« យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២
យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២
ទិដ្ឋភាពទូទៅ
យ៉ូបជាបុរសស្មោះត្រង់ម្នាក់ដែលរីករាយនឹងជីវិតដែលមានពរ ។ ដោយមិននឹកស្មានដល់ យ៉ូបបានបាត់បង់ទ្រព្យសម្បត្តិ កូនៗ និងសុខភាពរបស់លោក ។ ទោះបីជាបញ្ហាប្រឈមទាំងនេះមានភាពលំបាកក៏ដោយ យ៉ូបបានទុកចិត្តលើព្រះអម្ចាស់ ដែលបានជួយយ៉ូបមើលឃើញការសាកល្បងរបស់លោកដោយទស្សនវិស័យដ៏អស់កល្បមួយ ។ ព្រះអម្ចាស់បានប្រទានពរដល់យ៉ូបយ៉ាងខ្លាំងនៅចុងបញ្ចប់នៃជីវិតរបស់លោក ។
សូមព្យាយាមស្គាល់សិស្ស—យល់អំពីកាលៈទេសៈ តម្រូវការ និងកម្លាំងរបស់ពួកគេ ។ នៅពេលសិស្សមានអារម្មណ៍ថា គ្រូបង្រៀនរបស់ពួកគេខ្វាយខ្វល់ចំពោះពួកគេដោយអស់ពីចិត្ត នោះពួកគេទំនងជាមករៀនដោយត្រៀមខ្លួនដើម្បីរៀន និងចែកចាយការយល់ដឹង និងបទពិសោធន៍របស់ពួកគេ ។ រកមើលឱកាសដើម្បីសួរសិស្សអំពីចំណាប់អារម្មណ៍របស់ពួកគេ មុនពេល អំឡុងពេល ឬបន្ទាប់ពីការសិក្សា ។ អ្នកអាចសួរសំណួរអំពីវត្ថុដែលសិស្សនាំយកមកក្នុងថ្នាក់ ឬសកម្មភាពដែលពួកគេចូលរួម ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្កើតទំនាក់ទំនង « ព្រះអង្គសង្គ្រោះស្គាល់ពួកយើង ហើយយល់ពីកាលៈទេសៈតម្រូវការ និងកម្លាំងរបស់ពួកយើង » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ១៣ ) ។ សម្រាប់ការបំពាក់បំប៉នបន្ថែមលើការសង្កេត និងការសួរអំពីចំណាប់អារម្មណ៍របស់សិស្ស សូមមើល « ព្យាយាមស្គាល់ពួកគេ—យល់អំពីកាលៈទេសៈ តម្រូវការ និងកម្លាំងរបស់ពួកគេ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូប ១–៣; ១២–១៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍មានបំណងការទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អំឡុងពេលមានការសាកល្បងកាន់តែខ្លាំងឡើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីរបៀបដែលពួកគេបានឆ្លើយតបចំពោះការសាកល្បងរបស់ពួកគេ ។ សូមឲ្យពួកគេមកថ្នាក់រៀនរៀបចំដើម្បីពិភាក្សាអំពីបទពិសោធន៍របស់ពួកគេ ។
-
វីដេអូ ៖ « Mountains to Climb » ( ៥:០៥ )
យ៉ូប ១៤; ១៩
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីសេចក្តីសង្ឃឹមដែលមកតាមរយៈ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្ដាប់ ឬអានទំនុកនៃទំនុកតម្កើងបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ។ ពួកគេអាចជ្រើសរើសឃ្លាដែលចូលចិត្តពីទំនុកតម្កើងដែលអាចផ្តល់ក្តីសង្ឃឹមដល់នរណាម្នាក់ដែលឆ្លងកាត់ការលំបាក ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរពីដើមមេរៀន ការណែនាំនៅក្រោម « ការយល់ដឹងអំពីការមានព្រះជន្មរស់ឡើងវិញ »
-
វីដេអូ ៖ « Until We Meet Again » ( ៣:៣៩ ) ចាប់នាទីទី ០:០០ ដល់ ២:២៨ និងចាប់ពីនាទីទី ២:២៨ ដល់ ៣:៣៩ « Because of Him » ( ២:៤៤ )
យ៉ូប ២១–២៤; ៣៨–៤០; ៤២
គោលបំណងមេរៀន ៖ ដើម្បីផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីជួយអ្នកដទៃឲ្យមើលឃើញការសាកល្បងរបស់ពួកគេជាមួយនឹងទស្សនវិស័យដ៏អស់កល្បមួយ ។
-
ការរៀបចំសិស្ស ៖ ផ្តល់ឲ្យសិស្សនូវសំណួរ « ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យយើងជួបប្រទះនឹងការសាកល្បង ? » សូមអញ្ជើញពួកគេឲ្យស្វែងរកចម្លើយដោយប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ដូចជាព្រះគម្ពីរ ការបង្រៀនពីថ្នាក់ដឹកនាំសាសនាចក្រ ឬឪពុកម្តាយរបស់ពួកគេ ។ ពួកគេក៏អាចសួរសមាជិកគ្រួសារ ឬមិត្តភក្តិពីរបៀបដែលពួកគេនឹងឆ្លើយសំណួរនេះផងដែរ ។
-
រូបភាព ៖ យ៉ូប
-
សំណៅមេរៀន ៖ « ការស្វែងយល់អំពីការសាកល្បង »
-
វីដេអូ ៖ « Why Do Bad Things Happen to Good People? » ( ៤:៣៩ )
-
សម្ភារសម្រាប់សិស្ស ៖ គ្រាប់ឡុកឡាក់ដែលមានប្រាំមួយចំហៀង មួយគ្រាប់សម្រាប់សិស្សមួយគូៗ
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំសម្រាប់ល្បែងគ្រាប់ឡុកឡាក់