ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៥ ៖ ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​ដើរ​កាត់​វាល​ផ្កា​ព្រៃ

សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ មេរៀន​ទី ៧៦

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៥

ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អ្នក​ឲ្យ​ស្ថាបនា​គ្រឹះ​ជីវិត​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ដ៏ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ផងដែរ ។

ទន្ទេញ

យុវវ័យ​អាន​ព្រះគម្ពីរ

សូម​គិត​ពី​គ្រា​មួយ នៅពេល​អ្នក​ទន្ទេញ​ចាំ​អ្វីមួយ​ជា​លើក​ដំបូង ។ តើ​អ្នក​អាច​នៅ​ចាំ​ថា​វា​ជា​អ្វី​ដែរ​ឬ​ទេ ? នៅពេល​ខ្លះ​យើង​អាច​ទន្ទេញ​ចាំ​អ្វីៗ​បាន​យ៉ាង​ងាយ​ស្រួល ដូច​ជា​ទំនុកច្រៀង​ជាដើម ប៉ុន្តែ​ពេល​ខ្លះ​ទៀត​វា​ពិបាក​ទន្ទេញ​ចាំ​ជាង ។ តើ​អ្នក​ធ្លាប់​ទន្ទេញ​បទគម្ពីរ​ដែរឬទេ ? តើ​វា​បាន​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

រូបតំណាង​ស្លាកសូម​រំឭក​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​អ្នក​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ ។ សូម​ប្រាកដ​ថា វា​ត្រូវ​បាន​ដាក់​ស្លាក​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ម៉ូសេ ១:៣៩

ឃ្លា​បទគម្ពី​គន្លឹះ

« នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ម៉ូសេ ៧:១៨

ឃ្លា​បទគម្ពី​គន្លឹះ

« ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួកគេ​មាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អ័ប្រាហាំ ២:៩–១១

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា ពូជ​របស់​លោក​នឹង « បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អ័ប្រាហាំ ៣:២២–២៣

ឃ្លា​បទគម្ពី​គន្លឹះ

កាល​ជា​វិញ្ញាណ យើង « ត្រូវបាន​បង្កើត​ឡើង មុន​កំណើត​លោកិយ​មក​ម្ល៉េះ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ១:២៦–២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូប​អង្គ​ទ្រង់​ផ្ទាល់ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ២:២៤

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ប្រុស … នឹង​ទៅ​ជាប់​នឹង​ប្រពន្ធវិញ ហើយ​អ្នកទាំងពីរ​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ​សុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« ធ្វើ​ដូចម្ដេចឲ្យ​ខ្ញុំ​ប្រព្រឹត្តការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅបាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង ? »

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

និក្ខមនំ ២០:៣–១៧

ឃ្លា​បទគម្ពី​គន្លឹះ

ក្រឹត្យវិន័យ​ដប់​ប្រការ

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

យ៉ូស្វេ ២៤:១៥

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ » ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ​ក្នុង​ចំណោម​ខាងលើ ។ បន្ទាប់មក សូម​ធ្វើតាម​ជំហាន​ទាំងនេះ ៖

  1. សូម​សរសេរ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​គន្លឹះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ( យល់​ល្អ​សរសេរ​ដោយ​ប្រើ​ខ្មៅដៃ ) ។

  2. សូម​អាន​វា​ឮៗ​ឲ្យ​ខ្លួន​ឯង​ឮ ។

  3. បន្ទាប់ពី​អាន​រួច សូម​លុប ឬ​ឆូត​ពាក្យ ឬ​លេខ​មួយ ឬពីរ​ចេញ ។

  4. សូម​អាន​វា​ឲ្យ​ឮៗ​ម្តងទៀត ។

  5. សូម​បន្ត​ធ្វើ​ដូច​គ្នា​បែប​នេះ​ឡើងវិញ​រហូត​ទាល់តែ​អ្នក​បាន​លុប​ពាក្យ និង​លេខ​ទាំង​អស់​ចេញ ។

  6. សូម​ព្យាយាម​សរសេរ​សេចក្តីយោង និង​ឃ្លា​គន្លឹះ​ពី​ការចងចាំ ។

រៀនសូត្រ និង​អនុវត្ត

សូម​អាន​សាច់រឿង​ខាងក្រោម ឬ​មើល​វីដេអូ « Bullying—Stop It » ចាប់ពី​នាទីទី ០:០០ ដល់ ៦:៥០ ។ សូម​គិត​អំពី​គុណតម្លៃ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ និង​សារៈសំខាន់​នៃ​ការមើល​ឃើញ និង​ការប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​តាម​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ ។

10:23

ចូ ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុម​មិត្តភក្តិ​ដែល​ឧស្សាហ៍​មាន​ចិត្ត​អាក្រក់​ដាក់​អ្នកដទៃ​នៅ​សាលារៀន និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ពួកគេ​គិត​ថា អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​គ្រាន់​តែ​ជា​ការលេង​សើច និង​សប្បាយ​ប៉ុណ្ណោះ ។ ថ្ងៃមួយ ចូ បាន​ឃើញ​ប្អូនស្រី​របស់​គាត់​ត្រូវ​បាន​គេ​ធ្វើ​បាប ។ គាត់​អាច​មើល​ឃើញ​ថា ប្អូន​ស្រី​គាត់​ឈឺ​ចាប់​ប៉ុនណា ។ គាត់​បារម្ភ​ពី​របៀប​ដែល​ការសម្លុត​ធ្វើបាប​អាច​ប៉ះពាល់​ដល់​នាង ។ ការឃើញ​ប្អូនស្រី​របស់​គាត់​ត្រូវ​បាន​គេ​ធ្វើបាប​បណ្តាល​ឲ្យ ចូ ដឹង​អ្វីមួយ​ដែល​គាត់​មិន​បាន​មើលឃើញ​ពី​មុន​មក ។ គាត់​ទទួល​ស្គាល់​ពី​របៀប​ដែល​គាត់ និង​មិត្ត​របស់​គាត់​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​បែបនោះ ។ គាត់​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ហើយ​ឆ្ងល់​ថា តើ​គាត់​គួរ​ធ្វើ​អ្វី​ឥឡូវ​នេះ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពិនិត្យ​មើល​គោលការណ៍​នៃ « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » មកពី ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • តើ​ការផ្លាស់ប្តូរ​អ្វីខ្លះ​ដែល ចូ អាច​ពិចារណា​ធ្វើ​បាន ទាក់ទង​នឹង​របៀប​ដែល​គាត់​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ?

  • ហេតុអ្វី​បាន​ជា​វា​ពិបាក​ក្នុង​ការធ្វើការ​ផ្លាស់ប្តូរ​ទាំងនេះ ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំដើម្បី​បង្ហាញ​ពី​អ្វី​ដែល ចូ អាច​ធ្វើ​បាន សូម​បង្កើត​ស្លាក​គំនូរ​ដំណើរ​រឿង​មួយ​ដែល​មាន​រូបភាព​ពី​បី​ទៅ​ប្រាំមួយ​រូប ដែល​បង្ហាញ​ពី​របៀប​ដែល​គាត់​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ជា​ផ្នែក​មួយ​នៃ​ស្លាក​គំនូរ​ដំណើររឿង​របស់​អ្នក សូម​ពិចារណា​ពី​របៀប​ដែល ចូ អាច​ប្រើ​ចំណេះដឹង​របស់​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​ចង់​ឲ្យ ចូ ដឹង ។ សូម​គិត​អំពី​ការបង្រៀន​ក្នុង​ព្រះគម្ពីរ​ដូចជា លោកុប្បត្តិ ១:២៦–២៧ និង សាំយូអែល ទី១ ១៦:៧ ដែល​អាច​ជួយ​គាត់​ឲ្យ​មើល​ឃើញ​ខ្លួន​គាត់ និង​អ្នក​ដទៃ​ទៀត​បាន​កាន់តែ​ត្រឹមត្រូវ ។

ជម្រើស គ

តើ​ខ្ញុំ​អាច​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ធ្វើ​បញ្ជី​មួយ​នៃ​បទគម្ពីរ ឬ​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល ចូ អាច​សិក្សា​បាន​ដើម្បី​ជួយ​គាត់​ជ្រើសរើស​ដើម្បី​ប្រែចិត្ត និង​ផ្លាស់ប្តូរ ។

អ្នក​អាច​ចូល​ទៅ​កាន់​ផ្ទាំង​សន្និសីទ​ទូទៅ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ សូម​ចូល​ទៅ​កាន់ « ប្រធានបទ » ហើយ​ជ្រើសរើស​ប្រធានបទ​ដែល​ទាក់ទង​នឹង​ស្ថានភាព​របស់ ចូ ដូចជា​សេចក្តី​សប្បុរស សេចក្តី​មេត្តាករុណា គំរូ ឬ​ការប្រែចិត្ត ។ សូម​អាន​សុន្ទរកថា​មួយ​ត្រួសៗ ហើយ​ស្វែងរក​សេចក្តី​ថ្លែងការណ៍​ដែល​អាច​ពង្រឹង ឬណែនាំ​ដល់ ចូ ។

ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការស្វែងរក​បទគម្ពីរ​មួយ អ្នក​អាច​ពិនិត្យ​មើល​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

យុវវ័យ​នៅក្នុង​ថ្នាក់រៀន​នៅ​សាលា

សូម​ប្រឌិដ្ឋ​រឿង​ដែល​នៅ​សេស​សល់ ៖ តើ ចូ នឹង​ធ្វើ​អ្វី​ឥឡូវនេះ ដែល​គាត់​បានផ្លាស់ប្តូរ​របៀប​ដែល​គាត់​ប្រព្រឹត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា ? សូម​លើកឡើង​នូវ​ផ្នែក​ពីរ​ខាងក្រោម​នៃ​រឿង​នោះ ៖

  1. ការឆ្លើយតប​របស់ ចូ ទៅកាន់​មនុស្ស​ដែល​គាត់​មិនមាន​ចិត្ត​សប្បុរស​ជាមួយ

  2. ការឆ្លើយតប​របស់ ចូ ទៅ​កាន់​មិត្ត​របស់​គាត់

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​កត់ត្រា​សម្រាប់​ជម្រើស ក, ខ ឬ គ ។

  • រឿង​ទាំងស្រុង​របស់ ចូ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?