ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៦ ៖ ពង្សាវតារក្សត្រ ទី២ ១៨–១៩—ការទុកចិត្ត​លើ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ៊ីស្រាអែល


នារី​ម្នាក់​លុត​ជង្គង់​អធិស្ឋាន​នៅក្បែរ​គ្រែ​របស់​នាង

ពង្សាវតារក្សត្រ ទី២ ១៦–២៥ ៖ មេរៀន​ទី ៨៦

ពង្សាវតារក្សត្រ ទី២ ១៨–១៩

ការទុកចិត្ត​លើ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ៊ីស្រាអែល

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើង ហើយ​នឹង​ជួយ​ដល់​យើង នៅពេល​យើង​ដាក់​សេចក្តី​ទុកចិត្ត​របស់​យើង​លើ​ទ្រង់ ។ បន្ទាប់ពី​ពួកសាសន៍​អាសស៊ើរ​វាយ​យក​ក្រុង​សាម៉ារី​ហើយ ពួកគេ​ចាប់ផ្ដើម​វាយលុក​យូដា ។ ស្ដេច​ហេសេគា និង​ប្រជារាស្ត្រ​របស់​ទ្រង់​បែរ​ទៅរក​ព្រះយេហូវ៉ា​ដើម្បី​ទទួល​បាន​កម្លាំង និង​ការការពារ ។ មេរៀន​នេះ​អាច​ជួយ​បង្កើន​ការទុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​ប្រឈមមុខ​នឹង​ឧបសគ្គ​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

បុរស​ម្នាក់​អង្គុយ​នៅលើ​ឥដ្ឋ​ឱន​ក្បាល​ឱប​ជង្គង់​របស់​គាត់ មើល​ទៅ​ធ្លាក់​ទឹកចិត្ត

សន្ធប់ គ្មាន​ពំនឹង បាក់​ទឹកចិត្ត ភ័យ​ខ្លាច សង្ស័យ

តើ​អ្នក​មាន​អារម្មណ៍​ណាមួយ​ក្នុង​ចំណោម​អារម្មណ៍​ទាំងនេះ​នៅពេល​ណា​ដែរ ? នៅពេល​ដែល​អ្នក​ឆ្លងកាត់​អារម្មណ៍​ទាំងនេះ តើ​អ្នក​ងាក​ទៅរក​ជំនួយ​ពី​ណា ?

មេរៀន​នេះ​នឹង​ផ្តោតលើ​របៀប​ដែល​ហេសេគា ជា​ស្តេច​យូដា​បាន​ជ្រើសរើស​បែរ​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទូល​សូម​ជំនួយ នៅពេល​ទ្រង់ និង​ប្រជារាស្រ្ត​របស់​ទ្រង់​បាន​ប្រឈមមុខ​នឹង​បញ្ហា​ធំៗ ។

រូបតំណាង​គូសសម្គាល់សូមអាន ពង្សាវតារក្សត្រ ទី២ ១៨:៣–៧ ។ សូម​គូសសម្គាល់​អ្វី​ដែល​ធ្វើឲ្យ​ហេសេគា​ក្លាយជា​ស្តេច​ដ៏អស្ចារ្យ​មួយ​អង្គ ។ ( ចំណាំ ៖ ទីខ្ពស់ និង​រូប​ព្រះ​គឺជា​កន្លែង​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ) ។

ការបំផ្លាញ​ពស់​ធ្វើពី​លង្ហិន  ព្រះ​បាន​បង្គាប់​ឲ្យ​ម៉ូសេ​ធ្វើ​រូប​ពស់​លង្ហិន ( ធ្វើពី​ទង់ដែង ) ។ តាម​អត្ថន័យ​ដើម វា​គឺជា​និមិត្តរូប​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​គឺជា​ប្រភព​ដ៏ពិត​នៃ​ការព្យាបាល ( សូម​មើល ជនគណនា ២១:៤–៩; យ៉ូហាន ៣:១៤–១៥ ) ។ ប៉ុន្ដែ​ក្រោយមក មនុស្ស​បាន​ចាប់ផ្តើម​ថ្វាយបង្គំ​រូប​ពស់​នោះ ជំនួស​ថ្វាយ​បង្គំ​ព្រះ ។ ស្តេច​ហេសេគា​បាន​ហៅ​ពស់​នោះ​ថា nehushtan ដែល​មាន​ន័យ​ថា « វត្ថុ​ធ្វើពី​លង្ហិន » ។ ពាក្យ​នេះ​បាន​បង្ហាញ​ថា ការសម្លឹង​មើល​ទៅ​រូប​ពស់​នេះ លែង​តំណាង​ឲ្យ​ការសម្លឹង​មើល​ទៅ​ព្រះគ្រីស្ទ​ហើយ ។ ហេសេគា​បាន​បំផ្លាញ​រូប​ពស់​នោះ ដើម្បី​ប្តូរ​ទិស​នៃ​ការផ្តោត​អារម្មណ៍​របស់​ប្រជាជន​ឲ្យ​ត្រឡប់​ទៅរក​ព្រះ​វិញ ។

អ៊ីស្រាអែល ជា​ប្រជាជាតិ​នៅ​ព្រំប្រទល់​ខាង​ជើង​នៃ​ស្រុក​យូដា ត្រូវ​បាន​អាសស៊ើរ​វាយ​យក​បាន ។ បន្ទាប់មក ពួកសាសន៍​អាសស៊ើរ​បាន​វាយ​ប្រហារ​ប្រជារាស្រ្ត​របស់​ហេសេគា ហើយ​ដណ្តើម​យក​ក្រុង​ដែល​មាន​កំផែង​ទាំងអស់​ក្នុង​នគរ​របស់​ពួកគេ ( សូម​មើល ពង្សាវតារក្សត្រ ទី២ ១៨:៩–១៣ ) ។ បន្ទាប់មក អ្នក​នាំ​សារ​ពួកសាសន៍​អាសស៊ើរ​បាន​មក​ដល់​ក្រុង​យេរូសាឡិម ជា​រាជធានី​នៃ​ស្រុក​យូដា ដើម្បី​ប្រកាស​ការព្រមាន​ដល់​ហេសេគា និង​ប្រជារាស្រ្ត​របស់​ទ្រង់ ។ សារ​របស់​ពួកគេ​គឺ​ច្បាស់លាស់ ៖ ចុះចាញ់​ឲ្យ​ហើយ បើ​មិន​ចឹង​ទេ នឹង​ត្រូវ​គេ​វាយយក ។

សូម​ត្រឡប់​មើលទៅ​អារម្មណ៍​ដែល​បាន​រាយបញ្ជី​នៅ​ដើម​មេរៀន​នេះ ។ តើ​អ្នក​គិត​ថា ប្រជារាស្រ្ត​ក្រុង​យេរូសាឡិម​អាច​មាន​អារម្មណ៍​មួយ​ណា ?

បន្ទាប់ពី​ពួកអាសស៊ើរ​បាន​ចាប់ផ្តើម​យកឈ្នះ​ផ្នែក​ខ្លះ​នៃ​យូដា​ហើយ ហេសេគា​បាន​លើក​ទឹកចិត្ត​ប្រជារាស្ដ្រ​របស់​ទ្រង់​ឲ្យ​ទុកចិត្ត​លើ​ព្រះ ។

រូបតំណាង​ស្លាកសូម​អាន របាក្សត្រ ទី២ ៣២:៧–៨ ហើយ​ដាក់​ស្លាក​អ្វី​ដែល​ទ្រង់​បាន​ប្រាប់​ប្រជារាស្ដ្រ​ថា​ជា « ការទុកចិត្ត​លើ​ព្រះ » ។

ដូច​ដែល​ហេសេគា​បាន​ព្យាករ ព្រះអម្ចាស់​បាន​ជួយ​ប្រយុទ្ធ​ក្នុង​ចម្បាំង​របស់​ពួកគេ ។

រូបតំណាង​គូសសម្គាល់សូម​អាន ពង្សាវតារក្សត្រ ទី២ ១៩:៣២–៣៥ ។ សូម​គូសសម្គាល់​ការសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ទៅកាន់​ហេសេគា​ដោយ​ពណ៌​មួយ ។ សូម​គូសសម្គាល់​ពី​របៀប​ដែល​ទ្រង់​បាន​បំពេញ​តាម​ការសន្យា​ទាំងនោះ​ដោយ​ពណ៌​មួយ​ទៀត ។

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់ចំណាំ​មួយ​ជាប់​នឹង ខទី ៣៥ ហើយ​សង្ខេប​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ដំណើររឿង​របស់​ហេសេគា​អំពី​ការទុកចិត្ត​លើ​ព្រះ ។

ជម្រើស ក

តើ​ការទុកចិត្ត​លើ​ព្រះ​មាន​សភាព​យ៉ាង​ដូចម្ដេច​ដែរ ?

រូបតំណាង​ស្លាកព្រះគម្ពីរ​មាន​ពេញ​ទៅ​ដោយ​គំរូ​របស់​មនុស្ស ដែល​បាន​យកឈ្នះ​លើ​ឧបសគ្គ​នានា​ដោយ​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ។ សូម​អាន​គំរូ​បី ឬ​ច្រើន នៅ​ខាងក្រោម​នេះ ។ សូម​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នីមួយៗ​ដែល​អ្នក​បាន​អាន​ថា « ការទុកចិត្ត​លើ​ព្រះ » ។

  • ដានីយ៉ែល ៣:១៦–១៨—សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ រង​ការគំរាម​ដល់​ស្លាប់ ប្រសិនបើ​ពួកគេ​បន្ដ​ថ្វាយ​បង្គំ​ព្រះ​ទៀត ។

  • សាំយូអែល ទី១ ១៧:៤៥–៤៩—ដាវីឌ​បាន​ប្រយុទ្ធ​តទល់​នឹង​កូលីយ៉ាត ដែល​ជា​សត្រូវ​អ្នកចម្បាំង​មាន​មាឌ​ដ៏សែន​ធំ ។

  • ពង្សាវតារក្សត្រ ទី២ ៥:១៣–១៤—ព្យាការី​អេលីសេ​ណែនាំ​ឲ្យ​មេទ័ព​ណាម៉ាន់​ដែល​មាន​រោគ​ឃ្លង់​ទៅ​ងូតទឹក​នៅក្នុង​ទន្លេ​យ័រដាន់​ដើម្បី​បាន​ជា​សះស្បើយ ។

  • ម៉ាថាយ ១៤:២៨–៣១—ពេត្រុស​ងាក​ទៅរក​ព្រះគ្រីស្ទ​ក្នុង​អំឡុង​ពេល​មាន​ព្យុះ​នៅ​សមុទ្រ ។

  • អេធើរ ៦:៤–៥, ១១–១២—ពួកសាសន៍​យ៉ារេឌ​ចូល​ទៅក្នុង​ភេត្រា​ដែល​គ្មាន​ចង្កូត ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Heavenly Father Knows Me » ( ៣:១៨ ) រកមើល​គំរូ​នៅ​សម័យ​ទំនើប​អំពី​ការទុកចិត្ត​លើ​ព្រះ ។

3:19

ជម្រើស ខ

តើ​អ្នក​ស្គាល់​ព្រះវរបិតា​សួគ៌​របស់​អ្នក និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ច្បាស់​ប៉ុនណា​ដែរ ?

សូម​គិត​ពី​មនុស្ស​ដែល​អ្នក​ទុកចិត្ត​ខ្លាំង​បំផុត ។ តើ​កម្រិត​នៃ​ការដែល​អ្នក​ស្គាល់​នរណា​ម្នាក់ មាន​ឥទ្ធិពល​លើ​កម្រិត​ដែល​អ្នក​ទុកចិត្ត​ពួកគេ​ខ្លាំង​ប៉ុនណា​ដែរ ? តើ​អ្នក​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ច្បាស់​ប៉ុនណា​ដែរ ?

ស៊ីស្ទើរ បូនី អេច ខ័រឌុន អតីត​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន ៖

ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន

ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​បី​យ៉ាង​ដើម្បី​បង្កើន​ចំណេះដឹង និង​ការទុក​ចិត្ត​យើង​លើ​ព្រះអង្គ​សង្គ្រោះ ។ …

ទីមួយ យើង​អាច​ស្គាល់​ព្រះអម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ទ្រង់ កាល​យើង « ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយនៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » [ នីហ្វៃ​ទី​២ ៣២:៣ ] ។ …

ទីពីរ យើង​អាច​ស្គាល់​ព្រះអម្ចាស់ ហើយ​ទុក​ចិត្ត​ទ្រង់​តាមរយៈ​ការ​អធិស្ឋាន ។ ការអាច​អធិស្ឋាន​ទៅកាន់​ព្រះ​នៃ​យើង គឺជា​ពរជ័យ​អ្វី​ម៉្លេះ ! « ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់ពី​កម្លាំង​ចិត្ត » [ មរ៉ូណៃ ៧:៤៨ ] ។ វា​គឺជា​ពរជ័យ​មួយ​ដែល​អាច​អធិស្ឋាន​ទៅកាន់​ព្រះ​របស់​យើង​បាន !… កាល​យើង​បង្កើត​ទម្លាប់​នៃ​ការទៅរក​ព្រះវរបិតា​សួគ៌​ក្នុង​ការអធិស្ឋាន នោះ​យើង​នឹង​ស្គាល់​ព្រះអង្គ​សង្គ្រោះ ។ យើង​នឹង​ទុកចិត្ត​ទ្រង់ ។ បំណង​ប្រាថ្នា​យើង​នឹង​កាន់តែ​ក្លាយ​ដូចជា​ព្រះរាជបំណង​ទ្រង់ ។ …

ទីបី យើង​អាច​ស្គាល់​ព្រះអម្ចាស់ ហើយ​ទុក​ចិត្ត​ទ្រង់ កាល​យើង​បម្រើ​មនុស្ស​ដទៃ ។ ( « Trust in the Lord and Lean Not » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ ៦–៧ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសយក​រឿង​មួយ ឬ​ច្រើន ដែល​អ្នក​គិត​ថា​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះ​កាន់តែ​ច្បាស់ ។ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​មួយ ឬ​ពីរ​ប្រយោគ​អំពី​របៀប​ដែល​រឿង​ទាំងនោះ​អាច​ជួយ​អ្នក​ឲ្យ​ទុកចិត្ត​លើ​ព្រះ​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ជីវិត​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​បង្កើន​ការទុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​ប្រឈមមុខ​នឹង​ឧបសគ្គ​របស់​អ្នក ។

រូបតំណាង​ចែកចាយ សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • គំរូ​មកពី​ព្រះគម្ពីរ​ដែល​អ្នក​ចូលចិត្ត​អំពី​ការទុកចិត្ត​លើ​ព្រះ និង​មូលហេតុ​ដែល​អ្នក​ចូលចិត្ត​វា ។

  • សំណេរ​ក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​អំពី​ការរៀន​ស្គាល់ និង​ទុកចិត្ត​លើ​ព្រះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?