សុខភាពខាងផ្លូវកាយ និងខាងសតិអារម្មណ៍ ៖ មេរៀនទី ១៨១
ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់
ព្រះអង្គសង្រ្គោះអាចជួយយើងបង្កើនភាពធន់ខាងសតិអារម្មណ៍
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
សតិអារម្មណ៍គឺជាការឆ្លើយតបធម្មតារបស់រាងកាយចំពោះបទពិសោធន៍ប្រចាំថ្ងៃ ។ អ្នកចិត្តសាស្រ្តធ្លាប់គិតថា មនុស្សមានតែអារម្មណ៍មានសុភមង្គល សោកសៅ កំហឹង ភ្ញាក់ផ្អើល ភ័យខ្លាច និងស្អប់ខ្ពើមប៉ុណ្ណោះ ។ ការសិក្សាពីសាកលវិទ្យាល័យ ប៊ឺឃឺលី កាលីហ្វ័រញ៉ា បង្ហាញថា មនុស្សមានអារម្មណ៍យ៉ាងហោចណាស់២៧ផ្សេងៗគ្នា ។ ពេលខ្លះ អារម្មណ៍ទាំងនេះគឺស្រាល និងងាយស្រួលគ្រប់គ្រង ដូចជាខ្យល់នៃរដូវក្តៅ ។ ពេលខ្លះ យើងដកពិសោធន៍នូវអារម្មណ៍លំបាកដែលអាចមានអារម្មណ៍ថា ដូចជាខ្យល់កួច ។
ដើមឈើដែលខ្យល់កួចបានបោកបក់លើ ជាញឹកញាប់មានឫសដែលដុះលូតលាស់លឿនជាងមុន ហើយក្រាស់ជាងមុន និងដុះបានខ្ពស់ ដែលធ្វើឲ្យដើមឈើនោះមានសមត្ថភាពខ្លាំងក្នុងការស៊ូទ្រាំ ។ នៅពេលដែលខ្យល់បោកបក់លើវា ដើមឈើនោះក៏បង្កើតទម្រង់កោសិកាដែលធ្វើឲ្យគល់ និងមែកឡើងក្រាស់ផងដែរ ។ ដូចគ្នានេះដែរ ការរៀនឆ្លើយតបទៅនឹងគ្រាដែលសតិអារម្មណ៍មានការប៉ះពាល់ជាខ្លាំង នោះការធ្វើតាមព្រះអង្គសង្គ្រោះនឹងពង្រឹងសមត្ថភាពរបស់អ្នកក្នុងការស៊ូទ្រាំ ។
នៅពេលអ្នកសិក្សា សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកស្វែងរករបៀបដែលអ្នកអាចស្វែងរកជំនួយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកឆ្លងកាត់ខ្យល់កួចខាងសតិអារម្មណ៍ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទាញយកកម្លាំងមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីទប់ទល់នឹងឧបសគ្គខាងសតិអារម្មណ៍របស់អ្នក ។
រៀនអំពីរបៀបធ្វើ
ខ្យល់កួចនៅក្នុងជីវិតរបស់យើង
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖
នៅក្នុងដំណើរនេះ អ្នកនឹងជួបនូវគ្រាលំបាក ការសាកល្បងផ្ទាល់ខ្លួន ការបាក់ទឹកចិត្ត និងការខកចិត្តដែលអាចនឹងធ្វើឲ្យមានការថប់បារម្ភ ។ ឥឡូវនេះប្រហែលជាអ្នកមានអារម្មណ៍ថា ជាប់ផុងនៅក្នុងគ្រាមួយបែបនេះ ។ ( « ស្វែងរកកម្លាំងរបស់អ្នកនៅក្នុងព្រះយេស៊ូវគ្រីស្ទ » ដើម្បីកម្លាំងនៃយុវជន ខែមីនា ឆ្នាំ២០២៤ ទំព័រ ៤ )
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមកត់ត្រាខ្យល់កួចដែលអ្នក និងក្មេងវ័យជំទង់ផ្សេងទៀតប្រឈមមុខនៅសព្វថ្ងៃនេះ ។
« ភាពធន់ខាងសតិអារម្មណ៍ ( ពេលខ្លះហៅថាកម្លាំងខាងសតិអារម្មណ៍ ឬភាពធន់ខាងផ្លូវចិត្ត ) គឺជាសមត្ថភាពក្នុងការទប់ទល់ សម្របខ្លួន និងងើបឡើងវិញពីភាពតានតឹង និងទុក្ខលំបាក » ។ ( « Emotional Resilience Helps Us to Prepare for Emergencies » នៅក្នុងបណ្ណាល័យដំណឹងល្អ )
ការបង្កើនភាពធន់នៃសតិអារម្មណ៍របស់អ្នកជួយអ្នកឲ្យអភិវឌ្ឍរបៀបត្រឹមត្រូវដើម្បីប្រឈមនឹងគំនិត និងអារម្មណ៍លំបាកៗដែលអ្នកជួបប្រទះ ។ អ្នកអាចរៀនដើម្បីដឹងពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពង្រឹងអ្នក នៅពេលអ្នកមានអារម្មណ៍បែបនេះ នៅពេលទ្រង់ទាំងទ្វេបំផុសគំនិតអ្នកឲ្យស្វែងរកជំនួយបន្ថែមទៀត ។
ប្រធាន ហូឡិន បានបន្ដ ៖
នៅក្នុងគ្រាទាំងនេះ សូមចងចាំថា ព្រះវរបិតាសួគ៌របស់អ្នកស្រឡាញ់អ្នក ។ ទ្រង់តែងតែធ្វើដូច្នោះ ហើយទ្រង់នឹងធ្វើដូច្នោះជានិច្ច ។ ដោយសារតែសេចក្ដីស្រឡាញ់ដ៏គ្មានព្រំដែន និងដ៏ល្អឥតខ្ចោះរបស់ទ្រង់ នោះទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទដើម្បីពង្រឹងអ្នក ហើយជួយអ្នកឲ្យដើរឆ្ពោះទៅមុខ ។ ហើយព្រះយេស៊ូវបានយាងមក ដោយសារទ្រង់ស្រឡាញ់អ្នកយ៉ាងជ្រាលជ្រៅផងដែរ ។ ( « ស្វែងរកកម្លាំងរបស់អ្នកនៅក្នុងព្រះយេស៊ូវគ្រីស្ទ » ដើម្បីកម្លាំងនៃយុវជន ខែមីនា ឆ្នាំ២០២៤ ទំព័រ ៤ )
សេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម
ព្រះអង្គសង្គ្រោះសន្យាថានឹងគង់នៅជាមួយ និងពង្រឹងអ្នក
ដើម្បីជួយអ្នកឲ្យយល់ពីព្រះចេស្ដានៃការពង្រឹងរបស់ព្រះអម្ចាស់ សូមគិតពិចារណាអំពីព្យាការីយ៉ូស្វេ ។ ព្រះអម្ចាស់បានហៅលោកឲ្យដឹកនាំអ៊ីស្រាអែលបន្ទាប់ពីម៉ូសេ ។ យ៉ូស្វេបានរកឃើញខ្លួនលោកនៅក្នុងកន្លែងដ៏លំបាកមួយ ដោយទទួលយកតួនាទីធ្វើជាព្យាការី និងជាអ្នកដឹកនាំទាហាន ដើម្បីបង្កើតប្រទេសថ្មីមួយ ។ សូមស្រមៃមើលពីអារម្មណ៍ដែលលោកប្រាកដជាមាននៅក្នុងស្ថានភាពនោះ ។
សូមអាន យ៉ូស្វេ ១:១, ៥–៩ ។ សូមគូសសម្គាល់អ្វីដែលព្រះអម្ចាស់បានសន្យានឹងយ៉ូស្វេ នៅពេលដែលលោកប្រឈមមុខនឹងបញ្ហាប្រឈមទាំងនេះ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
សូមរៀបរាប់អំពីសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហាប្រឈមខាងសតិអារម្មណ៍ ។ តើអ្នកគិតថា អារម្មណ៍មួយណាដែលអ្នកគ្រប់គ្រងបានល្អ ? តើអារម្មណ៍មួយណាដែលនៅតែពិបាកគ្រប់គ្រង ?
-
សូមរៀបរាប់អំពីសមត្ថភាពរបស់អ្នកក្នុងការទទួលបានជំនួយពីព្រះអម្ចាស់សម្រាប់អារម្មណ៍ទាំងនេះ ។ តើអ្នកធ្លាប់មានជោគជ័យអ្វីខ្លះ ? តើអ្នកធ្លាប់បានសាកល្បងអ្វីខ្លះ ដែលមិនដំណើរការបានល្អដូចដែលអ្នកបានរំពឹងទុក ?
ការសិក្សាស៊ីជម្រៅ ៖ អ្នកអាចប្រើធនធាន « Facing Challenges: A Self-Help Guide » ដើម្បីជួយអ្នកឲ្យស្គាល់អារម្មណ៍ដែលអ្នកកំពុងមានបានកាន់តែច្បាស់ ។
ជញ្ជឹងគិតពីបន្ទូលរបស់ទ្រង់
សូមអាន យ៉ូស្វេ ១:៨ ហើយរកមើលម្តងទៀតនូវអ្វីដែលនឹងជួយឲ្យយ៉ូស្វេធ្វើតាមព្រះអម្ចាស់ ។ នៅពេលយ៉ូស្វេជួបនឹងបញ្ហាប្រឈមរបស់លោក ព្រះអម្ចាស់បានប្រាប់លោកឲ្យសមាធិ ឬជញ្ជឹងគិតពីបទគម្ពីរ ( « គម្ពីរក្រឹត្យវិន័យ ») ទាំងថ្ងៃទាំងយប់ ។ របៀបមួយដែលយើងអាចរកឃើញកម្លាំងខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់គឺតាមរយៈការជញ្ជឹងគិតអំពីបទគម្ពីរ ។
សូមជ្រើសរើសអារម្មណ៍ពីបញ្ជីខាងក្រោមដែលអ្នកកំពុងមានអារម្មណ៍ ឬបានទទួលអារម្មណ៍ ។ សូមអានព្រះគម្ពីរនៅក្បែរនឹងអារម្មណ៍នោះ ។ សូមជញ្ជឹងគិតពាក្យនៃវគ្គបទគម្ពីរនេះដោយការសួរខ្លួនឯងនូវសំណួរដូចខាងក្រោម ៖
-
តើពាក្យ ឬឃ្លាណាខ្លះដែលនឹងមានប្រយោជន៍ នៅពេលខ្ញុំមានអារម្មណ៍បែបនេះ ?
-
តើបទគម្ពីរនេះជួយខ្ញុំឲ្យយល់អ្វីខ្លះអំពីសេចក្តីស្រឡាញ់ និងព្រះចេស្ដារបស់ព្រះអម្ចាស់ ?
សូមដាក់ស្លាកវគ្គបទគម្ពីរនីមួយៗជាមួយនឹងអារម្មណ៍ដែលបានលើកឡើង ឬដាក់ស្លាកវាជាមួយអារម្មណ៍ដែលអ្នកគិតថាខគម្ពីរនេះអាចជួយបាន ។
-
អារម្មណ៍សន្ធប់ ៖ អេសាយ ៤០:២៨–៣១
-
ភ័យខ្លាច ៖ យ៉ូហាន ១៤:២៧
-
សោកសៅ ៖ វិវរណៈ ២១:៣–៥
-
ត្រូវគេបំភ្លេច ៖ លូកា ១២:៦–៧
-
បាក់ទឹកចិត្ត ៖ អេសាយ ៤៣:១–២, ៥
សូមស្វែងរកវគ្គបទគម្ពីរផ្សេងទៀតដែលអ្នកមានអារម្មណ៍ថាអាចជួយអ្នកបាន នៅពេលអ្នកស្វែងកជំនួយខាងសតិអារម្មណ៍ ។ អ្នកអាចស្វែងរកវគ្គបទគម្ពីរដោយរកមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដោយស្វែងរកពាក្យដូចជា ការកម្សាន្តទុក្ខ សេចក្តីសុខសាន្ត កម្លាំង និង សេចក្តីសង្ឃឹម ។ អ្នកអាចដាក់ស្លាកវគ្គបទគម្ពីរបន្ថែមទៀត នៅពេលអ្នករកវាឃើញ ។
ការសិក្សាស៊ីជម្រៅ ៖ សម្រាប់សេចក្តីយោងបទគម្ពីរបន្ថែមទាក់ទងនឹងអារម្មណ៍ សូមមើលអត្ថបទ « បទគម្ពីរចំនួន ១២ សម្រាប់ពេលអ្នកមានអារម្មណ៍ … » ( « ខាយឡា ឃេ ហ៊ីល ដើម្បីកម្លាំងនៃយុវជន ខែមីនា ឆ្នាំ២០២៤ ទំព័រ ៤១ ) ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទាញយកកម្លាំងមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីទប់ទល់នឹងឧបសគ្គខាងសតិអារម្មណ៍របស់អ្នក ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
បទគម្ពីរដែលអ្នកជញ្ជឹងគិត ឬរកឃើញ និងរបៀបដែលអ្នកមានអារម្មណ៍ថាវាអាចជួយអ្នកឲ្យប្រឈមមុខនឹងបញ្ហាប្រឈមខាងសតិអារម្មណ៍ ។