ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦ ៖ ពង្សាវតារក្សត្រ ទី១ ១៧–នាង​អេសធើរ


« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦ ៖ ពង្សាវតារក្សត្រ ទី១ ១៧–នាង​អេសធើរ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦ ៖ ពង្សាវតារក្សត្រ ទី១ ១៧–នាង​អេសធើរ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

នាង​អេសធើរ ៖ មេរៀន​ទី ៩៦

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦

ពង្សាវតារក្សត្រ ទី១ ១៧–នាង​អេសធើរ

A young man in the corner of a room measuring his height.

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បានដកពិសោធន៍​ក្នុង​អំឡុងពេល​សិក្សា​របស់​ពួកគេ​អំពី ពង្សាវតារក្សត្រ ទី១ ១៧–នាង​អេសធើរ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​បាន​រៀបចំ​ខ្លួន​ចែកចាយ​វគ្គ​បទគម្ពីរ​ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ​ពី​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​នោះ​ជួយ​ពួកគេ​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការសិក្សា​ក្នុង​ថ្នាក់​របស់​អ្នក​អំពី ពង្សាវតារក្សត្រ ទី១ ១៧–នាង​អេសធើរ អាច​ផ្តោត​ទៅលើ​លទ្ធផល​ផ្សេង​គ្នា​ជាង​អ្វី​ដែល​បានវាយតម្លៃ​នៅក្នុង​មេរៀន​នេះ ។ បើ​ដូច្នេះ សូម​បត់បែន​សកម្មភាព​នេះ​ដើម្បី​វាយតម្លៃ​ពី​ការរីកចម្រើន​ដែល​សិស្ស​បាន​ដកពិសោធន៍​ចេញពី​លទ្ធផល​ដែល​ពួកគេ​ផ្តោតលើ​ក្នុង​ថ្នាក់​របស់​អ្នក ។

នៅក្នុង​មេរៀននេះ សិស្ស​នឹង​មាន​ឱកាស​វាយតម្លៃ​ការរីកចម្រើន​របស់​ពួកគេ​លើ​ផ្នែក​ដូច​ខាងក្រោម ៖

  1. កាន់តែ​មាន​បំណងប្រាថ្នា​ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​កម្លាំង និង​ការជួយសង្រ្គោះ ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែកលើ​ការបង្រៀន​ចេញពី​មេរៀន​ទី ៧៤ ៖ « សាំយូអែល ទី១ ១៧ » មេរៀន​ទី ៨៥ ៖ « ពង្សាវតារក្សត្រ ទី២ ៦ » មេរៀន​ទី ៨៦ ៖ « ពង្សាវតារក្សត្រ ទី២ ១៨–២០ » និង​មេរៀនទី ៩៥ ៖ « នាង​អេសធើរ ផ្នែកទី ២ » ) ។

  2. ការប្រែ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ( ចំណាំ ៖ សកម្មភាព​នេះ​អាច​ទាញ​មេរៀន​ណាមួយ​ដែល​ផ្តោត​លើ​ការបង្កើត​ផែនការ ឬ​ការ​កំណត់​គោលដៅ​សម្រាប់​ការអនុវត្ត ។ វា​មិន​ត្រូវ​បាន​រំពឹងទុក​ថា​សិស្ស​នឹង​មាន​មេរៀន​នីមួយៗ​ទាំងនេះ​បាន​រាយបញ្ជី​ជាមួយ​នឹង​សកម្មភាព​ដែល​ត្រូវ​រៀបចំ​សម្រាប់​ការ​វាយ​តម្លៃ​នេះ​ទេ ) ។

ការរីកចម្រើន​ខាងវិញ្ញាណ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រៀបធៀប​កម្ពស់​របស់​ពួកគេ​ឥឡូវ​នេះ​ទៅនឹង​កាល​ពួកគេ​នៅ​ក្មេង ។

អ្នក​អាច​ដាក់បង្ហាញ​រូបភាព​នេះ​នៅ​ដើម​មេរៀន​នេះ ។

  • តើ​ការស្គាល់​ការផ្លាស់ប្តូរ​កម្ពស់​របស់​យើង​អាច​ប្រៀបធៀប​ទៅនឹង​ការស្គាល់​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​យើង​ដោយ​របៀបណា ?

  • តើ​យើង​អាច​សម្គាល់​ថា តើ​យើង​កំពុង​រីកចម្រើន​ខាង​វិញ្ញាណ និង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ​តាម​របៀប​ណាខ្លះ ?

    នៅ​ពេល​សិស្ស​ពិភាក្សា​សំណួរ​ទាំងនេះ អ្នក​ប្រហែល​ជា​ចង់​ជួយ​ពួកគេ​ឲ្យ​កត់សម្គាល់​ថា ការ​ផ្លាស់ប្តូរ​កម្ពស់​របស់​យើង​មិន​ត្រូវ​បាន​មើលឃើញ​ជារៀងរាល់​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​នឹង​មើល​ឃើញ​បន្តិចម្តងៗ ។ ដូចគ្នា​នេះ​ដែរ ការ​រីកចម្រើន​ខាងវិញ្ញាណ​របស់​យើង​ត្រូវ​បាន​កត់សម្គាល់​ជាញឹកញាប់​បំផុត​នៅពេល​ដែល​យើង​ពិនិត្យ​មើល​ជីវិត​របស់​យើង​បន្តិច​ម្តងៗ ។ ឧទាហរណ៍​យើង​អាច​មាន​អារម្មណ៍​ថា មាន​បំណង​ចង់​ធ្វើ​ល្អ​កាន់តែ​ខ្លាំង ( សូម​មើល ម៉ូសាយ ៥:២ ) កាន់​តែ​ខ្ជាប់ខ្ជួន​ក្នុង​ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ​របស់​យើង ឬ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន​ឡើង ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន និង​ចំណាប់អារម្មណ៍​ខាង​វិញ្ញាណ​ដែល​ពួកគេ​អាច​បាន​ទទួល ។ សិស្ស​អាច​ពិនិត្យ​មើល​ការកត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ដែល​ពួកគេ​ប្រហែល​ជា​បាន​សរសេរ និង​ខគម្ពីរ​ដែល​ពួកគេ​ប្រហែល​ជា​បាន​អាន ឬ​បាន​គូសចំណាំ ។ សូម​ពិចារណា​អញ្ជើញ​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​បន្ទាប់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ មុន​ពេល​ពិភាក្សា​ចម្លើយ​ទាំងនោះ​ទាំងអស់​គ្នា​ជា​ថ្នាក់ ។

  • តើ​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​យ៉ាង​ណា​អំឡុង​ពេល​សិក្សា​អំពី​ព្រះគម្ពីរ​សញ្ញាចាស់​របស់​អ្នក ?

  • តើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន និង​អនុវត្ត​បាន​ជួយ​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណាខ្លះ ?

កាន់តែ​មាន​បំណង​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​កម្លាំង និង​ការជួយសង្រ្គោះ

ក្នុង​នាម​ជា​សិស្ស​ដែល​បាន​សិក្សា​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ នោះ​ពួកគេ​ប្រហែល​ជា​ត្រូវ​បាន​បំផុសគំនិត​ដោយ​គំរូ​នៃ​ព្រះអម្ចាស់​ប្រទានពរ​ដល់​បុគ្គល​ទាំងឡាយ​ដែល​ពឹងផ្អែក​លើ​ទ្រង់​ដើម្បី​ទទួល​បាន​កម្លាំង និង​ការជួយសង្រ្គោះ ។

សូម​ពិចារណា​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ឧទាហរណ៍​ថ្មីៗ​ដែល​ពួកគេ​ប្រហែលជា​បាន​សិក្សា ។ របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ គឺ​ដើម្បី​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​គ្មាន​ឈ្មោះ​របស់​អ្នក​ឡើងនិយាយ ។ សរសេរ​ឈ្មោះ​តាម​លំដាប់​ផ្សេងៗគ្នា ។ បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្គូផ្គង​សេចក្ដី​ថ្លែងការណ៍​ជាមួយ​នឹង​អ្នក​ណា​ដែល​និយាយ​សេចក្ដី​ថ្លែងការណ៍​នោះ ។

ប្រសិនបើ​អាច អ្នក​ក៏​អាច​បង្ហាញ​រូបភាព​ដែល​ទាក់ទង​នឹង​បុគ្គល​ម្នាក់ៗ​ផងដែរ ។

ដាវីឌ—« ចំណែក​ឯង​បាន​មក​ឯ​យើង​ទាំង​កាន់​ដាវ និង​លំពែង ហើយ​នឹង​ដែកពួយ​ផង តែ​ឯ​យើង​វិញ យើង​មក​ឯឯង​ដោយ​នូវ​ព្រះនាម​របស់​ព្រះអម្ចាស់​នៃ​ពួក​ពលបរិវារ​គឺជា​ព្រះ​នៃ​ពួកពល សាសន៍​អ៊ីស្រាអែល » ( សាំយូអែល ទី១ ១៧:៤៥ ) ។

The boy David (from the Old Testament) is bent over with his slingshot in his left hand. Goliath, in full armor, is falling back as the stone hits him. The army can be seen in the background.

អេលីសេ—« កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត »​( ពង្សាវតារក្សត្រ ទី២ ៦:១៦ ) ។

ហេសេគា—« ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច … ដ្បិត​នៅ​ខាង​យើង​មាន ១ អង្គ​ដែល​ពូកែ​ជាង​ពួកគេ​ទៅ​ទៀត ។ ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សម្រាប់​នឹង​ជួយ ហើយ​ធ្វើ​ចម្បាំង​ជំនួស​យើង » ( របាក្សត្រ ទី២ ៣២:៧–៨ ) ។

King Hezekiah and the people are gathered at the temple. Levites and priests are also seen playing musical instruments as the people joyfully sing.

នាងអេសធើរ—« ឯ​ខ្ញុំ និង​ពួកស្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ » ( នាងអេសធើរ ៤:១៦ ) ។

Mormon Messages: Having Courage & Trusting the Lord: Stand Up for What You Believe In

អ្នក​ប្រហែល​ជា​ចង់​រំឭក​សិស្ស​អំពី​សកម្មភាព​នានា​ពី​មេរៀន​អំពី​បុគ្គល​ទាំងនេះ ។ ការណ៍​នេះ​អាច​ជួយ​សិស្ស​ចងចាំ​ពី​អារម្មណ៍ និង​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​អាច​មាន​អំឡុង​ពេល​ការសិក្សា​របស់​ពួកគេ ។

សិស្ស​អាច​រំឭក​ពី​ដុំថ្ម​ដែល​ពួកគេ​បាន​គូរ​ដើម្បី​តំណាង​ឲ្យ​របៀប​មួយ​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​បញ្ហា​ប្រឈម​របស់​ពួកគេ​នៅក្នុង​មេរៀន​ទី ៧៤ ៖ « សាំយូអែល ទី១ ១៧ » ។

សិស្ស​អាច​រំឭក​ពី​បញ្ជី​នៃ​របៀប​ដែល​ព្រះអម្ចាស់​មើល​ថែ និង​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង​នៅ​ក្នុង​មេរៀនទី ៨៥ ៖ « ពង្សាវតារក្សត្រ ទី២ ៦ » ។

សិស្ស​អាច​នឹកឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយសង្រ្គោះ​ស្តេច​ហេសេគា និង​សាសន៍​យូដា​នៅក្នុង​មេរៀនទី ៨៦ ៖ « ពង្សាវតារក្សត្រ ទី២ ១៨–២០ » ។

សិស្ស​អាច​នឹកឃើញ​ពី​របៀប​ដែល​ពួកគេ​សរសេរ នាង​អេសធើរ ៤:១៦ ឡើងវិញ​ក្នុង​មេរៀន​ទី ៩៥ ៖ « នាង​អេសធើរ ផ្នែកទី ២ » ។

  • តើ​អ្នក​បាន​បំផុសគំនិត​ដោយ​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​បុគ្គល​ម្នាក់ ឬ​ច្រើន​នាក់​នៃ​បុគ្គល​ទាំងនេះ ?

    បន្ទាប់​ពី​ពិនិត្យ​មើល​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​អារម្មណ៍​របស់​ពួកគេ​ផ្ទាល់ ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់ សិស្ស​ដែល​ស្ម័គ្រចិត្ត​អាច​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​ជាមួយនឹង​សិស្ស​ដទៃទៀត ។

  • តើ​អ្នក​កំពុង​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ជួយ​អ្នក​ពឹង​ផ្អែក​លើ​ទ្រង់​ទាំងទ្វេ​ដើម្បី​ទទួល​បាន​កម្លាំង និង​ការជួយសង្រ្គោះ ?

  • តើ​អ្នក​បានដកពិសោធន៍​អ្វី​ថ្មីៗ​នេះ ដែល​បាន​បង្កើន​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ពឹងផ្អែក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ទទួលបាន​កម្លាំង និង​ការជួយសង្រ្គោះ ?

ការប្រែ​ធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ

ជម្រើស​ទី ១

សិស្ស​អាច​មាន​ឱកាស​ជា​ច្រើន​នៅ​ក្នុង​មេរៀន​ថ្មីៗ ដើម្បី​ពង្រឹង​ភាព​ជា​សិស្ស​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ នេះ​ជា​បញ្ជី​មេរៀន​ដែល​សិស្ស​អាច​បាន​ដាក់​គោលដៅ​ដើម្បី​ពង្រឹង​ភាពជាសិស្ស​របស់​ពួកគេ ៖

នៅ​ក្នុង​មេរៀន​ទី ៨១ ៖ « ពង្សាវតារក្សត្រ ទី១ ១៧ » សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​កាន់តែខ្លាំង​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ធ្វើតាម​ប្រសាសន៍​របស់​ពួកព្យាការី​របស់ទ្រង់ ។

នៅ​ក្នុង​មេរៀន​ទី ៨៤ ៖ « ពង្សាវតារក្សត្រ ទី២ ៥ » សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​កិច្ចការ​តូចតាច និង​ងាយ​ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ធ្វើ ។

នៅ​ក្នុង​មេរៀន​ទី ៨៧ ៖ « ពង្សាវតារក្សត្រ ទី២ ២១–២៣ » សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ងាក​ទៅ​រក​ព្រះអម្ចាស់ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

នៅក្នុង​មេរៀន​ទី ៩០ ៖ « របាក្សត្រ ទី២ ១៤–១៦ » សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ផែនការ​មួយ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ។

នៅ​ក្នុង​មេរៀន​ទី ៩៣ ៖ « នេហេមា » សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​បន្ត​ផ្ដោតលើ​កិច្ចការ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​ពួកគេ​ធ្វើ ។

នៅ​ក្នុង​មេរៀន​ទី ៩៥ ៖ « នាង​អេសធើរ ផ្នែកទី ២ » សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ភាពក្លាហាន​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ។

សូម​ពិចារណា​ដោយ​អធិស្ឋាន​ថា ផែនការ ឬ​គោលដៅ​ណា​ដែល​សិស្ស​អាច​ធ្វើ​នៅក្នុង​មេរៀន​ទាំងនេះ ដើម្បី​ពង្រឹង​ភាពជាសិស្ស​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​វាយតម្លៃ​ការខិតខំ​របស់​ពួកគេ​ដើម្បី​អនុវត្ត​តាម​ផែនការ និង​គោលដៅ​របស់​ពួកគេ ។ សិស្ស​អាច​ស្គាល់​ភាព​ជោគជ័យ​របស់​ពួកគេ ហើយ​តាំងចិត្ត​ឡើងវិញ ឬ​បន្ត​ជាមួយ​ផែនការ​របស់​ពួកគេ ។ ក្រាហ្វិក​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​បន្ត​ខិតខំ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ពួកគេ ។

ជម្រើស​ទី ២

ការបំផុស​គំនិត និង​ក្រាហ្វិក​ខាងក្រោម​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​ឆ្លើយតប​ទៅនឹង​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ។ ការបំផុសគំនិត​ទាំងនេះ​អាច​មាន​ក្នុង​ទីកន្លែង​ផ្សេងៗ​គ្នា រួម​មាន​នៅ​ផ្ទះ ក្នុង​ព្រះវិហារ ឬ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ សម្រាប់​ការបំផុសគំនិត​នីមួយៗ​ដែល​អ្នក​ស្គាល់ សូម​គិត​អំពី​កន្លែង​ដែល​អ្នក​ស្ថិត​នៅលើ​ដ្យាក្រាម​ខាងក្រោម​នេះ ។ កត់ត្រា​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ជំហាន​បន្ទាប់​របស់​អ្នក​គឺ​ធ្វើតាម​ការបំផុស​គំនិត​ដែល​អ្នក​បានទទួល ។

ផ្តល់​ឲ្យ​សិស្ស​នូវ​ពេលវេលា​ដើម្បី​ជញ្ចឹងគិត​ដោយ​ស្ងៀមស្ងាត់ និង​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។ បន្ទាប់ពី​មាន​ពេលវេលា​គ្រប់គ្រាន់​ហើយ សូម​ពិចារណា​ពិភាក្សា​អំពី​សំណួរ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ជាមួយ​សិស្ស ។

  • តើ​អ្នក​គិត​ថា​អ្វី​ខ្លះ​ជា​ជំហាន​ដែល​ពិបាក​ជាង​ក្នុង​ដំណើរការ​នេះ ?

  • តើ​យើង​អាច​ទាញ​កម្លាំង​មក​ពី​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណា ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​ចំពោះ​ភាពជាសិស្ស​របស់​យើង ?