ថ្នាក់​សិក្ខាសាលា
មេរៀនទី ៨៤ ៖ ពង្សាវតារក្សត្រ ទី២ ៥—« កិច្ចការ​តូច​តាច និង​ងាយ »


ណាម៉ាន់​បាន​ជា​សះស្បើយ​ពី​ជំងឺ​ឃ្លង់

Naaman Cured of Leprosy [ ណាម៉ាន់​បាន​ជា​សះស្បើយ​ពី​ជំងឺ​ឃ្លង់ ] ដោយ ផល ម៉ាន

ពង្សាវតារក្សត្យ ទី២ ២–៧ ៖ មេរៀន​ទី ៨៤

ពង្សាវតារក្សត្រ ទី២ ៥

« កិច្ចការ​តូច​តាច និង​ងាយ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ជួនកាល យើង​ប្រហែល​ជា​មិន​ទទួល​ស្គាល់​តម្លៃ​ខាងវិញ្ញាណ​នៃ​ការធ្វើ​កិច្ចការ​តូច​តាច និង​ងាយ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​នោះ​ទេ ។ នៅក្នុង ពង្សាវតារក្សត្រ ទី២ ៥ ព្រះ​អម្ចាស់​បាន​អញ្ជើញ​ណាម៉ាន់ ជា​មេទ័ព​ស៊ីរី​ឲ្យ​ធ្វើ​រឿង​តូច​មួយ​ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ ។ ប៉ុន្តែ ណាម៉ាន់​បានសង្ឃឹម​ថា​នឹង​ត្រូវការ​អ្វីមួយ​អស្ចារ្យ​ជាង​នោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​កិច្ចការ​តូចតាច និង​ងាយ ដើម្បី​ធ្វើតាម​ព្រះអម្ចាស់ ។

សិក្សា​ព្រះគម្ពីរ

ប្រព័ន្ធ​ស្រោច​ស្រព​ដោយ​ដំណក់​ទឹក

ប្រព័ន្ធ​ស្រោច​ស្រព​ដោយ​ដំណក់​ទឹក គឺជា​បច្ចេកទេស​មួយ​ដែល​ប្រើ​សម្រាប់​ស្រោច​ទឹក​រុក្ខជាតិ ។ មិន​ដូច​ទម្រង់​ប្រព័ន្ធ​ធារាសាស្រ្ត​ផ្សេង​ទៀត​ដែល​ប្រើ​បរិមាណទឹក​ច្រើន​ញឹកញាប់​ទេ ប្រព័ន្ធ​ស្រោច​ស្រព​ដោយ​ដំណក់​ទឹក​ទាក់ទង​នឹង​ការស្រក់​ទឹក​បន្តិចម្តងៗ​ទៅ​លើ​ដី ។ ការស្រក់ទឹក​ជា​ប្រចាំ រក្សា​សំណើម​ដី ដែល​វា​មាន​ប្រយោជន៍​បំផុត​សម្រាប់​រុក្ខជាតិ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ជញ្ជឹងគិត​អំពី​ការខិតខំ​តិចតួច​ដែល​អ្នក​កំពុង​ធ្វើ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​លទ្ធផល​ដែល​អ្នក​កំពុង​ដកពិសោធន៍ ។ បន្ទាប់មក សូម​ពិចារណា​ពី​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​សេចក្តី​ថ្លែងការណ៍​នេះ​សម្រាប់​អ្នក ៖

ខ្ញុំ​ទទួល​ស្គាល់​ពី​របៀប​ដែល​កិច្ចការ​តូច​តាច និង​ងាយ​ដែល​ខ្ញុំ​ធ្វើ ឬ​មិន​ធ្វើ ជះឥទ្ធិពល​ដល់​ជីវិត​របស់​ខ្ញុំ និង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ពង្សាវតារក្សត្រ ទី២ ៥ មាន​នូវ​ដំណើររឿង​របស់​ណាម៉ាន់ ជា​មេទ័ព​ស៊ីរី​ម្នាក់ ដែល​បានរៀន​មេរៀន​ដ៏​មាន​ឥទ្ធិពល​មួយ​អំពី​ការធ្វើ​កិច្ចការ​តូចតាច និង​ងាយ​ដែល​ព្រះអម្ចាស់​បានបញ្ជា ។

រូបតំណាង​គូសសម្គាល់សូម​អាន ពង្សាវតារក្សត្រ ទី២ ៥:១ ។ សូម​គូស​ចំណាំ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​បានរៀន​អំពី​ណាម៉ាន់ ។ ( ចំណាំ ៖ « ធ្វើ​ជា​កំពូល » មាន​ន័យ​ថា​ជា​មេទ័ព​របស់​ពួកទាហាន​អាសស៊ើរ ) ។

សូម​អាន ពង្សាវតាក្សត្រ ទី២ ៥:២–៤, ៩–១៤ ។ សូម​រកមើល​អ្វី​ដែល​អេលីសេ​ជា​ព្យាការី​របស់​ព្រះ បាន​ប្រាប់​ណាម៉ាន់​ឲ្យ​ធ្វើ​ដើម្បី​ជា​សះស្បើយ​ពី​ជំងឺ​ឃ្លង់​របស់​គាត់ ។

តើ​មេរៀន​សំខាន់ៗ​អ្វីខ្លះ​ទៀត​ដែល​ក្មេង​វ័យ​ជំទង់​សព្វ​ថ្ងៃ​នេះ​អាច​រៀន​ពី​បទពិសោធន៍​របស់​ណាម៉ាន់ ? អ្នក​អាច​មើល « Naaman and Elisha » ( ១៤:៣០ ) ដើម្បី​ជួយ​អ្នក​ស្វែងរក​មេរៀន​ទាំងឡាយ ។

14:30

នៅ​ជិត​ខគម្ពីរ​ទាំងនេះ​នៅក្នុង ពង្សាវតាក្សត្រ ទី២ ៥ សូម​សរសេរ​កំណត់ចំណាំ​ជាមួយនឹង​មេរៀន​ណា​មួយ​ដែល​អ្នក​បានរៀន​ពី​បទពិសោធន៍​របស់​ណាម៉ាន់ ។ អ្នក​ក៏​អាច​បញ្ចូល​សេចក្តីពិត​ដូច​តទៅ​នេះ​បាន​ផងដែរ ៖ ការគោរព​ប្រតិបត្តិ​តាម​ការអញ្ជើញ​ដ៏​តូចតាច និង​ងាយ​របស់​ព្រះអម្ចាស់​នាំ​មក​នូវ​ពរជ័យ​ដ៏​អស្ចារ្យ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ការអញ្ជើញ​តូចតាច និង​ងាយ​មួយចំនួន​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

17:35
ប្រធាន ដាល្លិន អេក អូក

សូម​ពិចារណា​អំពី​ការសិក្សា​ព្រះគម្ពីរ​ដែល​យើង​ត្រូវបាន​បង្រៀន ដើម្បី​ទាញ​វា​ចូល​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ។ ឬ​ពិចារណា​អំពី​ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង​ការលុត​ជង្គង់​អធិស្ឋាន​ជា​គ្រួសារ​ថា ជា​ការអនុវត្ត​ទៀងទាត់​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ស្មោះត្រង់ ។ សូម​ពិចារណា​អំពី​ការចូល​រួម​ថ្នាក់​សិក្ខាសាលា​សម្រាប់​ពួកយុវវ័យ ឬ​ថ្នាក់​វិទ្យាស្ថាន​សម្រាប់​យុវមជ្ឈិមវ័យ ។ ទោះបី​ជា​ការអនុវត្ត​ទាំង​នេះ​ហាក់​បីដូច​ជា​តូចតាច និង​ងាយ​ក្តី ក៏​យូរៗ​ទៅ​វា​មាន​លទ្ធផល​ក្នុងការ​លើក​ស្ទួយ និង​រីកចម្រើន​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា ។ ការណ៍​នេះ​កើត​ឡើង​ដោយសារ​កិច្ចការ​តូចតាច និង​ងាយ​ទាំង​នេះ ដែល​អញ្ជើញ​ភាព​ជា​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អង្គ​ថ្លែង​ទីបន្ទាល់​ដែល​នឹង​បំភ្លឺ​គំនិត​ដល់​យើង និង​ដឹកនាំ​យើង​ទៅរក​សេចក្តីពិត ។ ( « Small and Simple Things » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩០ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ធ្វើ​បញ្ជី​នៃ​កិច្ចការ​តូចតាច និង​ងាយ​ចំនួន​ប្រាំ ឬ​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន ដែល​អាច​នាំ​ទៅរក​ពរជ័យ​ដ៏​អស្ចារ្យ ។ សូម​រួមបញ្ចូល​ទាំង​អ្វីៗ​ដែល​អ្នក​គិត​ដោយ​ខ្លួនឯង និង​អ្វី​ដែល​អ្នក​បានរកឃើញ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន អូក ។ បន្ទាប់មក សូម​ធ្វើ​តាម​ជំហាន​ដូច​ខាងក្រោម ៖

  1. សូម​ជ្រើសរើស​កិច្ចការ​តូចតាច និង​ងាយ​មួយ ដែល​ព្រះអម្ចាស់​បានអញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ពី​បញ្ជី​របស់​អ្នក ។

  2. សូម​ស្វែងរក​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី ដោយ​រកមើល​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ ប្រសិនបើ​យើង​ធ្វើ​កិច្ចការ​តូចតាច និង​ងាយ​នេះ ។

  3. សូម​កត់ត្រា ឬ​គូរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​ពរជ័យ​ដែល​អ្នក​បាន​រកឃើញ ។

សូមមើល « ចូរ​ធន់នៅ​ថ្ងៃនោះ​នៅក្នុង​ព្រះគ្រីស្ទ » ចាប់ពី​នាទីទី ២:៣០ ដល់ ៤:២៣ ដើម្បី​មើល​ពី​របៀប​ដែល​ស៊ីស្ទើរ ស៊ីស្ទើរ អេមី អេ រ៉ាយ ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ហើយនិង​គ្រួសារ​របស់​គាត់​ត្រូវ​បានពង្រឹង​តាមរយៈ​កិច្ចការ​តូចតាច និង​ងាយ​ដែល​ពួកគាត់​បានធ្វើ ។

10:33

ជម្រើស ខ

តើ​ការចែកចាយ​ទីបន្ទាល់​ដ៏​តូចតាច និង​ងាយ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ដូចម្ដេច ?

មនុស្ស​ពីរ​នាក់​ចាប់​ដៃ​គ្នា​នៅលើ​តុ

មិត្តភក្តិ​របស់ អេលឡា ឈ្មោះ ហ្គ្រីតា មិន​សូវ​ដឹង​អំពី​សាសនាចក្រ​ដែល​បានស្ដារឡើង​វិញ​នោះ​ទេ ។ ម្តាយ​របស់ ហ្គ្រីតា បាន​ទទួល​មរណភាព​ក្នុង​ពេល​ថ្មីៗ​នេះ ហើយ អេលឡា មើលឃើញ​ពី​របៀប​ដែល ហ្រ្គីតា កំពុង​ជួប​ការលំបាក ។ អេលឡា ចង់​ចែកចាយ​ថា ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ថា ហ្រ្គីតា អាច​រស់នៅ​ជាមួយ​ម្តាយ​របស់​នាង​ម្តង​ទៀត ប៉ុន្តែ​នាង​មាន​ការភ័យខ្លាច ហើយ​មិន​ចង់​ធ្វើ​ឲ្យ ហ្រ្គីតា អាក់អន់​ចិត្ត​ឡើយ ។

ហេតុអ្វី​បាន​ជា​នរណា​ម្នាក់​ភ័យខ្លាច​ក្នុង​ការចែកចាយ​សេចក្ដីពិត​អំពី​ដំណឹងល្អ​ដែល​បានស្ដារ​ឡើង​វិញ ?

ដំណើររឿង​របស់​ណាម៉ាន់​ក៏​អាច​ជួយ​យើង​ឲ្យ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការស្តាប់​មនុស្ស ដែល​ព្រះវរបិតាសួគ៌​បាន​ដាក់​ក្នុង​ជីវិត​របស់​យើង​ផងដែរ ។

រូបតំណាង​គូសសម្គាល់ សូម​អាន​វគ្គ​បទគម្ពីរ​ដូច​ខាងក្រោម ហើយ​រកមើល​ជា​ពិសេស​ថាតើ នរណា បាន​ផ្ដល់​សារលិខិត​នីមួយៗ ។ សូម​គូសចំណាំ​ថា​តើ​ពួកគេ​ជា​នរណា ហើយ​ទីបន្ទាល់ ឬ​សារលិខិត​ដ៏​តូចតាច និង​ងាយ​អ្វី​ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​ណាម៉ាន់ ។

  • ពង្សាវតារក្សត្រ ទី២ ៥:២–៤

  • ពង្សាវតារក្សត្រ ទី២ ៥:៩–១០

  • ពង្សាវតារក្សត្រ ទី២ ៥:១១–១៣

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  1. តើ​សារលិខិត​ដ៏​តូចតាច និង​ងាយ​នីមួយៗ​ទាំងនេះ​បាន​ជួយ​ណាម៉ាន់ ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់គាត់​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

  2. តើ​អ្នក​អាច​ផ្តល់​ដំបូន្មាន​អ្វី​ដល់ អេលឡា ដែល​អាច​ជួយ​នាង​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​នាង​ដឹង​ជាមួយ ហ្រ្គីតា ?

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​គូសសម្គាល់សូម​អាន ពង្សាវតារក្សត្រ ទី២ ៥:១៥ ។ សូម​គូស​ចំណាំ​របៀប​ដែល​ការអញ្ជើញ​ដ៏​តូចតាច​មកពី​ព្យាការី​របស់​ព្រះអម្ចាស់​បាន​ផ្លាស់ប្តូរ​ទីបន្ទាល់​របស់​ណាម៉ាន់។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​មួយ ឬ​ទាំង​ពីរ ខាង​ក្រោម​នេះ ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  1. សូម​គិត​អំពី​កិច្ចការ​តូចតាច និង​ងាយ​ដែល​ព្រះអម្ចាស់​បានបង្គាប់​ឲ្យ​អ្នក​ធ្វើ ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​ធ្វើ​បាន​ល្អ ។ តើ​ការគោរព​តាម​ការណែនាំ​របស់​ព្រះអម្ចាស់​បាន​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  2. សូម​ជ្រើសរើស​កិច្ចការ​តូច​តាច និង​ងាយ​មួយ​ដែល​ព្រះអម្ចាស់​បានបង្គាប់​ឲ្យ​អ្នក​ធ្វើ ដែល​អ្នក​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ការគោរព​ប្រតិបត្តិ​របស់​អ្នក​ចំពោះ​ការអញ្ជើញ​របស់​ព្រះអម្ចាស់ ? តើ​ការណ៍​នោះ​បានពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​បំណងប្រាថ្នា​ចង់​ធ្វើ​កិច្ចការ​តូចតាច និង​ងាយ​ដើម្បី​ធ្វើតាម​ព្រះអម្ចាស់ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • កិច្ចការ​តូចតាច និង​ងាយ​ដែល​អ្នក​ជ្រើសរើស​សិក្សា និង​ពរជ័យ​ដែល​បានសន្យា​មួយ​ដែល​អ្នក​បាន​រកឃើញ ។

  • ដំបូន្មាន​របស់​អ្នក​ចំពោះ អេលឡា ដែល​អាច​ជួយ​នាង​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​នាង​ដឹង​ជាមួយ ហ្រ្គីតា ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?