ពង្សាវតារក្សត្រ ទី២ ១៦–២៥ ៖ មេរៀនទី ៨៩
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៦
ការយល់ដឹងពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកឲ្យស្ថាបនាគ្រឹះនៃជីវិតរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បាន ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ វាក៏អាចជួយអ្នកឲ្យអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
រំឭកគោលលទ្ធិឡើងវិញ
សូមគិតពីគ្រាមួយដែលអ្នកបានអានបទគម្ពីរមួយ ហើយវាមានភាពច្របូកច្របល់ ។ តើអ្នកមានប្រតិកម្មយ៉ាងដូចម្តេច នៅពេលការណ៍នេះកើតឡើង ? តើអ្នកគិតថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យរីករាយ នៅពេលយើងព្យាយាមយល់ពីបទគម្ពីរ ?
វាជារឿងធម្មតាទេ ដែលយើងមិនយល់ពីអ្វីគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរនោះ ។ ជាមួយនឹងពេលវេលា និងការអនុវត្ត នោះសមត្ថភាពរបស់អ្នកក្នុងការយល់ពីបទគម្ពីរនឹងកើនឡើង ។
សូមរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអ្នកបានសិក្សារហូតមកដល់ពេលនេះ ។ សូមជ្រើសរើសយកសេចក្ដីយោងមួយ ដែលអ្នកចង់យល់ឲ្យបានកាន់តែច្បាស់ ។
|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ |
ឃ្លាបទគម្ពីរគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និងគំនិតតែមួយ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំថា ពូជរបស់លោកនឹង « បានកាន់ការងារបម្រើ និងបព្វជិតភាពនេះដល់អស់ទាំងសាសន៍ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ កាលជាវិញ្ញាណ យើង « ត្រូវបានបង្កើតឡើង មុនកំណើតលោកិយមកម្ល៉េះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ១:២៦–២៧ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះបានបង្កើតមនុស្សតាមរូបអង្គទ្រង់ផ្ទាល់ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ២:២៤ | ឃ្លាបទគម្ពីរគន្លឹះ « មនុស្សប្រុស … នឹងទៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំងពីរនោះនឹងត្រឡប់ជាសាច់តែមួយសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ៣៩:៩ | ឃ្លាបទគម្ពីរគន្លឹះ « ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង ? » |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និក្ខមនំ ២០:៣–១៧ | ឃ្លាបទគម្ពីរគន្លឹះ ក្រឹត្យវិន័យដប់ប្រការ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យ៉ូស្វេ ២៤:១៥ | ឃ្លាបទគម្ពីរគន្លឹះ « ចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ » ។ |
សូមបំពេញសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះ ៖
-
តំណភ្ជាប់
ស្វែងរកបទគម្ពីរផ្សេងទៀត ដែលអាចបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ អ្នកអាចប្រើលេខយោងនៃវគ្គបទគម្ពីរនោះ ។ អ្នកក៏អាចស្វែងរកគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរ ហើយប្រើសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ដើម្បីស្វែងរកបទគម្ពីរដែលបង្រៀនបន្ថែមអំពីគោលលទ្ធិនោះ ។ សូមពិចារណាដាក់តំណភ្ជាប់បទគម្ពីរផ្សេងទៀតដែលអ្នករកឃើញជាមួយនឹងវគ្គចំណេះចំណានខាងគោលលទ្ធិរបស់អ្នក ។ អ្នកក៏អាចកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក នូវរបៀបដែលការប្រើប្រាស់ធនធានទាំងនេះ បានជួយបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គចំណេះចំណានខាងគោលលទ្ធិផងដែរ ។ -
ឲ្យនិយមន័យពាក្យ
សូមរកមើលពាក្យនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអ្នកមិនយល់ ។ សូមបើកមើលនិយមន័យនៃពាក្យទាំងនោះនៅក្នុងធនធានដែលមាន ។ អ្នកអាចបើកមើលនៅក្នុង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ Bible Dictionary ឬវចនានុក្រមទូទៅ ។ សូមកត់ត្រានិយមន័យដែលអ្នករកឃើញនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក រឹមទំព័រព្រះគម្ពីររបស់អ្នក ឬនៅក្នុង បណ្ណាល័យដំណឹងល្អ ។ សូមអានវគ្គបទគម្ពីរនេះម្តងទៀត ដោយប្រើនិយមន័យដែលអ្នកបានរកឃើញ ។
សូមឆ្លើយសំណួរមួយ ក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើការដាក់តំណភ្ជាប់បង្កើនការយល់ដឹងរបស់អ្នកយ៉ាងដូចម្តេច ?
-
តើការផ្ដល់និយមន័យពាក្យទាំងឡាយ បានជួយអ្នកឲ្យមើលឃើញបទគម្ពីរទាំងនេះកាន់តែច្បាស់ជាងមុនដោយរបៀបណា ?
រៀនសូត្រ និងអនុវត្ត
សូមចំណាយពេលដើម្បីរំឭកគោលការណ៍នៃ ការទទួលបានចំណេះដឹងខាងវិញ្ញាណ មកពី ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ បន្ទាប់មក សូមអានសាច់រឿងខាងក្រោមនេះ ។ សូមពិចារណាពីហេតុផលដែលវាអាចជាការលំបាកសម្រាប់ ខេលី ដើម្បីស្គាល់វិវរណៈផ្ទាល់ខ្លួន ។
អំឡុងពេលការប្រជុំថ្នាក់យុវនារីនាពេលថ្មីៗនេះ ខេលី បានឮយុវនារីជាច្រើនចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន អំពីពេលព្រះបានដឹកនាំពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ខេលី រីករាយជំនួសពួកគេ ប៉ុន្តែនាងមានអារម្មណ៍ថា នាងមិនទទួលបានការណែនាំផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធទេ ។ នាងមានអារម្មណ៍ថា នាងមានការសម្រេចចិត្តសំខាន់ៗដែលត្រូវធ្វើ ហើយត្រូវការការណែនាំពីស្ថានសួគ៌ ។
អ្នកអាចមានអារម្មណ៍ដូចជា ខេលី ដែរពេលខ្លះ ។ មនុស្សជាច្រើនអាចជួយ ខេលី បានក្នុងស្ថានភាពនេះ ។ សូមរើសយកមនុស្សម្នាក់ ក្នុងចំណោមមនុស្សនៅខាងក្រោមនេះ ដែលអាចជួយ ខេលី ឲ្យអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបាន ។
-
ឪពុក ឬម្តាយ
-
អ្នកដឹកនាំក្នុងសាសនាចក្រ
-
បងប្អូនបង្កើត
-
មិត្តភក្ដិ
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសពីរ ឬច្រើន ។
ជម្រើស ក
តើ ខេលី អាចធ្វើសកម្មភាពដោយសេចក្ដីជំនឿដោយរបៀបណា ?
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមសរសេរចេញពីទស្សនៈរបស់មនុស្ស ដែលអ្នកបានជ្រើសរើសចេញពីបញ្ជីមុននេះ ។
-
តើ ខេលី អាចធ្វើអ្វីខ្លះ ដើម្បីធ្វើសកម្មភាពដោយសេចក្តីជំនឿដើម្បីទទួលបានការណែនាំពីព្រះ ?
-
តើការធ្វើបែបនេះអាចជួយនាងបានដោយរបៀបណា ?
ជម្រើស ខ
តើ ខេលី អាចពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយដោយរបៀបណា ?
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមកុំភ្លេចសរសេរចេញពីទស្សនៈរបស់មនុស្ស ដែលអ្នកបានជ្រើសរើសចេញពីបញ្ជីមុននេះ ។
-
តើ ខេលី ប្រហែលជាបានដឹងអ្វីខ្លះហើយអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រាស្រ័យទាក់ទងនឹងបុត្រាបុត្រីរបស់ទ្រង់ ?
-
តើអ្នកអាចជួយ ខេលី ឲ្យអនុវត្តចំណេះដឹងនេះទៅក្នុងស្ថានភាពបច្ចុប្បន្នរបស់នាងបានយ៉ាងដូចម្តេច ?
ជម្រើស គ
តើ ខេលី អាចស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាពដោយរបៀបណា ?
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមកុំភ្លេចសរសេរចេញពីទស្សនៈរបស់មនុស្ស ដែលអ្នកបានជ្រើសរើសចេញពីបញ្ជីមុននេះ ។
-
តើមានបទគម្ពីរ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសាសនាចក្រ ឬធនធាននៃដំណឹងល្អផ្សេងទៀតអ្វីខ្លះ ដែលអ្នកអាចចែកចាយជាមួយ ខេលី បាន ?
-
តើអ្នកគិតថា ធនធាននេះអាចជួយនាងបានដោយរបៀបណា ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយជួយអ្នកឲ្យអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ចម្លើយរបស់អ្នកចំពោះសកម្មភាពដាក់តំណភ្ជាប់ ឬឲ្យនិយមន័យពាក្យ
-
ចម្លើយរបស់អ្នកអំពីរបៀបដែលអ្នកនឹងជួយ ខេលី
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?