ថ្នាក់​សិក្ខាសាលា
ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២ ៖ ទិដ្ឋភាព​ទូទៅ


« ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២

ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២

ទិដ្ឋភាព​ទូទៅ

ក្នុង​អំឡុង​គ្រា​ទុរ្ភិក្ស ព្យាការី​អេលីយ៉ា​បាន​សុំ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា ឲ្យ​ផ្តល់​អាហារ​ចុងក្រោយ​របស់​នាង​ដល់​គាត់ ។ ស្ត្រី​មេម៉ាយ​បានប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ ហើយ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​នាង​ថា ប្រេង និង​អាហារ​របស់​នាង​នឹង​មិន​ដែល​ខ្វះ​ឡើយ ។ អេលីយ៉ា​បានល្បង​ពួក​អាចារ្យ​នៃ​ព្រះបាល​ឲ្យ​ប្រកួត​ដើម្បី​បញ្ជាក់​ថា ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​គឺជា​ព្រះ​ពិត​តែ​មួយ​គត់ ។ ព្រះអម្ចាស់​បានចាត់​ភ្លើង​ពី​ស្ថានសួគ៌​មក​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​អេលីយ៉ា ហើយ​បាន​ឈ្នះ​ការប្រកួត ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាសង្កេតមើល​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​សិស្ស ។ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់យើង​ក្នុងការ​ជួយ​សិស្ស​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ការលើកឡើង​អំពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​យើង​ឃើញ​នៅក្នុង​ខ្លួន​ពួកគេ អាច​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​ការរីកចម្រើន​ដ៏​អស្ចារ្យ​ដែល​ពួកគេ​កំពុង​ធ្វើ​រួចហើយ ។ គំរូ​នៃ​ជំនាញ​នេះ​គឺ​មាន​នៅក្នុង​មេរៀន​ទី ៨២ ៖ « ពង្សាវតារក្សត្រ ទី១ ១៨ » ។ សម្រាប់​គំនិត​ផ្សេង​ទៀត​អំពី​របៀប​ទទួល​បាន​ការបំផុសគំនិត​ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ សូមមើល « ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ខិតខំ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ [ ឆ្នាំ២០២២ ] ទំព័រ ៩ ) ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ពង្សាវតារក្សត្រ ទី១ ១៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការធ្វើតាម​ប្រសាសន៍​របស់​ព្យាការី ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​អ្វីមួយ​ដែល​ព្រះអម្ចាស់​បានអញ្ជើញ​យើង​ឲ្យ​ធ្វើ​តាមរយៈ​ព្យាការី​របស់​ទ្រង់ និង​ការសន្យា​ដែល​ទ្រង់​បានប្រទាន​ឲ្យ ប្រសិនបើ​យើង​ធ្វើ​វា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សកម្មភាព​ផ្គូផ្គង​ដែល​ចាប់ផ្តើម​មេរៀន​នេះ

  • វីដេអូ ៖ « Elijah and the Widow of Zarephath » ( ១០:១២ ) ចាប់ពី​នាទី​ទី ៤:០៩ ដល់ ១០:០៦ ) « That Night My Family Had Sufficient » ( ១:៤៧ ) ឬ « Fathers and Sons » ( ៥:៤២ )

ពង្សាវតារក្សត្រ ទី១ ១៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​ធ្វើ​តាម​ព្រះអម្ចាស់​កាន់​តែ​ខ្លាំង​ឡើង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​មួយ ឬ​ច្រើន​ក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេ​ដឹង​ថា ព្រះវរបិតាសួគ៌ ឬ​ព្រះយេស៊ូវគ្រីស្ទ​មាន​ពិត ឬ​នៅពេល​ពួកគេ​ទទួល​អារម្មណ៍​នៃ​អំណាច​របស់​ទ្រង់​ទាំងទ្វេ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ឬ​ពួកគេ​អាច​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ដឹង​ថា​តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ពិត​ឬ​យ៉ាងណា ហើយ​ប្រសិនបើ​ពួកគេ​គួរតែ​ធ្វើតាម​ទ្រង់​ទាំងទ្វេ​ទាំងស្រុង​ឬ​អត់ ។

  • សម្ភារ​ដើម្បី​រៀបចំ ៖ ដោយ​ប្រើ​បង់ស្អិត ឬ​ធនធាន​ផ្សេង​ទៀត ធ្វើ​បន្ទាត់ពីរ​នៅលើ​ឥដ្ឋ ដូចជា​ព្រួញ​ដែល​តម្រង់​ទៅទិស​ផ្ទុយ​គ្នា ក្រដាស​មួយ​សន្លឹក​សម្រាប់​សិស្ស​ម្នាក់ៗ ។

  • វីដេអូ ៖ « Elijah and the Priests of Baal » ( ២:១៦ ) « His Grace: Choosing to Believe in God » ( ៤:០៧ ) ឬ « Faith Crisis: What Do We Do When We Feel Nothing? » ( ៥:៥៥ )