ថ្នាក់​សិក្ខាសាលា
មេរៀនទី ៨៥ ៖ ពង្សាវតារក្សត្រ ទី២ ៦—« ពួក​ដែល​នៅ​ខាង​យើង »


អេលីសេ និង​កងទ័ព​សួគ៌

ពង្សាវតារក្សត្យ ទី២ ២–៧ ៖ មេរៀន​ទី ៨៥

ពង្សាវតារក្សត្រ ទី២ ៦

« ពួក​ដែល​នៅ​ខាង​យើង »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ពេល​ឡោម​ព័ទ្ធ​ដោយ​កងទ័ព​ស៊ីរី បាវបម្រើ​របស់​ព្យាការី​អេលីសេ​បាន​ស្រែក​ឡើង​ដោយ​ភ័យខ្លាច « តើ​យើង​នឹង​ធ្វើ​ដូចម្តេច ? » ( ពង្សាវតារក្សត្រ ទី២ ៦:១៥ ) ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ភ័យខ្លាច​ដូច​អ្នក​បម្រើ​វ័យក្មេង​របស់​អេលីសេ​ដែរ​ទេ ? មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​លើ​ការមើលថែ​ដ៏​ខ្ជាប់ខ្ជួន និង​យកព្រះទ័យ​ទុកដាក់​របស់​ព្រះអម្ចាស់ ។

សិក្សា​ព្រះគម្ពីរ

តើ​វា​អាច​ប៉ះពាល់​ដល់​អ្នក​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​អាច​មើលឃើញ​ព្រះ​រាល់​ពេល​ដែល​ទ្រង់​មាន​វត្តមាន​នៅក្នុង​ជីវិត​របស់​អ្នក ?

បុរស​ម្នាក់​អធិស្ឋាន​ដោយ​មាន​បង្គោល​ពន្លឺ​នៅ​ពី​លើ​គាត់

សូម​ជញ្ជឹងគិត​ថា​តើ​អ្នក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ការចូលរួម​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ជីវិត​អ្នក​បាន​ល្អ​កម្រិតណា ។ នៅពេល​អ្នក​សិក្សា ពង្សាវតារក្សត្រ ទី២ ៦ សូម​យាងព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ប្រទានពរ និង​ការពារ​អ្នក ។

ក្នុង​អំឡុង​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ស៊ីរី ស្ដេច​នៃ​ស្រុក​ស៊ីរី​បានពិភាក្សាអំពី​ផែនការ​ប្រយុទ្ធ​របស់​ទ្រង់​ជាមួយ​នឹង​អ្នក​បម្រើ​របស់​ទ្រង់​ដោយ​សម្ងាត់ ។ ទោះជា​យ៉ាង​ណា ព្រះអម្ចាស់​បានបើកសម្ដែង​ម្ដងហើយ​ម្ដងទៀត​អំពី​ផែនការ​របស់​ស៊ីរី​ដល់​ព្យាការី​អេលីសេ ដែល​លោក​នឹង​ព្រមាន​ដល់​ស្ដេច​អ៊ីស្រាអែល ។ ពេល​ស្ដេច​នៃ​ស្រុក​ស៊ីរី​បានដឹង​ហេតុការណ៍​នេះ ទ្រង់​ក៏​ចាត់​កងទ័ព​ទៅ​ចាប់​អេលីសេ ( សូម​មើល ពង្សាវតារក្សត្រ ទី២ ៦:៨–១៣ ) ។

រូបតំណាង​ស្លាក សូម​អាន ពង្សាវតារក្សត្រ ទី២ ៦:១៤–១៦ ។ ប្រសិន​បើ​អ្នក​ជា​អ្នក​បម្រើ​ដែល​ពួក​កងទ័ព​បាន​ឡោម​ព័ទ្ធ តើ​អ្នក​គិត​យ៉ាង​ណា​ពេល​បាន​ឮ​អេលីសេ​និយាយ​ថា « ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត ? » សូម​ពិចារណា​ដាក់​ស្លាក​ឃ្លា​នេះ​ថា « ជំនួយ​ដ៏​ទេវភាព » ។

រូបតំណាង​កត់​ចំណាំសូម​អាន ពង្សាវតារក្សត្រ ទី២ ៦:១៧ ។ សូម​សរសេរ​កំណត់ចំណាំ​ដែល​បង្ហាញ​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ពរជ័យ និង​ការការពារ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ នៅក្នុង​កំណត់ចំណាំ​របស់​អ្នក សូម​បញ្ចូល​គំនិត​របស់​អ្នក​អំពី​របៀប​ដែល​ការដឹង​ពី​សេចក្តីពិត​នេះ អាច​ជះ​ឥទ្ធិពល​ដល់​ក្មេង​ជំទង់​ម្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​បាន ។

រូបតំណាង​គូសសម្គាល់សូម​បន្ត​អាន ពង្សាវតារក្សត្រ ទី២ ៦:១៨–២៣ ។ សូម​គូស​សម្គាល់​របៀប​ដ៏​អព្ភូតហេតុ ដែល​ព្រះអម្ចាស់​បាន​ការពារ​អេលីសេ និង​អ្នក​បម្រើ​របស់​ទ្រង់ ។

បន្ទាប់​ពី​អ្នក​អាន​រួច​ហើយ អ្នក​ក៏​អាច​មើល « Elisha and the Lord’s Army » ( ១:០៩ ) ដើម្បី​ជួយ​អ្នក​ឲ្យ​ស្រមៃឃើញ​ពី​សាច់រឿង​នេះ​បាន​ផងដែរ ។ សូម​រកមើល​ព័ត៌មាន​លម្អិត​ពី​ខគម្ពីរ​ដែល​វីដេអូ​នេះ​ខកខាន ។

1:9

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ស្គាល់​ពរជ័យ និង​ការការពារ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀបណា ?

ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្រ្តី​មាន​ពរ​ពិត

Blessed Art Thou Among Women [ ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្រ្តី​មាន​ពរ​ពិត ] ដោយ វ៉លធើរ រេន

រូបតំណាង​ស្លាកដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ពរ និង​ការពារ​អ្នក សូម​សិក្សា​ធនធាន​ខាងក្រោម បី ឬ​ច្រើន ដូច​ខាងក្រោម ។ រាល់​ពេល​ដែល​អ្នក​រកឃើញ​ឃ្លា​អំពី​ការការពារ​របស់​ព្រះអម្ចាស់ សូម​ដាក់​ស្លាក​វា​ថា « ការការពារ​របស់​ព្រះ » « ពរជ័យ​ដែល​បានសន្យា » ឬ​ស្លាក​មួយ​ដែល​អ្នក​បង្កើត​ថ្មី ។

  1. ម៉ូសាយ ២៤:១៣–១៤

  2. គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២–៣

  3. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:៧

  4. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៨៨

  5. ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បានបង្រៀន​អំពី​ជំនួយ​របស់​ព្រះអម្ចាស់​ដូច​ខាងក្រោម ៖

    ប្រធាន ហែនរី ប៊ី អាវរិង

    ដូចជា​បាវបម្រើ​របស់​អេលីសេ​រូបនោះ​ផងដែរ មាន​អ្នកនៅ​ជាមួយ​បងប្អូន​ច្រើន​ជាង​អ្នក​ដែល​បងប្អូន​អាច​ឃើញថា​ប្រឆាំង​នឹង​បងប្អូន ។ ពួកគេ​ខ្លះ​ដែល​នៅជា​មួយ​បងប្អូន ប៉ុន្តែ​កែវភ្នែក​រមែង​ស្លាប់​របស់​បងប្អូន​មិនអាច​មើលឃើញ​ឡើយ ។ ព្រះអម្ចាស់​នឹង​លើក​បងប្អូន​ឡើង ហើយ​នៅពេល​ខ្លះ​ក៏ហៅ​អ្នកដទៃ​មក​នៅ​ជាមួយ​បងប្អូន ។ ( « O Ye That Embark » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៥៨ )

  6. ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ បានបង្រៀន​ដូច​ខាងក្រោម​នេះ​នៅក្នុង​សុន្ទរកថា​របស់​លោក « The Ministry of Angels » ( Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ២៩–៣០ ) ៖

    16:41

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ មួយ ឬ​ច្រើន ដូចខាងក្រោម ៖

  • តើ​នៅ​ពេលណា​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ ឬ​ការពារ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ តាម​របៀប​មួយ​ក្នុង​ចំណោម​របៀប​ទាំងនេះ ?

  • តើ​បទពិសោធន៍​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ?

ជម្រើស ខ

តើ​ព្រះ​មាន​វត្តមាន​ក្នុង​រឿងលម្អិត​គ្រប់យ៉ាង​ក្នុង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

យុវនារី​ដែល​សោកសៅ​ដោយ​មាន​យុវវ័យ​ផ្សេង​ទៀត​នៅ​ផ្ទៃ​ខាងក្រោយ

តើ​បញ្ហា​មួយ​ណា​ក្នុង​ចំណោម​ឧបសគ្គ​ខាងក្រោម​នេះ ដែល​អ្នក​គិត​ថា​ព្រះ​យក​ព្រះទ័យ​ទុក​ដាក់ ?

  • ការប្រឡង​ពិបាកៗ​នៅ​សាលា

  • ការបាត់​សោ ឬ​ទូរសព្ទដៃ

  • ការពុះពារ​នឹង​ទំនាក់ទំនង

សូម​អាន ពង្សាវតារក្សត្រ ទី២ ៦:១–៧ ហើយ​រកមើល​អព្ភូតហេតុ​ដែល​ព្យាការី​អេលីសេ​បាន​ធ្វើ ។

រូបតំណាង​គូសសម្គាល់សូម​បង្កើត​កំណត់​ចំណាំ​មួយ​នៅ​ជិត​នឹង ខទី ៥ ហើយ​សង្ខេប​គំនិត​របស់​អ្នក​អំពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​បាន​ជា​ការបាត់​ក្បាល​ពូថៅ​ធ្វើ​ឲ្យ​បុរស​ម្នាក់​នេះ​ព្រួយ​បារម្ភ ?

  • នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្តីសង្រ្គោះ តើ​ក្បាលពូថៅ​មាន​សារៈសំខាន់​យ៉ាងណា ?

  • តើ​អព្ភូតហេតុ​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ព្រះ ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បានបង្រៀន​ដូច​ខាងក្រោម ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

ព្រះវរបិតាសួគ៌​របស់​យើង​បានដឹង​ពី​តម្រូវការ​របស់យើង ហើយ​នឹង​ជួយ​យើង​នៅពេល​យើង​ទូលសូម​ជំនួយ​ពី​ទ្រង់ ។ ខ្ញុំ​ជឿ​ថា គ្មាន​កង្វល់​របស់​យើង​ណា​មួយ​តូចតាច​ពេក ឬ​ពុំ​សំខាន់នោះ​ទេ ។ ព្រះអម្ចាស់​គឺ​ខ្វល់​ព្រះទ័យ​ចំពោះ​រឿង​លម្អិត​ក្នុង​ជីវិត​របស់យើង ។ ( « Consider the Blessings » Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ៨៨ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សរសេរ​អំពី​បទពិសោធន៍​មួយ​ដែល​អ្នក​មាន ដែល​ព្រះអម្ចាស់​បាន​ជួយ​អ្នក​តាម​របៀប​តូច​មួយ ។ ប្រសិនបើ​អ្នក​មិន​អាច​គិត​អំពី​បទពិសោធន៍​មួយ​ទេ សូម​សរសេរ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​អ្នក ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ អតីត​សមាជិក​គណៈប្រធាន​យុវនារី បាន​ពន្យល់​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ប្រសិនបើ​យើង​ពិបាក​មើលឃើញ​ពី​របៀប​ដែល​ព្រះ​ធ្វើការ​នៅក្នុង​ជីវិត​របស់​យើង ៖

9:45
ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ

ពេលខ្លះ​បង​ប្អូន​ដូច​អ្នកបម្រើនោះ បង​ប្អូនមាន​ការពិបាក​ក្នុង​ការមើល​ឃើញ​ពីរបៀប​ដែលព្រះ​កំពុងធ្វើការ​នៅក្នុងជីវិត​របស់បង​ប្អូន—ពេលដែល​បង​ប្អូន​មានអារម្មណ៏ថា​កំពុងត្រូវ​ឡោមព័ទ្ធ—នៅពេល​ការសាកល្បង​ក្នុងជីវិត​រមែងស្លាប់​ធ្វើ​ឲ្យ​បង​ប្អូន​លុតជង្គង់ចុះ ។ រង់ចាំ​ហើយ​ទុកចិត្ត​ទៅលើ​ព្រះ និង​ពេលវេលា​របស់​ទ្រង់​ពីព្រោះ​បងប្អូន​អាច​ជឿជាក់​លើ​ដួងចិត្ត​របស់​ទ្រង់​ដោយអស់​ពីដួង​ចិត្ត​របស់​បងប្អូន ។ ប៉ុន្តែ វាមាន​មេរៀនទីពីរ​នៅ​ទី​នេះ ។ បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ បងប្អូន​ក៏​អាច​អធិស្ឋាន​សុំ​ព្រះអម្ចាស់​ឲ្យ​បើក​ភ្នែក​បងប្អូន​មើល​ឃើញ​នូវ​ការណ៍​ទាំងឡាយ​ដែល​ភ្នែក​ធម្មតា​មិន​អាច​មើល​ឃើញ​បាន ។ ( « Eyes to See » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ១៥ )

សូម​ស្វែងរក​កន្លែង​មួយ​ដែល​អ្នក​អាច​លុតជង្គង់​ធ្វើការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​បាន ។ សូម​ចែកចាយ​ជាមួយ​ព្រះអម្ចាស់​នូវ​អ្វី​ដែល​អ្នក​កំពុង​ពុះពារ ។ សូម​ធ្វើតាម​មតិយោបល់​របស់​ស៊ីស្ទើរ ក្រេហ្គ ៖ « សូម​អធិស្ឋាន​សូម​ព្រះអម្ចាស់​ឲ្យ​បើក​ភ្នែក​បងប្អូន​មើល​ឃើញ​នូវ​ការណ៍​ទាំងឡាយ​ដែល​ភ្នែក​ធម្មតា​មិន​អាច​មើល​ឃើញ​បាន » ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​លើ​ការមើលថែ​ដ៏​ខ្ជាប់ខ្ជួន និង​យកព្រះទ័យ​ទុកដាក់​របស់​ព្រះអម្ចាស់ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • បញ្ជី​ដែល​អ្នក​បានធ្វើ​អំពី​របៀប​ដែល​ព្រះអម្ចាស់​មើលថែ និង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង ។

  • អ្វី​ដែល​អ្នក​បានសរសេរ​អំពី​បទពិសោធន៍​មួយ ដែល​អ្នក​បាន​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់​តាម​របៀប​តូចតាច ឬ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?