ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៨ ៖ ពង្សាវតារក្សត្រ ទី២ ១៧; ២៤–២៥—ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល


ក្រុម​យុវវ័យ​កំពុង​អាន​ព្រះគម្ពីរ​ជាមួយគ្នា

ពង្សាវតារក្សត្រ ទី២ ១៦–២៥ ៖ មេរៀន​ទី ៨៨

ពង្សាវតារក្សត្រ ទី២ ១៧; ២៤–២៥

ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ពួកព្យាការី និង​អ្នកដទៃ​ទៀត​តែង​និយាយ​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ ដើម្បី​យល់ពី​ការប្រមូល​នេះ វា​អាច​មាន​ប្រយោជន៍​ដើម្បី​យល់ពី​មូលហេតុ​ដែល​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ​តាំងពី​ដំបូង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ប្រើ​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ដើម្បី​ស្គាល់​គុណលក្ខណៈ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សិក្សា​ព្រះគម្ពីរ

ក្មេងប្រុស​ទទួល​បាន​វ៉ាក់សាំង

តើ​អ្នក​ធ្លាប់​ចាក់​វ៉ាក់សាំង​ដែរ​ឬទេ ? តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​ដែរ ? តើ​ការចាក់​វ៉ាក់សាំង​នោះ​បាន​ជួយ​អ្នក​តាម​វិធី​ណា ? ខណៈ​ដែល​ការចាក់​នោះ​អាច​ឈឺ ក៏​ឪពុក​ម្តាយ និង​អង្គការ​នៅ​ទូទាំង​ពិភពលោក​ធានា​ថា កុមារ​គួរ​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ដែរ ។ ការចាក់​វ៉ាក់សាំង​ទាំងនេះ​បាន​ជួយ​លុបបំបាត់​ជំងឺ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ។ ចាប់ពី​ឆ្នាំ​២០០២​ដល់​ដើម​ឆ្នាំ​២០២១ សាសនចក្រ​បាន​ជួយ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ជាង​១១៧​លាន​នាក់ ( « The First Presidency and Apostles Over Age 70 Receive the COVID-19 Vaccine » Newsroom ខែ​មករា ឆ្នាំ​២០២១ ) ។

ជាច្រើន​ដង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អ៊ីស្រាអែល​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រូវការ​ការកែតម្រូវ ។ ការណ៍​នេះ​នាំឲ្យ​មាន​អ្វី​ហៅ​ថា ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល ។ ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល​កើត​មាន​ដល់​ទាំង​នគរ​ភាគ​ខាងជើង ( អ៊ីស្រាអែល ) និង​នគរ​ភាគ​ខាងត្បូង ( យូដា ) ទោះជា​ពួកគេ​រង​ផល​ប៉ះពាល់​នៅពេល​ផ្សេងគ្នា​ក៏ដោយ ។

តារាង​បង្ហាញ​ពី​បន្ទាត់​ពេលវេលា​នៃ​នគរ​អ៊ីស្រាអែល និង​យូដា

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គ​បទគម្ពីរ​ដូច​ខាងក្រោម​នេះ​អំពី​នគរ​អ៊ីស្រាអែល និង​យូដា ។ សូម​គូសសម្គាល់​ជម្រើស​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​ធ្វើ ។ សូម​យកចិត្ត​ទុកដាក់​ជាពិសេស​លើ​អ្វី​ដែល​បាន​កើតឡើង​ដល់​ពួកគេ ដោយសារតែ​ជម្រើស​របស់​ពួកគេ ។

  • នគរ​ភាគ​ខាងជើង—ពង្សាវតារក្សត្រ ទី២ ១៧:៧–១៨; ២២–២៣

  • នគរ​ភាគ​ខាងត្បូង—របាក្សត្រ ទី២ ៣៦:១៧–២០

រូបតំណាង​តំណ​ភ្ជាប់សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​ដើម្បី​ស្វែងយល់​ពី​មូលហេតុ ដែល​ព្រះអម្ចាស់​ផ្ចាញ់ផ្ចាល និង​កែតម្រូវ​បុត្រា​បុត្រី​របស់​ទ្រង់ ។ អ្នក​អាច​ដាក់​តំណភ្ជាប់​ខគម្ពីរ​ទាំងនេះ​បាន ។

តើ​អ្នក​បាន​រៀន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចេញ​មកពី​វគ្គ​បទគម្ពីរ​ទាំងនេះ ?

ខណៈ​ដែល​អ៊ីស្រាអែល​បាន​ខ្ចាត់ខ្ចាយ នោះ​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌​មិន​ដែល​វង្វេង​បាត់​ពី​ទ្រង់​ឡើយ ។ ទ្រង់​ដឹង​ថា​យើង​នៅ​កន្លែង​ណា ហើយ​ទ្រង់​បាន​ប្រើ​ការខ្ចាត់ខ្ចាយ​នៃ​អ៊ីស្រាអែល​នេះ ដើម្បី​ប្រទាន​ពរជ័យ​ដល់​ពិភពលោក​ទាំងមូល ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Lamentations of Jeremiah: Beware of Bondage » ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ចាប់ពី​នាទី​ទី ៥:៥០ ដល់ ៦:០៩ ។

14:34
អែលឌើរ ឃ្វីនថិន អិល ឃុក

គោលលទ្ធិ​យើង​មាន​ភាពច្បាស់លាស់ ៖ « ព្រះអម្ចាស់​ទ្រង់​បាន​កម្ចាត់​កម្ចាយ ហើយ​ធ្វើ​ទុក្ខ​ដល់​ពូជ​អ៊ីស្រាអែល​ទាំងដប់​ពីរ​អំបូរ ពីព្រោះ​តែ​អំពើ​ទុច្ចរិត និង​ការបះបោរ​របស់​ពួកគេ ។ ក៏​ប៉ុន្តែ​ព្រះអម្ចាស់​ទ្រង់​ក៏​ប្រើ [ ប្រាស់ ] ការខ្ចាត់ខ្ចាយ​នៃ​រាស្ត្រ​ជម្រើស​របស់​ទ្រង់ ក្នុង​ចំណោម​សាសន៍​ទាំងឡាយ​ក្នុង​លោកិយ ដើម្បី​ប្រទានពរ​ដល់​សាសន៍​ទាំងនេះ » [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អ៊ីស្រាអែល » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ] ។ ( « Lamentations of Jeremiah: Beware of Bondage » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ ៨៩ )

តើ​អ្នក​ធ្លាប់​គិត​ថា តើ​ការខ្ចាត់ខ្ចាយ​នៃ​អ៊ីស្រាអែល​ពិតជា​ពរជ័យ​ដល់​ពិភពលោក​ដែរ​ឬទេ ?

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ​១៨៧៦–១៩៧២ ) បាន​ប្រើ​ដំណើររឿង​នៃ​ដើម​អូលីវ​នៅក្នុង យ៉ាកុប ៥ ដើម្បី​បង្រៀន​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ លោក​បាន​ពន្យល់ ៖

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ការបកស្រាយ​នៃ​រឿង​ប្រៀបធៀប​នេះ​គឺជា​ដំណើររឿង​នៃ​ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល និង​ការលាយឡំ​ឈាម​អ៊ីស្រាអែល​ជាមួយ​នឹង​ដើម​អូលីវ​ព្រៃ ឬ​ពួកសាសន៍​ដទៃ នៅ​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​ពិភពលោក​នេះ ។ ដូច្នេះ​ហើយ យើង​ឃើញ​នៅក្នុង​ប្រទេស​ចិន ជប៉ុន ឥណ្ឌា និង​ប្រទេស​ផ្សេងទៀត​ទាំងអស់ ដែល​ពួកសាសន៍​ដទៃ​រស់នៅ ដែល​មាន​ឈាម​របស់​អ៊ីស្រាអែល​បាន​ខ្ចាត់ខ្ចាយ ឬ ‹ បញ្ចូល › នៅក្នុង​ចំណោម​ពួកគេ ។ ( Joseph Fielding Smith, Melchizedek Priesthood Study Guide 1972–73:280–81 ) ។

តើ​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្តុំ​នៃ​អ៊ីស្រាអែល​គឺជា​ពរជ័យ​សម្រាប់​ពិភពលោក​នេះ​យ៉ាង​ដូចម្តេច ?

រូបតំណាង​ស្លាកទោះបីជា​អ៊ីស្រាអែល​ត្រូវបាន​ខ្ចាត់ខ្ចាយ ដោយសារតែ​ការបះបោរ​របស់​ពួកគេ​ក្ដី ក៏​ព្រះអម្ចាស់​បាន​ចុះ​សេចក្ដីសញ្ញា​ថា ទ្រង់​នឹង​តាម​ឃុំគ្រង និង​ប្រមូល​ផ្ដុំ​ពួកគេ​ដែរ ។ សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ។ សូម​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្តុំ​នៃ​អ៊ីស្រាអែល ដើម្បី​ប្រទាន​ពរជ័យ​ដល់​ពិភពលោក​នេះ ។ អ្នក​អាច​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ទាំងនេះ​ថា « សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ » ។

  • ចោទិយកថា ៤:២៧–៣១—ការព្យាករ​អំពី​អ៊ីស្រាអែល

  • អេសាយ ៥៤:៧–១០—ព្រះបន្ទូល​របស់​ព្រះអម្ចាស់​អំពី​អ៊ីស្រាអែល​តាមរយៈ​អេសាយ

  • នីហ្វៃ​ទី​១ ២២:៣–៥, ៨—ការបង្រៀន​របស់​នីហ្វៃ​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ស្រមៃ​ថា អ្នក​ត្រូវបាន​ស្នើសុំ​ឲ្យ​និយាយ​នៅក្នុង​សាសនាចក្រ​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ អ្នក​សម្រេច​ចិត្ត​ផ្តោតលើ​របៀប​ដែល​វា​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។ សូម​ធ្វើ​គម្រោង​ខ្លី​មួយ​សម្រាប់​ការនិយាយ ឬ​សរសេរ​បញ្ជី​មួយ​នៃ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារតែ​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រើ​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ដើម្បី​ស្គាល់​គុណលក្ខណៈ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • គម្រោង​ការនិយាយ​របស់​អ្នក ។

  • អ្វី​ដែល​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​បង្រៀន​អ្នក​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?