ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩០ ៖ របាក្សត្រ ទី២ ១៤–១៦—« បើ​អ្នករាល់គ្នា​ស្វែងរក​ទ្រង់ នោះ​នឹង​រកឃើញ »


ព្រះយេស៊ូវ​គ្រីស្ទ​សន្ធឹង​ព្រះហស្ដ​របស់​ទ្រង់

របាក្សត្រ ទី២ ១៤–២០; ២៦; ៣០ ៖ មេរៀន​ទី ៩០

របាក្សត្រ ទី២ ១៤–១៦

« បើ​អ្នករាល់គ្នា​ស្វែងរក​ទ្រង់ នោះ​នឹង​រកឃើញ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

មនុស្ស​ខ្លះ​អាច​ស្វែងរក​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ តែ​នៅពេល​ដែល​អ្វីៗ​ដំណើរការ​ល្អ​ប៉ុណ្ណោះ ។ អ្នក​ផ្សេងទៀត​អាច​អំពាវនាវ​រក​ជំនួយ​របស់​ទ្រង់​ទាំងទ្វេ តែ​នៅពេល​ពួកគេ​មាន​ទុក្ខលំបាក​ប៉ុណ្ណោះ ។ តើ​អ្នក​ស្វែងរក​ព្រះ​នៅពេល​ណា ? អេសា ស្តេច​នៃ​ស្រុក​យូដា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការស្វែងរក​ព្រះ នៅពេល​យើង​ជួប​នឹង​ការលំបាក—និង​សូម្បីតែ​នៅពេល​យើង​មាន​ភាពស្ងប់សុខ​ក៏​ដោយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដាក់​ផែនការ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​គិត​ដល់​អ្វីខ្លះ នៅពេល​អ្នក​គិត​អំពី​ការស្វែងរក ?

អែលឌើរ ហូសេ អេ តិក្សសៃរ៉ា នៃ​ពួកចិតសិប​នាក់ បាន​ចែកចាយ ៖

9:42
អែលឌើរ ហូសេ អេ តិក្សសៃរ៉ា

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « [ ស្វែងរក ] យើង ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » [ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦ ] ។ ការស្វែងរក​ព្រះអម្ចាស់ និង​ការដឹង​ពី​វត្តមាន​ទ្រង់ គឺជា​ការព្យាយាម​ប្រចាំ​ថ្ងៃ ជា​កិច្ចខិតខំ​ដ៏​មាន​តម្លៃ​មួយ ។ ( « Seeking the Lord » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ ៩៦ )

តើ​ការស្វែងរក​ព្រះអម្ចាស់ និង​ការដឹង​ពី​វត្តមាន​របស់​ទ្រង់​អាច​ជា « ការព្យាយាម​ប្រចាំ​ថ្ងៃ » យ៉ាង​ដូចម្ដេច ? នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​រកមើល​របៀប​ដែល​អ្នក​អាច​ស្វែងរក​ព្រះអម្ចាស់ ។ សូម​សរសេរ​គំនិត ឬ​អារម្មណ៍​ណា​មួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ចូលមក​ក្នង​គំនិត​អ្នក ។

គម្ពីរ​របាក្សត្រ និង​ពង្សាវតារក្សត្រ​គ្របដណ្តប់​ប្រហែល​រយៈពេល​ដូចគ្នា ។ នៅក្នុង របាក្សត្រ ទី២ ១៤–១៦ និង ពង្សាវតារក្សត្រ ទី១ ១៥ យើង​បានអាន​ដំណើររឿង​របស់​ស្តេច​អេសា ជា​ស្ដេច​ទី​បី​នៃ​ស្រុក​យូដា ។ ដូចជា​អេសា​ដែរ យើង​អាច​ស្វែងរក​ព្រះអម្ចាស់​ក្នុង​អំឡុងពេល​មាន​សេចក្តី​សុខសាន្ត និង​អំឡុងពេល​មាន​ទុក្ខលំបាក ។

រូបតំណាង​គូសសម្គាល់សូម​ជ្រើសយក​សេចក្ដីពិត​មួយ នៅ​ខាងក្រោម ហើយ​អាន​ខគម្ពីរ​ដែល​ភ្ជាប់មក​ជាមួយ ។ សូម​គូសសម្គាល់​របៀប​ដែល​អេសា និង​ប្រជារាស្ដ្រ​របស់​ទ្រង់​បាន​ស្វែងរក​ព្រះអម្ចាស់​ដោយ​ពណ៌​មួយ ។ សូម​គូសសម្គាល់​របៀប​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​ពួកគេ​ដោយ​ពណ៌​មួយ​ទៀត ។

នៅពេល​ខ្ញុំ​ស្វែងរក​ព្រះអម្ចាស់​ដោយ​អស់ពី​ដួងចិត្ត នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​សេចក្ដី​សម្រាក ។

  • របាក្សត្រ ទី២ ១៤:៣–៧—ក្នុង​អំឡុង​ពេល​មាន​សេចក្តី​ស្រាកស្រាន្ត

  • របាក្សត្រ ទី២ ១៥:១០–១២; ១៥—ក្នុង​អំឡុង​ពេល​មាន​សេចក្តី​ស្រាកស្រាន្ត

ប្រសិនបើ​ខ្ញុំ​ស្វែងរក​ព្រះអម្ចាស់ នោះ​ខ្ញុំ​នឹង​រកឃើញ​ទ្រង់ ។

  • របាក្សត្រ ទី២ ១៤:៩–១៣—នៅពេល​ពួកសាសន៍​អេធីអូពី​បាន​វាយប្រហារ

  • របាក្សត្រ ទី២ ១៥:១–៩—ក្នុង​អំឡុង​ពេល​មាន​សេចក្តីសុខ

ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត

Balm of Gilead [ ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត ] ដោយ អានី ហ៊ែនរី ណាឌើរ

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​នៅជាប់​នឹង​ខគម្ពីរ​មួយ ដែល​អ្នក​បាន​សិក្សា​ជាមួយ​នឹង​សេចក្ដីពិត​ដែល​មាន​អក្សរ​ដិត ដែល​វា​បង្រៀន ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ មួយ ឬ​ច្រើន នៅក្នុង​កំណត់​ចំណាំ ឬ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ ចេញពី​បទពិសោធន៍​របស់​អេសា និង​ប្រជារាស្រ្ត​របស់​ទ្រង់ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា​ដើម្បី​រកឃើញ​ព្រះអម្ចាស់ ?

  • តើ​ការដែល​ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សម្រាក អាច​មាន​លក្ខណៈ​ដូចម្តេច ?

រូបតំណាង​សៀវភៅ​កត់ចំណាំប្រសិនបើ​មាន សូម​សិក្សា​ធនធាន​មួយ ក្នុង​ចំណោម​ធនធាន​ខាងក្រោម​នេះ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​របៀប​ដែល​អ្នក​អាច​ស្វែងរក​ព្រះអម្ចាស់ ។

  1. ប្រធាន រ័សុល អិម ណិលសុន « Make Time for the Lord » ចាប់ពី​នាទី​ទី ១:០០ ដល់​នាទី​ទី ៣:២៩ ៖

    5:49
  2. ផ្នែក « ការអញ្ជើញ » នៃ​ផ្នែក​សំខាន់ៗ​នីមួយៗ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ( ឆ្នាំ​២០២២ ) ។ ផ្នែក​សំខាន់ៗ​រួមមាន « ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​អ្នក » និង « ស្រឡាញ់​ព្រះ ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក » ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​អាច​មាន​អ្វី​កើតឡើង នៅពេល​ខ្ញុំ​ជ្រើសរើស​មិន​ពឹងផ្អែក​លើ​ព្រះ ?

ព្រះយេស៊ូវ​ព្យាបាល​បុរស​ខ្វិន​ម្នាក់

ក្រោយមក​នៅក្នុង​ព្រះជន្ម​ទ្រង់ អេសា​បាន​ជ្រើសរើស​ពឹងផ្អែក​លើ​រឿង​ផ្សេងទៀត ជាជាង​ងាក​ទៅរក​ព្រះអម្ចាស់ ។ ឧទាហរណ៍ ជំនួស​ឲ្យ​ការទុកចិត្ត​លើ​ព្រះ​ដើម្បី​ជួយ​ដល់​ទ្រង់ អេសា​បាន​លួច​ប្រាក់ និង​មាស​ពី​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទិញ​ជំនួយ​របស់​ស្រុក​ស៊ីរី ដើម្បី​យកឈ្នះ​លើ​សត្រូវ​របស់​ទ្រង់ ( សូម​មើល របាក្សត្រ ទី២ ១៦:១–៦ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន របាក្សត្រ ទី២ ១៦:៧–១២ ។ សូម​រកមើល​ឧទាហរណ៍​មួយ​ទៀត​នៃ​របៀប​ដែល​អេសា​បាន​ជ្រើសរើស​មិន​ពឹងផ្អែក​លើ​ព្រះ ។ សូម​គូសសម្គាល់​ឃ្លា​នានា ដែល​បង្ហាញ​ពី​អ្វី​ដែល​អេសា​បាន​ពឹងផ្អែក ជំនួស​ឲ្យ​ពឹងផ្អែក​លើ​ព្រះ ។

កំហុស​របស់​អេសា​មិនមែន​ជា​ការស្វែងរក​ជំនួយ​មកពី​គ្រូពេទ្យ​នោះ​ទេ ។ វា​គឺជា ការមិន ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​តួនាទី​នៃ​សេចក្តី​ជំនឿ និង​ឱសថ​ក្នុង​ការព្យាបាល សូមមើល ដាល្លិន អេក អូក « Healing the Sick » Liahona ខែ​ឧសភា ឆ្នាំ​២០២០ ទំព័រ ៤៧ ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​សេចក្ដីពិត​មួយ​ដែល​អាច​ជួយ​អ្នក ឬ​អ្នកដទៃ​ឲ្យ​យល់ពី​របៀប​ធ្វើឲ្យ​មាន​តុល្យភាព​រវាង​ការស្វែងរក​ជំនួយ​មកពី​ប្រភព​ផ្សេងទៀត និង​ការស្វែងរក​ជំនួយ​មកពី​ព្រះ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ដាក់​ព្រះ​ជា​មេទ័ព​នៃ​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

ក្មេងស្រី​កំពុង​អធិស្ឋាន​នៅ​ខាងក្រៅ​ដោយ​មាន​ព្រះគម្ពីរ

តើ​អ្នក​គិត​ថា ការមាន​ព្រះ​ជា​មេទ័ព​របស់​យើង​មាន​ន័យ​ដូចម្តេច ? នៅក្នុង របាក្សត្រ ទី២ ១៣ យើង​រៀន​អំពី​អ័ប៊ីយ៉ា ដែល​ជា​ព្រះបិតា​របស់​អេសា ។ ពួកសាសន៍​អ៊ីស្រាអែល​បាន​បែកបាក់​ទៅជា​ពីរ​នគរ ៖ នគរ​អ៊ីស្រាអែល​ខាងជើង និង​នគរ​យូដា​ខាងត្បូង ។ សង្គ្រាម​មួយ​បាន​កើតឡើង​រវាង​អ៊ីស្រាអែល ដែល​ដឹកនាំ​ដោយ​ស្តេច​យេរ៉ូបោម និង​យូដា ដែល​ដឹកនាំ​ដោយ​ស្តេច​អ័ប៊ីយ៉ា ។

រូបតំណាង​គូសសម្គាល់សូម​អាន របាក្សត្រ ទី២ ១៣:១០–១២ ។ សូម​គូសសម្គាល់​ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល​អ័ប៊ីយ៉ា និង​ប្រជារាស្រ្ដ​របស់​ទ្រង់​បាន​ងាក​ទៅរក ។ ( ចំណាំ ៖ ការដុត​យញ្ញបូជា និង​សកម្មភាព​ផ្សេងទៀត​នៅក្នុង​ខទី ១១ គឺជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​របស់​ពួកសង្ឃ​សម្រាប់​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ) ។

រូបតំណាង​តំណ​ភ្ជាប់សូម​អាន និង​ដាក់​តំណភ្ជាប់ ហេព្រើរ ២:១០ ទៅនឹង របាក្សត្រ ទី២ ១៣:១២ ។ អ្នក​ក៏​អាច​សរសេរ​កំណត់​ចំណាំ​មួយ​ដែល​មាន​សេចក្ដីពិត​ថា ព្រះ​គឺជា​មេទ័ព​របស់​យើង បាន​ផងដែរ ។ សូម​រួមបញ្ចូល​នៅក្នុង​កំណត់​ចំណាំ​របស់​អ្នក នូវ​អ្វី​ដែល​អ្នក​បាន​ជួប​ប្រទះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះ​គឺជា​មេទ័ព​ដ៏ល្អ​ឥតខ្ចោះ ឬ​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះ ដែល​ធ្វើឲ្យ​ទ្រង់​គឺជា​មេទ័ព​ដ៏ល្អ​ឥតខ្ចោះ ។

សូម​អាន របាក្សត្រ ទី២ ១៣:១៣–១៨ ។ សូម​រកមើល​អ្វី​ដែល​បាន​កើតឡើង ដោយសារ​អ័ប៊ីយ៉ា និង​ប្រជារាស្រ្ត​របស់​ទ្រង់​ពឹងផ្អែក​លើ​ព្រះ ជា​មេទ័ព​របស់​ពួកគេ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសរើស​រឿង​មួយ ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ។ សូម​ដាក់​ផែនការ​ពី​របៀប​ដែល​អ្នក​អាច​បញ្ចូល​សកម្មភាព​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ។ ការឆ្លើយ​សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​ដល់​ផែនការ​របស់​អ្នក​បាន ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​សកម្មភាព​នេះ​អាច​ជួយ​អ្នក​រកឃើញ​ព្រះអម្ចាស់​បន្ថែមទៀត​ក្នុង​ជីវិត​របស់​អ្នក ?

  • តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នក​អាច​ប្រឈម​មុខ​បាន នៅពេល​អ្នក​ខិតខំ​ធ្វើ​កិច្ចការ​នេះ ?

  • តើ​ជំហាន​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​វា​បាន ទោះបី​មាន​ឧបសគ្គ​ទាំងនេះ​ក៏ដោយ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ដាក់​ផែនការ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ផែនការ​របស់​អ្នក​ដើម្បី​ស្វែងរក​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ជាងមុន​នៅក្នុង​ជីវិត​របស់​អ្នក

  • អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះ ដែល​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ពឹងផ្អែក​លើ​ទ្រង់​នៅក្នុង​ស្ថានភាព​លំបាក

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?