ថ្នាក់​សិក្ខាសាលា
របាក្សត្រ ទី២ ១៤–២០; ២៦; ៣០ ៖ ទិដ្ឋភាព​ទូទៅ


« របាក្សត្រ ទី២ ១៤–២០; ២៦; ៣០ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« របាក្សត្រ ទី២ ១៤–២០; ២៦; ៣០ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

របាក្សត្រ ទី២ ១៤–២០; ២៦; ៣០

របាក្សត្រ ទី២ ១៤–២០; ២៦; ៣០

ទិដ្ឋភាព​ទូទៅ

ស្តេច​អេសា ជា​ស្ដេច​ទី​បី​នៃ​សាសន៍​យូដា បាន​ស្វែងរក​ព្រះអម្ចាស់ ទាំង​អំឡុងពេល​មាន​សេចក្តីសុខសាន្ត និង​ការលំបាក ។ ទោះ​បីជា​ក្រោយមក​សេចក្តីជំនឿ​របស់​អេសា​បានរសាត់​បាត់​ទៅ​ក្តី ប៉ុន្តែ​យ៉ូសាផាត​ជា​បុត្រ​របស់​ទ្រង់ មិន​ត្រឹមតែ​ព្យាយាម​ដើរ​តាម​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ថែមទាំង​បានជួយ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ​ផងដែរ ។ ជា​លទ្ធផល ពេល​សាសន៍​អាំម៉ូន និង​អ្នក​ឯ​ទៀត​វាយលុក​ស្រុក​យូដា ព្រះអម្ចាស់​បានប្រយុទ្ធ​ដើម្បី​ពួកគេ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ ។ ការសិក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​រៀងរាល់​ថ្ងៃ​នៅក្នុង​ព្រះគម្ពីរ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ឆ្ពោះ​ទៅ​រក​ភាព​ឧស្សាហ៍​ពេញ​មួយ​ជីវិត និង​ការរៀនសូត្រ​ដំណឹង​ល្អ​យ៉ាង​ឯករាជ្យ ។ របៀប​មួយ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ការសិក្សា​ប្រចាំថ្ងៃ គឺ​ការសួរ​សំណួរ​ដែល​ជួយ​សិស្ស​ភ្ជាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​គ្រួសារ​របស់​ពួកគេ​ទៅនឹង​បទពិសោធន៍​ក្នុង​ថ្នាក់ ។ ឧទាហរណ៍​នៃ​ការណ៍​នេះ​មាន​នៅក្នុង​មេរៀន​ទី ៩១ ៖ « របាក្សត្រ ទី២ ១៧–២០ » ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល « ព្រះ​អង្គសង្គ្រោះ​បាន​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​មក​ស្គាល់​ទ្រង់​តាម​រយៈ​ការសិក្សា​ព្រះបន្ទូល​របស់​ទ្រង់ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័ ២៥ ) ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

របាក្សត្រ ទី២ ១៤–១៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ធ្វើ​ផែនការ​ស្វែងរក​ព្រះអម្ចាស់ ។

  • ការស្វែងរក​ព្រះអម្ចាស់ ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​ពី​របៀប​ដែល​ពួកគេ​អាច​ស្វែងរក​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​ពួកគេ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ របស់​មួយចំនួន​ដែល​មាន​តម្លៃ​ខុសគ្នា​ដូចជា ខ្មៅដៃ កិច្ចការផ្ទះ​ដ៏​សំខាន់ ទូរសព្ទដៃ អំណោយ​ពី​មនុស្ស​ជាទីស្រឡាញ់ ។ល។

  • សម្ភារ​សម្រាប់​សិស្ស ៖ ច្បាប់ចម្លង​នៃ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ( ឆ្នាំ២០២២ )

  • វីដេអូ ៖ « មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ » ( ៥:៤៩ ) ចាប់ពី​នាទី​ទី ១:០០ ដល់ ៣:២៩

របាក្សត្រ ទី២ ១៧–២០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​រៀន​សម្គាល់​គោលការណ៍​នៃ​ដំណឹងល្អ​ពី​បទគម្ពីរ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​កំពុងរៀន​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគេ ។ ពួកគេ​អាច​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​គោលការណ៍​មួយ​ដែល​ពួកគេ​បាន​រកឃើញ និង​របៀប​ដែល​វា​ជួយ​ពួកគេ ។

  • រូបភាព ៖ នរណា​ម្នាក់​ឡើង​ភ្នំ