ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨៧ ៖ ការអភិវឌ្ឍ​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន—ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង


យុវនារី​កំពុង​អាន​ព្រះគម្ពីរ​មរមន​ជា​ភាសា​អេស្ប៉ាញ

សុខភាព​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍ ៖ មេរៀន​ទី ១៨៧

ការអភិវឌ្ឍ​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

អស់​រយៈពេល​២៧​ឆ្នាំ គ្រូបង្វឹក ចន វូឌិន នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ឡូសអែនជឺឡែស បាន​ចាប់ផ្ដើម​រដូវកាល​បាល់បោះ​នីមួយៗ​តាម​របៀប​ដដែល ៖ ដោយ​ការឲ្យ​កីឡាករ​របស់​គាត់​ដោះ​ស្រោមជើង​របស់​ពួកគេ​ចេញ ។ បន្ទាប់មក គាត់​បាន​បង្រៀន​ពួកគេ​ពី​របៀប​ពាក់ស្រោម​ជើង​ឲ្យ​ត្រឹមត្រូវ ដោយ​បង្ហាញ​ពួកគេ​ពី​របៀប​ធ្វើ​កុំ​វា​ជ្រួញ​ដើម្បី​ចៀសវាង​កើត​ពងបែក ។ វូឌិន បានជឿ​ថា ទម្លាប់​តូចៗ​អាច​ទប់ស្កាត់​ការបរាជ័យ ហើយ​នាំ​ទៅរក​ជោគជ័យ ។

គាត់​និយាយ​ត្រូវ ។ ចាប់ពី​ឆ្នាំ១៩៦៤ ដល់​ឆ្នាំ​១៩៧៥ ក្រុម​របស់ វូឌិន បាន​ឈ្នះ​ជើងឯក​ចំនួន​១០​ដង រួមទាំង​កំណត់ត្រា​ឈ្នះ​ប្រាំពីរ​ដង​ជាប់ៗគ្នា​ផងដែរ ។

ដូច​កីឡាករ​របស់​គាត់​ដែរ អ្នក​អាច​សាង​ភាពជោគជ័យ​ដោយការ​អភិវឌ្ឍ​ទម្លាប់​ដែល​វិជ្ជមាន ដែល​ផ្ដោតលើ​សេចក្ដីលម្អិត​តូចៗ តែ​មាន​អត្ថន័យ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​យើង​ឲ្យ​ស្វែងរក​ជំនួយ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​អភិវឌ្ឍ​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន ។

រៀន​អំពី​របៀប​ធ្វើ

ការបង្កើត​ទម្លាប់​ថ្មីៗ និង​ការបញ្ឈប់​ទម្លាប់​ចាស់

ដូច​ដែល​ក្រុម​របស់​គ្រូបង្វឹក វូឌិន បាន​ចាប់ផ្ដើម​រដូវកាល​បាល់បោះ​ដោយ​ការរៀន​ពាក់​ស្រោមជើង​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ នោះ​ជា​ញឹកញាប់​យើង​ត្រូវតែ​បញ្ឈប់​ទម្លាប់​ចាស់ៗ​ពីមុន​យើង​ចាប់ផ្ដើម​ទម្លាប់​ថ្មី ។ ដំណើររឿង​របស់​គេឌាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​ធ្វើ​រឿង​ទាំងពីរ​នេះ​បាន ។

រចនា​រូបភាព​ទេវតា​មាន​បន្ទូល​ទៅ​គេឌាន

ក្រោយ​ពី​ធ្វើ​អំពើ​ទុច្ចរិត​មួយ​រយៈ ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​ជិះជាន់​ដោយ​ពួកសាសន៍​ម៉ាឌាន ។ ព្រះអម្ចាស់​បាន​រៀបចំ​បុរស​ម្នាក់​ឈ្មោះ​គេឌាន ដើម្បី​ជួយ​រំដោះ​អ៊ីស្រាអែល​ពី​សត្រូវ​របស់​ពួកគេ ( សូម​មើល ពួកចៅហ្វាយ ៦:១១–១៤ ) ។

នៅពេល​គាត់​បាន​ទទួល​ការចាត់តាំង​របស់​ព្រះអម្ចាស់ គេឌាន​បាន​សម្ដែង​ការព្រួយ​បារម្ភ​ថា គាត់​នឹង​មិន​អាច​បំពេញ​កិច្ចការ​នោះ​បាន ( សូមមើល ពួកចៅហ្វាយ ៦:១៥ ) ។

សូម​អាន ពួកចៅហ្វាយ ៦:១៦ ។ សូម​រកមើល​ការសន្យា​ដ៏​លួងលោម​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ទៅកាន់​គេឌាន ។

បន្ទាប់ពី​លួងលោម​គេឌាន​ហើយ ព្រះអម្ចាស់​បាន​សុំឲ្យ​គាត់​ធ្វើ​កិច្ចការ​ពីរ ។

រូបតំណាង​គូសសម្គាល់សូម​អាន ពួកចៅហ្វាយ ៦:២៥–២៦ ។ សូម​គូស​សម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​គាត់​ធ្វើ ។

ចំណាំ ៖ ព្រះបាល​គឺជា​ព្រះ​មិនពិត​ដែល​មនុស្ស​ថ្វាយ​បង្គំ​ជំនួស​ព្រះអម្ចាស់ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះបាល » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។

តើ​អ្នក​គិត​ថា ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់​បាន​បង្គាប់​គេឌាន​ឲ្យ​រំលំ​អាសនា​ថ្វាយ​ព្រះ​បាល​ជា​មុន​សិន ហើយ បន្ទាប់​មក​សង់​អាសនា​ថ្មី​ថ្វាយ​ព្រះអម្ចាស់ ? ហេតុអ្វី​វា​សំខាន់​ដើម្បី​ពិចារណា​ពី​ទម្លាប់​ដែល​យើង​ត្រូវ​បញ្ឈប់ និង​ទម្លាប់​ដែល​យើង​ត្រូវ​អភិវឌ្ឍ ?

ដូច​ដែល​ព្រះអម្ចាស់​បាន​ជួយ​គេឌាន​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ជម្រុះ​ចោល និង​អ្វី​ដែល​ត្រូវ​បន្ថែម​ទៅក្នុង​ជីវិត​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ដែរ នោះ​ទ្រង់​នឹង​ជួយ​អ្នក ។

ការយកឈ្នះ​លើ​ទម្លាប់​អវិជ្ជមាន

យើង​អាច​មាន​អារម្មណ៍​ល្បួង​ឲ្យ​ចាប់ផ្តើម ឬ​ត្រឡប់​ទៅរក​ទម្លាប់​ដែល​អវិជ្ជមាន​វិញ នៅពេល​ដែល​យើង​មាន​អារម្មណ៍​ដូចជា​ខឹង អស់កម្លាំង តានតឹង ឯកោ ឬ​ធុញទ្រាន់​ខ្លាំង ។ ដូចគ្នា​នេះ​ដែរ ជាញឹកញាប់​ស្ថានភាព ឬ​មជ្ឈដ្ឋាន​ជាក់លាក់​នានា​អាច​បង្ក​ឲ្យ​មាន​ការត្រឡប់​ទៅរក​ទម្លាប់​មួយ​វិញ ។ នៅពេល​យើង​ស្វែងរក​ជំនួយ​ពីព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ ស្គាល់ ស្ថានភាព​ទាំងនេះ និង​អ្វីដែល​យើង​មាន​អារម្មណ៍ថា​ត្រូវបាន​ល្បួងឲ្យ​ធ្វើ ។

យុវនារី​ពីរនាក់​សើច

សូម​ស្រមៃ​ដល់ អាម៉ារ៉ា យុវវ័យ​ដែល​រស់នៅ​ប្រទេស​ហ្គាណា ។ នាង​មាន​ប្អូនស្រី​ម្នាក់ ធ្វើការ​ក្រៅម៉ោង និង​ទៅ​សាលារៀន ។ សូម​គិត​ពី​ស្ថានភាព​ដែល អាម៉ារ៉ា អាច​ទទួល​អារម្មណ៍​មួយ​ក្នុង​ចំណោម​អារម្មណ៍​ខាងក្រោម​នេះ ។ បន្ទាប់មក សូម​ជ្រើសរើស​ទម្លាប់​អវិជ្ជមាន​មួយ ដែល​អារម្មណ៍​នោះ​អាច​បង្ក​ឲ្យ​កើតឡើង​បាន ។

ហេតុ​បង្ក

ទម្លាប់​អវិជ្ជមាន

ហេតុ​បង្ក

  1. ភាពតានតឹង

ទម្លាប់​អវិជ្ជមាន

  1. ញ៉ាំ​អាហារ​ដែល​មិនមាន​សុខភាពល្អ

ហេតុ​បង្ក

  1. ឯកោ

ទម្លាប់​អវិជ្ជមាន

  1. ចំណាយ​ពេល​ពេញមួយ​ថ្ងៃ​មើល​ទូរទស្សន៍

ហេតុ​បង្ក

  1. ធុញទ្រាន់

ទម្លាប់​អវិជ្ជមាន

  1. មើល​វីដេអូ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​ម៉ោង

ហេតុ​បង្ក

  1. ផ្សេងទៀត

ទម្លាប់​អវិជ្ជមាន

  1. ផ្សេងទៀត

តើ​ការស្គាល់​អ្វី​ដែល​អាច​បណ្ដាល​ឲ្យមាន​ទម្លាប់​អវិជ្ជមាន អាច​ជួយ អាម៉ារ៉ា ឲ្យ​ចាប់ផ្ដើម​យកឈ្នះ​លើ​ទម្លាប់​ទាំងនោះ​បាន​យ៉ាង​ដូចម្ដេច ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​ហេតុ​បង្ក​យ៉ាង​ហោចណាស់​បី ដែល​បំផុស​ឲ្យ​មាន​ទម្លាប់​អវិជ្ជមាន​នៅក្នុង​ជីវិត​របស់​អ្នក ។ អ្នក​អាច​ប្រើ​ឃ្លា​ដូច​តទៅ​នេះ​ដើម្បី​ជួយ​អ្នក​គិត​ដល់​ហេតុ​បង្ក​នានា ។

  • នៅពេល​ខ្ញុំ​មាន​អារម្មណ៍ ជាញឹកញាប់ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​បំណង​ចង់  ។

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង

ការផ្លាស់ប្ដូរ​ទម្លាប់​របស់​យើង​គឺជា​ការលំបាក ។ ជា​សំណាងល្អ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សន្យា​ថា​នឹង​ជួយ​យើង​ផ្លាស់ប្ដូរ ។

រូបតំណាង​គូសសម្គាល់សូម​អាន អេសេគាល ៣៦:២៦–២៧; ម៉ូសាយ ៣:១៩ និង អេធើរ ១២:២៧ ហើយ​រកមើល​អ្វី​ដែល​បទគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ ។ សូម​គូស​សម្គាល់​ឃ្លា​នៅក្នុង​ខគម្ពីរ​ដែល​អ្នក​គិតថា​អាច​អនុវត្ដ​បាន​ដើម្បី​ផ្លាស់ប្ដូរ​ទម្លាប់​របស់​យើង ។

ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​បាន​បង្រៀន​អំពី​ការផ្លាស់ប្តូរ​ទម្លាប់​របស់​យើង​ផងដែរ ៖

12:45
ប្រធាន ជែហ្វ្រី អ័រ ហូឡិន

ប្រាកដណាស់​យើង ទាំងអស់គ្នា​មាន​ទម្លាប់ ឬ​គុណវិបត្តិ ឬ​ប្រវត្តិផ្ទាល់ខ្លួន​មួយ​ចំនួន ដែល​រារាំង​យើង​មិន​ឲ្យ​ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​កិច្ចការ​ខាង​វិញ្ញាណ​ទាំងស្រុង​បាន ។ … [មា]ន​ជំនួយ​ដ៏​ទេវភាព​សម្រាប់​យើង​គ្រប់​គ្នា រាល់​ពេល​ដែល​យើង​មាន​អារម្មណ៍​ចង់​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​យើង ។ ព្រះ​បាន​ប្រទាន​ដល់​សូល​នូវ​ការ « បំផ្លាស់​បំប្រែ​ចិត្ដ​គាត់ » ។ អេសេគាល​បានអំពាវនាវ​ដល់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ឲ្យ​បោះបង់ចោល​អតីតកាល​ហើយ « ឲ្យ … មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ » ។ អាលម៉ា​បាន​អំពាវនាវ​ឲ្យ​មាន « ការផ្លាស់ប្តូរ​ដ៏​ធំ​នេះ » ដែល​បណ្តាល​ឲ្យ​ពង្រីក​ព្រលឹង ហើយ​ព្រះយេស៊ូវ​ទ្រង់​ផ្ទាល់ បាន​បង្រៀន​ថា « បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​នរណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ » ។ ច្បាស់ណាស់ លទ្ធភាព​នៃ​ការផ្លាស់ប្តូរ និង​ការលើក​កម្ពស់​កម្រិត​នៃ​ការរស់​នៅ​ឲ្យ​កាន់តែ​ខ្ពស់​ជាង​នេះ តែង​ជា​អំណោយទាន​មួយ​របស់​ព្រះ​ដល់​អ្នក​ដែល​ស្វែងរក​វា​ជានិច្ច ។ ( « ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩ )

រូបតំណាង​ស្លាកទម្លាប់ ការផ្លាស់ប្ដូរ ការប្រែចិត្ដ

ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យើង​ត្រូវការ​ជំនួយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង ? តើ​មាន​របៀប​អ្វី​ខ្លះ​ដែល​យើង​អាច​មក​រក​ទ្រង់ ដើម្បី​ទ្រង់​អាច​ជួយ​យើង​ឲ្យ​កែប្រែ​ទម្លាប់​របស់​យើង ?

រូបតំណាង​គូសសម្គាល់សូម​អាន អាលម៉ា ១៣:២៨–២៩ ។ សូម​គូស​សម្គាល់​របៀប​ដែល​យើង​អាច​មកឯ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​យើង​បាន ។ សូម​ប្រើ​អ្វី​ដែល​អ្នក​រកឃើញ នៅពេល​អ្នក​បំពេញ​ប្រយោគ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។

  • រឿង​មួយ​ដែល​ខ្ញុំ​នឹង​អញ្ជើញ​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​ឈប់​ធ្វើ​វា​នោះ​គឺ  ។

  • ទម្លាប់​មួយ​ដែល​ខ្ញុំ​នឹង​អញ្ជើញ​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​អនុវត្ដ​នោះ​គឺ  ។

  • ដើម្បី​ស្វែងរក​ជំនួយពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​នឹង  ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​យើង​ឲ្យ​ស្វែងរក​ជំនួយ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​អភិវឌ្ឍ​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន ។

រូបតំណាង​ចែកចាយ សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ហេតុ​បង្ក​ដែល​អ្នក​កំណត់បាន និង​ផែនការ​របស់​អ្នក​ដើម្បី​ស្ថាបនា​ទម្លាប់​វិជ្ជមាន ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. សូមមើល John Wooden and Steve Jamison A Lifetime of Observations and Reflections On and Off the Court ( ញូវយ៉ក ៖ Contemporary Books ឆ្នាំ១៩៩៧ ) ។