ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៧៩ ៖ ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ដោយ​ឆ្លាតវៃ—ការប្រើ​គោលការណ៍​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ


បណ្ដុំ​រូបិយប័ណ្ណ​អន្តរជាតិ

ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន

ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ដោយ​ឆ្លាតវៃ

ការប្រើ​គោលការណ៍​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

សត្វ​កំប្រុក​កំពុង​ស៊ី​គ្រាប់​កៅឡាក់

សូម​អាន​ដូច​ខាងក្រោម​មកពី​អែលឌើរ ម៉ាក អ៊ី ភីធើរសិន ( ឆ្នាំ១៩០០–១៩៨៤ ) ដែល​នៅ​ពេល​នោះ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ៖

អែលឌើរ ម៉ាក អ៊ី ភីធើរសិន

នៅ​លើ​ផ្លូវ​ទល់​មុខ​ផ្ទះ​ខ្ញុំ​គឺ​មាន​ដើម​កៅឡាក់​ដុះ​ជា​ជួរ ។ …

នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ គ្រាប់​ធ្លាក់​ចុះ​លើ​ដី ។ នៅពេល​គ្រាប់​ជ្រុះ​ធ្លាក់​មក សត្វ​កំប្រុក​ចេញ​មក​ពី​ណា​ក៏​មិនដឹង ។ ពួកវា​អង្គុយ​លើ​ចិញ្ចើម​ផ្លូវ ខាំ​សំបក​ចេញ រួច​រត់​ចេញ​យ៉ាង​លឿន​ដោយ​យក​គ្រាប់​នីមួយៗ​ទុក​សម្រាប់​ជា​ចំណី​នៅ​រដូវរងា ។

ពួកវា​ជា​សត្វ​តូច​មាន​ប្រាជ្ញា ហើយ​ពួកវា​ជា​សត្វ​ឧស្សាហ៍។ … ពួកវា​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ដោយ​គ្រាន់​តែ​មើល​វា​ធ្វើការ​ដើម្បី​មាន​ចំណី​តាម​របៀប​ដែល​ពួកវា​ធ្វើ​នោះ ។

ពួកវា​មិន​ទុក​ឲ្យ​គ្រាប់​កៅឡាក់​ខ្ជះខ្ជាយ​ចោល​ទេ សូម្បី​តែ​មួយ​គ្រាប់​ក៏​ដោយ ។ ពួកវា​ដឹង​ថា ជីវិត​របស់​ពួកវា​ត្រូវតែ​ពឹងផ្អែក​លើ​គ្រាប់​ទាំងនោះ​នៅ​អំឡុងពេល​រដូវរងា និង​គ្មាន​ផលិតភាព នៅពេល​ដែល​ដើម​កៅឡាក់​គ្មាន​ផ្លែ ។

ពួកវា​មិន​ពឹង​លើ​នរណា​ផ្សេង​ទៀត​ឲ្យ​ប្រមូល​គ្រាប់​ទាំងនោះ​ឲ្យ​ពួកវា​នោះ​ទេ ។ ពួកវា​ពឹងផ្អែក​លើ​ខ្លួន​ឯង​ទាំងស្រុង ។ ព្រះអម្ចាស់​ប្រទាន​ឲ្យ​ពួកវា​នូវ​ភោជផល ប៉ុន្តែ​ពួកវា​ត្រូវតែ​ច្រូតកាត់ » ។ ( « Blessings in Self-Reliance » Ensign ខែឧសភា ឆ្នាំ១៩៨១ ទំព័រ ៦១ )

រូបតំណាង​ស្លាកប្រាក់កាស ការងារ

ដូចជា​សត្វ​កំប្រុក​ប្រមូល និង​រក្សាទុក​គ្រាប់​កៅឡាក់​សម្រាប់​រដូវ​រងា​ដែរ នោះ​អ្នក​អាច​មាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​ក្នុង​គ្រា​នៃ​ភាព​មិន​ប្រាកដប្រជា នៅពេល​ដែល​អ្នកគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​របស់​អ្នក​ដោយ​ឆ្លាតវៃ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រើ​គោលការណ៍​ដែល​បាន​បំផុសគំនិត ដើម្បី​គ្រប់គ្រង​ការសម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​តាម​របៀប​របស់​ព្រះអម្ចាស់ ។

រៀន​អំពី​របៀប​ធ្វើ

ការធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​តាម​របៀប​របស់​ព្រះអម្ចាស់

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចង់​ដឹកនាំ​យើង​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​យើង ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង​ផងដែរ ។ ទ្រង់​ទាំងទ្វេ​បាន​ប្រទាន​ការណែនាំ​ដល់​យើង​នៅក្នុង​ព្រះគម្ពីរ ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រាជ្ញា ។

រូបតំណាង​ស្លាកសូម​អាន សេចក្តីយោង​បទគម្ពីរ​នីមួយៗ នៅ​ខាងក្រោម​នេះ ។ សូម​ដាក់​ស្លាក​វគ្គបទគម្ពីរ​នីមួយៗ​ថា « ប្រាក់កាស » ហើយ​បន្ថែម​ស្លាក​ទីពីរ​ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​វគ្គបទគម្ពីរ​នេះ​កំពុង​លើកឡើង ។ ឧទាហរណ៍ អ្នក​អាច​ដាក់​ស្លាក គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៤:៧៨ ថា « ប្រាក់កាស » និង « បំណុល » ។

  • លោកុប្បត្តិ ៤១:៤៦–៤៩, ៥៣–៥៧ ( ផារ៉ោន​បាន​តែងតាំង​យ៉ូសែប​ឲ្យ​មើល​ការ​ខុសត្រូវ​លើ​ការផលិត​គ្រាប់​ធញ្ញជាតិ​នៅ​ស្រុក​អេស៊ីព្ទ​ក្នុង​អំឡុងពេល​ច្រូតកាត់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​រៀបចំ​សម្រាប់​ឆ្នាំ​ដែល​មាន​អំណត់ ដែល​បានព្យាករ ) ។

  • ចោទិយកថា ១៥:៧–៨ ( ម៉ូសេ​បានណែនាំ​ពួក​សាសន៍​អ៊ីស្រាអែល​អំពី​ការមើល​ថែ​ដល់​អ្នក​ទ័លក្រ ) ។

  • ទំនុដំកើង ២៤:១ ( ដាវីឌ​ថ្លែងទីបន្ទាល់​អំពី​ព្រះចេស្ដា​របស់​ព្រះ ) ។

  • ម៉ាឡាគី ៣:៨–១១ ( ម៉ាឡាគី​បានបង្រៀន​ពី​សារៈសំខាន់​នៃ​ការថ្វាយ​ដង្វាយមួយ​ភាគ​ក្នុង​ដប់) ។

  • យ៉ាកុប ២:១៨–១៩ ( យ៉ាកុប​បានបង្រៀន​ពី​របៀប​ដើម្បី​ទទួល និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ ) ។

  • គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៤:៧៨ ( ព្រះអម្ចាស់​បាន​ប្រទាន​ដំបូន្មាន​ទាក់ទង​នឹង​បំណុល ) ។

តើ​អ្វី​ដែល​អ្នក​រៀន​មកពី​ព្រះគម្ពីរ អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​តាម​របៀប​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ដាក់​អាទិភាព​លើ​ការចំណាយ​របស់​យើង

គន្លឹះ​មួយ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​តាម​របៀប​របស់​ព្រះអម្ចាស់​គឺ​ការរៀន​ដាក់​អាទិភាព​លើ​ការចំណាយ ។

ឯកសារ​បង្រៀន​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ឆ្នាំ២០២៦

វគ្គ​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​សាសនាចក្រ​សម្រាប់​ភាពខ្លួន​ទីពឹង​ខ្លួន បង្រៀន​ឲ្យ​ដាក់​អាទិភាព​លើ​ការចំណាយ​តាម​របៀប​ដូច​ខាងក្រោម ៖

  1. ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​នានា ។

  2. ការពារ​ក្រុមគ្រួសារ​របស់​អ្នក​ពី​ការលំបាក ។

  3. លុប​បំបាត់​បំណុល ។

  4. សន្សំ​ប្រាក់ និង​វិនិយោគ​សម្រាប់​ពេល​អនាគត ។

  5. បន្ត​ផ្តល់​ឲ្យ និង​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ ។

រូបតំណាង​ស្លាកសូម​ដាក់​ស្លាក​បញ្ជី​ខាងលើ​ថា « ប្រាក់កាស » និង « អាទិភាព » ឬ​សរសេរ​ជា​បញ្ជី​ដែល​អ្នក​អាច​រក​វា​ឃើញ​យ៉ាង​ងាយស្រួល នៅពេល​អ្នក​ត្រូវការ​ធ្វើការ​សម្រេចចិត្ត​នៅពេល​អនាគត ។

សូម​ហាត់​ដាក់​អាទិភាព​លើ​ការចំណាយ​ដោយ​ប្រើ​ឧទាហរណ៍​ខាងក្រោម ៖

ម្ដាយ​លើក​កូន​ស្រី​របស់​គាត់​ឡើង ហើយ​យោល​កូន​ចុះ​ឡើង

ណារី រស់នៅ​ជាមួយ​កូនស្រី​របស់​នាង​ដែល​មាន​ឈ្មោះ​ថា ម៉ីងជី ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង ។ គាត់​បាន​ធ្វើការ​យ៉ាង​លំបាក​តាំង​ពី​គាត់​នៅ​ក្មេង ប៉ុន្តែ​ទើប​តែ​ថ្មីៗ​នេះ គាត់​បានចាប់ផ្តើម​ពិចារណា​ពី​របៀប​ដែល​គាត់​គ្រប់គ្រង​ប្រាក់កាស​របស់​គាត់ ។ បន្ទាប់ពី​បានរាយបញ្ជី​ការចំណាយ​សំខាន់ៗ​របស់​គាត់​រួច​ហើយ ណារី បាន​ដាក់​អាទិភាព​លើ​ការចំណាយ​ដូច​ខាងក្រោម ៖

  1. គ្រឿង​ទេស

  2. ជួល/ប្រាក់​កម្ចី

  3. ដង្វាយ​មួយ​ភាគ​ក្នុង​ដប់/ដង្វាយ​ផ្សេងៗ

  4. មធ្យោបាយ​ធ្វើ​ដំណើរ

  5. ទូរសព្ទ​ដៃ

  6. ការ​កម្សាន្ត

  7. អំណោយ​សម្រាប់ ម៉ីងជី

  8. ប្រាក់​សន្សំ

ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បានរៀន តើ​អ្នក​នឹង​ណែនាំ ណារី ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​អ្វីខ្លះ​ចំពោះ​អាទិភាព​របស់​គាត់ ? តើ​ខគម្ពីរ​មួយ​ណា​ដែល​អ្នក​នឹង​បង្ហាញ​គាត់ ដើម្បី​ជួយ​គាំទ្រ​ការផ្លាស់ប្ដូរ​ដែល​អ្នក​បាន​ស្នើ​នេះ ?

ការសិក្សា​ស៊ីជម្រៅ ៖ សូម​ប៉ាន់ស្មាន​ថា តើ​វត្ថុ​ទាំងនេះ​នីមួយៗ​មាន​តម្លៃ​ប៉ុន្មាន​នៅក្នុង​តំបន់​របស់​អ្នក ។ បន្ទាប់មក សូម​ឲ្យ​ឪពុក​ម្តាយ ឬ​មជ្ឈិមវ័យ​ម្នាក់​ឲ្យ​ជួយ​វិភាគ​ការប៉ាន់ស្មាន​របស់​អ្នក ។ អ្នក​ក៏​អាច​ប្រាប់​អ៊ីនធឺណិត​ឲ្យ​បង្ហាញ​អ្នក​នូវ​ថវិកា​ទូទៅ​មួយ​របស់​នរណា​ម្នាក់ ដែល​មាន​អាយុ​ស្របាល​អ្នក​នៅក្នុង​តំបន់​របស់​អ្នក ។ ( សូមមើល មីឃីណា វ៉ឺនស៍ « Tithing First » New Era ខែមករា ឆ្នាំ២០១១ ទំព័រ ៣៥ ) ។

ការ​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​នៅក្នុង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្ញុំ

ប៊ីស្សព អិល ថត បាជច៍ ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប៊ីស្សព​ជា​អធិបតី បាន​ចែកចាយ ៖

ប៊ីស្សព អិល ថត បាជច៍

អ្វី​ដែល​ខ្ញុំ​បាន​រកឃើញ​ក្នុង​ជីវិត​របស់​ខ្ញុំ​ផ្ទាល់​គឺ​ថា ខ្ញុំ​អាច​អធិស្ឋាន​អំពី​កិច្ចការ​ខាងសាច់ឈាម​របស់​ខ្ញុំ​ផងដែរ ។ ខ្ញុំ​អាច​អធិស្ឋាន​អំពី​ហិរញ្ញវត្ថុ​របស់​ខ្ញុំ ។ … យើង​គួរតែ​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​មិន​ត្រឹម​តែ​ផ្នែក​ខាងវិញ្ញាណ​នៃ​ជីវិត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅក្នុង​កិច្ចការ​ខាង​សាច់ឈាម​នៃ​ជីវិត​របស់​យើង​ផងដែរ ។ ( « 4 Principles We Can Learn from the Way the Presiding Bishopric Works » Liahona ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រ ១៤ )

រូបតំណាង​ស្លាកប្រាក់កាស ការអធិស្ឋាន

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គិត​អំពី​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អ្នក​ត្រូវ​ធ្វើ​ឥឡូវនេះ ឬ​នា​ពេល​អនាគត ។ សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • តើ​មាន​គោលការណ៍​អ្វីខ្លះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ទាំងនេះ​តាម​របៀប​របស់​ព្រះអម្ចាស់ ?

  • តើ​ការ​អនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​ទាំងនេះ​អាច​រៀបចំ​អ្នក​ឲ្យ​បម្រើ​ព្រះ និង​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

ការសិក្សា​ស៊ីជម្រៅ ៖ សូម​អាន​ដំណើររឿង​របស់​ប្រធាន រ័សុល អិម ណិលសុន អំពី​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ ( « គិត​ដល់​សេឡេស្ទាល ! » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ) ។ សូម​សិក្សា​សុន្ទរកថា « The Lord’s Richest Blessings » ដោយ​អែលឌើរ ខល ប៊ី ប្រាត្ត នៃ​ពួក​ចិតសិប​នាក់ ( Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ១០១ ) ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រើ​គោលការណ៍​ដែល​បាន​បំផុសគំនិត ដើម្បី​គ្រប់គ្រង​ការសម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​តាម​របៀប​របស់​ព្រះអម្ចាស់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • យោបល់​ណែនាំ​ឲ្យ​ណារី​ផ្លាស់ប្ដូរ​អាទិភាព និង​យ៉ាង​ហោចណាស់​បទគម្ពីរ​មួយ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​នោះ ។