« ពង្សាវតារក្សត្រ ទី២ ៥ ៖ កិច្ចការតូចតាច និងងាយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពង្សាវតារក្សត្រ ទី២ ៥ ៖ កិច្ចការតូចតាច និងងាយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពង្សាវតារក្សត្យ ទី២ ២–៧ ៖ មេរៀនទី ៨៤
ពង្សាវតារក្សត្រ ទី២ ៥
កិច្ចការតូចតាច និងងាយ
ជួនកាល យើងប្រហែលជាមិនទទួលស្គាល់តម្លៃខាងវិញ្ញាណនៃការធ្វើកិច្ចការតូចតាច និងងាយដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យធ្វើនោះទេ ។ នៅក្នុង ពង្សាវតារក្សត្រ ទី២ ៥ ព្រះអម្ចាស់បានប្រោសណាម៉ាន់ ជាមេទ័ពស៊ីរីពីជំងឺឃ្លង់ ដោយសារគាត់បានធ្វើតាមដំបូន្មានរបស់ព្យាការីឲ្យលាងខ្លួនប្រាំពីរដងនៅទន្លេយ័រដាន់ ។ មេរៀននេះអាចជួយសិស្សឲ្យគោរពតាមកិច្ចការតូចតាច និងងាយដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៣៧:៦–៧ ដោយរកមើលអ្វីដែលពួកគេអាចរៀនអំពីកិច្ចការតូចតាច និងងាយ ឬអ្នកអាចលើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់លើកិច្ចការតូចតាច និងងាយ ដែលពួកគេធ្វើជាញឹកញាប់ ដែលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំក្នុងជីវិតរបស់ពួកគេ ឬដែលជះឥទ្ធិពលដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក
ពិចារណាបង្ហាញរូបភាពដូចរូបខាងក្រោម ឬយករុក្ខជាតិមកថ្នាក់រៀន និងបង្ហាញពីរបៀបដែលប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកដំណើរការ ។ ព័ត៌មាននៅក្នុងកថាខណ្ឌបន្ទាប់អាចជួយអ្នកពន្យល់ពីវាបាន ។
ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក គឺជាបច្ចេកទេសមួយដែលប្រើសម្រាប់ស្រោចទឹករុក្ខជាតិ ។ មិនដូចទម្រង់ប្រព័ន្ធធារាសាស្រ្តផ្សេងទៀតដែលប្រើបរិមាណទឹកច្រើនញឹកញាប់ទេ ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកទាក់ទងនឹងការស្រក់ទឹកបន្តិចម្តងៗទៅលើដី ។ ការស្រក់ទឹកជាប្រចាំ រក្សាសំណើមដី ដែលវាមានប្រយោជន៍បំផុតសម្រាប់រុក្ខជាតិ ។
សូមពិចារណាដាក់សិស្សជាក្រុមតូចៗ ដើម្បីពិភាក្សាអំពីចម្លើយចំពោះសំណួរខាងក្រោមនេះ ។
-
តើតាមរបៀបណាខ្លះដែលគោលការណ៍នៃប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកអាចអនុវត្តចំពោះការរីកចម្រើនខាងវិញ្ញាណរបស់យើងនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
សូមអញ្ជើញក្រុមពីរបីឲ្យចែកចាយនូវអ្វីដែលពួកគេបានពិភាក្សា ។ បន្ទាប់មក សូមពិចារណាបង្ហាញស្វ័យវាយតម្លៃខាងក្រោម ហើយអញ្ជើញសិស្សឲ្យគិតថាតើវាពិតប៉ុនណានៅក្នុងជីវិតរបស់ពួកគេ ។
សូមចំណាយពេលបន្តិចដើម្បីជញ្ជឹងគិតអំពីការខិតខំតិចតួចដែលអ្នកកំពុងធ្វើក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ និងលទ្ធផលដែលអ្នកកំពុងដកពិសោធន៍ ។ បន្ទាប់មក ពិចារណាពីសេចក្តីពិតដ៏ពេញលេញនៃសេចក្តីថ្លែងការណ៍នេះសម្រាប់អ្នក ៖
-
ខ្ញុំទទួលស្គាល់ពីរបៀបដែលកិច្ចការតូចតាច និងងាយដែលខ្ញុំធ្វើ ឬមិនធ្វើ ជះឥទ្ធិពលដល់ជីវិតរបស់ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សឲ្យទទួលយកគំនិត និងអារម្មណ៍ដែលពួកគេទទួលពីព្រះវិញ្ញាណបរិសុទ្ធអំពីកិច្ចការតូចតាច និងងាយដែលពួកគេអាចធ្វើដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ណាម៉ាន់បានជាសះស្បើយពីជំងឺឃ្លង់របស់គាត់
ពង្សាវតារក្សត្រ ទី២ ៥ មាននូវដំណើររឿងរបស់ណាម៉ាន់ ជាមេទ័ពស៊ីរីម្នាក់ដែលបានរៀនមេរៀនដ៏មានឥទ្ធិពលមួយអំពីការធ្វើកិច្ចការតូចតាច និងងាយដែលព្រះអម្ចាស់បានបញ្ជា ។
សូមអាន ពង្សាវតារក្សត្រ ទី២ ៥:១ ដោយរកមើលអ្វីគ្រប់យ៉ាងដែលអ្នកអាចរៀនអំពីណាម៉ាន់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
អ្នកប្រហែលជាចង់ពន្យល់ថា ជំងឺឃ្លង់គឺជាជំងឺស្បែកដ៏គួរឲ្យភ័យខ្លាច ។ វាប្រហែលជាបណ្ដាលឲ្យណាម៉ាន់កើតដំបៅដែលផ្លាស់ប្តូរលក្ខណៈផ្នែកខាងក្រៅ ហើយអាចបណ្ដាលឲ្យស្លាប់ ។
ជម្រើសមួយទៀតក្រៅពីឲ្យសិស្សអានខគម្ពីរខាងក្រោម អ្នកអាចដាក់ស្លាកបីផ្នែកនៃថ្នាក់រៀនរបស់អ្នកថា « ស៊ីរី » « ផ្ទះរបស់អេលីសេ » និង « ទន្លេយ័រដាន់ » ។ អញ្ជើញអ្នកស្ម័គ្រចិត្តបួននាក់ឲ្យតំណាងមនុស្សខាងក្រោមដោយអានខគម្ពីរដែលភ្ជាប់មកជាមួយឲ្យឮៗនៅកន្លែងដែលបានកំណត់ ។ សិស្សដែលតំណាងឲ្យណាម៉ាន់ និងអ្នកបម្រើរបស់គាត់អាចផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ ខណៈដែលអ្នកបម្រើតូចតាច និងអ្នកនាំសាររបស់អេលីសេនៅតែស្ថិតនៅទីតាំងរបស់ពួកគេដដែល ។
-
ស៊ីរី ៖ អ្នកបម្រើតូចអាន ខទី ២–៤
-
ផ្ទះរបស់អេលីសេ ៖ អ្នកនាំសាររបស់អេលីសេអាន ខទី ៩–១០
-
ផ្ទះរបស់អេលីសេ ៖ ណាម៉ាន់អាន ខទី ១១–១២
-
ទន្លេយ័រដាន់ ៖ អ្នកបម្រើរបស់ណាម៉ាន់អាន ខទី ១៣–១៤
សូមអាន ពង្សាវតារក្សត្រ ទី២ ៥:២–៤, ៩–១៤ ដោយរកមើលអ្វីដែលអេលីសេជាព្យាការីរបស់ព្រះបានប្រាប់ណាម៉ាន់ឲ្យធ្វើដើម្បីជាសះស្បើយពីជំងឺឃ្លង់របស់គាត់ ។
-
តើមេរៀនសំខាន់ៗអ្វីខ្លះទៀតដែលក្មេងវ័យជំទង់សព្វថ្ងៃនេះអាចរៀនពីបទពិសោធន៍របស់ណាម៉ាន់ ?
សិស្សអាចថ្លែងសេចក្តីពិតដូចជា ការគោរពតាមការអញ្ជើញដ៏តូចតាច និងងាយរបស់ព្រះអម្ចាស់ នាំមកនូវពរជ័យដ៏អស្ចារ្យ ។ អ្នកអាចអញ្ជើញពួកគេឲ្យសរសេរសេចក្តីពិតដូចដែលបានកត់ចំណាំនៅជិតនឹង ពង្សាវតារក្សត្រ ទី២ ៥:១៣–១៤ នៅក្នុងបទគម្ពីររបស់ពួកគេ ហើយគូសចំណាំឃ្លានៅក្នុងខគម្ពីរទាំងនេះដែលបង្រៀនពីសេចក្តីពិតនេះ ។ ការកត់ចំណាំនៅក្នុងបទគម្ពីររបស់ពួកគេអាចជួយសិស្សចងចាំសេចក្ដីពិតដែលពួកគេរៀន ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យអាន អាលម៉ា ៣៧:៦–៧ ហើយភ្ជាប់ ឬធ្វើសេចក្តីយោងឆ្លងខគម្ពីរទាំងនេះទៅនឹង ពង្សាវតារក្សត្រ ទី២ ៥:១៣–១៤ ។
កិច្ចការតូចតាច និងងាយ
សកម្មភាពខាងក្រោមត្រូវបានបង្កើតឡើងដើម្បីជួយសិស្សឲ្យស្គាល់ពីកិច្ចការតូចតាច និងងាយដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្គាប់ឲ្យយើងធ្វើ និងដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចទទួលបានពរជ័យដោយការធ្វើកិច្ចការទាំងនោះ ។
របៀបមួយដែលសកម្មភាពនេះអាចសម្រេចបាន គឺដោយការចាត់សិស្សជាក្រុមតូចៗ ហើយឲ្យក្រដាស និងកន្ត្រៃដល់ក្រុមនីមួយៗ ។ អញ្ជើញក្រុមនីមួយៗឲ្យគូរ និងកាត់រូបដំណក់ទឹកធំៗចំនួនបី ។ សម្រាប់ជំហានទី ១ ខាងក្រោម ក្រុមអាចសរសេរកិច្ចការតូចតាច និងងាយផ្សេងគ្នា ដែលព្រះអម្ចាស់បានអញ្ជើញយើងឲ្យធ្វើនៅលើដំណក់ទឹកនីមួយៗ បន្ទាប់មកដាក់វានៅលើក្ដារខៀន ។
-
សូមធ្វើបញ្ជីនៃកិច្ចការតូចតាច និងងាយមួយដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ ដែលអាចនាំទៅរកពរជ័យដ៏អស្ចារ្យ ។
ប្រសិនបើចាំបាច់ សេចក្ដីថ្លែងការណ៍ខាងក្រោមអាចជួយក្រុមឲ្យស្គាល់ពីកិច្ចការតូចតាច និងងាយដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ ក៏ដូចជារបៀបដែលយើងបានទទួលពរដោយការធ្វើកិច្ចការទាំងនោះ ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានចែកចាយគំរូនៃកិច្ចការតូចតាច និងងាយមួយចំនួនដែលព្រះអម្ចាស់បានអញ្ជើញយើងឲ្យធ្វើ ។
17:35សូមពិចារណាអំពីការសិក្សាព្រះគម្ពីរដែលយើងត្រូវបានបង្រៀន ដើម្បីទាញវាចូលក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។ ឬពិចារណាអំពីការអធិស្ឋានផ្ទាល់ខ្លួន និងការលុតជង្គង់អធិស្ឋានជាគ្រួសារថា ជាការអនុវត្តទៀងទាត់សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលស្មោះត្រង់ ។ សូមពិចារណាអំពីការចូលរួមថ្នាក់សិក្ខាសាលាសម្រាប់ពួកយុវវ័យ ឬថ្នាក់វិទ្យាស្ថានសម្រាប់យុវមជ្ឈិមវ័យ ។ ទោះបីជាការអនុវត្តទាំងនេះហាក់បីដូចជាតូចតាច និងងាយក្តី ក៏យូរៗទៅវាមានលទ្ធផលក្នុងការលើកស្ទួយ និងរីកចម្រើនខាងវិញ្ញាណដ៏ខ្លាំងក្លា ។ ការណ៍នេះកើតឡើងដោយសារកិច្ចការតូចតាច និងងាយទាំងនេះ ដែលអញ្ជើញភាពជាគូកននៃព្រះវិញ្ញាណបរិសុទ្ធ ជាអង្គថ្លែងទីបន្ទាល់ដែលនឹងបភ្លឺគំនិតដល់យើង និងដឹកនាំយើងទៅរកសេចក្តីពិត ។ ( « Small and Simple Things » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩០ )
មុននឹងបញ្ចប់ជំហានខាងក្រោម សូមអញ្ជើញក្រុមនីមួយៗឲ្យជ្រើសរើសតំណក់ទឹកមួយ ដែលក្រុមផ្សេងគ្នាដាក់នៅលើក្តារខៀន ។
-
ស្វែងរកព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការី ដោយរកមើលពរជ័យដ៏អស្ចារ្យដែលព្រះអម្ចាស់ប្រទានឲ្យ ប្រសិនបើយើងធ្វើកិច្ចការតូចតាច និងងាយនេះ ។
សូមអញ្ជើញក្រុមជាច្រើនឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន ។
ដោយជាផ្នែកមួយនៃការពិភាក្សានេះ អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍ដែលពួកគេធ្លាប់ធ្វើកិច្ចការតូចតាច និងងាយ ។ បន្ទាប់មក អ្នកអាចអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេ និងពីរបៀបដែលទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទត្រូវបានពង្រឹង ជាលទ្ធផលនៃការធ្វើតាមរបស់ពួកគេ ។
ការបំផុសគំនិតពីមុនអាចជួយសិស្សនិយាយជាពាក្យពេចន៍នូវអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ អ្នកក៏អាចចែកចាយទីបន្ទាល់ ឬបទពិសោធន៍របស់អ្នកអំពីការធ្វើកិច្ចការតូចតាច និងងាយ ដែលព្រះអម្ចាស់បង្គាប់យើងផងដែរ ។ សម្រាប់ការបំពាក់បំប៉នបន្ថែម សូមមើល ៖ « ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។
អ្នកក៏អាចមើល « ចូរធន់នៅថ្ងៃនោះនៅក្នុងព្រះគ្រីស្ទ » ( ChurchofJesusChrist.org ) ចាប់ពីនាទីទី ២:៣០ ដល់ ៤:២៣ ។ សិស្សអាចកំណត់ពីរបៀបដែលស៊ីស្ទើរ អេមី អេ រ៉ាយ ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ ហើយនិងគ្រួសាររបស់គាត់ត្រូវបានពង្រឹងតាមរយៈកិច្ចការតូចតាច និងងាយដែលពួកគាត់បានធ្វើ ។
10:33អ្នកក៏អាចឲ្យសិស្សអាន ពង្សាវតារក្សត្រ ទី២ ៥:១៥ ដើម្បីមើលឃើញពរជ័យនៃទីបន្ទាល់ដែលណាម៉ាន់បានទទួលតាមរយៈការគោរពប្រតិបត្តិរបស់គាត់ចំពោះកិច្ចការតូចតាច និងងាយដែលព្យាការីបានអញ្ជើញគាត់ឲ្យធ្វើ ។
កិច្ចការតូចតាច និងងាយនៅក្នុងជីវិតរបស់ខ្ញុំ
ដើម្បីជួយសិស្សធ្វើផែនការមួយក្នុងការគោរពតាមកិច្ចការតូចតាច និងងាយ ដែលព្រះអម្ចាស់បានបង្គាប់ពួកគេឲ្យធ្វើ សូមបង្ហាញការណែនាំខាងក្រោម ។
សូមឆ្លើយនឹងសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
សូមគិតអំពីកិច្ចការតូចតាច និងងាយដែលព្រះអម្ចាស់បានបង្គាប់ឲ្យអ្នកធ្វើ ដែលអ្នកមានអារម្មណ៍ថា អ្នកកំពុងធ្វើបានល្អ ។ តើការគោរពតាមការណែនាំរបស់ព្រះអម្ចាស់បានពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
ជ្រើសរើសកិច្ចការតូចតាច និងងាយមួយដែលព្រះអម្ចាស់បានបង្គាប់ឲ្យអ្នកធ្វើ ដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើឲ្យកាន់តែប្រសើរឡើង ។ តើអ្នកនឹងធ្វើអ្វីដើម្បីពង្រឹងការគោរពប្រតិបត្តិរបស់អ្នកចំពោះការអញ្ជើញរបស់ព្រះអម្ចាស់ ? តើការណ៍នោះបានពង្រឹងសេចក្តីជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទីមួយ ។ លើកទឹកចិត្តសិស្សឲ្យធ្វើតាមផែនការរបស់ពួកគេដើម្បីកែលម្អ ។