ថ្នាក់​សិក្ខាសាលា
របាក្សត្រ ទី២ ១៤–១៦ ៖ « បើ​អ្នក​រាល់​គ្នា​ស្វែងរក​ទ្រង់ នោះ​នឹង​រកឃើញ »


« របាក្សត្រ ទី២ ១៤–១៦ ៖ ‹ បើ​អ្នក​រាល់​គ្នា​ស្វែងរក​ទ្រង់ នោះ​នឹង​រកឃើញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« របាក្សត្រ ទី២ ១៤–១៦ ៖ ‹ បើ​អ្នក​រាល់​គ្នា​ស្វែងរក​ទ្រង់ នោះ​នឹង​រកឃើញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

របាក្សត្រ ទី២ ១៤–២០; ២៦; ៣០ ៖ មេរៀន​ទី ៩០

របាក្សត្រ ទី២ ១៤–១៦

« បើ​អ្នក​រាល់​គ្នា​ស្វែងរក​ទ្រង់ នោះ​នឹង​រកឃើញ »

Jesus Christ

មនុស្ស​ខ្លះ​អាច​ស្វែងរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ លុះត្រាតែ​អ្វីៗ​ដំណើរការ​ល្អ ។ អ្នក​ផ្សេង​ទៀត​អាច​អំពាវនាវ​រក​ជំនួយ​របស់​ទ្រង់​ទាំងទ្វេ​តែ​នៅពេល​ពួកគេ​មាន​ទុក្ខលំបាក​ប៉ុណ្ណោះ ។ ដូចជា​អេសា​ជា​ស្ដេច​យូដា​ដែរ យើង​អាច​ស្វែងរក​ព្រះអម្ចាស់​ក្នុង​អំឡុងពេល​មាន​សេចក្តីសុខសាន្ត និង​ទុក្ខលំបាក ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ដាក់​ផែនការ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ។

ការស្វែងរក​ព្រះអម្ចាស់ ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​ពី​របៀប​ដែល​ពួកគេ​អាច​ស្វែងរក​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ស្វែងរក​ដើម្បី​រកឃើញ

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​យើង​ស្វែងរក​របស់​ដែល​បាត់ ។ អ្នក​អាច​រាយបញ្ជី ឬ​ដាក់បង្ហាញ​របស់​មួយ​ចំនួន​ដែល​មាន​តម្លៃ​ខុសៗ​គ្នា ដូចជា ខ្មៅដៃ កិច្ចការផ្ទះ​ដែល​សំខាន់ ទូរសព្ទដៃ អំណោយ​ពី​មនុស្ស​ជា​ទីស្រឡាញ់​ជាដើម ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​ដាក់​ការខិតខំ​ប្រឹងប្រែង​ប៉ុនណា​ក្នុង​ការស្វែងរក​វត្ថុ​នីមួយៗ ប្រសិនបើ​វត្ថុ​នោះ​បាន​បាត់ ។

  • ហេតុអ្វី​បាន​ជាការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ក្នុង​ការស្វែងរក​អ្វីមួយ​ខុស​គ្នា អាស្រ័យ​លើ​អ្វី​ដែល​អ្នក​កំពុងស្វែងរក ?

    សូម​ពិចារណា​សរសេរ ស្វែងរក​ព្រះអម្ចាស់ នៅ​ផ្នែក​ខាងលើ​នៃ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ?

ប្រសិនបើ​សិស្ស​ពិបាក​ឆ្លើយ អ្នក​អាច​សួរ​ពី​របៀប​ដែល​ពួកគេ​ចាប់ផ្ដើម​ស្គាល់​នរណា​ម្នាក់ និង​បង្កើត​ទំនាក់ទំនង​ដ៏​ល្អ ។ ក្រោយមក​សួរ​ពី​របៀប​ដែល​ពួកគេ​អាច​ស្វែងរក​ដើម្បី​ស្គាល់ និង​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ព្រះអម្ចាស់ ។ អ្នក​អាច​ពន្យល់ថា ពាក្យ​ហេព្រើរ​សម្រាប់​ពាក្យ ស្វែងរក នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​ពួកគេ​នឹង​សិក្សា​នៅ​ថ្ងៃ​នេះ ( របាក្សត្រ ទី២ ១៤:៤; ១៥:២, ១២; ៦:១២ ) គឺ darash ហើយ​មាន​ន័យ​ថា ស្វែងរក សុំ ទៅជួប ទទួលបាន ប្រឹក្សា ឬ​ខិតខំ​យ៉ាងឧស្សាហ៍​ព្យាយាម ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូមឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​មាន​រឿង​អ្វីខ្លះ​ដែល​អ្នក ឬ​អ្នក​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់​បានធ្វើ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ?

  • តើ​អ្នក​ខិតខំប្រឹងប្រែង​ប៉ុនណា​ដើម្បី​ស្វែងរក​ព្រះ​អម្ចាស់ ?

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​រកមើល​របៀប​ដែល​អ្នក​អាច​ស្វែងរក​ព្រះអម្ចាស់ ។ សូម​សរសេរ​គំនិត ឬ​អារម្មណ៍​ណា​មួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ចូលមក​ក្នង​គំនិត​អ្នក ។

គំរូ​នៃ​ការស្វែងរក​ព្រះអម្ចាស់

សូម​ពិចារណា​អំពី​ការចែកចាយ ឬ​សង្ខេបកថាខណ្ឌ​ខាងក្រោម ។

គម្ពីរ​របាក្សត្រ និង​ពង្សាវតារក្សត្រ​គ្របដណ្តប់​ប្រហែល​រយៈពេល​ដូចគ្នា ។ នៅក្នុង របាក្សត្រ ទី២ ១៤–១៦ និង ពង្សាវតារក្សត្រ ទី១ ១៥ យើង​បានអាន​ដំណើររឿង​របស់​ស្តេច​អេសា ជា​ស្ដេច​ទី​បី​នៃ​ស្រុក​យូដា ។

អ្នក​អាច​បង្កើត​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ដើម្បី​ជួយ​សិស្ស​ធ្វើ​សកម្មភាព​បន្ទាប់ ។ សិស្ស​ក៏​អាច​បង្កើត​តារាង​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ផងដែរ ។

របៀប​ដែល​អេសា និង​ប្រជារាស្ដ្រ​របស់​ទ្រង់​បានស្វែងរក​ព្រះអម្ចាស់

របៀប​ដែល​ព្រះអម្ចាស់​បានប្រទានពរ​ដល់​ពួកគេ

របៀប​ដែល​អេសា និង​ប្រជារាស្ដ្រ​របស់​ទ្រង់​បានស្វែងរក​ព្រះអម្ចាស់

របៀប​ដែល​ព្រះអម្ចាស់​បានប្រទានពរ​ដល់​ពួកគេ

សូម​ពិចារណា​បំបែក​សិស្ស​ជា​បួន​ក្រុម​ខុសៗ​គ្នា ។ សូម​ឲ្យ​ក្រុម​នីមួយៗ​អាន​វគ្គ​ផ្សេងៗ​គ្នា​នៃ​ខគម្ពីរ​ខាងក្រោម​នេះ ។ សិស្ស​មកពី​ក្រុម​នីមួយៗ​អាច​សរសេរ​អ្វី​ដែល​ពួកគេ​បានរៀន​នៅលើ​ក្ដារខៀន ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​យល់​ពី « រូប​ព្រះ » នៅក្នុង របាក្សត្រ ទី២ ១៤:៣ សូម​ពន្យល់​ថា វា​ជា​កន្លែង​ដែល​មនុស្ស​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ។

សូម​អាន​ខគម្ពីរ​មួយ​ក្នុង​ចំណោម​ខគម្ពីរ​ខាងក្រោម ដោយ​រកមើល​អ្វី​ដែល​អេសា និង​ប្រជារាស្ដ្រ​របស់​ទ្រង់​បានធ្វើ និង​របៀប​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​ពួកគេ ៖

  • របាក្សត្រ ទី២ ១៤:៣–៧ ។ ក្នុង​អំឡុងពេល​នៃ​សេចក្តីសុខសាន្ត

  • របាក្សត្រ ទី២ ១៤:៩–១៣ ។ នៅពេល​ដែល​ពួកអេភេសូរ​ត្រូវ​បាន​វាយប្រហារ

  • របាក្សត្រ ទី២ ១៥:១–៩ ។ ក្នុង​អំឡុងពេល​នៃ​សេចក្តីសុខសាន្ត

  • របាក្សត្រ ទី២ ១៥:១០–១២, ១៥ ។ ក្នុង​អំឡុងពេល​នៃ​សេចក្តីសុខសាន្ត

    សូម​សួរ​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តីពិត​មួយ​ពី​អ្វី​ដែល​ពួកគេ​បានសិក្សា ។ នៅពេល​សិស្ស​ចែកចាយ សូម​បន្ថែម​ចម្លើយ​របស់​ពួកគេ​ទៅនឹង​តារាង​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​បានរៀន​អ្វី​ចេញពី​បទពិសោធន៍​របស់​អេសា និង​ប្រជារាស្រ្ត​របស់​ទ្រង់ ?

ដោយ​ប្រើ​ពាក្យសម្តី​របស់​សិស្ស សូម​ជួយ​ពួកគេ​ស្វែងរក​សេចក្តីពិត​ដូច​ខាងក្រោម ៖

  • នៅពេល​ខ្ញុំ​ស្វែងរក​ព្រះ​អម្ចាស់​អស់​ពី​ដួងចិត្ត នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​បាន​សម្រាករបាក្សត្រ ទី២ ១៤:៧; ១៥:១៥ )

  • ប្រសិនបើ​ខ្ញុំ​ស្វែងរក​ព្រះអម្ចាស់ ខ្ញុំ​នឹង​រកឃើញ​ទ្រង់ (របាក្សត្រ ទី២ ១៥:២ )

នៅពេល​សិស្ស​ចែកចាយ សូម​ពិចារណា​សួរ​សំណួរ​តាមដាន​ដើម្បី​ជួយ​ពួកគេ​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ ឬ​ឃ្លា​មួយ​ចំនួន ។ ឧទាហរណ៍ អ្នក​អាច​នឹង​សួរ​ថា « តើ​អ្នក​គិត​ថា​ការស្វែងរក​ព្រះអម្ចាស់​មានន័យ​ដូចម្តេច ? ឬ « តើ​ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ឲ្យ​យើង​សម្រាក​ដោយ​របៀប​ណា ? »

សម្រាប់​ការបង្រៀន​ដែល​អាច​ជួយ​ជាមួយនឹង​សំណួរ​ទាំង​នេះ ឬ​សំណួរ​ផ្សេង​ទៀត សូម​មើល​ផ្នែក​ធនធាន​បន្ថែម​ទាំងឡាយ ។

ការស្វែងរក និង​ការរកឃើញ​ព្រះអម្ចាស់

សូម​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​រវាង​ជីវិត​របស់​អេសា និង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ អ្នក​អាច​ដាក់​ស្លាក​ឡើងវិញ​លើ​តារាង​ចាស់​នៅលើ​ក្ដារខៀន​ជាមួយ របៀប​ដែល​ខ្ញុំ​អាច​ស្វែងរក​ព្រះអម្ចាស់ នៅ​ជួរឈរ​ខាងឆ្វេង និង របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​ខ្ញុំ នៅ​ជួរឈរ​ខាងស្ដាំ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ខាងក្រោម​ជា​ក្រុម ឬ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

បន្ថែមពី​លើ​អ្វី​ដែល​អេសា និង​ប្រជារាស្រ្ត​របស់​ទ្រង់​បានធ្វើ សូម​បន្ថែម​ទៅ​ជួរ​ខាងឆ្វេង​នៃ​បញ្ជី​របស់​អ្នក​នូវ​របៀប​ដែល​អ្នក​អាច​ស្វែងរក​ព្រះអម្ចាស់ ។ របៀប​ទាំងនេះ​អាច​មកពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក ឧទាហរណ៍​នៅក្នុង​ព្រះគម្ពីរ ឬ​ប្រវត្តិសាស្រ្ត​សាសនាចក្រ ឬ​សុន្ទរកថា​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

សិស្ស​អាច​បន្ថែម​ឧទាហរណ៍​របស់​ពួកគេ​នៅក្នុង​ជួរឈរ​ខាងឆ្វេង​នៅលើ​ក្ដារខៀន​បាន ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សកម្មភាព​ខាងក្រោម​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​របៀប​ដ៏​មាន​អត្ថន័យ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ អ្នក​អាច​ធ្វើ​មួយ​ណា​ក៏​បាន ឬ​ក៏​ទាំងពីរ ៖

5:49

អ្នក​ប្រហែល​ជា​ចង់​ជួយ​សិស្ស​ឲ្យ​គិត​អំពី​ឧបសគ្គ​នានា​ដែល​ពួកគេ​អាច​ប្រឈម កាល​ពួកគេកំពុងខិតខំ​ធ្វើ​សកម្មភាព​ដែល​ពួកគេ​ទើបតែ​បានចែកចាយ ។ ដើម្បី​ធ្វើ​ដូច្នេះ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម ។

  • តើ​អ្វី​អាច​បង្អាក់​យើង​ពី​ការស្វែងរក​ព្រះ​អម្ចាស់ ?

  • តើ​អ្វី​ជួយ​អ្នក​ឲ្យ​ស្វែងរក​ព្រះអម្ចាស់ ទោះបី​ជា​មាន​ការរំខាន ?

    សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គូសចំណាំ​ឃ្លា « នោះ​នឹង​រក​ឃើញ​ពិត » នៅក្នុង របាក្សត្រ ទី២ ១៥:២ ។ ដើម្បី​ជួយ​សិស្ស​គិត​អំពី​របៀប​ដែល​យើង​អាច​រកឃើញ​ព្រះអម្ចាស់ សូម​សួរ​សំណួរ​ខាងក្រោម ។

  • តើ​ព្រះអម្ចាស់​បានប្រទាន​ពរ​ដល់​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ កាល​អ្នក​បានស្វែងរក​ទ្រង់​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពី​សិស្ស​ចែកចាយ​ហើយ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​គំនិត​របស់​ពួកគេ​នៅក្នុង​ជួរ​ឈរ​ខាងស្តាំ​នៃ​តារាង​នេះ ។ អ្នក​អាច​នឹង​ចង់​ថ្លែង​ទីបន្ទាល់​ថា​ពរជ័យ​ដែល​សិស្ស​បានចែកចាយ​អាច​ជា​ភស្ដុតាង​ថា ពួកគេ​បាន​រកឃើញ​ទ្រង់ ។

ការដាក់​ផែនការ

សូម​ជួយ​សិស្ស​ធ្វើ​អ្វី​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍ ឬ​បានរៀន​អំឡុង​ពេល​មេរៀន​នេះ ។ ដើម្បី​ធ្វើ​ដូច្នេះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​ចំណាប់អារម្មណ៍​ដែល​ពួកគេ​អាច​នឹង​បាន​ទទួល​ពី​ព្រះវិញ្ញាណ​អំឡុងពេល​រៀន​មេរៀន​ទាំងមូល ។ ផងដែរ​នៅក្នុង មេរៀន ៨៧ សិស្ស​បានពិនិត្យ​មើល​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ឡើងវិញ គឺជា​របៀប​មួយ​ដើម្បី​ចូល​ទៅ​ជិត​ព្រះអម្ចាស់ ។ ប្រសិនបើ​មាន​ប្រយោជន៍ ពួកគេ​អាច​វាយតម្លៃ​ពី​របៀប​ដែល​គោលដៅ​របស់​ពួកគេ​កំពុង​ដំណើរការ ហើយ​សម្រេចចិត្ត​ថាតើ​ពួកគេ​ចង់​ប្រើ​គោលដៅ​របស់​ពួកគេ​នៅក្នុង​ផែនការ​នេះ​ដែរ​ឬ​ទេ ។

សូម​ជ្រើសរើស​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ ដាក់​ផែនការ​ពី​របៀប​ដែល​អ្នក​អាច​បញ្ចូល​សកម្មភាព​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​សកម្មភាព​នេះ​អាច​ជួយ​អ្នក​រកឃើញ​ព្រះអម្ចាស់​បន្ថែមទៀត​ក្នុង​ជីវិត​របស់​អ្នក ?

  • តើ​ឧបសគ្គ​អ្វី​ដែល​អ្នក​អាច​ប្រឈម​នៅពេល​អ្នក​ខិតខំ​ធ្វើ​កិច្ចការ​នេះ ?

  • តើ​ជំហាន​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​វា​បាន ទោះបី​មាន​ឧបសគ្គ​ទាំងនេះ​ក៏ដោយ ?

សូម​ពិចារណា​បញ្ចប់​ថ្នាក់​ដោយ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ពរជ័យ​នៃ​ការស្វែងរក​ព្រះអម្ចាស់ ។