ថ្នាក់​សិក្ខាសាលា
ពង្សាវតារក្សត្រ ទី១ ១៧ ៖ « នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា »


« ពង្សាវតារក្សត្រ ទី១ ១៧ ៖ ‹ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ពង្សាវតារក្សត្រ ទី១ ១៧ ៖ ‹ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២ ៖ មេរៀន​ទី ៨១

ពង្សាវតារក្សត្រ ទី១ ១៧

« នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា »

A painting by James Johnson showing a woman with long brown hair and a simple tunic, pouring oil into a small plate.

ព្រះវរបិតា​ដ៏​ជា​ទីស្រឡាញ់​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ តែងតែ​ប្រទាន​ឱកាស​ដល់​យើង​ដើម្បី​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់​ទាំងទ្វេ ចំ​ពេល​មាន​ការលំបាក​ក្នុង​ជីវិត ។ នៅ​កណ្ដាល​គ្រោះរាំងស្ងួត ព្យាការី​អេលីយ៉ា​បាន​សុំ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​សារិបតា ឲ្យ​ផ្តល់​អាហារ​ចុងក្រោយ​របស់នាង​ដល់​គាត់ ។ នៅពេល​ស្ត្រី​មេម៉ាយ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ព្រះអម្ចាស់​បានសន្យា​ដល់​នាង​នូវ​ពរជ័យ​ដ៏​អស្ចារ្យ ។ ដូចជា​ស្ត្រី​មេម៉ាយ​ដែរ យើង​អាច​បង្ហាញ​ជំនឿ​របស់​យើង​លើ​ព្រះ​ដោយ​ធ្វើ​តាម​ពួកព្យាការី​របស់​ទ្រង់ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការធ្វើតាម​ប្រសាសន៍​របស់​ពួកព្យាការី ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​អ្វីមួយ​ដែល​ព្រះអម្ចាស់​បានអញ្ជើញ​យើង​ឲ្យ​ធ្វើ​តាមរយៈ​ព្យាការី​របស់​ទ្រង់ និង​ការសន្យា​ដែល​ទ្រង់​បានប្រទាន​ឲ្យ ប្រសិនបើ​យើង​ធ្វើ​វា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការអញ្ជើញ​របស់​ព្យាការី

ដើម្បី​ជួយ​សិស្ស​មើល​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ការណែនាំ​ដល់​យើង​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​ទាំងទ្វេ នោះ​អ្នក​អាច​ដាក់បង្ហាញ​សកម្មភាព​ខាងក្រោម​នេះ ។ សូម​ពិចារណា​រួមបញ្ចូល​នូវ​ព្យាការី​បច្ចុប្បន្ន និង​ការអញ្ជើញ​ដែល​លោក​បាន​ទទួល​បាន​នា​ពេល​ថ្មីៗ​នេះ ។ ជម្រើស​មួយ​ផ្សេង​ទៀត សិស្ស​អាច​លើក​ឡើង​ឈ្មោះ​ព្យាការី​មួយ​ចំនួន ( រួមទាំង​ព្យាការី​បច្ចុប្បន្ន ) ហើយ​រាយបញ្ជី​យ៉ាង​ហោច​ណាស់​ការអញ្ជើញ​មួយ ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ​យើង​តាមរយៈ​ព្យាការី​ម្នាក់ៗ ។

សូម​ផ្គូផ្គង​ព្យាការី​ជាមួយ​នឹង​ការអញ្ជើញ​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ប្រជាជន​របស់​ពួកលោក ៖

  1. បង​របស់​យ៉ារេឌ

  2. ម៉ូសេ

  3. លីហៃ

  4. ព្រិកហាំ យ៉ង់

  1. ចាកចេញ​ពី​យេរូសាឡិម ហើយ​ចេញ​ទៅ​ទីរហោស្ថាន ។

  2. ការធ្វើ​ដំណើរ​ទៅកាន់​ភ្នំ​រ៉កគី ។

  3. ធ្វើ​ទូក​ដ៏​ធំ​ដើម្បី​ឆ្លង​មហាសមុទ្រ​ទៅកាន់​ដែនដី​សន្យា ។

  4. ដើរ​កាត់​សមុទ្រ​ក្រហម​នៅលើ​ដី​ស្ងួត ។

ចម្លើយ ៖ ១–គ ( សូមមើល អេធើរ ២:១៦; ៦:៤, ១២ ); ២–ឃ ( សូមមើល និក្ខមនំ ១៤:២១–២២ ); ៣–ក ( សូមមើល នីហ្វៃទី១ ២:១–២ ); ៤–ខ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៦:១ ) ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ថា​តើ​ពួកគេ​នឹង​ធ្វើតាម​ការណែនាំ​របស់​ព្យាការី​នេះ​ដែរ​ឬ​ទេ ប្រសិនបើ​ពួកគេ​រស់នៅ​នៅក្នុង​សម័យ​របស់​ព្យាការី​ទាំងនោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​ការអញ្ជើញ​របស់​ព្យាការី​ដែល​នៅរស់​ដោយ​ធ្វើ​ដូច​ខាងក្រោម ។

នៅ​លើ​រង្វាស់ពី​ ១–១០ របៀប​ដែល​អ្នក​នឹង​វាយតម្លៃ​ខ្លួន​របស់​អ្នក​នៅលើ​សេចក្តី​ថ្លែងការណ៍​នីមួយៗ​ខាងក្រោម ៖

  • ខ្ញុំ​ជឿ​ថា ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​តាមរយៈ​ពួក​ព្យាការី ។

  • ខ្ញុំ​ស្គាល់​អំពី​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​បង្រៀន​តាម​រយៈ​ព្យាការី​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ ។

  • ខ្ញុំ​កំពុង​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់ ដែល​បានប្រទាន​មក​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។

នៅពេល​អ្នក​សិក្សា ពង្សាវតារក្សត្រ ទី១៧ សូម​យក​ចិត្ត​ទុកដាក់​លើ​គំនិត និង​ការយល់ដឹង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​គិត​អំពី​របៀប​ដែល​ការសិក្សា​របស់​អ្នក​នៅ​ថ្ងៃ​នេះ អាច​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​អំពី​សេចក្តីថ្លែងការណ៍​ទាំងនេះ ។

អេលីយ៉ា និង​ស្ត្រី​មេម៉ាយ​នៃ​ក្រុង​សារិបតា

កថាខណ្ឌ​ពីរ​ខាងក្រោម​អាច​អាន ឬ​សង្ខេប ។

ដោយសារ​អំពើ​ទុច្ចរិត នគរ​អ៊ីស្រាអែល​ត្រូវ​បានបែងចែក​ជា​ពីរ​នគរ​គឺ អ៊ីស្រាអែល និង​យូដា ( សូមមើល ពង្សាវតារក្សត្រ ទី១ ១១–១២ ) ។ ក្នុង​រជ្ជកាល​ស្ដេច​អ័ហាប់​ដ៏​ទុច្ចរិត ព្រះអម្ចាស់​បាន​ចាត់​ព្យាការី​អេលីយ៉ា​របស់​ទ្រង់​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល ។

ដោយ​ប្រើ​ព្រះចេស្តា​នៃ​ព្រះ អេលីយ៉ា​បានបង្អាក់​ភ្លៀង​មិន​ឲ្យ​ធ្លាក់​មក​លើ​ដែនដី ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​រាំងស្ងួត​ជា​ច្រើន​ឆ្នាំ ។ ព្រះអម្ចាស់​បានផ្គត់ផ្គង់​តម្រូវការ​របស់​អេលីយ៉ា ដោយ​ណែនាំ​លោក​ឲ្យ​លាក់ខ្លួន​ក្បែរ​ទឹកជ្រោះ ដែល​សត្វ​ក្អែក​ចិញ្ចឹម​គាត់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៧:១–៦ ) ។

របៀប​មួយ​ដែល​សិស្ស​អាច​ទទួល​អារម្មណ៍​នូវ​អំណាច​ពី​អ្វី​ដែល​ពួកគេ​បានអាន​ក្នុង​ព្រះគម្ពីរ គឺ​ការស្រមៃ​ថា ខ្លួន​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ខាងក្រោម ហើយ​ឆ្លើយ​សំណួរ​តាមរយៈ​ទស្សនៈ​របស់​អេលីយ៉ា ឬ​ស្ត្រី​មេម៉ាយ ។ សូម​ប្រាកដ​ថា​ត្រូវ​ពន្យល់​ថា របៀប​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​ទំនាក់ទំនង​ព្រះបន្ទូល​របស់​ទ្រង់​មក​កាន់​យើង គឺ​តាមរយៈ​ព្យាការី​របស់​ទ្រង់ ហើយ​ថា​ពាក្យសម្តី​របស់​អេលីយ៉ា​នៅក្នុង​ដំណើររឿង​នេះ​បាន​មកពី​ព្រះអម្ចាស់ ។

សិស្ស​អាច​ត្រូវ​បាន​ដាក់​ជាគូៗ ដោយ​ដៃគូ​នីមួយៗ​អាន​ដំណើររឿង​តាមរយៈ​ទស្សនៈ​ផ្សេង​គ្នា ។ បន្ទាប់មក សិស្ស​អាច​ប្រើ​សំណួរ​ដែល​ភ្ជាប់មក​ជាមួយ ដើម្បី​សម្ភាស​ដៃគូ​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​ពី​ទស្សនៈ​របស់​ពួកគេ ។

ជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​មើល « Elijah and the Widow of Zarephath » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ៤:០៩ ដល់ ១០:០៦ ហើយ​អាន​ខគម្ពីរ​ដំណាល​នោះ​ដែរ ។

10:13

សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦ ។

  • តើ​អេលីយ៉ា ឬ​ស្ត្រី​មេម៉ាយ​បាន​បង្ហាញ​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្តីសន្យា​របស់​ព្រះ​អម្ចាស់​បានបំពេញ​ដោយ​របៀប​ណា ?

  • តើ​ទាំង​អេលីយ៉ា និង​ស្ត្រី​មេម៉ាយ​អាច​ជា​និមិត្តរូប​នៃ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ របៀប​មួយ​ដែល​អេលីយ៉ា​អាច​រំឭក​សិស្ស​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺ​ដោយ​ការអញ្ជើញ​ស្ត្រី​មេម៉ាយ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​លោក​បាននិយាយ​ដើម្បី​បាន​សង្គ្រោះ ។ លោក​ក៏​បាន​សន្យា​នឹង​នាង​ដែរ​ថា អាហារ​នឹង​មាន​កាន់តែ​ច្រើន​ឡើង ( ពង្សាវតារក្សត្រ ទី១ ១៧:១៤–១៦ ) ដូច​ព្រះអង្គសង្រ្គោះ​បានសន្យា​ដល់​អ្នក​ដទៃ​ផងដែរ ( សូមមើល ម៉ាថាយ ១៤:១៥–២១ ) ។ របៀប​មួយ​នៃ​របៀប​ជាច្រើន​ដែល​ស្ត្រី​មេម៉ាយ​អាច​រំឭក​សិស្ស​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺ​តាមរយៈ​របៀប​ដែល​នាង​ស្ម័គ្រចិត្ត​លះបង់​អ្វីៗ​ទាំងអស់​ដែល​នាង​មាន ដូចដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។

    សូម​សួរ​ថាតើ​មេរៀន​អ្វី​ដែល​សិស្ស​បានរៀន​ចេញពី​ដំណើររឿង​នេះ ។ ពួកគេ​អាច​ចែកចាយ​គោលការណ៍​ផ្សេងៗ ។ ប្រសិនបើ​ពួកគេ​មិន​បាន​លើកឡើង​ពី​សេចក្តីពិត​ខាងក្រោម​នេះ​ទេ សូម​ប្រាកដ​ថា​អ្នក​នឹង​បន្ថែម​វា ៖ ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គសង្រ្គោះ នាំមក​នូវ​ពរជ័យ​ដែល​ទ្រង់​បានសន្យា ។ ការណ៍​នេះ​រួម​ទាំង​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុង​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក​បានដឹង​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ?

ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​កន្លែង​ដែល​មាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បានប្រទាន​មក​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។ បន្ថែមពី​លើ​បទគម្ពីរ និង​សន្និសីទ​ទូទៅ សិស្ស​អាច​ចែកចាយ​កន្លែង​ដូចជា​ទស្សនាវដ្ដី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ប្រភព​ណា​មួយ​ក្នុង​ចំណោម​ប្រភព​ទាំងនេះ ដើម្បី​បំពេញ​សកម្មភាព​ខាងក្រោម ។ សូម​ពិចារណា​បង្ហាញ​ការណែនាំ និង​ផ្តល់​ឲ្យ​សិស្ស​នូវ​ចំនួន​ពេលវេលា​ជាក់លាក់​មួយ​ដើម្បី​សិក្សា ។

  1. សូម​គូរ​ជួរឈរ​ពីរ​នៅក្នុង​សៀវភៅ​កត់ត្រា​របស់​អ្នក ។ គូរ​រូប​នំប៉័ង​មួយ​ដុំ​ដើម្បី​តំណាង​ឲ្យ​នំ​របស់​ស្រ្តី​មេម៉ាយ​នៅក្នុង​ជួរឈរ​ខាងឆ្វេង ហើយ​គូរ​ក្រឡ​ប្រេង និង​ធុង​អាហារ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:១២, ១៦ ) នៅក្នុង​ជួរឈរ​ខាងស្ដាំ ។

    An illustration of a cruse of oil, barrel of meal and a loaf of bread
  2. ដាក់​ស្លាក​នៅ​ជួរឈរ​ខាងឆ្វេង​ថា អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បានបង្គាប់ ។ ដាក់​ស្លាក​នៅ​ជួរឈរ​ខាងស្ដាំ​ថា ពរជ័យ​ដែល​បានសន្យា​របស់​ទ្រង់​ទាំងទ្វេ ។

  3. នៅក្នុង​ជួរឈរ​ខាងឆ្វេង សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្គាប់​ឲ្យ​យើង​ធ្វើ​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​ទាំងទ្វេ ។ នៅក្នុង​ជួរឈរ​ខាងស្ដាំ សូម​រាយ​បញ្ជី​ពរជ័យ​ដែល​បានសន្យា​នៃ​ការគោរព​តាម​ព្រះបន្ទុល​របស់​ទ្រង់​ទាំងទ្វេ ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការផ្តល់​ឧទាហរណ៍​ដល់​សិស្ស ។ អ្នក​អាច​ផ្តល់ « ការរស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » សម្រាប់​ជួរឈរ​ខាងឆ្វេង ។ បន្ទាប់មក សិស្ស​អាច​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៩:១៨–២១ សម្រាប់​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា ។ ជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​ចែកចាយ​គំរូ​ថ្មីៗ​ពី​ប្រសាសន៍​របស់​ព្យាការី​នៅក្នុង​សន្និសីទ​ទូទៅ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានសរសេរ​នៅក្នុង​ជួរឈរ​របស់​ពួកគេ​នៅក្នុង​ក្រុម​តូច ។ ត្រូវ​ប្រាកដ​ថា សិស្ស​ម្នាក់ៗ​មាន​ឱកាស​ចែកចាយ​យ៉ាង​ហោច​ណាស់​រឿង​មួយ​ពី​ជួរ​នីមួយៗ ។ បន្ទាប់មក ក្រុម​អាច​ពិភាក្សា​សំណួរ​ខាងក្រោម ។

  • តើ​អ្នក​បានឃើញ​ពរជ័យ​នៃ​ការអនុវត្ត​សេចក្តីជំនឿ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​បានប្រទាន​មក​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំរូ​ពី​ជីវិត​របស់​ពួកគេ​នៅពេល​ពួកគេ​បានឃើញ​ពរជ័យ​ពី​ការធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​បង្ហាញ​វីដេអូ « That Night My Family Had Sufficient » ( ១:៤៧ ) ឬ « Fathers and Sons » ( ៥:៤២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

1:47
6:2

សូម​ដាក់​ផែនការ​ធ្វើតាម​ពួក​ព្យាការី​របស់​ព្រះ

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​ពួកគេ​ធ្វើ​សកម្មភាព​ទាំងឡាយ​ដូចតទៅ​នេះ ។

  1. នៅក្នុង​ជួរឈរ​ខាងឆ្វេង សូម​សរសេរ ឬ​គូស​រង្វង់​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​បង្គាប់​ឲ្យ​អ្នក​ធ្វើ​តាមរយៈ​ព្យាការី​របស់​ទ្រង់ ដែល​អ្នក​មាន​អារម្មណ៍​ថា ទ្រង់​ចង់​ឲ្យ​អ្នក​ផ្ដោតលើ ។

  2. នៅក្នុង​ជួរឈរ​ខាងស្ដាំ សូម​សរសេរ ឬ​គូស​រង្វង់​ពី​របៀប​ដែល​ព្រះអម្ចាស់​បានសន្យា​ថា​នឹង​ប្រទានពរ​ដល់​អ្នក បើ​អ្នក​ធ្វើ​តាម​ការទូន្មាន​របស់​ទ្រង់ ។

  3. សូម​ជញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​បានសរសេរ ឬ​គូសរង្វង់ រួច​សរសេរ​ផែនការ​របស់​អ្នក​ដើម្បី​គោរព​តាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​អ្នក​ធ្វើ​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​របៀប​ចងចាំ​អ្វី​ដែល​ពួកគេ​ដាក់​ផែនការ​ដើម្បី​ធ្វើ ។ ឧទាហរណ៍ សិស្ស​អាច​ថត​រូប​ការឆ្លើយតប​របស់​ពួកគេ ហើយ​ប្រើ​វា​ជា​ផ្ទាំងរូបភាព​នៅលើ​ទូរសព្ទ​របស់​ពួកគេ ។ សិស្ស​នឹង​មាន​ឱកាស​តាមដាន និង​រាយការណ៍​អំពី​ផែនការ​របស់​ពួកគេ​នៅក្នុង​មេរៀន​ទី ៩៦ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦ » ។

សូម​ពិចារណា​បញ្ចប់​ថ្នាក់​ដោយ​ការថ្លែង​ទីបន្ទាល់​ថា សិស្ស​នឹង​ចូល​មក​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការខិតខំ​របស់ពួកគេ​ដើម្បី​ធ្វើតាម​ព្យាការី​របស់​ទ្រង់ ។