ថ្នាក់​សិក្ខាសាលា
ការ​ស្ថាបនា​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន ៖ ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង


« ការ​ស្ថាបនា​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន ៖ ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការ​ស្ថាបនា​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន ៖ ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុខភាព​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍ ៖ មេរៀនទី ១៨៧

ការ​ស្ថាបនា​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង

Woman Reading the Book of Mormon

សកម្មភាព​ដែល​យើង​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត ក្លាយ​ជា​ទម្លាប់ ។ ទម្លាប់​ខ្លះ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​បាន​កាន់​តែ​ប្រសើរ ។ ទម្លាប់​ផ្សេងទៀត​អាច​ជា​វិធី​មិន​ល្អ​ក្នុងការ​ដោះស្រាយ​នឹង​អារម្មណ៍​លំបាក ហើយ​អាច​នាំឲ្យ​អារម្មណ៍​យើង​ឃ្លាតឆ្ងាយ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ការបង្កើត​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធិ​នឹង​ទ្រង់ទាំងទ្វេ ហើយ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់​ទាំងទ្វេ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ស្ថាបនា​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ​ដែល​បាន​ក្លាយ​ជា​ទម្លាប់ ។ កិច្ចការ​ដែល​ពួកគេ​ធ្វើ​ជាប្រចាំ​ក៏​អាច​ឆ្លុះបញ្ចាំង​ពី​របៀប​ដែល​ទម្លាប់​ទាំង​នេះ ទាំង​ល្អ និង​អាក្រក់ កំពុង​ជះ​ឥទ្ធិពល​ដល់​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​ពួកគេ​ផងដែរ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វីៗ​ដែល​ពួកគេ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ដែល​បានប្រែក្លាយ​ជា​ទម្លាប់ ។ ពួកគេ​ក៏​អាច​គិតពិចារណា​ពី​របៀប​ដែល​ទម្លាប់​ទាំងនេះ ទាំង​ល្អ និង​អាក្រក់​គឺ​ប៉ះពាល់​ដល់​ការរីកចម្រើន​ផ្នែក​ខាងវិញ្ញាណ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ទម្លាប់​គឺ​ដូច​ជា​សួនច្បារ

អ្នក​អាច​ចាប់ផ្តើម​ថ្នាក់រៀន​ដោយ​ប្រៀបធៀប​ការបង្កើត​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន​ទៅ​នឹង​ការ​ដាំដុះ​ក្នុង​សួនច្បារ ។ ដើម្បី​ធ្វើ​ដូច្នេះ សូម​ពិចារណា​បង្ហាញ​រូបភាព​នៃ​ស្មៅ​មួយ​គុម្ព និង​បន្ទាប់​មក​រូបភាព​ផ្កា ឬ​រុក្ខជាតិ​មួយជួរ​នៅ​ក្នុង​សួនច្បារ ។

scenery

សូម​ស្រមៃ​ថា​មិត្ត​ម្នាក់​ចង់​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ប្រែក្លាយ​ដី​ដែល​គ្របដណ្តប់​ដោយ​ស្មៅ​ទៅ​ជា​សួនច្បារ ។

  • តើ​អ្នក​នឹង​ទូន្មាន​ពួកគេ​ឲ្យ​ធ្វើអ្វី ?

    សិស្ស​អាច​និយាយ​អំពី​រឿង​ផ្សេងៗ​ដូចជា ការ​ដក​ស្មៅ រៀបចំ​ដី ដាំ​គ្រាប់ពូជ ការ​ដាក់​ជី និង​ការ​ស្រោច​ទឹក​រុក្ខជាតិ ។

  • តើ​ដំណើរការ​នៃ​ការ​ដាំដុះ​ក្នុង​សួនច្បារ​អាច​ប្រៀបធៀប​ទៅ​នឹង​ការ​បង្កើត​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន​យ៉ាង​ដូចម្តេច ?

    សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ទម្លាប់​របស់​ពួកគេ។ សិស្ស​អាច​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ស្គាល់​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​បានល្អ និង​អ្វី​ដែល​ពួកគេ​អាច​កែលម្អ ។

    នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ សិស្ស​អាច​គូរ​រូប​ស្មៅ និង​ផ្កា ។ សិស្ស​អាច​ដាក់​ស្លាក​ស្មៅ​ថា « ទម្លាប់​ដែល​ខ្ញុំ​ចង់​ផ្លាស់ប្តូរ » ហើយ​ដាក់​ស្លាក​ផ្កា​ថា « ទម្លាប់​ដែល​គួរ​ចាប់ផ្តើម ឬ​បន្ត » ។

    ប្រសិនបើ​សិស្ស​ត្រូវការ​ឧទាហរណ៍ អ្នក​អាច​បង្ហាញ​រូបភាព​ខាងក្រោម ឬ​គូរ​វា​នៅលើ​ក្ដារខៀន ។

    Wildflowers and grasses with various insects
  • តើ​ទម្លាប់​មាន​ឥទ្ធិពល​អ្វីខ្លះ​មកលើ​ជីវិត​របស់​យើង ?

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​ការកែ​ទម្លាប់​មិន​ល្អ ឬ​បង្កើត​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន​មាន​ការពិបាក ?

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង

អ្នក​អាច​ធានា​ដល់​សិស្ស​ថា ទោះបីជា​វា​ត្រូវការ​ការខិតខំ​ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង​ក៏ដោយ ព្រះអង្គសង្គ្រោះ​បាន​សន្យា​ថា​នឹង​ជួយ​យើង ។

សូម​អាន អេសេគាល ៣៦:២៦–២៧; ម៉ូសាយ ៣:១៩ និង អេធើរ ១២:២៧ ដោយ​រកមើល​អ្វី​ដែល​បទគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ផ្លាស់ប្តូរ ។

  • តើខគម្ពីរ​ទាំងនេះ​អាចយក​មកអនុវត្ត​នៅក្នុង​ការ​ផ្លាស់ប្ដូរ​ទម្លាប់​របស់យើង​បាន​ដោយ​របៀប​ណា ?

ប្រធាន ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​បាន​បង្រៀន​អំពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង​ផងដែរ ៖

Official Portrait of Elder Jeffrey R. Holland.  Photographed January 2018.

ប្រាកដណាស់​យើង ទាំងអស់ គ្នា​មាន​ទម្លាប់ គុណវិបត្តិ ឬ​ប្រវត្តិផ្ទាល់ខ្លួន​មួយ​ចំនួន ដែល​រារាំង​យើង​មិន​ឲ្យ​ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​កិច្ចការ​ខាង​វិញ្ញាណ​ទាំងស្រុង​បាន ។ …[មា]ន​ជំនួយ​ដ៏​ទេវភាព​សម្រាប់​យើង​គ្រប់​គ្នា រាល់​ពេល​ដែល​យើង​មាន​អារម្មណ៍​ចង់​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​យើង ។ ព្រះ​បាន​ប្រទាន​ដល់​សូល​នូវ​ការ « បំផ្លាស់​បំប្រែ​ចិត្ដ​គាត់ » ។ អេសេគាល​បានអំពាវនាវ​ដល់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ឲ្យ​បោះបង់ចោល​អតីតកាល​ហើយ « ឲ្យ … មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ » ។ អាលម៉ា​បាន​អំពាវនាវ​ឲ្យ​មាន « ការផ្លាស់ប្តូរ​ដ៏​ធំ​នេះ » ដែល​បណ្តាល​ឲ្យ​ពង្រីក​ព្រលឹង ហើយ​ព្រះយេស៊ូវ​ទ្រង់​ផ្ទាល់ បាន​បង្រៀន​ថា « បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​នរណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ » ។ ច្បាស់ណាស់​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ និង​ការលើក​កម្ពស់​កម្រិត​នៃ​ការរស់​នៅ​តែ​ជា​អំណោយទាន​មួយ​របស់​ព្រះ​ដល់​អ្នក​ដែល​ស្វែងរក​វា​ជានិច្ច ។ ( « ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩ )

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ និង​អ្វី​ដែល​ប្រធាន ហូឡិន​បង្រៀន​អំពី​ទម្លាប់​ទៅជា​សេចក្តីថ្លែងការណ៍​នៃ​សេចក្តីពិត​ដោយ​របៀបណា ?

    នៅពេល​សិស្ស​ចែកចាយ សូម​ជួយ​ពួកគេ​ស្វែងរក​សេចក្តីពិត​មួយ​ដូចជា ៖ នៅពេល​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​នឹង​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យើង​ត្រូវការ​ជំនួយ​ពី​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង ?

  • តើ​មាន​របៀប​អ្វី​ខ្លះ​ដែល​យើង​អាច​មក​រក​ទ្រង់ ដើម្បី​ទ្រង់​អាច​ជួយ​យើង​កែប្រែ​ទម្លាប់​របស់​យើង ?

គំរូ​របស់​គេឌាន

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយ​យើង​ផ្លាស់ប្តូរ សូម​ពិចារណា​អំពី​ការ​ចែកចាយ​ដំណើររឿង​របស់​គេឌាន ។ តាម​ការ​ចាំបាច់ អ្នក​អាច​ពន្យល់​ថា ព្រះបាល​ជា​ព្រះ​មិន​ពិត​ដែល​ប្រជាជន​ថ្វាយបង្គំ​ជំនួស​ព្រះអម្ចាស់ ( សូម​មើល « ព្រះ​បាល » សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ) ។

ក្រោយ​ពី​ធ្វើ​អំពើ​ទុច្ចរិត​មួយ​រយៈ ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​ជិះជាន់​ដោយ​សាសន៍​ម៉ាឌាន ។ ព្រះអម្ចាស់​បាន​រៀបចំ​បុរស​ម្នាក់​ឈ្មោះ​គេឌាន ដើម្បី​ជួយ​រំដោះ​អ៊ីស្រាអែល​ពី​សត្រូវ​របស់​ពួកគេ ( សូម​មើល ពួកចៅហ្វាយ ៦:១១–១៤ ) ។

នៅ​ពេល​លោក​បាន​ទទួល​ការចាត់តាំង​របស់​ព្រះអម្ចាស់ គេឌាន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​លោក​នឹង​មិន​អាច​បំពេញ​កិច្ចការ​នោះ​បាន ។

សូម​អាន ពួកចៅហ្វាយ ៦:១៥–១៦ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​ឆ្លើយតប​ចំពោះ​ការ​ភ័យខ្លាច​របស់​គេឌាន ។

គេឌាន​បាន​នាំយក​កង្វល់​របស់​លោក​ទៅ​កាន់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​ធានា​ដល់​គេឌាន​ថា លោក​នឹង​មិន​ប្រឈម​មុខ​នឹង​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ ( សូម​មើល ពួកចៅហ្វាយ ៦:១៧–២៤ ) ។

សូម​អាន ពួកចៅហ្វាយ ៦:២៥–២៦ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ស្នើ​ឲ្យ​គេឌាន​ធ្វើ​ការ​ផ្លាស់ប្ដូរ ។

  • តើ​អ្នក​គិត​ថា ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់​បាន​បង្គាប់​គេឌាន​ឲ្យ​រំលំ​អាសនា​ថ្វាយ​ព្រះ​បាល​ជា​មុន​សិន ហើយ​បន្ទាប់​មក​សង់​អាសនា​ថ្មី​ថ្វាយ​ព្រះអម្ចាស់ ?

  • ប្រសិនបើ​យើង​ប្រៀបធៀប​អាសនា​ទាំង​ពីរ​នេះ ( ការ​កសាង​អាសនា​ថ្មី​ថ្វាយ​ព្រះអម្ចាស់ បន្ទាប់​ពី​រំលំ​អាសនា​ថ្វាយ​ព្រះ​បាល ) ទៅ​នឹង​ទម្លាប់​របស់​យើង តើ​គំរូ​នេះ​អាច​បង្រៀន​អ្វីខ្លះ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​យើង​ធ្វើ ដើម្បី​ផ្លាស់ប្តូរ ? តើ​មាន​វិធី​ណា​ខ្លះ​ដែល​ទ្រង់​អាច​ជួយ​យើង ?

អ្នក​អាច​ប្រៀបធៀប​ការ​ណែនាំ​របស់​ព្រះអម្ចាស់​ទៅកាន់​គេឌាន​ទៅ​នឹង​ការដកស្មៅ​​ចេញ​ជា​មុនសិន ហើយ​បន្ទាប់​មក​ការ​ដាំ​គ្រាប់ពូជ ដែល​នៅពី​ដើម​នៃ​មេរៀន ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​ក្នុង​ការ​ជួយ​យើង​កម្ចាត់​ចោល​នូវ​ទម្លាប់​មិន​ល្អ​ក្នុង​ជីវិត​របស់​យើង ( ការ​ដក​ស្មៅ / រំលំ​អាសនា​ថ្វាយ​ព្រះ​ក្លែងក្លាយ ) និង​អនុវត្ត​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន​ក្នុង​ជីវិត​របស់​យើង ( ការ​ដាំ​គ្រាប់ពូជ ការ​កសាង​អាសនា​ថ្មី​ថ្វាយ​ព្រះអម្ចាស់ ) ។

ការ​បង្កើត​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន

សិស្ស​អាច​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ។

សូម​អាន អាលម៉ា ១៣:២៨–២៩ ដោយ​រកមើល​របៀប​ដែល​យើង​អាច​មក​រក​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទ្រង់​អាច​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​មាន​របៀប​ណាខ្លះ​ទៀត​ដែល​យើង​អាច​មក​រក​ទ្រង់ ?

រូបតំណាង​ថ្នាក់​សិក្ខាសាលាសំណៅ​មេរៀន « ការ​បង្កើត​ទម្លាប់​ដែល​មាន​ភាពវិជ្ជមាន ដែល​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះអម្ចាស់ » អាច​ជួយ​សិស្ស​បង្កើត​សាច់រឿង​ដែល​បុគ្គល​ម្នាក់​ជំនួស​ទម្លាប់​មិន​ល្អ​ជាមួយ​នឹង​ទម្លាប់​ល្អ ។ បន្ទាប់មក ពួកគេ​អាច​អនុវត្ត​ជំនាញ​នេះ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ សិស្ស​អាច​ធ្វើការ​លើ​សំណៅមេរៀន​ជា​ថ្នាក់ ជា​ក្រុម​តូចៗ ឬ​ដោយ​ខ្លួនឯង ។

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការ​យល់ដឹង​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ធ្វើការ​លើ​សំណៅ​មេរៀន ។

ព្រះអង្គសង្គ្រោះ​នឹង​ជួយ​យើង​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍ អ្នក​អាច​បង្ហាញ​វីដេអូ Come unto Christ: 2014 Theme Song ( ៤:៤៨ ) ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ ដើម្បី​ក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ ។

4:49
  • តើ​ព្រះអង្គសង្គ្រោះ​បាន​បំផុសគំនិត​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្តូរ​ដើម្បី​ក្លាយ​កាន់តែ​ដូច​ទ្រង់​ដោយ​របៀបណា ?

  • ប្រសិនបើ​នរណាម្នាក់​បាន​បង្ហាញ​ថា​វា​ពិបាក​ក្នុង​ការ​ផ្លាស់ប្តូរ​ទម្លាប់​របស់​ពួកគេ តើ​អ្នក​ចង់​ឲ្យ​ពួកគេ​ចងចាំ​អ្វី​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​លើកទឹកចិត្ត​សិស្ស​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​តស៊ូ​ក្នុងការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ព្រោះ​ជារឿយៗ​វា​ត្រូវការ​ពេលវេលា និង​ការ​ព្យាយាម​ម្តង​ហើយ​ម្តងទៀត​ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​របស់​យើង ។ អ្នក អាច អាន អេសេគាល ៣៦:២៦–២៧ ឡើងវិញ ដើម្បី​រំឭក​សិស្ស​ថា ព្រះអង្គ​សង្គ្រោះ​សន្យា​ថា​នឹង​ប្រទានពរ​ដល់​ពួកគេ​ដោយ​នូវ​ព្រះវិញ្ញាណ​របស់​ទ្រង់ ដើម្បី​ជួយ​ពួកគេ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ដែល​ចាំបាច់ ។