ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៩១ ៖ ការស្វែងរក​អ្នកណែនាំ—ព្រះអម្ចាស់​ដាក់​បុគ្គល​គំរូ​នៅលើ​ផ្លូវ​របស់​យើង


ស្ដ្រី​ម្នាក់​មើល​ស្ដ្រី​ម្នាក់​ទៀត​ប្រើ​កុំព្យូទ័រ

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ មេរៀនទី ១៩១

ការស្វែងរក​អ្នកណែនាំ

ព្រះអម្ចាស់​ដាក់​បុគ្គល​គំរូ​នៅលើ​ផ្លូវ​របស់​យើង

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

យោង​តាម អេច ដបុលយូ ធឿនប៊ុល « លោក អ៊ីសាក ញូវ​តុន ដែល​ជា​អ្នក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​មួយ​រូប​ពី​សតវត្ស​ទី​១៧ ធ្លាប់​បាន​និយាយ​ថា ៖ ‹ បើ​ខ្ញុំ​បាន​មើលឃើញ​ឲ្យ​ឆ្ងាយ​ជាងនេះ ក៏​ដោយសារ​ការឈរ​នៅលើ​ស្មា​របស់​យក្ស​ដែរ › » ។ សម្ដី​នេះ​មានន័យ​ថា វា​សំខាន់​ដើម្បី​ទទួល​បាន​ជំនួយ និង​ដំបូន្មាន​មកពី​បុគ្គល​ដែល​មាន​បទពិសោធន៍ ។ នៅពេល​អ្នក​ជញ្ជឹង​គិត​ពី​ជីវិត​របស់​អ្នក តើ​អ្នកណែនាំ​ដែល​គួរឲ្យទុកចិត្ត​បាន​ជួយ​អ្នក​យ៉ាងដូចម្ដេច​ខ្លះ ?

ចាប់ពី​ម៉ូសេ និង​យ៉ូស្វេ ដល់​អេលី និង​សាំយូអែល ដំណើររឿង​ពី​បទគម្ពីរ​ទាំងឡាយ​បង្ហាញ​ពី​គុណតម្លៃ​នៃ​ទំនាក់ទំនង​ការណែនាំ ។ ដំណើររឿង​ទាំងនេះ​ចង្អុល​បង្ហាញ​យើង​ទៅកាន់​អ្នកណែនាំ​ដ៏​ល្អ​ឥតខ្ចោះ​របស់​យើង គឺ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​កំណត់​អត្តសញ្ញាណ​អ្នក​ណែនាំ​ដែល​គួរ​ឲ្យទុកចិត្តបាន​នៅក្នុង​ជីវិត​របស់​អ្នក ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​ការណែនាំ​របស់​ព្រះអម្ចាស់ នៅពេល​អ្នក​ធ្វើ​ការសម្រេចចិត្ត​អំពី​ផែនការ​អប់រំ និង​អាជីព ។

ក្រុម​យុវនារី​ជួបជុំ​គ្នា​នៅក្នុង​អគារ​ព្រះវិហារ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើត​ផែនការ​ដើម្បី​ស្វែងរក និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកណែនាំ​ផ្នែក​ការអប់រំ និង​ផ្នែក​អាជីព​ដែល​មាន​សក្តានុពល ។

រៀន​អំពី​របៀប​ធ្វើ

តើ​អ្នកណែនាំ​គឺជា​នរណា ?

អែលឌើរ រ៉ូណល អេ រ៉ាស​បាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​អ្នកណែនាំ ៖

អែលឌើរ រ៉ូណល អេ រ៉ាសបាន

[ អ្នកណែនាំ ] បាន​ដើរ​មុន​យើង ហើយ​ពួកគេ​ស្គាល់​ពី​ផ្លូវ​នោះ ។ …

…បុគ្គល​ដែល​មាន​បទពិសោធន៍ និង​គួរ​ឲ្យ​ទុកចិត្ត បម្រើ​ជា​អ្នកណែនាំ​ដ៏​មាន​ប្រសិទ្ធភាព និង​ជា​ទីប្រឹក្សា​ដល់​បុគ្គល​ដែល​មិន​សូវ​មាន​បទពិសោធន៍ ដោយ​ការជួយ​តម្រង់​ការ​យល់ដឹង​របស់​បុគ្គល​នោះ ហើយ​បង្រៀន​គោលការណ៍​ដែល​នឹង​ធ្វើ​ឲ្យ​គាត់​កាន់តែ​មាន​ប្រសិទ្ធភាព កាន់តែ​រឹងមាំ កាន់តែ​ឆ្លាតវៃ និង​មាន​តម្លៃ​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ព្រះ ។ ( « Thy Friends Do Stand by Thee » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១០ ] ទំព័រ ៣ នៅលើ​គេហទំព័រ speeches.byu.edu )

គំរូ​ដ៏​អស្ចារ្យ​បំផុត​នៃ​អ្នកណែនាំ​គឺ​ព្រះវរបិតាសួគ៌​របស់​យើង ។ ព្រះបរមងារ​មួយ​ក្នុង​ចំណោម​ព្រះបរមងារ​របស់​ទ្រង់​គឺ « មនុស្ស​នៃ​ដំបូន្មាន » ( ម៉ូសេ ៧:៣៥ ) ។

សូម​សិក្សា យ៉ូហាន ៥:១៩–២០ និង យ៉ូហាន ៨:២៦–២៨ ហើយ​រកមើល​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ណែនាំ​ដល់​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ស្លាកសូម​ជ្រើសរើស​ដំណើររឿង​ព្រះគម្ពីរ​មួយ ក្នុង​ចំណោម​ដំណើររឿង​ព្រះគម្ពីរ​ខាង​ក្រោម ហើយ​សិក្សា​វគ្គ​បទគម្ពីរ​នោះ ។ សូម​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នោះ​ថា « អ្នកណែនាំ » ។

  • ម៉ូសេ និង​យ៉ូស្វេ ៖ ចោទិយកថា ៣:២១–២២ ( ម៉ូសេ​ណែនាំ​យ៉ូស្វេ ), ២៨ ( ការណែនាំ​របស់​ព្រះអម្ចាស់​ដល់​ម៉ូសេ )

  • សង្ឃ​ជាន់​ខ្ពស់ ឈ្មោះ​អេលី និង​ព្យាការី​វ័យ​ក្មេង ឈ្មោះ​សាំយូអែល ៖ សាំយូអែល ទី១ ៣:១–១០

តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​របស់​ទ្រង់​តាមរយៈ​អ្នក​ណែនាំ​នេះ​ដោយ​របៀបណា ? តើ​ដំណើរ​រឿង​នោះ​អាច​ជួយ​នរណា​ម្នាក់​ដែល​ស្ទាក់ស្ទើរ​ក្នុងការ​ស្វែងរក​ជំនួយ​ពី​អ្នកណែនាំ​បាន​ដោយ​របៀប​ណា ?

បងប្រុស មៀលធិន ខាម៉ាហ្គូ ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ បាន​មាន​ប្រសាសន៍ ៖

បងប្រុស មៀលធិន ខាម៉ាហ្គូ

នៅ​ចំណុច​ខ្លះ​អំឡុង​ការធ្វើដំណើរ​របស់​អ្នក [ នៅក្នុង ] ការអប់រំ … អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​លើសលប់​ជាមួយ​នឹង​រឿង​ជាច្រើន​ដែល​ត្រូវ​ធ្វើ ។ សូម​ចងចាំ​ថា អ្នក​មិន​នៅ​ម្នាក់​ឯង​ក្នុង​អំឡុង​ពេល​លំបាក​របស់​អ្នក​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​នូវ​មនុស្ស​ជា​ច្រើន​ដែល​អាច​គាំទ្រ​ដល់​អ្នក—សមាជិក​គ្រួសារ ថ្នាក់​ដឹកនាំ​សាសនាចក្រ មិត្តភក្តិ ក៏​ដូចជា … អ្នកណែនាំ ឬ​គ្រូ​របស់​អ្នក​ផងដែរ ។ ហើយ​ជា​ការ​ពិត​ណាស់ ព្រះអម្ចាស់​ផ្ទាល់​តែងតែ​ត្រៀម​ព្រះកាយ​ជានិច្ច​ដើម្បី​លួងលោម និង​ពង្រឹង​អ្នក ។ ( « Persevere with the Lord’s Help » [ ការប្រជុំ​ធម្មនិដ្ឋាន BYU–Pathway Worldwide ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ] ទំព័រ ២ នៅលើ​គេហទំព័រ byupathway.edu )

ការស្វែងរក​អ្នកណែនាំ

ព្រះអម្ចាស់​ដាក់​មនុស្ស​ដែល​គួរឲ្យ​ទុកចិត្ដ​ជាច្រើន​នៅលើ​ផ្លូវ​របស់​អ្នក ដែល​អាច​បម្រើ​ជា​អ្នកណែនាំ​បាន ។ មនុស្ស​មួយ​ចំនួន​ជា​អ្នកណែនាំ​រយៈពេល​ខ្លី ហើយ​បំពេញ​តម្រូវការ​ជាក់លាក់​ដែល​អ្នក​មាន ។ អ្នកណែនាំ​ផ្សេងទៀត​អាច​ធ្វើការ​ជាមួយ​អ្នក​ក្នុង​រយៈពេល​យូរ​ជាង​នេះ ។ សូម​ស្វែងរក​ជំនួយ​របស់​ព្រះវរបិតាសួគ៌​ដើម្បី​ស្វែងរក និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកណែនាំ​ឥឡូវ​នេះ ។ សូម​ចាំ​មើល​ជានិច្ច​ពេញ​មួយ​ជីវិត​របស់​អ្នក ដើម្បី​ស្វែងរក​មនុស្ស​ដែល​អ្នក​អាច​ពឹងផ្អែក​បាន​សម្រាប់​ការណែនាំ និង​ការលូតលាស់ ។ ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​អ្នក​នូវ​ជំនួយ​ដែល​អ្នក​ត្រូវការ ។

ស៊ីស្ទើរ ស៊ូសាន អិល ហ្គង បាន​បង្រៀនថា ៖

5:28
ស៊ីស្ទើរ ស៊ូសាន អិល ហ្គង

នេះ​គឺជា​រដូវកាល​ដើម្បី​ស្វែងរក​គ្រូបង្វឹក​ដ៏​វាងវៃ និង​សុចរិត—ឪពុក​ម្ដាយ ឬ​ជីដូន​ជីតា គ្រូបង្រៀន មិត្តភក្ដិ ថ្នាក់ដឹកនាំ​សាសនាចក្រ និង​អង្គ​ដែល​សំខាន់​បំផុត​នោះ​គឺ ព្រះយេស៊ូវ​គ្រីស្ទ—ដើម្បី​ជួយ​យើង​កសាង​ជីវិត​ដ៏​មាន​អត្ថន័យ​មួយ ។ សូម​បង្កើត​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយ​អស់​អ្នក​ដែល​អាច​ជួយ​ប្អូន​ឲ្យ​រៀន និង​រីកចម្រើន ។ ( « ហេតុផល​ដើម្បី​មាន​ក្ដីសង្ឃឹម » [ ការប្រជុំធម្មនិដ្ឋាន ស.&វ. សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ] នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ )

រូបតំណាង​ស្លាកអ្នកណែនាំ ការអប់រំ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជញ្ជឹងគិត​ពីអ្វី​ដែល​អ្នក​បាន​សិក្សា​អំពី​ការស្វែងរក និង​ការជួប​ជាមួយ​អ្នកណែនាំ ។ បន្ទាប់​មក សូម​បំពេញ​ចំណុច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  1. តើ​អ្វី​ជាផ្នែក​មួយ​នៃ​ការអប់រំ ឬ​ការរៀបចំ​អាជីព​ក្នុងពេល​បច្ចុប្បន្ន ឬ​អនាគត​របស់អ្នក ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍​មកពី​ការប្រឹក្សា​របស់​អ្នកណែនាំ ?

  2. តើ​អ្នក​អាច​ស្នើសុំ​នរណា​ឲ្យ​ធ្វើ​ជា​អ្នកណែនាំ ? ឬ​ម្យ៉ាងទៀត តើ​អ្នក​អាច​សុំជំនួយ​ក្នុង​ការស្វែងរក​អ្នកណែនាំ​ពីនរណា ?

  3. តើ​អ្នក​នឹង​ទាក់ទង​ទៅ​ពួកគេ​នៅពេល​ណា ? ដោយ​របៀបណា ? ( សារ​ជាអក្សរ អ៊ីមែល ជួប​ដោយផ្ទាល់ )

ព័ត៌មាន​ទំនាក់ទំនង ៖

  1. សូម​សរសេរ​សំណួរ​យ៉ាងហោចណាស់​បី​សំណួរ ដែល​អ្នក​អាច​សួរ​បុគ្គល​រូប​នេះ​បាន ឬ​ប្រធានបទ​ដែល​អ្នក​ចង់​ពិភាក្សា ៖

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើត​ផែនការ​ដើម្បី​ស្វែងរក និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកណែនាំ​ផ្នែក​ការអប់រំ និង​ផ្នែក​អាជីព​ដែល​មាន​សក្តានុពល ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ផែនការ​របស់​អ្នក​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកណែនាំ​ដែល​អាច​មាន ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. The Correspondence of Isaac Newton, ed. H. W. Turnbull ភាគ១ ឆ្នាំ១៦៦១–១៦៧៥ ( ទីក្រុង​ឡុងដ៍ ៖ សារព័ត៌មាន​សាកលវិទ្យាល័យ ខែម ប្រ៊ីជ ឆ្នាំ១៩៥៩ ) ទំព័រ ៤១៦ ។