគឺមិនមែនថាយើងធ្លាក់ចូលទៅក្នុងការល្បួងនោះទេ ។ ផ្ទុយទៅវិញ សំណួរសួរថា ៖ តើយើងឆ្លើយតបយ៉ាងដូចម្តេចនៅពេលដែលយើងធ្លាក់ក្នុងការល្បួង ? មេរៀននេះអាចជួយអ្នកឲ្យដឹងថា អ្នកមិនអាចលាក់អំពើបាបរបស់អ្នកពីព្រះអម្ចាស់បាននោះទេ ប៉ុន្តែអ្នកអាចងាកទៅរកទ្រង់ដើម្បីយកឈ្នះលើការល្បួង ។
សិក្សាព្រះគម្ពីរ
តើអ្នកមានអារម្មណ៍ថាអ្នកស្ថិតនៅចំណុចណានៅក្នុងរូបភាពខាងក្រោម ? តើមានរឿងអ្វីខ្លះដែលព្រះអម្ចាស់អញ្ជើញយើងឲ្យធ្វើ ដើម្បីងាកមករកទ្រង់ ? តើសាតាំងអាចប្រើពាក្យកុហកអ្វីខ្លះ ដើម្បីបញ្ចុះបញ្ចូលយើងឲ្យងាកចេញពីព្រះអម្ចាស់ ?
សូមចំណាយពេលបន្តិច ដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកស្គាល់គំនិត ឬសកម្មភាពនៅក្នុងជីវិតរបស់អ្នកដែលបង្វែរអ្នកទៅរក ឬឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ដោយមានព្រះអម្ចាស់គង់នៅក្បែរទ្រង់ ដាវីឌបានយកឈ្នះកូលីយ៉ាត ឈ្នះពួកមាសត្រូវក្នុងចម្បាំង ហើយបានឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់បានធ្វើជម្រើសមួយចំនួនដែលនាំឲ្យទ្រង់ងាកចេញពីព្រះអម្ចាស់ជាជាងខិតទៅជិតទ្រង់ ។
សូមអាន សាំយូអែល ទី២ ១១:១–៥ ។ ការសម្រេចចិត្តសំខាន់ៗដែលដាវីឌបានធ្វើ ដែលនាំទ្រង់ទៅក្នុងទិសដៅខុស ។ អ្នកអាចដាក់ស្លាកខគម្ពីរទាំងនេះថាជា « ជម្រើស » ។
យើងទាំងអស់គ្នាប្រឈមមុខនឹងការល្បួងដែលយើងត្រូវទប់ទល់ ។ ដោយដឹងអំពីរឿងនេះ ព្រះអម្ចាស់បានប្រទានការធានាដ៏មានឥទ្ធិពលមួយនៅក្នុង កូរិនថូស ទី១ ១០:១៣ ។ សូមអានខគម្ពីរនេះ ដោយរកមើលជំនួយដែលព្រះអម្ចាស់បានសន្យានឹងយើង ។ សូមគិតអំពីអ្វីដែលការសន្យានេះជួយអ្នកឲ្យយល់អំពីទ្រង់ ។
ជំនួសឲ្យការប្រែចិត្តពីអំពើបាបរបស់ទ្រង់ ដាវីឌបានបន្តព្យាយាមលាក់បាំងអំពើបាបទាំងនោះ ។ ទាំងនេះគឺជាសកម្មភាពមួយចំនួនដែលដាវីឌ បានធ្វើដើម្បីលាក់បាំងអំពើបាបរបស់ទ្រង់ ៖ ៧៨៩
|
សកម្មភាព |
ជម្រើសរបស់ដាវីឌ |
|---|---|
សកម្មភាព ដាវីឌបានដឹងថាបាតសេបាមានគភ៌ ( សាំយូអែល ទី២ ១១:៥ ) ។ | ជម្រើសរបស់ដាវីឌ ដាវីឌបានព្យាយាមធ្វើឲ្យអ៊ូរីក្លាយជាស្វាមីរបស់បាតសេបា ដែលជាឪពុករបស់គភ៌នោះ ( សាំយូអែល ទី២ ១១:៦–៨, ១២ ) ។ |
សកម្មភាព អ៊ូរីមិនទៅផ្ទះជាមួយនឹងបាតសេបាទេ ( សាំយូអែល ទី២ ១១:៩–១១, ១៣ ) ។ | ជម្រើសរបស់ដាវីឌ ដាវីឌបានបញ្ជូនអ៊ូរីទៅច្បាំងពួកទ័ពជួរមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង ហើយអ៊ូរី និងអ្នកផ្សេងទៀតក៏ត្រូវបានសម្លាប់ ( សាំយូអែល ទី២ ១១:១៤–១៧ ) ។ |
នៅទីបំផុត ព្យាការីណាថាន់បានដឹងអំពីសកម្មភាពរបស់ដាវីឌ ហើយនិយាយជាមួយទ្រង់ ។ សូមអាន សាំយូអែល ទី២ ១២:១–១០ ដោយរកមើលអ្វីដែលណាថាន់ បានមានប្រសាសន៍ទៅកាន់ដាវីឌ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះក្នុងរឿងប្រៀបប្រដូចនេះ ?
សេចក្តីពិតដ៏សំខាន់មួយដែលយើងអាចរៀនចេញពីបទពិសោធន៍របស់ដាវីឌគឺថា យើងមិនអាចលាក់បាំងអំពើបាបរបស់យើងពីព្រះអម្ចាស់នោះទេ ។ អ្នកអាចធ្វើកំណត់ចំណាំពីសេចក្តីពិតនេះនៅដើមនៃ សាំយូអែល ទី២ ១២ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើព្រះអាចជួយខ្ញុំតទល់នឹងការល្បួងបានដោយរបៀបណា ?
ដាវីឌអាចត្រឡប់ទៅរកព្រះអម្ចាស់ជាច្រើនដង ។ ការដឹងពីសេចក្តីពិតនៃដំណឹងល្អអាចជួយយើងទប់ទល់នឹងការល្បួងឲ្យងាកចេញពីព្រះអម្ចាស់ ។ ការប្រើប្រាស់តារាងខាងក្រោម ជ្រើសរើសការសម្រេចចិត្តពីរ ដែលបានដឹកនាំដាវីឌឃ្លាតចេញពីព្រះអម្ចាស់ ។ សូមអានការបង្រៀនដែលត្រូវគ្នានឹងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ ។ សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកពីរបៀបដែលការចងចាំសេចក្តីពិតទាំងនេះអាចជួយដាវីឌធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើង ។
|
ការសម្រេចរបស់ដាវីឌ |
ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
|---|---|
ការសម្រេចរបស់ដាវីឌ សាំយូអែល ទី២ ១១:១—ដាវីឌគង់នៅក្រុងយេរូសាឡិម នៅពេលស្ដេចនានាយាងទៅសមរភូមិជាមួយកងទ័ពរបស់ពួកទ្រង់ ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
ការសម្រេចរបស់ដាវីឌ សាំយូអែល ទី២ ១១:២—ដាវីឌបានឃើញបាតសេបាសម្អាតខ្លួនរបស់នាង ហើយបន្តមើលទៅនាង ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
ការសម្រេចរបស់ដាវីឌ សាំយូអែល ទី២ ១១:៣—ដាវីឌបានស៊ើបសួរពីនាង ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
ការសម្រេចរបស់ដាវីឌ សាំយូអែល ទី២ ១១:៤—ដោយដឹងថាបាតសេបាបានរៀបការហើយ ដាវីឌបាននាំនាងទៅរាជវាំង ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ លោកុប្បត្តិ ៣៩:៩ |
ការសម្រេចរបស់ដាវីឌ សាំយូអែល ទី២ ១១:៤—ដាវីឌបានបំពានច្បាប់ព្រហ្មចារីភាព ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
ជម្រើស ខ
តើខ្ញុំត្រូវធ្វើអ្វី បើខ្ញុំបានបែរចេញពីព្រះអម្ចាស់ ?
អែលឌើរ លីន ជី រ៉ូប៊ីន នៃគណៈប្រធាននៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា ៖
ការប្រែចិត្តគឺជាអំណោយទានដែលអាចមានរហូតរបស់ព្រះដែលធ្វើឲ្យ និងអាចឲ្យយើងចេញពីភាពបរាជ័យមួយទៅកាន់ភាពបរាជ័យមួយទៀតដោយគ្មានការបាត់បង់នូវភាពរីករាយឡើយ ។ ការប្រែចិត្តពុំមែនជាផែនការបម្រុងនៅក្នុងព្រឹត្តិការណ៍ដែលយើងអាចបរាជ័យឡើយ ។ ការប្រែចិត្តគឺជាផែនការរបស់ទ្រង់ ដោយដឹងថា យើងនឹងមានកំហុស ។ នេះគឺជាដំណឹងល្អនៃការប្រែចិត្ត ហើយដូចប្រធាន រ័សុល អិម ណិលសុន បានសង្កេតឃើញថា វានឹងក្លាយជា « កម្មវិធីសិក្សាពេញមួយជីវិតរបស់យើង » ។ ( « Until Seventy Times Seven » Liahona ខែមេសា ឆ្នាំ២០១៨ ទំព័រ ២២ )
សូមមើលវីដេអូមួយ ឬច្រើន ខាងក្រោម ៖
-
« The Savior Wants to Forgive » ( ៥:៥០ )
5:50 -
« Let God Guide You: From Weakness to Strength » ( ចាប់ពីនាទីទី ២:៥១ ដល់ ៥:២៨ )
6:7 -
« Repentance: A Joyful Choice » ( ៤:៣៦ )
4:36
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវគំនិត ឬអារម្មណ៍ដែលអ្នកចង់ចងចាំ នៅពេលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងមានអារម្មណ៍ល្បួងឲ្យដើរចេញពីព្រះអម្ចាស់ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មិត្តសម្លាញ់វ័យក្មេងរបស់ខ្ញុំអើយ ប្រសិនបើព្រះអង្គសង្គ្រោះគង់នៅទីនេះឥឡូវនេះ តើទ្រង់នឹងមានបន្ទូលអ្វីខ្លះទៅកាន់អ្នក ?
ខ្ញុំជឿថា ទ្រង់នឹងចាប់ផ្តើមដោយការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ទ្រង់ចំពោះអ្នក ។…
ប៉ុន្តែដោយសារយើងទាំងអស់គ្នាទន់ខ្សោយ និងមិនល្អឥតខ្ចោះ នោះការព្រួយបារម្ភមួយចំនួនអាចនឹងជ្រៀតចូលមកក្នុងគំនិតរបស់អ្នក ។ អ្នកប្រហែលជាចងចាំពីកំហុសដែលអ្នកបានធ្វើ គ្រានានាដែលអ្នកបានធ្លាក់ទៅក្នុងការល្បួង កិច្ចការដែលអ្នកមិនចង់ធ្វើ—ឬបានប៉ងប្រាថ្នាថា អ្នកចង់ធ្វើវាឲ្យបានល្អប្រសើរឡើង ។
ព្រះអង្គសង្គ្រោះបានជ្រាបដឹងពីរឿងនោះ ហើយខ្ញុំជឿថា ទ្រង់បានបញ្ជាក់ដល់អ្នកជាមួយព្រះបន្ទូលដែលទ្រង់បានមានបន្ទូលនៅក្នុងព្រះគម្ពីរថា ៖
« ចូរកុំខ្លាចឡើយ ។
« ចូរកុំសង្ស័យឡើយ » ។
« ចូរសង្ឃឹមឡើង » ។
« កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ » ។ ( « ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៩ )
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរសំបុត្រទៅកាន់ខ្លួនឯង ដែលអ្នកអាចអានបានគ្រប់ពេលដែលអ្នកប្រឈមមុខ ឬចុះចាញ់នឹងការល្បួង ។ សូមរួមបញ្ចូលអ្វីដែលអ្នកដឹងអំពីព្រះអម្ចាស់ និងអ្វីដែលអ្នកបានរៀនពីបទពិសោធន៍របស់ដាវីឌ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកដឹងថា អ្នកពុំអាចលាក់អំពើបាបរបស់អ្នកពីព្រះអម្ចាស់បានឡើយ ប៉ុន្តែអ្នកអាចងាកទៅរកទ្រង់ដើម្បីយកឈ្នះលើការល្បួង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានសរសេរនៅក្នុងផ្នែក ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
-
អ្វីដែលអ្នកចង់ចងចាំពីបទពិសោធន៍របស់ដាវីឌ ដែលអាចជួយអ្នកឲ្យងាកមករកព្រះអម្ចាស់ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?