ថ្នាក់​សិក្ខាសាលា
យ៉ូប ១–៣; ១២–១៣ ៖ « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »


« យ៉ូប ១–៣; ១២–១៣ ៖ ‹ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« យ៉ូប ១–៣; ១២–១៣ ៖ ‹ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ មេរៀន​ទី ៩៧

យ៉ូប ១–៣; ១២–១៣

« គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »

The Old Testament prophet Job depicted kneeling on the ground looking up to the light of the Lord. His friends are in the background of the painting. Job has one hand stretched toward the light. (Job 42:1-8)

តើ​អ្នក​ធ្លាប់​ពុះពារ​ធ្វើជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ព្រះ​ក្នុង​អំឡុង​ពេល​លំបាក​ដែរឬទេ ? យ៉ូប​ជា​បុរស​ស្មោះត្រង់​ម្នាក់​ដែល​រីករាយ​នឹង​ជីវិត​ដែល​មាន​ពរ ។ ដោយ​មិន​នឹក​ស្មាន​ដល់ យ៉ូប​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ កូនៗ និង​សុខភាព​របស់​លោក ។ ទោះជា​យ៉ាងណា​ក៏ដោយ យ៉ូប​មិន​បាន​បាត់បង់​ជំនឿ​របស់​លោក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​មាន​បំណង​ប្រាថ្នា​កាន់តែខ្លាំង​ក្នុង​ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ អំឡុង​ពេល​មាន​ការ​សាកល្បង ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​បាន​ឆ្លើយតប​ចំពោះ​ការសាកល្បង​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​មក​ថ្នាក់​រៀន​រៀបចំ​ដើម្បី​ពិភាក្សា​អំពី​បទពិសោធន៍​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មុន​នឹង​ចាប់ផ្តើម​មេរៀន​ថ្ងៃនេះ វា​អាច​ជួយ​បាន​ដើម្បី​ប្រាប់​សិស្ស​ថា គម្ពីរ​ជាច្រើន​បន្ទាប់ ( យ៉ូប–បទ​ចម្រៀង​សាឡូម៉ូន ) ត្រូវ​បានស្គាល់​ថា​ជា​គម្ពីរ​នៃ​កំណាព្យ ឬ​អក្សរសិល្ប៍​ប្រាជ្ញា ។ គម្ពីរ​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ជា​កំណាព្យ ហើយ​មិន​មាន​បំណង​ចង់​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ទេ ។ ដូចជា​ព្រះគម្ពីរ​ផ្សេងទៀត​ដែរ គម្ពីរ​ទាំងនេះ​អាច​ចង្អុល​យើង​ឆ្ពោះទៅ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយ​យើង​ឲ្យ​ធ្វើតាម​ទ្រង់ ។ ( ចំណាំ ៖ យ៉ូសែប ស្ម៊ីធ បាន​ពិពណ៌នា​អំពី​បទចម្រៀង​សាឡូម៉ូន​ថា​ជា « ការសរសេរ​ដែល​មិន​បាន​បំផុសគំនិត » [ Joseph Smith Translation, note on Song of Solomon ] ) ។

របៀប​ដែល​យើង​ឆ្លើយតប​ទៅ​នឹង​ការសាកល្បង​ទាំងឡាយ

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​សរសេរ​នៅលើ​ក្ដារខៀន « បុគ្គល-ក » និង « បុគ្គល-ខ » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សាច់រឿង​មួយ​សម្រាប់​មនុស្ស​ម្នាក់ៗ ម្នាក់​ពិពណ៌នា​អំពី​ការ​សាកល្បង​រយៈពេល​វែង និង​ម្នាក់​ទៀត​ពិពណ៌នា​អំពី​ការ​សាកល្បង​រយៈពេល​ខ្លី ។ ការបំផុស​គំនិត​នៅ​ខាងក្រោម​នេះ​អាច​ជា​ជំនួយ ។

  1. តាំង​ពី​បុគ្គល-ក នៅក្មេង ពួកគេ​ត្រូវ​ប្រឈម​នឹង …

  2. សព្វថ្ងៃ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​សម្រាប់​បុគ្គល-ខ ។ វា​បាន​ចាប់ផ្តើម​ជាមួយ …

បន្ទាប់​ពី​សិស្ស​បាន​បង្កើត​សាច់រឿង​ទាំង​ពីរ​រួច​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​សម្រាប់ « បុគ្គល-ក » និង « បុគ្គល-ខ » ។ ពួកគេ​អាច​ធ្វើ​បែបនេះ​ជាដៃគូ ឬ​ជា​ក្រុម​តូចៗ ។

  • តើ​វា​នឹង​មាន​លក្ខណៈ​យ៉ាង​ណា ប្រសិន​បើ​បុគ្គល​រូប​នេះ​ឆ្លើយ​តប​នឹង​ការ​សាកល្បង​នេះ​មិន​ល្អ ?

  • តើ​វា​នឹង​មាន​លក្ខណៈ​យ៉ាង​ណា ប្រសិន​បើ​បុគ្គល​រូប​នេះ​ឆ្លើយ​តប​នឹង​ការ​សាកល្បង​នេះ​បាន​ល្អ ?

  • តើ​វា​នឹង​មាន​លក្ខណៈ​យ៉ាង​ណា បើ​បុគ្គល​រូប​នេះ​ឆ្លើយ​តប​នឹង​ការ​សាកល្បង​នេះ​ដោយ​មាន​ទំនុកចិត្ត​លើ​ព្រះវរបិតាសួគ៌ ?

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ពិភាក្សា​ហើយ សូម​ជួយ​ពួកគេ​គិត​អំពី​របៀប​ដែល​ពួកគេ​ឆ្លើយ​តប​នឹង​ការ​សាកល្បង​របស់​ពួកគេ​ផ្ទាល់ ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន ។

តាម​រង្វាស់ ១–៥ ( ១ មិន​ពិត​ចំពោះ​អ្នក​ទាល់តែសោះ និង ៥ ជា​ការ​ពិត​ខ្លាំង​ចំពោះ​អ្នក ) សូម​គិត​ថា​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ពិត​សម្រាប់​អ្នក​ប៉ុនណា​ដែរ ៖

  • ខ្ញុំ​ឆ្លើយតប​យ៉ាង​ល្អ​ចំពោះ​ការ​សាកល្បង​ទាំងឡាយ ។

  • ខ្ញុំ​រក​ឃើញ​កម្លាំង​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ អំឡុង​ពេល​នៃ​ការសាកល្បង ។

សូម​បើក​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​អារម្មណ៍ ឬ​រៀន​អ្វីៗ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ឲ្យ​ប្រឈមមុខ​នឹង​ការ​សាកល្បង​របស់​អ្នក​ដោយ​បង្កើន​ការទុកចិត្ត​លើ​ទ្រង់ ។

ជីវិត​របស់​យ៉ូប

សូម​អាន យ៉ូប ១:១–៣ ដោយ​រកមើល​អ្វី​ដែល​អ្នក​រៀន​អំពី​យ៉ូប ។ ( ចំណាំ ៖ ពាក្យ ល្អឥតខ្ចោះ ប្រែថា « ធ្វើ​ឲ្យ​ជា ពេញលេញ មាន​សុចរិតភាព » )

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

អ្នក​អាច​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្ដារខៀន ។ មុន​នឹង​បន្ត​ដំណើររឿង​របស់​យ៉ូប សូម​ពិចារណា​អាន ឬ​សង្ខេប​ដូច​ខាង​ក្រោម ។

វា​ជា​ការ​សំខាន់​ក្នុង​ការ​យល់​ថា យ៉ូប​គឺជា​មនុស្ស​ពិតប្រាកដ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:១០ ) ប៉ុន្តែ​ជីវិត​របស់​យ៉ូប​ត្រូវបាន​ប្រាប់​ដោយ​ប្រើ​ធាតុ​កំណាព្យ​មួយ​ចំនួន ។ ឧទាហរណ៍ នៅពេល​ដែល​ដំណើររឿង​របស់​យ៉ូប​ចាប់ផ្តើម ព្រះអម្ចាស់ និង​សាតាំង​ត្រូវ​បាន​ពិពណ៌នា​ថា​មាន​ការសន្ទនា​ពីរ ។ ការសន្ទនា​ទាំង​នេះ​មិន​មែន​ជា​ការប្រាស្រ័យ​ទាក់ទង​ពិត​ប្រាកដ​រវាង​ព្រះអម្ចាស់ និង​សាតាំង​ទេ ប៉ុន្តែ​បង្ហាញ​ពី​តួនាទី​របស់​សាតាំង​ជា​មារសត្រូវ ឬ​សត្រូវ​របស់​យើង ។ ការសន្ទនា​របៀប​ជា​កំណាព្យ​មួយ​ក្នុង​ការរៀបចំ​អ្នក​អាន​សម្រាប់​អ្វី​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​យ៉ូប—ពោល​គឺ​សេចក្ដី​វេទនា ការល្បួង និង​ការ​បាត់បង់​ទ្រព្យសម្បត្តិ​ខាង​លោកិយ​របស់​លោក ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការសន្ទនា​ដំបូង អ្នក​អាច​សុំ​សិស្ស​ស្ម័គ្រចិត្ត​បី​នាក់​ឲ្យ​អាន ។ សិស្ស​ស្ម័គ្រ​ចិត្ត​ម្នាក់​អាច​អាន​ពាក្យ​សម្ដី​របស់​អ្នក​ពោល ម្នាក់​ទៀត​អាច​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ និង​អ្នក​ទី​បី​អាន​ពាក្យ​របស់​សាតាំង ។ សុំ​ឲ្យ​សិស្ស​អាន​ពាក្យ​ទាំង​នោះ ដោយ​មិន​ចាំបាច់​បញ្ចេញ​បញ្ចូល​ពាក្យ​អ្វី​ឡើយ ។ សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម​នេះ​ដើម្បី​ឲ្យ​សិស្ស​គិត​នៅពេល​ពួកគេ​ស្តាប់ ។

សូម​អាន យ៉ូប ១:៦–១២ ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​សាតាំង​បាន​អះអាង​អ្វី​អំពី​សេចក្ដី​សុចរិត​របស់​យ៉ូប ?

  • តើ​សាតាំង​ចង់​ឲ្យ​មាន​អ្វី​កើតឡើង​ដល់​យ៉ូប ?

អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ ប្រសិនបើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា សាតាំង​បាន​អះអាង​ថា យ៉ូប​គ្រាន់តែ​ជា​មនុស្ស​សុចរិត​ប៉ុណ្ណោះ ដោយសារ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​លោក ។ សាតាំង​ចង់​ឲ្យ​ពរជ័យ​របស់​យ៉ូប​បាត់ ដើម្បី​បញ្ជាក់​ការ​អះអាង​នោះ ។

គំរូ​របស់​យ៉ូប

សម្រាប់​ផ្នែក​បន្ទាប់​នៃ​ដំណើររឿង​របស់​យ៉ូប អ្នក​អាច​បង្កើត​តារាង​ដូច​ខាងក្រោម​នៅ​លើ​ក្តារខៀន ។ បន្ទាប់មក អ្នក​អាច​រៀបចំ​សិស្ស​ជាគូៗ ឬ​ក្រុម​តូចៗ ដើម្បី​បំពេញ​តារាង​នោះ ។ ឲ្យ​ក្រុម​ពិភាក្សា​លើ​សំណួរ​ដែល​មាន​បន្ទាប់ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ដើរ​ចុះឡើង​ដើម្បី​ជួយ និង​លើក​ទឹកចិត្ត​សិស្ស ។ ( ចំណាំ ៖ បូស​គឺជា​ដំបៅ​ស្បែក​ដ៏​ឈឺចាប់ ។ យ៉ូប « ហែក » សម្លៀកបំពាក់​របស់​លោក ហើយ​កោរ​សក់​ក្បាល​ជា​សញ្ញា​នៃ​ការទួញសោក ) ។

តើ​យ៉ូប​បាន​រង​ទុក្ខ​អ្វីខ្លះ ?

តើ​យ៉ូប​បាន​ឆ្លើយតប​យ៉ាងដូចម្ដេច ?

តើ​យ៉ូប​បាន​រង​ទុក្ខ​អ្វីខ្លះ ?

សូម​អាន យ៉ូប ១:១៣–១៩; ២:៧ ។

តើ​យ៉ូប​បាន​ឆ្លើយតប​យ៉ាងដូចម្ដេច ?

សូម​អាន យ៉ូប ១:២០–២២; ២:៩–១០; ១៣:១៥; ២៣:១០ ។

  • តើ​ការឆ្លើយតប​អ្វី​របស់​យ៉ូប​ដែល​អ្នក​ចាប់​អារម្មណ៍ ?

  • តើ​យ៉ូប​អាច​យល់​យ៉ាង​ណា​អំពី​ព្រះ​ដើម្បី​ឆ្លើយ​តប​តាម​របៀប​ដែល​លោក​បាន​ធ្វើ ?

    សិស្ស​អាច​ចង្អុល​បង្ហាញ​ថា យ៉ូប​បាន​ដឹង​ថា​ពរជ័យ​របស់​លោក​បាន​មក​ពី​ព្រះ ( សូម​មើល យ៉ូប ១:២១ ) បាន​យល់​ថា​ការ​សាកល្បង​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ ( សូម​មើល យ៉ូប ២:១០ ) ហើយ​បាន​ដឹង​ថា​ព្រះ​បាន​ជ្រាបដឹង​អំពី​លោក ហើយ​ថា​ការ​សាកល្បង​របស់​លោក​នឹង​កែលម្អ​លោក ( សូម​មើល យ៉ូប ២៣:១០ ) ។

    បន្ទាប់​ពី​សិស្ស​បាន​ធ្វើ​សកម្មភាព​នេះ​រួចរាល់​ហើយ សូម​ជួយ​ពួកគេ​ស្វែងរក​សេចក្តី​ពិត​ដោយ​ការ​សួរ​សំណួរ​ដូច​ខាងក្រោម ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​គំរូ​របស់​យ៉ូប ដែល​អាច​ជួយ​យើង​ក្នុង​អំឡុង​ពេល​ការ​សាកល្បង​នានា ?

ក្នុង​ចំណោម​ចម្លើយ​ផ្សេង​ទៀត សិស្ស​អាច​រកឃើញ​អ្វីមួយ​ដូចជា ៖ យើង​អាច​ជ្រើសរើស​ទុក​ចិត្ត​លើ​ព្រះ​ក្នុង​អំឡុង​ពេល​ការ​សាកល្បង​របស់​យើង ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក ហើយ​គូសចំណាំ​កន្លែង​ដែល​ពួកគេ​ឃើញ​សេចក្ដីពិត​នេះ​នៅក្នុង យ៉ូប ១៣:១៥ ។

គំរូ​ក្នុង​ព្រះគម្ពីរ

សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​បង្កើន​ការ​ទុក​ចិត្ត​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌​អំឡុង​ពេល​ការ​សាកល្បង​របស់​ពួកគេ ។ របៀប​មួយ​គឺ​ឲ្យ​សិស្ស​រកមើល​ព្រះគម្ពីរ​ដែល​មនុស្ស​បាន​ពន្យល់​ពី​ហេតុផល​របស់​ពួកគេ​សម្រាប់​ការ​ទុក​ចិត្ត​លើ​ព្រះ​អំឡុង​ពេល​សាកល្បង ។ សិស្ស​អាច​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ ។

  1. ស្វែងរក​គំរូ​មួយ​នៅក្នុង​ព្រះគម្ពីរ​ដែល​នរណា​ម្នាក់​បានជ្រើសរើស​ទុកចិត្ត​លើ​ព្រះ​ក្នុង​អំឡុង​ពេល​នៃ​ការសាកល្បង​របស់​ពួកគេ ។

  2. គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ពន្យល់​ពី​មូលហេតុ​ដែល​បុគ្គល​រូប​នេះ​ទុកចិត្ត​លើ​ព្រះ ។

  3. រៀបចំ​ដើម្បី​ពន្យល់​ពី​របៀប​ដែល​គោលគំនិត​ដែល​អ្នក​បាន​គូស​ចំណាំ​បាន​ជួយ ឬ​អាច​ជួយ​អ្នក​ឲ្យ​ជឿទុកចិត្ត​លើព្រះ ។

ប្រសិនបើ​សិស្ស​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​រកមើល​ដំណើររឿង​ក្នុង​ព្រះគម្ពីរ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក « ការ​ទុកចិត្ត » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​បាន ។ ឬ​អ្នក​អាច​ផ្តល់​ឧទាហរណ៍​ដូចជា ៖

ដានីយ៉ែល ២:១៩–២៣—ដានីយ៉ែល​បាន​ប្រឈម​មុខ​នឹង​ការបញ្ជា​របស់​ស្ដេច​នេប៊ូក្នេសា ដែល​ថា​អ្នក​ប្រាជ្ញ​ទាំងអស់​ក្នុង​នគរ ( រួម​ទាំង​ដានីយ៉ែល ) នឹង​ត្រូវ​សម្លាប់ ប្រសិន​បើ​គ្មាន​អ្នក​ណា​អាច​បកស្រាយ​សុបិន​របស់​ទ្រង់​បាន​ទេ ។

នីហ្វៃទី២ ៤:១៧–២៣—នីហ្វៃ​បាន​ទួញសោក​ចំពោះ​ភាពទន់ខ្សោយ​របស់​លោក ហើយ​មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព ។

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជា​ក្រុម​តូចៗ ឬ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​ក៏​អាច​បង្ហាញ​សិស្ស​នូវ « Mountains to Climb » ( ៥:០៥ ) ដែល​មាន​លើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​ឲ្យ​ពួកគេ​ស្វែងរក​អ្វី​ដែល​ប្រធាន អាវរិង បាន​ចែកចាយ​ដែល​អាច​បង្កើន​ការ​ទុក​ចិត្ត​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ អំឡុង​ពេល​មាន​ការសាកល្បង ។

5:5

សេចក្ដី​បញ្ចប់

អ្នក​អាច​បញ្ចប់​ថ្នាក់​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំបុត្រ​ទៅ​ខ្លួន​ពួកគេ ឬ​ផ្ញើ​អត្ថបទ​ទៅ​ខ្លួន​ពួកគេ​ដោយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។ ប្រសិនបើ​ពួកគេ​សរសេរ​សំបុត្រ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បត់​ក្រដាស ហើយ​ដាក់​វា​នៅ​ក្នុង​ហោប៉ៅ​របស់​ពួកគេ ឬ​កន្លែង​ណា​មួយ​ដែល​ពួកគេ​នឹង​ឃើញ​វា​នៅ​ពេល​ក្រោយ​នៅ​ថ្ងៃ​នោះ ។ អ្នក​អាច​ចាក់​តន្រ្តី​ជា​សំឡេង​ឧបករណ៍​ដែល​ស្រទន់ នៅពេល​សិស្ស​សរសេរ ។

  • តើ​អ្វី​ទៅ​ជា​អារម្មណ៍​របស់​អ្នក​ទទួល​បាន​នៅ​ថ្ងៃ​នេះ ដែល​បាន​ជួយ​អ្នក​ចង់​ទុក​ចិត្ត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ អំឡុង​ពេល​មាន​ការ​សាកល្បង ?