ថ្នាក់​សិក្ខាសាលា
យ៉ូប ១៤; ១៩ ៖ « ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ »


« យ៉ូប ១៤; ១៩ ៖ ‹ ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« យ៉ូប ១៤; ១៩ ៖ ‹ ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ មេរៀន​ទី ៩៨

យ៉ូប ១៤; ១៩

« ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ »

The resurrected Jesus Christ (dressed in white robes) standing at the entrance to the Garden Tomb. Christ is portrayed looking toward the heavens.

វា​អាច​ជា​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ក្តីសង្ឃឹម​អំឡុង​ពេល​មាន​ឧបសគ្គ រួមទាំង​ការ​ស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​ផងដែរ ។ ព្រះវរបិតាសួគ៌​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​ធ្វើ​ដង្វាយធួន ដែល​បញ្ចប់​ដោយ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​ចេញ​ពី​ផ្នូរ ។ ដោយសារ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សេចក្តីសង្ឃឹម​ដែល​មក​តាមរយៈ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់ ឬ​អាន​ទំនុក​នៃ​ទំនុកតម្កើង​បទ « ខ្ញុំ​ដឹង​ថា​ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » ។ ពួកគេ​អាច​ជ្រើសរើស​ឃ្លា​ដែល​ចូលចិត្ត​ពី​ទំនុកតម្កើង​ដែល​អាច​ផ្តល់​ក្តីសង្ឃឹម​ដល់​នរណា​ម្នាក់​ដែល​ឆ្លងកាត់​ការលំបាក ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​សំណួរ​ទាំងនេះ​ជា​ក្រុម​តូចៗ ។

  • តើ​ព្រឹត្តិការណ៍​អ្វីខ្លះ​ដែល​មនុស្ស​ប្រហែល​ជា​និយាយ​ថា​សំខាន់​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​មនុស្ស ? ហេតុអ្វី ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ១៨៩៩–១៩៩៤ ) បាន​ចែកចាយ​ដូច​តទៅ​នេះ ៖

Head and shoulders portrait of Ezra Taft Benson

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​គឺជា​ព្រឹត្តិការណ៍​ដែល​ជះ​ឥទ្ធិពល​មហិមា​បំផុត​ដល់​មនុស្ស​ជាច្រើន ហើយ​នៅ​យូរ​អង្វែង ។ តាម​បទដ្ឋាន​នេះ គ្មាន​ព្រឹត្តិការណ៍​ណា​មួយ​អាច​មាន​សារៈសំខាន់​ដល់​បុគ្គល​ទាំងឡាយ ឬ​ប្រជាជាតិ​នានា​ជាង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​លោក​ចៅ​ហ្វាយ​បានឡើយ ។ ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ២០១៤ ] ទំព័រ ៩៤ )

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ជញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ និង​មូលហេតុ​ដែល​ព្រឹត្តិការណ៍​នោះ​សំខាន់​សម្រាប់​អ្នក ។ អ្នក​ក៏​អាច​គិតផង​ដែរ​អំពី​មូលហេតុ​ដែល​ការ​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ក្តីសង្ឃឹម​ដែល​អាច​នាំ​មក ។

សំណួរ​របស់​យ៉ូប

ប្រសិន​បើ​អ្នក​បាន​បង្រៀន​មេរៀន​ទី ៩៧ ៖ « យ៉ូប ១–៣; ១២–១៣ » សិស្ស​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​ការសាកល្បង​របស់​យ៉ូប ។ ឬ​ពួកគេ​អាច​អាន​កថាខណ្ឌ​ខាងក្រោម ។

យ៉ូប​ជា​បុរស​សុចរិត​ម្នាក់​ដែល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ។ លោក​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​លោក កូន​របស់​លោក​ទាំង ១០ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​ដែល​ផ្ទះ​មួយ​ខ្នង​បាន​រលំ​លើ​ពួកគេ ហើយ​លោក​មាន​ការ​ឈឺចាប់​ខាង​សាច់ឈាម​យ៉ាង​ខ្លាំង ។

  • តើ​អ្នក​អាច​មាន​សំណួរ​អ្វីខ្លះ ប្រសិនបើ​អ្នក​ជា​យ៉ូប ?

សូម​អាន យ៉ូប ១៤:៧–១៤ ដោយ​គូស​ចំណាំ​សំណួរ​ពីរ​ដែល​យ៉ូប​មាន នៅពេល​លោក​ស្វែងរក​ក្តីសង្ឃឹម​ក្នុង​អំឡុង​ទុក្ខលំបាក​របស់​លោក ។

ប្រសិនបើ​សិស្ស​ត្រូវ​ការ​ជំនួយ​ដើម្បី​យល់​ពី​សំណួរ​របស់​យ៉ូប​នៅ​ក្នុង ខ​ទី ១០ អ្នក​អាច​ពន្យល់​ថា យ៉ូប​កំពុង​សួរ​ថា « តើ​យើង​ទៅ​ឯណា ពេល​យើង​ស្លាប់ ? »

  • តើ​អ្នក​បាន​ឮ ឬ​សួរ​សំណួរ​ស្រដៀងគ្នា​នេះ​នៅ​ពេល​ណា ?

អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​របស់​យ៉ូប ។

ដើម្បី​មើលថា​តើ​ពួកគេ​អាច​ឆ្លើយ​សំណួរ​របស់​យ៉ូប​នៅក្នុង ខ​ទី ១០ យ៉ាងដូចម្ដេច សិស្ស​អាច​ដកស្រង់​សេចក្តី​យោង​ឆ្លង ឬ​ភ្ជាប់ ខ​ទី ១០ ជាមួយ​នឹង អាលម៉ា ៤០:៦, ១១–១៤ ។ សូម​ពន្យល់​ថា ព្យាការី​នៃ​ព្រះគម្ពីរ​មរមន អាលម៉ា​បាន​បង្រៀន​ថា បន្ទាប់​ពី​យើង​ស្លាប់ នោះ​វិញ្ញាណ​របស់​យើង​នៅ​ក្នុង​ស្ថានភាព​នៃ​សុភមង្គល ឬ​ទុក្ខវេទនា​រហូត​ដល់​ដំណើរ​រស់​ឡើង​វិញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​នឹង​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​យ៉ូប​នៅក្នុង ខ​ទី ១៤ ។ នៅពេល​ពួកគេ​ជញ្ជឹងគិត អ្នក ឬ​សិស្ស​ម្នាក់​អាច​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។ ជម្រើស​ផ្សេង​ទៀត​អ្នក​អាច​មើល « Until We Meet Again » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ០:០០ ដល់ ២:២៨ ។

3:40

អាតធឺ ផាតថុន ជា​មិត្តភក្ដិ​ម្នាក់​កាល​ពី​កុមារភាព​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) ត្រូវ​បាន​សម្លាប់​នៅក្នុង​សង្គ្រាម​លោក​លើកទី ២ ។ ប្រធាន ម៉នសុន បាន​ចែកចាយ​បទពិសោធន៍​របស់​លោក​ទៅ​ផ្ទះ​របស់​លោក​អាតធឺ បន្ទាប់​ពី​បាន​ឮ​ដំណឹង​នេះ ៖

Official portrait of President Thomas S. Monson, 2008.

ដោយ​មាន​ការអធិស្ឋាន​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ខ្ញុំ​បានដើរ​នៅ​ផ្លូវដើរ​ដែល​ធ្លាប់​ស្គាល់​ទៅកាន់​ផ្ទះ​របស់​ផាតថុន ដោយ​ងឿងឆ្ងល់​ថាតើ​ពាក្យសម្តី​លួងលោម​អ្វី​អាច​ចេញ​ពី​មាត់ ដែល​ត្រឹម​តែ​ជា​ក្មេង​ប្រុស​ម្នាក់ ។

ទ្វារ​បាន​បើក ហើយ​អ្នកស្រី ផាតថុន​បាន​ឱប​ខ្ញុំ​ដូច​ជា​គាត់​ឱប​កូន​ប្រុស​របស់​គាត់ ។ …

[ បន្ទាប់ពី​បាន​អធិស្ឋាន​ជាមួយ​គ្នា ] អ្នកស្រី ផាត់ថុន បាន​សម្លឹង​មើល​ភ្នែក​របស់​ខ្ញុំ ហើយ​មាន​ប្រសាសន៍ ៖ « ថមមី ខ្ញុំ​មិនមែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​ក្មួយ​គឺជា​សមាជិក​នៃ​សាសនាចក្រ​នេះ ។ សូម​ប្រាប់​មីង​មក​ថា​តើ​អាតធឺ​នឹង​រស់​ម្ដង​ទៀត​ដែរ​ឬ​ទេ ? » ( « Mrs. Patton—The Story Continues » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ២២ )

សូម​ស្រមៃថា អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់​ប្រធាន ម៉នសុន ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​កថាខណ្ឌ​ខ្លីមួយ ដើម្បី​ឆ្លើយ សំណួរ​របស់​អ្នកស្រី​ផាត់ថុន ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​បន្ថែម​ទៅលើ​អ្វី​ដែល​ពួកគេ​បាន​សរសេរ នៅពេល​ពួកគេ​បន្ត​រៀន​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

« ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ »

សូម​អាន យ៉ូប ១៩:២៣–២៧ ដោយ​ស្វែងរក​ចម្លើយ​ដែល​យ៉ូប​ឆ្លើយ​សំណួរ​របស់​លោក ។

  • តើ​យ៉ូប​បាន​ដឹង​សេចក្តីពិត​អ្វី​ខ្លះ ?

    សិស្ស​អាច​នឹង​ចែកចាយ​អ្វី​មួយ​ដូចជា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ យើង​នឹង​រស់​ឡើង​វិញ ហើយ​ឃើញ​ព្រះ​ម្ដង​ទៀត ។

  • តើ ខទី ២៣–២៤ អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​អារម្មណ៍​របស់​យ៉ូប​អំពី​សេចក្ដីពិត​នេះ ?

  • តើ​ចំណេះដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ​នេះ​អាច​ជះឥទ្ធិពល​ដល់​យ៉ូប នៅពេល​លោក​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​លោក​យ៉ាង​ដូចម្ដេច ?

  • តើ​ចំណេះដឹង​នេះ​ជួយ​ដល់​យើង​ដោយ​របៀបណា ?

សិស្ស​អាច​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ហើយ​បន្ទាប់​មក​ចែកចាយ​អ្វី​ដែល​លេចធ្លោ​ដល់​ពួកគេ​ពី​សេចក្ដី​ថ្លែងការណ៍​នោះ ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈ​ប្រធាន​ទីមួយបាន​ចែកចាយ​របៀប​មួយ​ចំនួន​អំពី​ចំណេះដឹង​របស់​យើង​អំពី​ការ​រស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​នាំ​មក​យើង​នូវ​សេចក្តីសង្ឃឹម ៖

Official Portrait of President Dallin H. Oaks taken March 2018.

ដំណើររស់ឡើង​វិញ​ពី​សេចក្តី​ស្លាប់​គឺ​ជា​កត្តាដ៏​ចាំបាច់​ផ្ទាល់ខ្លួន​ដែល​ធានា​ដល់​សេចក្តីជំនឿ​របស់​យើង ។ វា​បន្ថែម​អត្ថន័យ​ដល់​គោលលទ្ធិ​របស់​យើង បន្ថែម​ការលើក​ទឹកចិត្ត​ដល់​អាកប្បកិរិយា និង​បន្ថែម​សេច​ក្តី​សង្ឃឹម​ចំពោះ​អនាគត​របស់​យើង ។ …

ដំណើររស់​ឡើង​វិញ​ផ្ដល់​ដល់​យើង​នូវ​ទស្សនវិស័យ និង​កម្លាំង​ដើម្បី​តស៊ូ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រមែងស្លាប់​នេះ ដែល​យើង​ម្នាក់ៗ និង​មនុស្ស​ដែល​យើង​ស្រឡាញ់​ត្រូវ​ប្រឈម ។ ការរស់ឡើង​វិញ​ផ្តល់​ឲ្យ​យើង​នូវ​របៀប​ថ្មី​មួយ​ដើម្បី​គិត​អំពី​ភាពទន់ខ្សោយ​ខាង​រាងកាយ ស្មារតី ឬ​ខាង​សតិអារម្មណ៍ ដែល​យើង​មាន​តាំងពី​កំណើត ឬ​ទទួល​បាន​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ ។ វា​ផ្តល់​ដល់​យើង​នូវ​កម្លាំង​ដើម្បី​តស៊ូ​នឹង​ការសោកសៅ ការបរាជ័យ និង​ការខូចចិត្ត ។ ពីព្រោះតែ​យើង​ម្នាក់ៗ​ត្រូវបាន​អះអាង​ពី​ការរស់ឡើងវិញ នោះ​យើង​ដឹង​ថា ភាពទន់ខ្សោយ​នៃ​ជីវិត​រមែងស្លាប់ និង​ការប្រឆាំង​ទាំងនេះ​គឺ​គ្រាន់តែ​មួយរយៈ​ប៉ុណ្ណោះ ! ( « តើ​ព្រះអង្គសង្គ្រោះ​របស់យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៧៥ )

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​នរណា​ម្នាក់​ទទួល​បាន​សេចក្ដី​សង្ឃឹម​តាមរយៈ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ?

ការស្វែងយល់​អំពី​ដំណើរ​រស់​ឡើងវិញ

មុននឹង​ដាក់បង្ហាញ​សេចក្តី​ណែនាំ​ដូចខាងក្រោម អ្នក​អាច​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​ពង្រឹង​ពាក្យសម្តី​ដែល​យើង​និយាយ ឬ​សរសេរ​ដោយ​ភ្ជាប់​វា​ជាមួយ​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ និង​ពួកព្យាការី​របស់​ទ្រង់ ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ការណ៍​នេះ គឺ​ដោយ​ដក​ស្រង់​ឃ្លា​ពី​ព្រះគម្ពីរ ។

ធ្វើ​ដូច​តទៅ​នេះ​ជាមួយ​នឹង​កថាខណ្ឌ​ដែល​អ្នក​បាន​សរសេរ​ឆ្លើយតប​ទៅ​នឹង សំណួរ​របស់​អ្នកស្រី​ផាត់ថុន ៖

  1. បន្ថែម​ប្រយោគ​មួយ ឬ​ពីរ​ដោយ​ប្រើ​អ្វី​មួយ​ដែល​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្តីសង្ឃឹម​ដែល​មាន​សម្រាប់​យើង ដោយសារ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ ។ សូម​បញ្ចូល​ឃ្លា​ពី យ៉ូប ១៩:២៥–២៧ ។

  2. សូម​បន្ថែម​ប្រយោគ​មួយ ឬ​ពីរ​បន្ថែម​ទៀត ដោយ​ប្រើ​ពាក្យ ឬ​ឃ្លា​ពី​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​ផ្សេងទៀត​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ដើម្បី​ធ្វើដូច្នេះ អ្នក​អាច​ស្វែងរក « រស់ឡើងវិញ, ដំណើររស់​ឡើងវិញ » នៅ​ក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ Topics and Questions ។ អ្នក​ក៏​អាច​ពិនិត្យ​មើល​ទំព័រ ៤៨, ៥៥–៥៦ និង ៥៨ នៃ ​ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ។

ប្រសិនបើ​ចាំបាច់ អ្នក​អាច​ផ្តល់​សេចក្តីយោង​មួយ​ចំនួន​ខាង​ក្រោម ៖

កូរិនថូស ទី១ ១៥:២០–២២; ម៉ូសាយ ១៦:៧–៨; អាលម៉ា ១១:៤២–៤៤; ហេលេមិន ១៤:១៧; មរ៉ូណៃ ៧:៤១

អ្នក​អាច​បង្ហាញ « Because of Him » ( ២:៤៤ ) ដែល​មាន​នៅ​លើ​គេហទំព័រChurchofJesusChrist.org ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​ទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

2:44

នៅ​ពេល​សិស្ស​បាន​បញ្ចប់ សូម​ដាក់​ពួកគេ​ជា​ក្រុម​តូចៗ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​ក្រុម​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​ដែល​មិត្តរួមថ្នាក់​របស់​ពួកគេ​ចែកចាយ សិស្ស​អាច​បន្ថែម​ទៅ​កថាខណ្ឌ​ផ្ទាល់ខ្លួន​របស់​ពួកគេ​បាន ។

ដើម្បី​បញ្ចប់​ថ្នាក់ អ្នក​អាច​មើល​វីដេអូ​ដែល​នៅសល់​នៃ « Until We Meet Again » ចាប់ពី​នាទី​ទី ២:២៨ ដល់ ៣:៣៩ ដើម្បី​ស្តាប់​ពី​អ្វី​ដែល​ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​ទៅកាន់​អ្នកស្រី ផាតថុន ។

3:40