ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨៨ ៖ សារៈសំខាន់​នៃ​ការអប់រំ—ពរជ័យ​ខាងសាច់ឈាម និង​ខាងវិញ្ញាណ​នៃ​ការអប់រំ


សិស្ស​ថ្នាក់​វិទ្យាល័យ​នៅក្នុង​ថ្នាក់រៀន

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ មេរៀន​ទី ១៨៨

សារៈសំខាន់​នៃ​ការអប់រំ

ពរជ័យ​ខាងសាច់ឈាម និង​ខាងវិញ្ញាណ​នៃ​ការអប់រំ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

រូបភាព​នៃ​ទ្វារ​មួយ

សម្រាប់​មនុស្ស​មួយចំនួន ឱកាស​ដើម្បី​មាន​ភាពជោគជ័យ​នាពេល​អនាគត​ហាក់ដូចជា​ទ្វារ​ដែល​បិទ​ដូច្នោះ​ដែរ ។ ជា​អំណរគុណ មាន​សោ​ដែល​អាច​បើក​ទា្វរ​ដែល​បិទ​នោះ​បាន ។

ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី ( ឆ្នាំ១៩១០–២០០៨ ) បាន​បង្រៀន​ថា « ការអប់រំ​គឺជា​កូនសោ ដែល​នឹង​បើក​ទ្វារ​នៃ​ឱកាស​សម្រាប់​បងប្អូន » ( « Inspirational Thoughts » Ensign ខែមិថុនា ឆ្នាំ១៩៩៩ ទំព័រ ៤ ) ។

រូបភាព​នៃ​ទា្វរ​បើក​ដែល​មាន​ភ្នំ និង​ដើមឈើ​នៅ​ខាងក្រៅ

ខណៈ​ដែល​ការទទួល​បាន​ការអប់រំ​អាចជា​ការលំបាក​ខ្លាំង វា​ពិតជា​មាន​តម្លៃ​នៅក្នុង​ការខិតខំ​ប្រឹងប្រែង ។ ការទទួលបាន​ការអប់រំ​រៀបចំ​អ្នក​ឲ្យ​ក្លាយជា​ឧបករណ៍​ដ៏​ប្រសើរ​នៅក្នុង​ការសម្រេចបាន​នូវ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ អ្នក​ក៏អាច​ប្រើ​ការអប់រំ​របស់​អ្នក​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​អ្នក​ដែល​នៅ​ជុំវិញខ្លួន​អ្នក​ផងដេរ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការអប់រំ ទាំង​ខាងសាច់ឈាម និង​ខាង​វិញ្ញាណ ។

រៀន​អំពី​របៀប​ធ្វើ

ការអប់រំ​នឹង​នាំមក​នូវ​ពរជ័យ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​សារលិខិត​ដែល​សម្រាប់​តែ​អ្នក​ប៉ុណ្ណោះ ។ នៅពេល​អ្នក​រៀន​នៅ​ថ្ងៃនេះ សូម​យកចិត្ដ​ទុកដាក់​លើ​ចំណាប់​អារម្មណ៍​ដែល​អាច​ជួយ​អ្នក​ជាមួយ​នឹង​គោលដៅ​ការអប់រំ និង​គោលដៅ​ជីវិត​របស់​អ្នក ។

យុវនារី​កំពុង​ដើរ​នៅ​ខាងក្រៅ

សូម​ស្រមៃ​ថា​មិត្ដ​របស់​អ្នក អ៊ីសាប៊ែល ស្អប់​សាលារៀន ។ នាង​នឿយណាយ​នឹង​វិថី​ការអប់រំ​របស់​នាង ហើយ​ព្រួយបារម្ភ​អំពី​ការប្រលង​ឲ្យ​ជាប់​មុខវិជ្ជា​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​ការបញ្ចប់​ការសិក្សា និង​ការចូលរៀន​នៅ​សាកលវិទ្យាល័យ ។ អ៊ីសាប៊ែល កំពុង​គិត​អំពី​ជម្រើស​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការចូលរៀន​នៅឯ​សាលា ។

សូម​សិក្សា​ប្រធានបទ​មួយ​ដោយ​ការប្រើ​ប្រភព​ច្រើន ។ ការសិក្សា​ប្រធានបទ​មួយ​ដោយ​ការប្រើ​ប្រភព​ច្រើន​អាច​ជួយ​អ្នក​ឲ្យ​មាន​ការយល់ដឹង​កាន់តែ​ខ្លាំង​ពី​អ្វី​ដែល​អ្នក​កំពុង​សិក្សា ។ ប្រភព​ច្រើន​ផ្ដល់​នូវ​ទស្សនៈ​ផ្សេងៗគ្នា និង​ព័ត៌មាន​បន្ថែម​ដែល​អ្នក​អាច​នឹង​មិន​ទទួល​បាន​មកពី​ប្រភព​តែ​មួយ ។

រូបតំណាង​ស្លាកសូម​សិក្សា​ចេញ​មកពី​ប្រភព​ដូច​ខាងក្រោម ។ នៅពេល​អ្នក​សិក្សា សូម​ដាក់​ស្លាក​ប្រភព​ដែល​នឹង​ជួយ​អ្នក​ឆ្លើយតប​ទៅនឹង​អ៊ីសាប៊ែល ថា « ការអប់រំ » និង « ការរៀនសូត្រ » ។ នៅចុងបញ្ចប់​នៃ​មេរៀន​នេះ អ្នក​នឹង​ប្រើ​អ្វី​ដែល​អ្នក​រកឃើញ​ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​អ៊ីសាប៊ែល ។

ព្រះគម្ពីរ

សូម​សិក្សា​បទគម្ពីរ​ខាងក្រោម​ចំនួន​បី ឬ​ច្រើន​ជាងនេះ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការអប់រំ ។

  • សុភាសិត ៣:១៣–២០; ៤:៥–៨ ( តម្លៃ​នៃ​ប្រាជ្ញា និង​ការយល់ដឹង )

  • កិច្ចការ ៧:២២ ( របៀប​ដែល​ម៉ូសេ​បាន​រៀបចំ​ខ្លួន​ដើម្បី​ដឹកនាំ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ )

  • អាលម៉ា ១៧:២–៣ ( របៀប​ដែល​ពួកបុត្រា​របស់​ម៉ូសាយ​រៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម​របស់​ទ្រង់ )

  • គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩:៧–៩ ( វិវរណៈ​ទៅកាន់​អូលីវើរ ខៅឌើរី បន្ទាប់​ពី​លោក​មិនអាច​បកប្រែ​ព្រះគម្ពីរ​មរមន​បាន )

  • គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:១១៨ ( ការណែនាំ​ទៅកាន់​សាសនាចក្រ​នៅក្នុង​ឆ្នាំ១៨៣៣ អំពី​របៀប​ស្ថាបនា​ស៊ីយ៉ូន )

  • គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:១៨–១៩ ( យ៉ូសែប ស៊្មីធ បង្រៀន​អំពី​គុណតម្លៃ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ការអប់រំ )

  • ម៉ូសេ ៥:១២; ៦:៥–៦ ( ការណែនាំ​របស់​អ័ដាម និង​អេវ៉ា​ទៅកាន់​កូនៗ​របស់​ពួកលោក )

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស

សូម​អាន​កថាខណ្ឌ​ខាងក្រោម ហើយ​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ អ៊ីសាប៊ែល បាន ។

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រា និង​បុត្រី​របស់​ទ្រង់​រៀន​សូត្រ​ជានិច្ច ។ អ្នក​មាន​ហេតុផល​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ក្នុង​ការស្វែងរក និង​ការស្រឡាញ់​ការរៀន​សូត្រ ។ ការអប់រំ​មិនមែន​គ្រាន់តែ​អំពី​ការរក​ប្រាក់​ប៉ុណ្ណោះ​នោះ​ទេ ។ ការអប់រំ​គឺ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ដ៏​អស់កល្ប​របស់​អ្នក​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ ។ …

សូម​ធ្វើ​ជាមនុស្ស​រៀនសូត្រ​ជានិច្ច ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​គំនិត និង​ជំនាញ​របស់​អ្នក ។ ឱកាស​ទាំងនេះ​អាច​រួម​បញ្ចូល​ការអប់រំ​ផ្លូវការ​នៅ​សាលារៀន ឬ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូចជា​ការរៀន​ក្រៅផ្លូវការ​ពី​ប្រភព​ដែល​អ្នក​ទុកចិត្ត​ផងដែរ ។ សូម​រាប់បញ្ចូល​ព្រះអម្ចាស់​នៅក្នុង​ការខិតខំ​របស់​អ្នក ហើយ​ទ្រង់​នឹង​ដឹកនាំ​អ្នក ។ នៅពេល​អ្នក​រៀន​អំពី​ពិភពលោក​ជុំវិញ​អ្នក សូម​រៀន​ផងដែរ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​បង្កើត​ពិភពលោក​នេះ ។ សូម​សិក្សា​អំពី​ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់ ។ សូម​ធ្វើ​ឲ្យ​ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន និង​ការសិក្សា​ដំណឹង​ល្អ​ផ្ទាល់ខ្លួន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ពេញ​មួយ​ជីវិត​របស់​អ្នក ។ …

ការអប់រំ​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ វា​ផ្តល់​អំណាច​ឲ្យ​អ្នក​ក្នុងការផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ ជា​ពិសេស​គ្រួសារ​របស់​អ្នក ។ អ្នក​រៀន​កាន់​តែ​ច្រើន នោះ​អ្នក​ក៏​កាន់តែ​អាច​ជួយ​ស្ថាបនា​នគរ​របស់​ព្រះ និង​មាន​ឥទ្ធិពល​លើ​ពិភពលោក​សម្រាប់​ការល្អ​ផងដែរ ។ ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស [ ឆ្នាំ២០២២ ] ទំព័រ ៣១–៣២ )

រូបតំណាង​ស្លាកការអប់រំ ការរៀនសូត្រ

សេចក្ដី​ថ្លែងការណ៍​មកពី​ព្យាការី

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ។ សូម​ជ្រើសរើស​សេចក្ដី​ថ្លែងការណ៍​យ៉ាងហោច​ណាស់​មួយ ដែល​អ្នក​អាច​ជួយ​អ៊ីសាប៊ែល​ឲ្យ​ដោះស្រាយ​កង្វល់​របស់​នាង​បាន ។

ប្រធាន រ័សុល អិម ណិលសុន ៖

ប្រធាន រ័សុល អិម ណិលសុន

អង្គបង្កបង្កើត​របស់​យើង​រំពឹង​ថា បុត្រា​បុត្រី​របស់​ទ្រង់​នៅ​គ្រប់​ទីកន្លែង​នឹង​ទទួល​បាន​ការអប់រំ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន ។ ( « Education—A Religious Responsibility » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ] នៅលើ​គេហទំព័រ byui.edu )

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ )

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

អ្នក​ត្រូវតែ​ទទួល​ការអប់រំ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​ទៅបាន ។ ជីវិត​មានភាព​ស្មុគស្មាញ និង​ការ​ប្រកួត​ប្រជែង​យ៉ាង​ច្រើន ។ អ្នកពុំ​អាច​សន្មត​ថា អ្នក​មាន​សិទ្ធិ​កំណត់​នោះ​ទេ ។ អ្នក​ត្រូវ​បាន​រំពឹង​ទុក​ឲ្យ​ធ្វើ​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ហើយ​ប្រើ​ទេពកោសល្យ​ដ៏​ល្អ​បំផុត​របស់​អ្នក​ដើម្បី​រៀបចំផ្លូវ​របស់​អ្នក​ទៅ​កាន់​អនាគត​ដ៏​អស្ចារ្យ ដែល​អ្នក​មាន​លទ្ធភាព​អាច​ទៅ​ដល់ ។ សូម​លះបង់​រថយន្ត សូម​លះបង់​អ្វីៗ​ទាំងអស់​ដែល​ចាំបាច់ ដើម្បី​ធ្វើឲ្យ​ខ្លួន​ឯងមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ធ្វើកិច្ចការ​នៅ​ក្នុង​ពិភពលោក​នេះ ។ ពិភពលោក​នោះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​វា​គិត​ថា​អ្នក​សម​នឹង​ទទួល​បាន ហើយ​តម្លៃ​របស់​អ្នក​នឹង​កើនឡើង​នៅ​ពេល​ដែល​អ្នក​ទទួលបាន​ការអប់រំ និង​ជំនាញ​ក្នុង​វិស័យ​ដែល​អ្នក​ជ្រើសរើស ។ ( « Words of the Prophet: Seek Learning » New Era ខែកញ្ញា ឆ្នាំ២០០៧ ទំព័រ ៣–៤ )

រូបតំណាង​ស្លាកការអប់រំ ការរៀនសូត្រ ការលះបង់

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

បើ​ពុំ​មាន​ជម្រើស​ទទួល​ការអប់រំ​ត្រឹមត្រូវ​ទេ សូម​កុំ​បណ្តោយ​ឲ្យ​ការណ៍​នោះ​រារាំង​បងប្អូន​ពីការ​ទទួល​បាន​នូវ​រាល់​ចំណេះ​ដឹង​ដែល​បងប្អូន​រាល់គ្នា​អាច​ទទួលបាន​ឡើយ ។ ជាទូទៅ នៅក្នុង​ស្ថានភាព​បែបនេះ នោះ​សៀវភៅ​ល្អៗ​ជាច្រើន​អាចក្លាយ​ជា « សាកលវិទ្យាល័យ » របស់​បងប្អូន​បាន—សៀវភៅ​គឺជា​ថ្នាក់រៀន​មួយ​ដែល​តែងតែ​ត្រៀមខ្លួន​បើក ហើយ​វាព្រម​ទទួលយក​អស់អ្នក​ដែល​អនុវត្ត​តាម ។ ចូរ​ព្យាយាម​បង្កើន​ចំណេះដឹង​របស់​បងប្អូន​អំពី​អ្វី​គ្រប់យ៉ាង​ដែលមាន « គុណធម៌ គួរ​ឲ្យស្រឡាញ់ ឬ​ឈ្មោះល្អ ឬក៏​គួរឲ្យ​សរសើរ » ។ ចូរ​ស្វែងរក​ការរៀនសូត្រ « ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តី​ជំនឿ​ផង » ។ ( « Two Principles for Any Economy » Liahona ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ៥៨ )

រូបតំណាង​ស្លាកការអប់រំ ការរៀនសូត្រ

វីដេអូ

សូម​មើល​វីដេអូ​មួយ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ។ នៅពេល​អ្នក​មើល សូម​សួរ​ខ្លួនឯង​ថា តើ​វីដេអូ​មួយណា​ដែល​អ្នក​ចង់​មើល​ជាងគេ ហើយ​ហេតុអ្វី ។ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​អ៊ីសាប៊ែល ។

រូបតំណាង​ចែកចាយឥឡូវ​នេះ​កាល​អ្នក​បាន​សិក្សា​ធនធាន​ទាំងនេះ​ហើយ សូម​ប្រើ​ស្លាក​ដែល​អ្នក​បាន​បង្កើត ដើម្បី​ចងក្រង​ការឆ្លើយតប​ទៅកាន់​អ៊ីសាប៊ែល ។ សូម​ចែកចាយ​សារ​មួយ​ជាមួយ​សមាជិក​គ្រួសារ ឬ​នរណា​ម្នាក់​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ទទួល​បាន​ពរ ដោយ​ការរៀន​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​អំពី​ការអប់រំ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការអប់រំ ទាំង​ខាងសាច់ឈាម និង​ខាង​វិញ្ញាណ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការឆ្លើយតប​របស់​អ្នក​ទៅកាន់​អ៊ីសាប៊ែល រួមបញ្ចូល​ទាំង​ប្រភព​សមស្រប​នានា ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?