ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២ ៖ មេរៀនទី ៨២
ពង្សាវតារក្សត្រ ទី១ ១៨
« ការជ្រើសរើសធ្វើតាមព្រះអម្ចាស់ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកតាំងចិត្តធ្វើតាមព្រះបានប៉ុនណាដែរ ? ដើម្បីបង្ហាញថា ព្រះនៃអ៊ីស្រាអែលគឺជាព្រះដ៏ពិតតែមួយអង្គគត់ នោះអេលីយ៉ាបានហៅពួកសង្ឃនៃព្រះបាលមកប្រកួតគ្នា ។ ព្រះគឺជាប្រភពដែលអេលីយ៉ាងាកទៅរកសម្រាប់សេចក្តីពិត និងព្រះចេស្ដា ។ នៅពេលអ្នកងាកទៅរកព្រះ នោះទ្រង់អាចជួយអ្នកឲ្យយកឈ្នះលើឧបសគ្គណាមួយដែលអាចរារាំងអ្នកពីការធ្វើតាមទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការគោរពធ្វើតាមព្រះ ។
សិក្សាព្រះគម្ពីរ
សូមស្រមៃថា អ្នកកំពុងជិះនៅលើរថភ្លើងមួយ ហើយអ្នកឃើញផ្លូវនៅខាងមុខចាប់ផ្តើមបំបែកចេញពីគ្នា ។ តើរថភ្លើងអាចបើកនៅលើផ្លូវទាំងពីរដោយរបៀបណា ?
អែលឌើរ លែរី ដបុលយូ ហ្គីបបុន ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅបានចូលនិវត្តន៍ បានថ្លែង ៖
យើងមិនដាក់ជើងម្ខាងនៅក្នុងសាសនាចក្រ និងជើងម្ខាងទៀតនៅក្នុងលោកិយនោះទេ ។ ហេតុផលមួយគឺពិភពលោក និងសាសនាចក្រមានដំណើរខុសគ្នាយ៉ាងខ្លាំង ។ យើងនឹងបាត់បង់តុល្យភាពរបស់យើង ។ ( « Wherefore, Settle This in Your Hearts » Liahona ខែវិច្ឆិកា ឆ្នាំ២០០៦ ទំព័រ ១០២ ) ។
តើមានរបៀបអ្វីខ្លះដែលយើងអាចព្យាយាមធ្វើតាមព្រះអម្ចាស់ និងឥទ្ធិពលផ្សេងទៀតក្នុងពេលតែមួយ ? នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីរបៀបដែលអ្នកអាចយកឈ្នះលើរាល់ឧបសគ្គណាមួយដែលអាចរារាំងអ្នកពីការធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទាំងស្រុង ។
អេលីយ៉ាល្បងនឹងពួកសង្ឃនៃព្រះបាលដើម្បីប្រកួតគ្នា
នៅក្នុង ពង្សាវតារក្សត្រ ទី១ ១៨ អេលីយ៉ាចង់ឲ្យនគរអ៊ីស្រាអែលតាំងចិត្តយ៉ាងពេញលេញចំពោះព្រះអម្ចាស់ ។ ប្រហែលជារយៈពេលបីឆ្នាំហើយតាំងពីអេលីយ៉ាបានប្រើអំណាចនៃការផ្សារភ្ជាប់របស់លោកដើម្បីនាំមកនូវភាពរាំងស្ងួតមកលើដែនដី ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:១ ) ។ ប៉ុន្តែ អ៊ីស្រាអែលបានបន្តថ្វាយបង្គំព្រះក្លែងក្លាយ រួមទាំងព្រះបាលផងដែរ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៨:១៨ ) ។ អេលីយ៉ាបានល្បងនឹងព្យាការីក្លែងក្លាយរាប់រយនាក់របស់ព្រះបាល និងពួកព្យាការីនៃរូបព្រះទៅប្រកួតនៅលើភ្នំកើមែល ដើម្បីបញ្ជាក់ថាតើព្រះបាល ឬព្រះយេហូវ៉ាជាព្រះពិត ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៨:១៩ ) ។ មុនការប្រកួតចាប់ផ្ដើម អេលីយ៉ាបាននិយាយទៅកាន់ប្រជាជន ។
សូមអាន ពង្សាវតារក្សត្រ ទី១ ១៨:២១ ដោយរកមើលពាក្យសម្តីរបស់អេលីយ៉ាថ្លែងទៅកាន់ប្រជាជន ។ ពាក្យ ស្ទាក់ស្ទើរ នៅក្នុងករណីនេះមានន័យថា អល់អែក ឬរេរា ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងសេចក្តីថ្លែងការណ៍របស់អេលីយ៉ាឡើងវិញ តាមរបៀបនេះ ៖
នៅសព្វថ្ងៃនេះអេលីយ៉ាអាចនឹងពោលថា ៖
ទោះជាព្រះជាព្រះវរបិតាសួគ៌នៃយើងមានពិត ឬក៏ក្លែងក្លាយក្ដី ប៉ុន្តែប្រសិនបើទ្រង់មានពិត សូមថ្វាយបង្គំទ្រង់ ។
ទោះជាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ជាព្រះដ៏ប្រោសលោះដែលមានព្រះជន្មរស់ឡើងវិញរបស់មនុស្សលោក ឬក៏ពុំមែនក្ដី ប៉ុន្តែប្រសិនបើពិតជាទ្រង់មែន សូមធ្វើតាមទ្រង់ ។ ( « Firm and Steadfast in the Faith of Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៣០ )
អ្នកអាចដាក់តំណភ្ជាប់ ពង្សាវតាក្សត្រ ទី១ ១៨:២១ ទៅនឹងសេចក្តីថ្លែងការណ៍របស់អែលឌើរ គ្រីស្តូហ្វឺសិន បាន ។
ទាំងអេលីយ៉ា និងអែលឌើរ គ្រីស្តូហ្វឺសិន បង្រៀនពីសេចក្តីពិតដ៏មានឥទ្ធិពលទាំងពីរនេះ ៖
-
ព្រះអម្ចាស់អនុញ្ញាតឲ្យយើងជ្រើសរើសថាតើយើងនឹងដើរតាមទ្រង់ ឬព្រះក្លែងក្លាយ និងមាគ៌ាទុច្ចរិតនៃពិភពលោក ។
-
នៅពេលយើងដឹងថាព្រះវរបិតាសួគ៌មានពិត ហើយព្រះយេស៊ូវគឺជាព្រះគ្រីស្ទ នោះយើងគួរតាំងចិត្តធ្វើតាមទ្រង់ ។
ការចំណាយពេលដើម្បីគិតពិចារណាអាចបង្កើនបំណងប្រាថ្នាដើម្បីមានការរីកចម្រើនផ្ទាល់ខ្លួន ។ សូមពិចារណាពីការតាំងចិត្ត និងបំណងប្រាថ្នារបស់អ្នកដើម្បីធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើខ្ញុំជឿខ្លាំងប៉ុនណាថា ខ្ញុំមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងព្រះអង្គសង្គ្រោះ ?
-
តើខ្ញុំតាំងចិត្តធ្វើតាមទ្រង់ទាំងទ្វេបានប៉ុនណាដែរ ?
-
តើអ្វីទៅដែលអាចរារាំងខ្ញុំពីការតាំងចិត្តធ្វើតាមទ្រង់ទាំងទ្វេទាំងស្រុង ?
ការប្រកួតរវាងព្រះបាល និងព្រះយេហូវ៉ា
សូមអាន ពង្សាវតារក្សត្រ ទី១ ១៨:២៣–២៤ ដោយរកមើលលក្ខខណ្ឌនៃការប្រកួតរវាងអេលីយ៉ា និងពួកព្យាការីក្លែងក្លាយរបស់ព្រះបាល ។
សូមអាន ពង្សាវតារក្សត្រ ទី២ ១៨:២៦–២៩ ។ សូមគូសសម្គាល់រាល់ឃ្លាណាមួយដែលពិពណ៌នាអំពីការឆ្លើយតបដែលពួកសង្ឃរបស់ព្រះបាលបានទទួល ។
សូមអាន ពង្សាវតាក្សត្រ ទី១ ១៨:៣០–៣៩ ដើម្បីរៀនពីអ្វីដែលបានកើតឡើង នៅពេលអេលីយ៉ាបានអំពាវនាវរកព្រះ ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ឬនៅលើក្រដាសមួយសន្លឹក សូមគូររូបភាពនៃអ្វីដែលបានកើតឡើងនៅពេលអេលីយ៉ាបានអំពាវនាវរកព្រះ ជាមួយនឹងដង្វាយរបស់លោក ។ តើអ្នកនឹងគិត ហើយមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកបាននៅទីនោះ ? តើវាអាចជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើទីបន្ទាល់របស់អ្នកអំពីព្រះអម្ចាស់ និងឆន្ទៈរបស់អ្នកដើម្បីធ្វើតាមទ្រង់ ?
ដើម្បីស្រមៃមើលពីដំណើររឿងនេះ នោះអ្នកក៏អាចមើល « Elijah and the Priests of Baal » ( ២:១៦ ) ផងដែរ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើបទពិសោធន៍អ្វីខ្លះដែលបាននាំឲ្យខ្ញុំធ្វើតាមព្រះ ?
សូមមើលដំណើររឿងមួយ ឬច្រើន ដូចខាងក្រោម ហើយរកមើលពីរបៀបដែលបទពិសោធន៍របស់ពួកគេបានដឹកនាំពួកគេឲ្យស្គាល់ និងធ្វើតាមព្រះកាន់តែខ្លាំង ។
-
នីហ្វៃទី១ ៥:១–៨ ( សារ៉ាបានទទួលទីបន្ទាល់ពីការបញ្ជារបស់ព្រះអម្ចាស់ចំពោះលីហៃ )
-
« His Grace: Choosing to Believe in God » ( ៤:០៧ )
4:7 -
« Faith Crisis: What Do We Do When We Feel Nothing? » ( ៥:៥៥ )
5:55
នៅជិត ឬនៅក្រោមរូបគំនូររបស់អ្នកអំពីដង្វាយរបស់អេលីយ៉ា សូមគូររូបភាព ឬសរសេរអំពីពេលវេលាមួយ ដែលអ្នកបានដឹងកាន់តែស៊ីជម្រៅថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគឺមានពិត ។ វាអាចជាគ្រាមួយដែលអ្នកមានអារម្មណ៍ថាមានពន្លឺ ឬព្រះចេស្ដារបស់ទ្រង់ទាំងទ្វេនៅក្នុងជីវិតរបស់អ្នក ។ អ្នកក៏អាចសរសេរ ឬគូររូបភាពអំពីរបៀបដែលអ្នកមាន ឬអាចដឹងថា ទ្រង់ទាំងទ្វេមានពិត ហើយហេតុអ្វីបានជាអ្នកគួរធ្វើតាមទ្រង់ទាំងទ្វេទាំងស្រុងផងដែរ ។
ជម្រើស ខ
ហេតុអ្វីក៏ខ្ញុំចង់ធ្វើតាមព្រះអម្ចាស់ ?
សូមអាន ឬស្ដាប់ « ខ្ញុំនឹងដើរតាមព្រះអង្គ » ( ទំនុកតម្កើង ល.រ. ១៣៥ ) ។
សូមសរសេរឃ្លានូវបទ « ខ្ញុំនឹងដើរតាមព្រះអង្គ » ដោយប្រើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍ពីមេរៀននេះ ។ អ្នកអាចប្រើពាក្យ និងឃ្លាពី ពង្សាវតាក្សត្រ ទី១ ១៨ និង អែលឌើរ គ្រីស្តូហ្វឺសិន ។ អ្នកអាចបញ្ចូលមូលហេតុដែលអ្នកចង់ធ្វើតាមព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់ ។
សូមបង្កើតកំណត់ចំណាំមួយនៅជិតនឹងបទចម្រៀង « ខ្ញុំនឹងដើរតាមព្រះអង្គ » ហើយចម្លងឃ្លាដែលអ្នកបានសរសេរ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងធ្វើតាមព្រះបញ្ញត្តិរបស់ព្រះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
រូបគំនូរដែលអ្នកបានគូរ ឬអ្វីដែលអ្នកបានសរសេរអំពីបទពិសោធន៍របស់អ្នកក្នុងការមកស្គាល់ពីសេចក្តីពិតរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ឃ្លាថ្មីដែលអ្នកបានសរសេរទៅនឹងបទ « ខ្ញុំនឹងដើរតាមព្រះអង្គ » ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?