ថ្នាក់​សិក្ខាសាលា
មេរៀនទី ៨៣ ៖ ពង្សាវតារក្សត្រ ទី២ ២–៤—ព្រះអម្ចាស់​ប្រទាន​ព្រះចេស្តា និង​សិទ្ធិអំណាច​ដល់​អេលីសេ


អេលីយ៉ា​វាយ​ទន្លេ​យ័ដាន់

Elijah Smites the River Jordan [ អេលីយ៉ា​វាយ​ទន្លេ​យ័ដាន់ ] ដោយ រ៉ូប៊ើត ធី បារែត

ពង្សាវតារក្សត្យ ទី២ ២–៧ ៖ មេរៀន​ទី ៨៣

ពង្សាវតារក្សត្រ ទី២ ២–៤

ព្រះអម្ចាស់​ប្រទាន​ព្រះចេស្តា និង​សិទ្ធិអំណាច​ដល់​អេលីសេ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ធ្លាប់​បាន​ទទួល​ការហៅ​ឲ្យ​បម្រើ​ដែរ​ឬ​ទេ ? នៅពេល​យើង​ទទួល​ការហៅ យើង​ទទួល​បានសិទ្ធិអំណាច​របស់​ព្រះអម្ចាស់​ដើម្បី​បម្រើ ។ នៅពេល​យើង​ខិតខំ​បម្រើ ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​នូវ​ព្រះចេស្ដា​របស់​ទ្រង់ ។ ដំណើររឿង​អំពី​ព្រះអម្ចាស់​ប្រទាន​ព្រះចេស្ដា និង​សិទ្ធិអំណាច​ដល់​ព្យាការី​អេលីសេ​បន្ទាប់ពី​អេលីយ៉ា​បានឡើង​ទៅ​ស្ថានសួគ៌ បង្ហាញ​យ៉ាងស្រស់ស្អាត​ពី​សេចក្តីពិត​នេះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ថា ព្រះអម្ចាស់​ប្រទាន​ព្រះចេស្ដា និង​សិទ្ធិអំណាច​ដល់​អ្នក​ដែល​ទ្រង់​ហៅ​ឲ្យ​បម្រើ ។

សិក្សា​ព្រះគម្ពីរ

សូម​មើល​រូបភាព​របស់​វេជ្ជបណ្ឌិត និង​ប្រធាន រ័សុល អិម ណិលសុន ។ សូម​ជញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

វេជ្ជបណ្ឌិត​ពិនិត្យ​សម្ពាធ​ឈាម​របស់​អ្នកជំងឺ​របស់​គាត់
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ រ័សុល អិម ណិលសុន
  • តើ​បុគ្គល​នេះ​មាន​ការទទួល​ខុសត្រូវ​អ្វីខ្លះ ?

  • តើ​នរណា​ជា​អ្នក​ផ្តល់​សិទ្ធិអំណាច​ឲ្យ​ពួកលោក​បំពេញ​តួនាទី​របស់​ពួកលោក ?

  • តើ​អ្វី​ដែល​ផ្ដល់​ឲ្យ​អ្នក​មាន​ទំនុកចិត្ត​លើ​ពួកលោក ?

សូមគិត​ពី​សំណួរ​ខាង​ក្រោម​នេះ ។ នៅពេល​អ្នក​ពិចារណា​លើ​ចម្លើយ​របស់​អ្នក សូម​ស្តាប់​ចំណាប់អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​យល់​អំពី​ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​ក្នុង​ការហៅ​បម្រើ​ទាំងឡាយ ។

  • តើ​ខ្ញុំ​យល់​យ៉ាង​ណា​អំពី​ការទទួល​បាន​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ព្រះអម្ចាស់​ដើម្បី​បម្រើ​ក្នុង​ការហៅ​បម្រើ​ទាំងឡាយ ?

  • តើ​ការយល់ដឹង​នេះ​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​ខ្ញុំ​ឆ្លើយតប នៅពេល​ខ្ញុំ ឬ​នរណាម្នាក់​ផ្សេងទៀត​ទទួល​ការហៅ​ពី​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

អេលីសេ​មាន​បទពិសោធន៍​មួយ​ក្នុង​អំឡុងពេល​ដែល​លោក​បានរៀន​ថា ព្រះអម្ចាស់​ប្រទាន​សិទ្ធិអំណាច និង​ព្រះចេស្ដា​ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ។ នៅពេល​ដែល​អ្នក​សិក្សា សូម​រកមើល​ភស្តុតាង​នៃ​សេចក្តីពិត​នេះ ។

ព្រះអម្ចាស់​បានបើក​សម្ដែង​ដល់​អេលីយ៉ា​ថា អេលីសេ​នឹង​ក្លាយ​ជា​ព្យាការី ( សូម​មើល ពង្សាវតារក្សត្រ ទី១ ១៩:១៦, ១៩ ) ។ អេលីសេ​បានដឹង​ថា ព្រះ​អម្ចាស់​នឹង​យក​អេលីយ៉ា​ទៅ​ឆាប់ៗ​នេះ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២:១–៣ ) ។ នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​អេលីយ៉ា អេលីសេ​បានដើរ​តាម​អេលីយ៉ា​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ រហូត​ដល់​អ្នក​ទាំង​ពីរ​មក​ដល់​ទន្លេ​យ័រដាន់ ។

សូម​មើល ពង្សាវតារក្សត្រ ទី២ ២:៨–១៥ ។ សូម​គូរ​រូបភាព​សាមញ្ញ​បី ឬ​បួន​នៃ​អ្វី​ដែល​បានកើតឡើង​នៅក្នុង​ខគម្ពីរ​នេះ ។ ឧទាហរណ៍ រូបភាព​ដែល​អ្នក​គូរ​សម្រាប់ ខទី ៨–៩ អាច​មើល​ទៅ​ដូច​រូប​គំនូរ​ខាងក្រោម ៖

រូប​មនុស្ស​ពិពណ៌នា​អេលីសេ​កាន់​ក្រមា​របស់​អេលីយ៉ា

បរិបទ ។ ពាក្យ ក្រមា មានន័យ​ថា អាវ​ផាយ ។ ក្រមា​ដែល​អេលីយ៉ា និង​អេលីសេ​បានប្រើ មិន​បាន​ប្រទាន​ឲ្យ​ពួកលោក​នូវ​អំណាច និង​សិទ្ធិអំណាច​ទេ ប៉ុន្តែ តំណាងឲ្យ ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ព្រះ ។ នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ជួនកាល​យើង​សំដៅ​ទៅលើ​ការហៅ ឬ​សិទ្ធិអំណាច​របស់​នរណា​ម្នាក់​ថា​ជា « ក្រមា » របស់​ពួកគេ ។ ឧទាហរណ៍ នៅពេល​ព្យាការី​ថ្មី​ត្រូវ​បានគាំទ្រ​ជា​ប្រធាន​សាសនាចក្រ នោះ​លោក​ទទួល​បាន​ក្រមា​នៃ​សិទ្ធិអំណាច ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ការបម្រើ​ដោយ​មាន​នូវ​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ព្រះ​មាន​អត្ថន័យ​ដូចម្តេច?

ក្រោម​ការដឹកនាំ​របស់​ព្រះគ្រីស្ទ នោះ​សិទ្ធិអំណាច​បព្វជិតភាព​ត្រូវ​បានស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ នៅពេល​ដែល​អ្នក​ត្រូវ​ញែកចេញ​សម្រាប់​ការហៅ​មួយ នោះ​អ្នក​បំពេញ​កិច្ចការ​ដោយ​មាន​នូវ​សិទ្ធិអំណាច​បព្វជិតភាព ។ លើស​ពី​សិទ្ធិអំណាច អំណាច​ខាងវិញ្ញាណ​គឺ​ចាំបាច់​ដើម្បី​បំពេញ​ការហៅ​របស់​អ្នក ។ ព្រះ​ប្រទាន​ព្រះចេស្ដា​របស់​ទ្រង់​ដល់ « សមាជិក​គ្រប់​រូប​ក្នុង​សាសនាចក្រ—ទាំង​ប្រុស​ទាំង​ស្រី—នៅពេល​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ទ្រង់ » ( ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៣.៥ បណ្ណាល័យ​ដំណឹង​ល្អ ) ។ ព្រះចេស្ដា​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ នៅពេល​អ្នក​ខិតខំ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​គោរព​សេចក្តីសញ្ញា​ដែល​អ្នក​បាន​ធ្វើ ។

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ដែល​ពេលនោះ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បានបង្រៀន ៖

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ

ទោះជា​ស្ដ្រី​មិន​ត្រូវបាន​តែងតាំង​ឲ្យ​មាន​តំណែង​បព្វជិតភាព … ក្ដី ក៏​ស្រ្ដី​មាន​ពរជ័យ​ដោយសារ​អំណាច​បព្វជិតភាព​ផងដែរ ពេល​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ហើយ​ពួកគេ​អនុវត្ត​ដោយ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព កាល​ពួកគេ​ត្រូវបាន​ញែក​ចេញ​ចំពោះ​ការហៅ​មួយ ។ ( « United in Accomplishing God’s Work » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៦០–៦៣ )

ប្រសិនបើ​មាន សូមមើល « Jesus Calls Twelve Apostles to Preach and Bless Others » ( ១:៣៨ ) ។ សូម​គិត​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ ដោយ​ការផ្ដល់​សិទ្ធិអំណាច និង​អំណាច​ដល់​អ្នកបម្រើ​របស់​ទ្រង់​ទាំងទ្វេ​នៅលើ​ផែនដី ។

1:30

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • សូម​គិត​ពិចារណា​ពី​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​ប្រទាន​សិទ្ធិអំណាច និង​ព្រះចេស្ដា​ដល់​អ្នក​ដែល​ទ្រង់​ហៅ ។ ហេតុអ្វី​បាន​ជា​សេចក្ដីពិត​នេះ​អាច​មាន​ប្រយោជន៍​ត្រូវ​ចងចាំ នៅពេល​អ្នក​ទទួល​ការហៅ​មួយ ?

  • ហេតុអ្វី​បាន​ជា​សេចក្តីពិត​នេះ​អាច​មាន​ប្រយោជន៍​ត្រូវ​ចងចាំ នៅពេល​អ្នក​គាំទ្រ​អ្នក​ដទៃ​ដែល​ទទួល​ការហៅ​ទាំងឡាយ ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​មាន​សេចក្ដី​ជំនឿ​លើ​ព្យាការី​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

ព្រះអម្ចាស់​ប្រទាន​អំណាច និង​សិទ្ធិអំណាច​ដល់​ព្យាការី​ដែល​ទ្រង់​បាន​ជ្រើសរើស ដើម្បី​បំពេញ​គោលបំណង​របស់​ទ្រង់ ។ នៅពេល​អ្នក​អនុវត្ត​សេចក្តីជំនឿ​ដោយ​ការធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់ នោះ​អ្នក​អាច​ទទួល​បាន​សក្ខីភាព​មួយ​អំពី​ការហៅ​របស់​ពួកលោក ។

ពង្សាវតារក្សត្រ ទី២ ៤:១–៧ គឺជា​គំរូ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​អនុវត្ត​សេចក្ដី​ជំនឿ និង​របៀប​ដែល​ព្យាការី​អេលីសេ​បាន​ជួយ​សង្គ្រោះ​គ្រួសារ​របស់​នាង ។

រូបតំណាង​គូសសម្គាល់សូម​អាន ពង្សាវតារក្សត្រ ទី២ ៤:១–៧ ។ សូម​គូស​សម្គាល់​អ្វី​ដែល​អេលីសេ​ណែនាំ​ជា​ពណ៌​មួយ ។ សូម​គូសសម្គាល់​ពណ៌​មួយ​ទៀត​អំពី​របៀប​ដែល​ស្ត្រី​មេម៉ាយ​នេះ​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ។ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ព្រះអម្ចាស់ ចេញ​ពី​ពរជ័យ​ដែល​ស្ត្រី​រូប​នោះ​បាន​ទទួល ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

អ្នក​អាច​នឹង​មិន​យល់​ការប្រកាស​ចេញពី​ព្យាការី ដែល​កំពុង​រស់នៅ​ជានិច្ច​នោះ​ទេ ។ ប៉ុន្តែ​ពេល​អ្នក​ដឹង​ថា ព្យាការី​គឺជា​ព្យាការី នោះ​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះអម្ចាស់​ដោយ​ការបន្ទាប​ខ្លួន និង​សេចក្ដី​ជំនឿ រួច​ទូលសូម​សាក្សី​ផ្ទាល់​ខ្លួន​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​ព្យាការី​បាន​ប្រកាស ។ ( « Stand as True Millennials » Liahona ខែតុលា ឆ្នាំ២០១៦ ទំព័រ ៥៣ )

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

សូម​ជ្រើសរើស​ស្ថានភាព​មួយ នៃ​ស្ថានភាព​ខាងក្រោម ។ សូម​សរសេរ​សារខ្លី​មួយ​សង្ខេបៗ​ចែកចាយ​អ្វី​ដែល​អ្នក​គិត​ថា អេលីសេ​ចង់​ឲ្យ​បុគ្គល​រូប​នេះ​ដឹង ។ នៅក្នុង​ការឆ្លើយតប​របស់​អ្នក សូម​រួមបញ្ចូល​ទាំង​បទគម្ពីរ សេចក្ដី​ថ្លែងការណ៍​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​ការយល់ដឹង​ដែល​អ្នក​ទទួល​ពី​ព្រះវិញ្ញាណ នៅពេល​អ្នក​បាន​សិក្សា​ដំណើររឿង​អំពី​ការហៅ​ឲ្យ​បម្រើ​របស់​អេលីសេ ។

  • យុវជន ឬ​យុវនារី​ត្រូវ​បានហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​កូរ៉ុម ឬ​ថ្នាក់​របស់​ពួកគេ ។ ពួកគេ​មិន​មាន​អារម្មណ៍​ថា ពួកគេ​ដឹង​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការហៅ​នេះ​បាន​ល្អ​នោះ​ទេ ។

  • អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវ​បានហៅ​ឲ្យ​បម្រើ​នៅក្នុង​ប្រទេស​ដែល​ប្រជាជន​និយាយ​ភាសា​ផ្សេង ។ ពួកគេ​មាន​ការព្រួយ​បារម្ភ​ថា​តើ​ការចែកចាយ​ដំណឹងល្អ​របស់​ពួកគេ​មាន​ប្រសិទ្ធិភាព​ខ្លាំង​ប៉ុនណា ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​យល់​ថា ព្រះអម្ចាស់​ប្រទាន​ព្រះចេស្ដា និង​សិទ្ធិអំណាច​ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ​ឲ្យ​បម្រើ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • រូប​គំនូរ​ចេញពី​ការសិក្សា​របស់​អ្នក​ពី​ខគម្ពីរ​ទាំងនេះ ។

  • កំណត់ចំណាំ​ដែល​អ្នក​បាន​សរសេរ​ចេញ​ពី​ផ្នែក ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?