ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៨០ ៖ ការផ្គត់ផ្គង់​សម្រាប់​ខ្លួន​យើង និង​ការថែទាំ​អ្នក​ដែល​ខ្វះខាត—ជួយ​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្រ្គោះ​នឹង​ធ្វើ​ដែរ


ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ឯ​ស្រះ​បេថែសដា ។

ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន ៖ មេរៀន​ទី ១៨០

ការផ្គត់ផ្គង់​សម្រាប់​ខ្លួន​យើង និង​ការថែទាំ​អ្នក​ដែល​ខ្វះខាត

ជួយ​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្រ្គោះ​នឹង​ធ្វើ​ដែរ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

អែលឌើរ នែល អិល អាន់ឌើរសិន ⁠ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ នែល អិល អាន់ឌើរសិន

ប៉ុន្មាន​សប្ដាហ៍​មុន ខ្ញុំ​បាន​ជិះយន្ដ​ហោះ​ទៅ​កាន់​អាមេរិក​ខាង​ត្បូង ។ អ្នកបម្រើ​តាម​យន្ដហោះ បានបង្វែរចិត្ត​របស់​យើង​ទៅ​មើល​វីដេអូ​សុវត្ថិភាព ។ យើង​ត្រូវ​បាន​ព្រមានថា « វា​ប្រហែល​ជាមិនទំនង ប៉ុន្តែ​បើ​មានការ​ផ្លាស់ប្ដូរ​សម្ពាធខ្យល់​ក្នុង​យន្ដ​ហោះ នោះ​បន្ទះ​គម្រប​នៅ​ខាង​លើ​កៅអី​របស់​អ្នក​នឹង​បើក ហើយ​ទម្លាក់​ម៉ាស់​អុកស៊ីហ្សែន​មក ។ បើ​រឿង​នេះ​កើត​ឡើង សូម​ចាប់​យក​ម៉ាស់​នោះ​មក​ពាក់ ។ សូម​ដាក់​ម៉ាស់​គ្រប​លើ​ច្រមុះ និង​មាត់​របស់​អ្នក ។ សូម​ទាញ​ខ្សែមក​ទាក់​នឹង​ក្បាល​របស់អ្នក ហើយ​កែ​តម្រូវ​តាម​ចាំបាច់ ។ រួច​ហើយ​មាន​ការ​ព្រមាន​នេះ​ថា ៖ « សូម​ប្រាកដ​ថា ពាក់​ម៉ាស់​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ​ជាមុន​សិន មុន​នឹង​ជួយ​ដល់អ្នកដទៃ » ។ ( « Joseph Smith » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ៣០ )

រូបតំណាង​ស្លាកការផ្ដល់​ការងារបម្រើ ការបម្រើ

ឪពុក​ដាក់​ម៉ាស់​អុកស៊ីហ្សែន​ឲ្យ​កូន​ប្រុស

ជើង​ហោះហើរ​ភាគច្រើន​បង្ហាញ​វីដេអូ​សុវត្ថិភាព​ស្រដៀង​គ្នា ដែល​ណែនាំ​អ្នកដំណើរ​ឲ្យ​ពាក់​ម៉ាស់​អុកស៊ីហ្សែន​របស់​ពួកគេ​មុន​ពេល​ជួយ​អ្នក​ដទៃ ។ វា​គូស​បញ្ជាក់​ថា ដំបូង​យើង​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សុខុមាលភាព និង​ស្ថិរភាព​របស់​យើង​ផ្ទាល់​ខ្លួន​ជាមុន​សិន ។ តាមរយៈ​ការធ្វើ​ដូច្នេះ យើង​អាច​ជួយ​ដល់​អ្នក​ដែល​ជិត​យើង​បាន ។

គោលបំណង​មេរៀន ៖ ដើម្បី​បង្រៀន​អ្នក​ពី​របៀប​ស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ជួយ​អ្នក​ដទៃ ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​ដែរ ។

រៀន​អំពី​របៀប​ធ្វើ

ភាព​ខ្លួន​ទី​ពឹង​ខ្លួន

អែលឌើរ ហ៊ូហ្គូ អ៊ី ម៉ាទីណេ នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​ដូច​ខាងក្រោម ៖

អែលឌើរ ហ៊ូហ្គូ អ៊ី ម៉ាទីណេស្ស

ភាពខ្លួន​ទីពឹង​ខ្លួន​ត្រូវបាន​ផ្ដល់​និយមន័យ​ថា​ជា « លទ្ធភាព ការតាំងចិត្ត និង​កិច្ចខិតខំ​ដើម្បី​ផ្ដល់​សេចក្ដីត្រូវការ​ចាំបាច់​នៃ​ជីវិត​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​សម្រាប់​ខ្លួន និង​ក្រុមគ្រួសារ » ។ ( « ការបង្រៀន​ភាពខ្លួន​ទីពឹង​ខ្លួន​ដល់កុមារ និង​យុវវ័យ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៩៤ )

យ៉ូសែប​នៅស្រុក​អេស៊ីព្ទ​គឺជា​គំរូ​មួយ​របស់​មនុស្ស​ម្នាក់​ដែល​បាន​បង្ហាញ​ភាពខ្លួន​ទីពឹង​ខ្លួន ហើយ​ជាលទ្ធផល ព្រះអម្ចាស់​បាន​រៀបចំ​លោក​ដើម្បី​ជួយ​មនុស្ស​ដទៃ ។ ក្នុង​អំឡុង​ពេល​មាន​គ្រោះ​ទុរ្ភិក្ស ពួក​បងប្រុស​របស់​យ៉ូសែប​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ​ដើម្បី​ស្វែងរក​គ្រាប់​ធញ្ញជាតិ ។ នៅស្រុក​អេស៊ីព្ទ​មាន​គ្រាប់​ធញ្ញជាតិ​ជាច្រើន​ដែល​ត្រូវបាន​ស្ដុកទុក ដោយសារ​ព្រះ​បាន​បំផុស​គំនិត​យ៉ូសែប​ឲ្យ​រៀបចំ​ទុក​ជាមុន​សម្រាប់​គ្រោះ​ទុរ្ភិក្ស ។ ពេល​ពួកបង​របស់​យ៉ូសែប​បានមក​ដល់ ដោយ​ស្វែងរក​ជំនួយ​ខាង​សាច់ឈាម យ៉ូសែប​បាន​បង្ហាញ​ខ្លួន​លោក​ថា​ជា​ប្អូន​ប្រុស​របស់​ពួក​គេ ។

បើ​ចាំបាច់ សូម​មើល​វីដេអូ « Joseph in Egypt » ។

2:50

រូបតំណាង​គូសសម្គាល់សូម​អាន លោកុប្បត្តិ ៤៥:៤–១១; ៤៧:១១–១២ ។ សូម​រក​មើល​ពី​របៀប​ដែល​យ៉ូសែប​បាន​ផ្ដល់​ពរ​ដល់​គ្រួសារ​លោក ។ សូម​គូសចំណាំ​ទំនាក់ទំនង​ដែល​អ្នក​មើលឃើញ​រវាង​ដំណើររឿង​នេះ និង​ឧទាហរណ៍​អំពី​ម៉ាស់​អុកស៊ីហ្សែន ។

យ៉ូសែប​បាន​ជួប​នឹង​ការលំបាក​នៅក្នុង​ប្រទេស​អេស៊ីព្ទ ប៉ុន្តែ​ព្រះអម្ចាស់​បាន​រៀបចំ​លោក​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ ( លោកុប្បត្តិ ៤៥:៥–៨ ) ។ ស្រដៀង​គ្នា​នេះ​ដែរ ព្រះអម្ចាស់​អាច​រៀបចំ​អ្នក​ដើម្បី​ជួយ​អ្នក​ដទៃ​តាមរយៈ​បទពិសោធន៍​របស់​អ្នក ។ សូម​ពិចារណា​សំណួរ​ទាំងនេះ ពេល​អ្នក​ជញ្ជឹងគិត​ពី​ជីវិត​របស់​អ្នក ៖

  • តើ​អ្នក​កំពុង​ឆ្លងកាត់​អ្វី​នៅពេល​នេះ ដែល​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​ភាពពឹង​ផ្អែក​លើ​ខ្លួន​ឯង ?

  • តើ​ព្រះអម្ចាស់​អាច​ប្រើ​បទពិសោធន៍​ទាំងនេះ​ដើម្បី​ជួយ​អ្នក​ឲ្យ​អ្នក​ផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ​នៅពេល​អនាគត​ដោយ​របៀបណា ?

នៅពេល​អ្នក​បន្ត​សិក្សា​នៅ​ថ្ងៃនេះ សូម​យកចិត្តទុកដាក់​លើ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន និង​ជួយ​អ្នកដទៃ ដូច​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ ។

ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ១៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ រ៉ូបឺត ឌី ហែល

គោលបំណង​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ទាំងខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​គឺ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​យើង​មាន​ស្ថេរភាព ដើម្បី​យើង​អាច​ជួយ​អ្នក​ដទៃ​ទៀត​ដែល​ត្រូវការ​ជំនួយ​ផងដែរ ។ ( « Coming to Ourselves: The Sacrament, the Temple, and Sacrifice in Service » ឬ Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ៣៦ )

រូបតំណាង​ស្លាកការផ្ដល់​ការងារបម្រើ ការបម្រើ

រូបតំណាង​សៀវភៅ​កត់ចំណាំនៅលើ​ក្រដាស​មួយ​សន្លឹក ឬ​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​គូរ​រូប​ម៉ាស់​អុកស៊ីហ្សែន​ចំនួន​ពីរ ដូចជា​ឧទាហរណ៍​ខាងក្រោម ។

រចនារូបភាព​ម៉ាស់​អុកស៊ីហ្សែន

សូម​ដាក់​ស្លាក​នៅ​ខាងលើ​ម៉ាស់​អុកស៊ីហ្សែន​របស់​អ្នក​នូវ​ចំណុច​មួយ​នៃ​ភាពខ្លួន​ទីពឹងខ្លួន​ដូច​ខាងក្រោម ៖

  • ចំណេះដឹង​អំពី​ដំណឹងល្អ

  • តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ

  • ការអប់រំ និង​ការងារ

  • តម្រូវការ​ខាង​រាងកាយ

  • តម្រូវការ​ខាង​សតិអារម្មណ៍ និង​ខាងសង្គម

សូម​គិត​អំពី​អ្វី​ដែល​ក្មេង​វ័យ​ជំទង់​អាច​ធ្វើ​បាន ដើម្បី​ស្ថាបនា​ភាពខ្លួន​ទីពឹងខ្លួន​នៅត្រង់​ចំណុច​ដែល​អ្នក​បាន​ជ្រើសរើស​នេះ ។ សូម​សរសេរ​ចំណុច​ទាំងនេះ​នៅក្នុង​ម៉ាស់​អុកស៊ីហ្សែន​ដំបូង ។

សូម​ដាក់​ស្លាក​ម៉ាស់​អុកស៊ីហ្សែន​ទីពីរ « ការជួយ​អ្នក​ដទៃ » ។ សូម​ជ្រើសរើស​គំនិត​ពីរ ឬ​បី ដែល​បាន​សរសេរ​នៅក្នុង​ម៉ាស់​អុកស៊ីហ្សែន​ដំបូង ។ សម្រាប់​គំនិត​នីមួយៗ​ដែល​អ្នកជ្រើសរើស សូម​សរសេរ​របៀប​ជាក់លាក់​មួយ​ដែល​ក្មេង​វ័យ​ជំទង់​អាច​ប្រើ​បទពិសោធន៍​នោះ ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ស្ថាបនា​ភាពខ្លួន​ទី​ពឹងខ្លួន ។ សូម​សរសេរ​ចំណុច​ជាក់លាក់​ទាំងនេះ​នៅ​ជិត​ម៉ាស់​អុកស៊ីហ្សែន​ទីពីរ ។

សិក្សា​ស៊ីជម្រៅ ៖ នៅក្នុង​សុន្ទរកថា​របស់​លោក ៖ « ការបង្រៀន​ភាពខ្លួន​ទីពឹង​ខ្លួន​ដល់​កុមារ និង​យុវវ័យ » ( លីអាហូណា ខែឧសភា ឆ្នាំ២០២២ ) អែលឌើរ ហ៊ូហ្គូ អ៊ី ម៉ាទីណេស្ស នៃ​ពួក​ចិតសិប​នាក់ ចែកចាយ​ពី​របៀប​ដែល​បំណងប្រាថ្នា​របស់​យុវវ័យ​ម្នាក់​ដើម្បី​ធ្វើ​ជា​មនុស្ស​មាន​ភាពខ្លួន​ទីពឹងខ្លួន គឺជា​ពរជ័យ​ដល់​គ្រួសារ​របស់​គាត់​ឥឡូវ​នេះ និង​នៅពេល​អនាគត ។

ការជួយ​អ្នកដទៃ​ដូចជា​ព្រះអង្គ​សង្គ្រោះ

ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ១៩៣២–២០១៧ ) បាន​ថ្លែង ៖

អែលឌើរ រ៉ូបឺត ឌី ហែល

ទាល់តែ​យើង​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​សិន ទើប​យើង​ពិតជា​អាច​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ​ក្នុង​ការបម្រើ និង​ការផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ​បាន ។ ( « A Gospel Vision of Welfare: Faith in Action » នៅក្នុង Basic Principles of Welfare and Self-Reliance [ ការប្រជុំ​បំពាក់​បំប៉ន​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក ឆ្នាំ​២០០៩ ] ទំព័រ ២ )

រូបតំណាង​ស្លាកការផ្ដល់​ការងារបម្រើ ការបម្រើ

រូបតំណាង​កត់​ចំណាំសូម​អាន យ៉ាកុប ២:១៧–១៩ ។ សូម​ធ្វើ​កំណត់ចំណាំ​ដូច​តទៅ​នេះ​នៅ​ជិត​នឹង​វគ្គបទគម្ពីរ ៖ នៅពេល​យើង​ប្រែក្លាយ​ជា​មាន​ភាពខ្លួន​ទីពឹង​ខ្លួន តាមរយៈ​ជំនួយ​របស់​ព្រះ នោះ​យើង​អាច​ជួយ​អ្នក​ដទៃ​បាន​កាន់តែ​ប្រសើរ ។

យុវវ័យ​ជួយ​ក្នុង​គម្រោង​បម្រើ​នៅ​ប្រទេស​ប៉េរូ

រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​តំណភ្ជាប់ យ៉ាកុប ២:១៧–១៩ ទៅនឹង លូកា ២២:៣១–៣២ ។ បន្ទាប់ពី​បាន​អាន​ខគម្ពីរ​ទាំងនេះ​រួចហើយ សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ អាច​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សរសេរ​សេចក្តីថ្លែងការណ៍​មិន​ពេញលេញ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បំពេញ​សេចក្តីថ្លែងការណ៍​នេះ ។

  • ខ្ញុំ​កំពុង​ស្ថាបនា​ភាពខ្លួន​ទីពឹងខ្លួន​ដោយ …

  • ខ្ញុំ​អាច​ជួយ​អ្នកដទៃ​ដោយ …

  • របៀប​មួយ​ចំនួន​ដែល​ខ្ញុំ​អាច​ជួយ​អ្នក​ដទៃ​នៅ​ផ្នែក​នេះ​បាន​គឺ …

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​បង្រៀន​អ្នក​ពី​របៀប​ស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ជួយ​អ្នក​ដទៃ ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​ដែរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • ឃ្លា​ដែល​អ្នក​បាន​បំពេញ​អំពី​ភាពខ្លួន​ទីពឹង​ខ្លួន ។