ថ្នាក់​សិក្ខាសាលា
ការស្ថាបនា​ភាពរឹងមាំ​ខាង​សតិអារម្មណ៍​នៅក្នុង​ព្រះអម្ចាស់ ៖ ព្រះអង្គសង្រ្គោះ​អាច​ជួយ​យើង​បង្កើន​ភាពធន់​ខាងសតិអារម្មណ៍


« ការស្ថាបនា​ភាពរឹងមាំ​ខាង​សតិអារម្មណ៍​នៅក្នុង​ព្រះអម្ចាស់ ៖ ព្រះអង្គសង្រ្គោះ​អាច​ជួយ​យើង​បង្កើន​ភាពធន់​ខាងសតិអារម្មណ៍ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការស្ថាបនា​ភាពរឹងមាំ​ខាង​សតិអារម្មណ៍​នៅក្នុង​ព្រះអម្ចាស់ ៖ ព្រះអង្គសង្រ្គោះ​អាច​ជួយ​យើង​បង្កើន​ភាពធន់​ខាងសតិអារម្មណ៍ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុខភាព​ខាង​ផ្លូវកាយ និង​ខាងសតិអារម្មណ៍ ៖ មេរៀន​ទី ១៨១

ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់

ព្រះអង្គសង្រ្គោះ​អាច​ជួយ​យើង​បង្កើន​ភាពធន់​ខាងសតិអារម្មណ៍

A young boy shielding himself from flying objects.

តើ​អ្នក​បត់បែន​បញ្ហា​ប្រឈម​ខាងសតិអារម្មណ៍​ដែល​អ្នក​ប្រឈមមុខ​បាន​ល្អ​ប៉ុនណា ? អារម្មណ៍​ពិបាក​គឺជា​រឿង​ធម្មតា​នៃ​ផ្នែក​មួយ​នៃ​ជីវិត ។ សមត្ថភាព​របស់​យើង​ដើម្បី​ស៊ូទ្រាំ​នឹង​អារម្មណ៍​ទាំងនេះ​ដោយ​ស្មោះត្រង់​ចម្រើនឡើង​នៅពេល​ដែល​យើង​ពឹងផ្អែក​លើ​កម្លាំង និង​ព្រះចេស្ដា​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ទទួល​បាន​កម្លាំង​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ខាង​សតិអារម្មណ៍​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី ឬ​សួរ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​អំពី​បទពិសោធន៍​ដែល​ពួកគេ​បានមាន​នៅក្នុង​ការ​ប្រឈមមុខ​នឹង​អារម្មណ៍​ពិបាកៗ ។ បើ​សមរម្យ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​បទពិសោធន៍​នេះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ខ្យល់កួច​នៅក្នុង​ជីវិត​របស់​យើង

Fallen tree and rootball in yard after tornado destruction in Albany, Georgia, USA, January 2017.  (horiz)
Cutaway showing the roots of a tree growing in windy conditions.

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​ពិចារណា​បង្ហាញ​រូបភាព​ដើមឈើ​ដែល​ត្រូវ​បាន​ព្យុះ​បោកបក់​រំលើង​គល់ និង​រូបភាព​នៃ​ដើម​ដែល​នៅតែ​ចាក់ឫស​យ៉ាងរឹង​នៅក្នុង​ដី ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​គូរ​រូប​ដើមឈើ​មួយ​នៅលើ​ក្តារខៀន ខណៈ​ដែល​សមាជិក​ថ្នាក់​ផ្សេងទៀត​គូរ​រូបដើមឈើ​ស្រដៀង​គ្នា​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ នៅ​ខាងឆ្វេង​ដៃ​នៃ​ដើម​ឈើ​នេះ សូម​ពិចារណា​ស្នើសុំ​សិស្ស​ឲ្យ​រៀបរាប់​ពី​អារម្មណ៍​លំបាក​ខាងសតិអារម្មណ៍​មួយ​ចំនួន​ដែល​ក្មេង​វ័យ​ជំទង់​ប្រឈមមុខ ។

សតិអារម្មណ៍​គឺជា​ការឆ្លើយតប​ធម្មតា​របស់​រាងកាយ​ចំពោះ​បទពិសោធន៍​ប្រចាំថ្ងៃ ។ ពេល​ខ្លះ អារម្មណ៍​ទាំងនេះ​គឺ​ស្រាល និង​ងាយ​ស្រួល​គ្រប់គ្រង ដូច​ជា​ខ្យល់​នៃ​រដូវក្តៅ ។ ពេលខ្លះ យើង​ដកពិសោធន៍​នូវ​អារម្មណ៍​លំបាក​ដែល​អាច​មាន​អារម្មណ៍​ថា ដូចជា​ខ្យល់កួច ។

ដើមឈើ​ដែល​ខ្យល់កួច​បាន​បោកបក់​លើ ជាញឹកញាប់​មាន​ឫស​ដែល​ដុះលូតលាស់​លឿន​ជាង​មុន ក្រាស់​ជាង​មុន និង​ដុះ​បាន​ខ្ពស់ ដើម​ឈើ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការស៊ូទ្រាំ ។ នៅពេល​ដែល​ខ្យល់​បោកបក់​លើ​វា ដើម​ឈើ​ក៏​បង្កើត​ទម្រង់​កោសិកា​ដែល​ធ្វើ​ឲ្យ​គល់ និង​មែក​ឡើង​ក្រាស់ ។ ដូច​គ្នា​នេះ​ដែរ ការរៀន​ឆ្លើយតប​ទៅនឹង​គ្រា​ដែល​សតិអារម្មណ៍​មាន​ការប៉ះពាល់​ជា​ខ្លាំង នោះ​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​នឹង​ពង្រឹង​សមត្ថភាព​របស់​យើង​ក្នុង​ការស៊ូទ្រាំ ។

ជាជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​បង្ហាញ​ការពិពណ៌នា​របស់​អែលឌើរ អាន់ឌើរសិន ពី​អ្វី​ដែល​កើតឡើង​ចំពោះ​ដើមឈើ​ដែល​ពុះពារ​នឹង​ខ្យល់​នៅក្នុង​វីដេអូ​នេះ « ខ្យល់គួច​ខាង​វិញ្ញាណ » នាទីទី ០:០០ ដល់ ១:១០ ចេញពី​គេហទំព័រ ChurchofJesusChrist.org ។

15:55

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ខ្យល់កួច​ខាងសតិអារម្មណ៍​មួយ​ចំនួន​ដែល អ្នក បាន​ប្រឈមមុខ​កាលពី​អតីត ឬ​កំពុង​តែ​ប្រឈមមុខ​នៅ​សព្វថ្ងៃ​នេះ ។

នៅពេល​និយាយ​ពី​ខ្យល់កួច​ក្នុង​ជីវិត អែលឌើរ នែល អិល អាន់ឌើរសិន ⁠ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

15:55
Former Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.   Replaced September 2019.

អ្នក​ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ លើស​ពី​ដើមឈើ​មួយ​ដើម​ទៅ​ទៀត ។ អ្នក​ជា​បុត្រា និង​បុត្រី​នៃ​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​អ្នក​រឹងមាំ ហើយ​ធន់​ទៅ​នឹង​ខ្យល់​កួច​នៃ​ជីវិត​នេះ ។ ខ្យល់កួច​នៅ​ក្នុង​យុវវ័យ​របស់អ្នក ដែលប្រៀប​បាន​នឹង​ខ្យល់​បក់​បោក​ទៅលើ​ដើម​ឈើ​តូច​មួយ អាច​បង្កើន​កម្លាំង​ខាង​វិញ្ញាណ​អ្នក ដោយ​រៀបចំអ្នក​សម្រាប់​អនាគត ។ ( « Spiritual Whirlwinds » Liahona ខែឧសភា ឆ្នាំ២០១៤ ទំព័រ ១៨ )

  • តើ​សារលិខិត​របស់​អែលឌើរ អាន់ឌើរសិន អាច​ជួយ​ក្មេង​វ័យ​ជំទង់​ម្នាក់​ដែល​មាន​អារម្មណ៍​ថា មាន​ភាពតានតឹង​នៃ​ខ្យល់​កួច​ខាងសតិអារម្មណ៍​យ៉ាង​ដូចម្តេច ?

សូម​ពិចារណា​ការចែកចាយ​ថា សមត្ថភាព​ស៊ូទ្រាំ​នឹង​ខ្យល់កួច​នេះ​ត្រូវ​បាន​ហៅ​ថា ភាពធន់​ខាង​សតិអារម្មណ៍ ។ អ្នក​អាច​ចែកចាយ​ថា សិស្ស​នឹង​រៀន​ជំនាញ​ដែល​អាច​ជួយ​ពួកគេ​បង្កើន​ភាពធន់​ខាងសតិ​អារម្មណ៍​របស់​ពួកគេ​ពេញ​មួយ​ឆ្នាំ ។

ការបង្កើន​ភាពធន់​នៃ​សតិ​អារម្មណ៍​របស់​យើង​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​របៀប​ត្រឹមត្រូវ​ដើម្បី​ប្រឈម​នឹង​គំនិត និង​អារម្មណ៍​លំបាកៗ​ដែល​យើង​ជួបប្រទះ ។ យើង​អាច​រៀន​ដើម្បី​ដឹង​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ពង្រឹង​យើង នៅពេល​យើង​មាន​អារម្មណ៍​បែប​នេះ នៅពេល​ទ្រង់​ទាំងទ្វេ​បំផុសគំនិត​យើង​ឲ្យ​ស្វែងរក​ជំនួយ​បន្ថែម ។

នៅពេល​អ្នក​សិក្សា សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​កំណត់​របៀប​ដែល​អ្នក​អាច​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​ឆ្លងកាត់​ខ្យល់គួច​ខាងសតិអារម្មណ៍ ។

ព្រះអង្គសង្គ្រោះ​សន្យា​ថា​នឹង​នៅ​ជាមួយ និង​ពង្រឹង​យើង

ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពី​ឧទាហរណ៍​នៃ​ព្រះចេស្ដា​ពង្រឹង​របស់​ព្រះអម្ចាស់ សូម​ពិចារណា​ចែកចាយ​រឿង​របស់​យ៉ូស្វេ ។ សិស្ស​ប្រហែលជា​បានសិក្សា​ដំណើររឿង​របស់​យ៉ូស្វេ ដែល​ព្រះអម្ចាស់​បានហៅ​ឲ្យ​ដឹកនាំ​អ៊ីស្រាអែល​បន្ទាប់ពី​ម៉ូសេ នៅក្នុង​មេរៀនទី ៦១ ៖ « យ៉ូស្វេ ១ » ។

យ៉ូស្វេ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៅពេល​ដែល​លោក​បានទទួល​តួនាទី​ធ្វើ​ជា​ព្យាការី និង​ជា​អ្នក​ដឹកនាំ​ទាហាន​ទទួលខុសត្រូវ​ក្នុង​ការបង្កើត​ប្រទេស​ថ្មីមួយ​បន្ទាប់ពី​ការដឹកនាំ​របស់​ម៉ូសេ ។

  • តើ​អ្នក​គិត​ថា​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​របស់​យ៉ូស្វេ ?

សូម​អាន យ៉ូស្វេ ១:១, ៥–៩ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានសន្យា​យ៉ូស្វេ នៅពេល​លោក​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងនេះ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ដែល​អាច​ជួយ​យើង​ប្រឈមមុខ​នឹង​បញ្ហាប្រឈម​ក្នុង​ជីវិត ?

សិស្ស​អាច​រកឃើញ​សេចក្តីពិត ដូចជា នៅពេល​យើង​ធ្វើ​តាម​ព្រះអម្ចាស់​ដោយ​ក្លាហាន នោះ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង ហើយ​ពង្រឹង​យើង ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​អានុភាព​នៃ​សេចក្តីពិត​នេះ នោះ​អ្នក​អាច​បង្ហាញ​សារលិខិត​របស់​អែលឌើរ អាន់ឌើរសិន បន្ថែមទៀត​នៅក្នុង « ខ្យល់គួច​ខាង​វិញ្ញាណ » នាទីទី ១:៣៣ ដល់ ២:១២ ចេញពី​គេហទំព័រ ChurchofJesusChrist.org ឬ​ចែកចាយ​សារលិខិត​ពី​សន្និសីទ​ទូទៅ ចេញពី « ខ្យល់គួច​ខាង​វិញ្ញាណ » នាទីទី ៤:១២–៤:៤៨ ។

15:55
15:55

ឆ្លើយ​សំណួរខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​នៅក្រោម​គំនូរ​ដើមឈើ​របស់អ្នក ។

  • រៀបរាប់​អំពី​សមត្ថភាព​របស់អ្នក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង​សតិអារម្មណ៍ ។ តើ​អ្នក​គិតថា អារម្មណ៍​ណាខ្លះ​ដែល​អ្នក​គ្រប់គ្រង​បានល្អ ? តើអារម្មណ៍​ណាខ្លះ​ដែល​នៅតែ​មាន​ភាពពិបាក ?

  • រៀបរាប់​អំពី​សមត្ថភាព​របស់​អ្នក​ក្នុងការ​ទទួលបាន​ជំនួយពី​ព្រះអម្ចាស់​សម្រាប់​អារម្មណ៍​ទាំងនេះ ។ តើ​អ្នកធ្លាប់​មាន​ជោគជ័យ​អ្វីខ្លះ ? តើ​អ្នកធ្លាប់​បាន​សាកល្បង​អ្វីខ្លះ​ដែលមិន​ដំណើរការ​បានល្អ​ដូចដែល​អ្នកបាន​រំពឹងទុក ?

ការពិចារណា​បទគម្ពីរ​អាចជួយ​យើងឲ្យ​យល់​ពី​កម្លាំង​របស់​ព្រះអម្ចាស់

សូមអាន យ៉ូស្វេ ១:៨ ដោយ​រកមើល​ម្តងទៀត​នូវអ្វី​ដែលនឹង​ជួយឲ្យ​យ៉ូស្វេ​ធ្វើតាម​ព្រះអម្ចាស់ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

    អ្នកអាច​ចង្អុល​បង្ហាញថា នៅពេល​យ៉ូស្វេ​ជួបនឹង​បញ្ហា​ប្រឈម​របស់លោក ព្រះអម្ចាស់បាន​ប្រាប់​លោកឲ្យ​សមាធិ ឬ​ពិចារណា​បទគម្ពីរ ( « គម្ពីរ​ក្រឹត្យវិន័យ ») ទាំងថ្ងៃ​ទាំងយប់ ( សូមមើល យ៉ូស្វេ ១:៨ ) ។ សូម​ពិចារណា​ចង្អុល​បង្ហាញ​ពី​វិធី​មួយ​ដែល​យើង​អាច​រកឃើញ​កម្លាំង​ខាង​សតិអារម្មណ៍​នៅក្នុង​ព្រះអម្ចាស់​គឺ​តាមរយៈ​ការពិចារណា​បទគម្ពីរ ។

  • តើ​ការពិចារណា​បន្ទូល​របស់​ព្រះអម្ចាស់​អាចជួយ​មនុស្ស​ម្នាក់​ដោះស្រាយ​បញ្ហាប្រឈម​ខាង​សតិអារម្មណ៍​បានយ៉ាង​ដូចម្តេច ?

ដោយសម្លឹងមើល​បញ្ជី​នៃ​អារម្មណ៍​នៅលើក្តារខៀន សូម​ស្វែងរក​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន​ដែលអាច​ជួយ​មនុស្ស​ម្នាក់​ដែលមាន​អារម្មណ៍​ទាំងនេះ ។

សិស្ស​អាច​ស្វែងរក​បទគម្ពីរ​ដោយ​មើល​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលិទ្ធ ឬ​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដោយ​ស្វែងរក​ពាក្យ​ដូចជា « លួងលោម » «សេចក្ដី​សុខសាន្ត » « កម្លាំង » ឬ «សេចក្តីសង្ឃឹម » ។ អត្ថបទ « បទគម្ពីរ​ចំនួន ១២ សម្រាប់​ពេល​អ្នក​មាន​អារម្មណ៍ … » ( ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៤ ទំព័រ៤១ ) ក៏អាច​ជួយបាន​ដែរ ។ នៅពេល​សិស្ស​ចែកចាយ​បទគម្ពីរ សូម​សរសេរ​បទគម្ពីរ​ទាំងនោះ​នៅផ្នែក​ខាងស្តាំ​នៃ​ដើមឈើ​នៅជាប់នឹង​អារម្មណ៍​ដែល​ពួកគេ​បានជ្រើសរើស ។ ខាងក្រោមនេះ​គឺជា​ឧទាហរណ៍​មួយចំនួន​ដែល​សិស្ស​អាច​ចែកចាយ ។

សន្ធប់ចិត្ត ៖ អេសាយ ៤០:២៨–៣១ ។

ភ័យខ្លាច ៖ យ៉ូហាន ១៤:២៧

សោកសៅ ៖ វិវរណៈ ២១:៣–៥

ត្រូវគេ​បំភ្លេច ៖ លូកា ១២:៦–៧

បាក់ទឹកចិត្ត ៖ អេសាយ ៤៣:១–២, ៥

ឯកោ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៨:៦

ពិចារណា​បន្ទូល​របស់ទ្រង់

ដើម្បី​ជួយ​សិស្ស​អនុវត្ត​ការពិចារណា​បទគម្ពីរ​នៅពេល​ដោះស្រាយ​ជាមួយ​អារម្មណ៍​លំបាក សូម​បង្ហាញ​ដូចខាងក្រោម ។

ជ្រើសរើស​អារម្មណ៍​ដែលបាន​សរសេរ​នៅលើ​ក្តារខៀន​ដែលអ្នក​កំពុងមាន​អារម្មណ៍ ឬ​ធ្លាប់មាន​អារម្មណ៍​កាលពី​អតីតកាល ។ អាន​បទគម្ពីរ​នៅជាប់នឹង​អារម្មណ៍​នោះ ហើយ​ពិចារណា​ពាក្យ​នៃ​ខគម្ពីរ​ដោយសួរ​ខ្លួនឯង​នូវសំណួរ​ដូចខាងក្រោម ៖

  • តើពាក្យ ឬឃ្លា​ណា​ខ្លះ​ដែលនឹង​មានប្រយោជន៍​នៅពេល​ខ្ញុំមាន​អារម្មណ៍​បែបនេះ ?

  • តើ​បទគម្ពីរ​នេះ​ជួយខ្ញុំ​ឲ្យ​យល់​អ្វីខ្លះ​អំពី​សេចក្តីស្រឡាញ់ និង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ?

    បន្ទាប់ពី​ពេលវេលា​គ្រប់គ្រាន់​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍​ដែល​ពួកគេ​បាន​ជ្រើសរើស បទគម្ពីរ​ដែល​ពួកគេ​បាន​ពិចារណា និង​មូលហេតុ​ដែល​ពួកគេ​គិតថា ការសញ្ជឹងគិត​ពីបន្ទូល​របស់​ព្រះអម្ចាស់​អាចជួយ​ពួកគេ​ស្វែងរក​កម្លាំង​ខាង​សតិអារម្មណ៍​បន្ថែមទៀត​មកពី​ទ្រង់ ។

  • តើអ្នក ឬនរណា​ម្នាក់​ដែល​អ្នកស្គាល់​ធ្លាប់​បាន​រកឃើញ​ការលួងលោម ឬកម្លាំង​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​មកពី​ការពិចារណា​វគ្គបទគម្ពីរ​មួយ​នៅពេលណា ?

ពិចារណា​បញ្ចប់​ថ្នាក់រៀន​ដោយ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក ដែលយល់ដឹង​ពី​ការលួងលោម ឬកម្លាំង​របស់​ព្រះអម្ចាស់​មកពី​វគ្គបទគម្ពីរ​មួយ ។ អញ្ជើញ​សិស្ស​ឲ្យ​បន្ត​ពឹងផ្អែក​លើ​បទគម្ពីរ​ដើម្បី​ជួយ​ពួកគេ​យល់ដឹង​ពី​ព្រះចេស្ដា​នៃ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ការលំបាក​ខាងសតិ​អារម្មណ៍ ។