ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត ៖ មេរៀនទី ១៨៩
ការអប់រំសម្រាប់ព្រលឹងទាំងមូល
ការផ្ដល់អាទិភាពដល់ការអប់រំចិត្ត និងវិញ្ញាណ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
សូមពិចារណាអំពីសាច់រឿងខាងក្រោម ៖
យូអ៊ីតូ គឺជាសិស្សថ្នាក់វិទ្យាល័យ ។ គាត់អន្ទះសាដើម្បីចាប់ផ្ដើមជីវិតរបស់គាត់បន្ទាប់ពីបញ្ចប់ការសិក្សា ។ គាត់ធ្វើការក្រៅម៉ោងនៅឯហាងកុំព្យូទ័រមួយក្នុងតំបន់ ។ គាត់រីករាយនឹងការបានទទួលបទពិសោធន៍ផ្ទាល់ និងការទទួលបានប្រាក់កម្រៃ ។ យូអ៊ីតូ កំពុងពិចារណាមិនចូលរៀននៅសាកលវិទ្យាល័យទេ ដើម្បីចូលធ្វើការពេញម៉ោង និងឆាប់បានឡើងតំណែងនៅកន្លែងការងាររបស់គាត់ ។ ប៉ុន្ដែ គាត់ក៏ដឹងដែរថា ការបន្ដការអប់រំអាចបើកឱកាសបន្ថែមទៀត ។ គាត់មិនប្រាកដចិត្ដទេថា តើជម្រើសមួយណាជាជម្រើសដ៏ល្អនោះ ។
តើអ្នកនឹងធ្វើអ្វី ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពនេះ ? តើការបង្រៀនអ្វីរបស់ព្រះអង្គសង្គ្រោះដែលអាចជួយបាន ?
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្កើតផែនការដើម្បីបន្តការអប់រំខាងលោកិយ និងខាងសាសនាក្រោយថ្នាក់វិទ្យាល័យ ។
រៀនអំពីរបៀបធ្វើ
ការដាក់អាទិភាពលើការអប់រំ
ព្រះអម្ចាស់លើកទឹកចិត្តយើងឲ្យដាក់ការអប់រំទាំងខាងលោកិយ និងខាងសាសនាជាអាទិភាពនៅក្នុងជីវិតរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៧–៨០ ) ។ ថ្នាក់ដឹកនាំសាសនាចក្របានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ ការអប់រំដែលថ្នាក់ដឹកនាំសាសនាចក្រសង្កត់ធ្ងន់គឺរួមបញ្ចូលទាំងការអប់រំខាងលោកិយ និងខាងសាសនា ។ ការអប់រំខាងលោកិយ និងខាងសាសនាអាចជួយអ្នកឲ្យបម្រើព្រះ និងអ្នកដទៃ ។ វាក៏អាចជួយអ្នកឲ្យមានភាពខ្លួនទីពឹងខ្លួនបានផងដែរ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមកត់ត្រាសេចក្ដីថ្លែងការណ៍មិនពេញលេញខាងក្រោម ៖
-
ការបន្តការអប់រំទាំងខាងលោកិយ និងខាងសាសនាជួយខ្ញុំ …
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ហើយរកមើលរបៀបផ្សេងៗដែលអ្នកអាចបំពេញប្រយោគមុននេះ ។ សូមបញ្ចប់សេចក្ដីថ្លែងការណ៍នេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
អែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃពួកចិតសិបនាក់បានបង្រៀន ៖
តើអ្នកដឹងទេថា ហេតុអ្វីបានជាសាសនាចក្រវិនិយោគធនធានយ៉ាងច្រើនទៅក្នុងការអប់រំ ? វាគឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះអ្នក ។ ទ្រង់ចង់ឲ្យអ្នកកាន់តែខិតទៅជិតទ្រង់ ហើយស្វែងរកកម្លាំងខាងផ្លូវអារម្មណ៍ ខាងបញ្ញា និងខាងវិញ្ញាណ ។ ថ្នាក់ដឹកនាំសាសនាចក្រប្រាថ្នានូវរឿងដូចគ្នានេះ ! យើងអធិស្ឋានសម្រាប់អ្នក និងសម្រាប់ភាពជោគជ័យរបស់អ្នក ។ យើងបានវិនិយោគលើអ្នក និងនៅក្នុងការជួយអ្នកឲ្យឈានដល់សក្តានុពលដ៏ទេវភាពរបស់អ្នក ។ ( « Church Education: There Is a Place for Everyone » For the Strength of Youth ខែតុលា ឆ្នាំ២០២៣ ទំព័រ ១៨ )
ការអប់រំ សក្តានុពលដ៏ទេវភាព
ហេតុអ្វីបានជាការអប់រំខាងលោកិយ និងខាងសាសនាអាចជាការចាំបាច់ ដើម្បីអញ្ជើញពរជ័យទាំងនេះមកពីព្រះអម្ចាស់ ?
ការលូតលាស់ និងការរីកចម្រើន
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មាននូវឧទាហរណ៍ជាច្រើនអំពីព្រះអម្ចាស់បង្រៀនមនុស្សនូវគោលគំនិតទាំងខាងវិញ្ញាណ និងខាងលោកិយ ។
Building the Ark [ ការសាងសង់ទូកធំ ] ដោយ ហារី អាន់ឌើរសិន
សូមអាន លោកុប្បត្តិ ៦:១៣–១៨ ។ សូមគូសសម្គាល់សេចក្ដីលម្អិតដែលលេចធ្លាចំពោះអ្នក ។
តើការបង្រៀនអ្វីខ្លះមកពីព្រះអម្ចាស់ដែលទាក់ទងនឹងរបស់ខាងសាច់ឈាម ? តើការបង្រៀនអ្វីខ្លះសម្រាប់ខាងវិញ្ញាណ ?
ព្រះអម្ចាស់បានបើកបង្ហាញទំនាក់ទំនងខ្លះៗរវាងការរៀនសូត្រខាងលោកិយ និងខាងវិញ្ញាណ ។ សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ អ្នកអាចដាក់ស្លាកវាថា « ការអប់រំ » ឬ « ការរៀនសូត្រ » ។
ការបន្ដការអប់រំខាងលោកិយរបស់អ្នក
តើអ្នកធ្លាប់បានគិតដែរឬទេថា នឹងមានឱកាសទទួលការអប់រំអ្វីខ្លះ ដែលនឹងបើកសម្រាប់អ្នកនាពេលអនាគតនោះ ? ជម្រើសមួយចំនួនអាចរួមមានដូចតទៅនេះ ៖
-
សាកលវិទ្យាល័យ
-
ការរៀនតាមអនឡាញ
-
មហាវិទ្យាល័យក្នុងសហគមន៍
-
សាលាធុរកិច្ច
-
កម្មសិក្សា
-
ការបំពាក់បំប៉ននៅកន្លែងការងារ
ពីព្រោះព្រះផ្ដល់តម្លៃដល់ការអប់រំ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទផ្ដល់នូវជម្រើសរៀនសូត្រដ៏បំផុសគំនិតជាច្រើន ។ ឱកាសអប់រំទាំងនោះមាននៅក្នុងប្រព័ន្ធអប់រំសាសនាចក្រ ( CES ) ។ អ្នកអាចស្វែងយល់ពីឱកាសអប់រំទាំងនេះនៅក្នុងដ្យាក្រាមនេះ ។
ប្រសិនបើមាន សូមមើល « The Growth and Momentum of the Church Educational System » ( ៥:២៥ ) ។
ការសិក្សាស៊ីជម្រៅ ៖ ដើម្បីរៀនបន្ថែមអំពីមូលហេតុដែលវាសំខាន់នៅក្នុងការទទួលបានការអប់រំខាងលោកិយ សូមអាន « A Prophet’s Counsel and Prayer for Youth » ។
ការបន្ដការអប់រំខាងសាសនារបស់អ្នក
ថ្នាក់សាសនាគឺជាផ្នែកមួយនៃវគ្គសិក្សានៅឯសាលា ស៊ី.អ៊ី.អេស. ។ ប្រសិនបើអ្នកមិនចូលរៀននៅសាលា ស៊ី.អ៊ី.អេស. នោះទេ អ្នកអាចបន្ដការអប់រំខាងសាសនារបស់អ្នកនៅថ្នាក់វិទ្យាស្ថានសាសនាបាន ។ ថ្នាក់ទាំងនេះមានសម្រាប់យុវមជ្ឈិមវ័យទាំងអស់ ( ១៨–៣៥ ឆ្នាំ ) នៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ។ ការចូលរៀនថ្នាក់វិទ្យាស្ថានមិនត្រូវបានគិតថ្លៃទេ ។
ប្រសិនបើមាន សូមមើលវីដេអូរបស់ប្រធាន រ័សុល អិម ណិលសុន « Personal Invitation to Attend Institute » ( ២:៤៤ ) ។ សូមស្ដាប់រកពរជ័យដែលបានសន្យាសម្រាប់ការចូលរៀនថ្នាក់វិទ្យាស្ថាន ។
ការសិក្សាស៊ីជម្រៅ ៖ ដើម្បីរៀនបន្ថែមអំពីថ្នាក់វិទ្យាស្ថាន សូមពិនិត្យមើល គេហទំព័រថ្នាក់វិទ្យាស្ថាន ។ ដើម្បីស្វែងរកថ្នាក់វិទ្យាស្ថាននៅគ្រប់ទីកន្លែងដែលអ្នករស់នៅ បន្ទាប់ពីថ្នាក់វិទ្យាល័យ សូមចូលទៅកាន់ « ស្វែងរកថ្នាក់វិទ្យាស្ថាន » ។
ដាក់ផែនការ
មិនថាអ្នកបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យឆ្នាំនេះ ឬអត់នោះទេ វាល្អដើម្បីដាក់ផែនការសម្រាប់ការអប់រំនាពេលអនាគតរបស់អ្នក ។
សូមប្រើសំណួរខាងក្រោមនេះដើម្បីជួយអ្នកឲ្យដាក់ផែនការសម្រាប់ការរៀនសូត្រនាពេលអនាគតរបស់អ្នក ។ សូមទូលទៅព្រះវរបិតាសួគ៌សូមការដឹកនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើអ្នកមានគោលដៅអនាគតអ្វីខ្លះ ?
-
តើជម្រើសអប់រំអ្វីខ្លះ ដែលនឹងជួយអ្នកឲ្យសម្រេចបានគោលដៅទាំងនោះ ?
-
តើអ្នកអាចរៀបចំផែនការអ្វីខ្លះ សម្រាប់ការអប់រំខាងសាសនារបស់អ្នកនៅឆ្នាំក្រោយ និងនៅឆ្នាំក្រោយៗទៀត ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្កើតផែនការដើម្បីបន្តការអប់រំខាងលោកិយ និងខាងសាសនាក្រោយថ្នាក់វិទ្យាល័យ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ផែនការរបស់អ្នកសម្រាប់ការអប់រំខាងលោកិយ និងខាងសាសនានាពេលអនាគត ។ សូមរួមបញ្ចូលហេតុផលសម្រាប់ជម្រើសរបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?