ថ្នាក់​សិក្ខាសាលា
សុខភាព​ខាងរាងកាយ និង​ខាងសតិអារម្មណ៍ ៖ ទិដ្ឋភាព​ទូទៅ


« សុខភាព​ខាងរាងកាយ និង​ខាងសតិអារម្មណ៍ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សុខភាព​ខាងរាងកាយ និង​ខាងសតិអារម្មណ៍ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុខភាព​ខាងរាងកាយ និង​ខាងសតិអារម្មណ៍

សុខភាព​ខាងរាងកាយ និង​ខាងសតិអារម្មណ៍

ទិដ្ឋភាព​ទូទៅ

ជា​ផ្នែក​ធម្មតា​នៃ​ជីវិត​រមែងស្លាប់​របស់យើង យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ខាងផ្លូវចិត្ត ខាងសតិអារម្មណ៍ និង​ខាងរាងកាយ​ជាច្រើន ។ នៅពេល​ដែល​យើង​ទាញយក​កម្លាំង​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​ទាំងទ្វេ​នឹង​ជួយ​យើង​ឲ្យ​មាន​ភាពធន់​ខាងសតិអារម្មណ៍ រៀន​ជំនាញ​ដោះស្រាយ​ដែល​វិជ្ជមាន​សម្រាប់​អ្វី​ក៏​ដោយ​ដែល​យើង​ប្រឈមមុខ ។ មេរៀន​ខាងក្រោម​នេះ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ថែរក្សា​រូបកាយ​របស់​ពួកគេ អភិវឌ្ឍ​លំនាំ​ការគិត​វិជ្ជមាន និង​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ជាមួយនឹង​អារម្មណ៍​ដូចជា​ភាពតានតឹង ការថប់បារម្ភ ភាពសោកសៅ ការធ្លាក់ទឹកចិត្ត កំហឹង ហើយនឹង​នៅក្នុង​ការបង្កើត​ទម្លាប់​វិជ្ជមាន ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ អំពី​អ្វី​ដែល​អ្នក​អាច​នឹង​ត្រូវ​រៀបចំ​សម្រាប់​មេរៀន​នីមួយៗ ។

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​ទាំងនេះ​អាច​បង្រៀន​នៅ​ពេល​ណា​មួយ​ក៏បាន​នៅ​ក្នុង​ឆ្នាំ​សិក្សា ឬ​ក្នុង​អំឡុង​សប្តាហ៍​ណា​មួយ​នៅក្នុង​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ ។ ទោះជា​យ៉ាងណា​ក្តី មេរៀនទី ១៨១ ៖ « ការស្ថាបនា​ភាពរឹងមាំ​ខាងសតិអារម្មណ៍​នៅក្នុង​ព្រះអម្ចាស់ » និង មេរៀនទី ១៨៣ ៖ « ការស្ថាបនា​គន្លង​នៃ​ការគិត​ដែល​មាន​ភាពវិជ្ជមាន » ផ្ដល់​នូវ​ការយល់ដឹង​ជា​មូលដ្ឋាន និង​ជំនាញ​សម្រាប់​មេរៀន​ទាំងឡាយ​ដែល​នៅ​បន្ទាប់ពី​មេរៀន​ទាំងនេះ​នៅក្នុង​ផ្នែក​នេះ ។ ការបង្រៀន​មេរៀន​ទាំងនេះ​មុន​ពេល​មេរៀន​ផ្សេង​ទៀត​នៅក្នុង​ផ្នែក​នេះ​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ជំនាញ​ដែល​ពួកគេ​អាច​អនុវត្ត​បាន ខណៈពេល​រៀនសូត្រ​អំពី​វិធីសាស្ដ្រវិជ្ជមាន​ដើម្បី​តទល់នឹង​អារម្មណ៍​របស់​ពួកគេ ។

ការស្ថាបនា​ភាពរឹងមាំ​ខាងសតិអារម្មណ៍​នៅក្នុង​ព្រះអម្ចាស់

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ អ្នក​អាច​ពិចារណា​បង្រៀន​មេរៀន​នេះ​នៅក្នុង​ពេល​តែ​មួយ​ដែល​អ្នក​បង្រៀន​មេរៀន​ទី ៦១ ៖ « យ៉ូស្វេ ១ » ។ ខទី ៨ អញ្ជើញ​យើង​ឲ្យ​ទទួល​បាន​កម្លាំង និង​ភាពក្លាហាន​ដែល​ព្រះអម្ចាស់​បានសន្យា​ចំពោះ​អស់​អ្នក​ដែល​ត្រិះរិះពិចារណា ( ជញ្ជឹងគិត ) អំពី​ព្រះបន្ទូល​របស់​ទ្រង់ នៅពេល​ដោះស្រាយ​បញ្ហា​លំបាកៗ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទាញយក​កម្លាំង​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ទប់ទល់នឹង​ឧបសគ្គ​ខាងសតិអារម្មណ៍​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី ឬ​សួរ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​អំពី​បទពិសោធន៍​ដែល​ពួកគេ​បានមាន​នៅក្នុង​ការ​ប្រឈមមុខ​នឹង​អារម្មណ៍​ពិបាកៗ ។ បើ​សមរម្យ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​បទពិសោធន៍​នេះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​នៃ​ដើម​ឈើ​ពីរ​ដើម—មួយ​ដែល​ត្រូវ​ដួល​រលំ​ដោយសារ​ខ្យល់​បក់បោក​ខ្លាំង ហើយ​មួយទៀត​ដែល​ចាក់ឬស​ជាប់​នឹង​ដី សេចក្តីថ្លែងការណ៍​មកពី​អែលឌើរ នែល អិល អាន់ឌើរសិន

  • វីដេអូ ៖ « ខ្យល់គួច​ខាង​វិញ្ញាណ » នាទីទី ០:០០ ដល់ ១:១០ និង​នាទីទី ១:៣៣ ដល់ ២:១២ « ខ្យល់គួច​ខាង​វិញ្ញាណ » នាទីទី ៣:៤៥ ដល់ ៤:១២ និង​នាទីទី ៤:១២ ដល់ ៤:៤៨

ការថែរក្សា​រូបកាយ​ខាង​សាច់ឈាម​របស់​យើង

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ការជ្រើសរើស​របស់​យើង​ប៉ះពាល់​ដល់​សុខភាព​ខាងរាងកាយ និង​ខាងសតិអារម្មណ៍​របស់​យើង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ជម្រើស​ខាង​សុខភាព​របស់​ពួកគេ ( ការទទួលទាន ដំណេក ការហាត់ប្រាណ ។ល។ ) នៅ​សប្តាហ៍​មុន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​វាយតម្លៃ​ពី​របៀប​ដែល​ការជ្រើសរើស​ទាំងនោះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​ខាង​រាងកាយ និង​ខាងសតិ​អារម្មណ៍ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​ក្មេង​វ័យ​ជំទង់​ម្នាក់​ដែល​ធ្វើ​ការជ្រើសរើស​អវិជ្ជមាន​ជាច្រើន

  • សំណៅមេរៀន ៖ « ការមើលថែ​រូបកាយ​ខាង​សាច់ឈាម​របស់​យើង »

ការស្ថាបនា​គន្លង​នៃ​ការគិត​ដែល​មាន​ភាពវិជ្ជមាន

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ទៅ​ព្រះអង្គសង្រ្គោះ​នៅពេល​ពួកគេ​ស្ថាបនា​គន្លង​នៃ​ការគិត​ដែល​មាន​ភាពវិជ្ជមាន ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​គំនិត​ដែល​ពួកគេ​មាន​ពេញ​មួយ​ថ្ងៃ ។ ពួកគេ​ថែម​ទាំង​អាច​គិតពិចារណា​ពី​របៀប​ដែល​គំនិត​ទាំងនោះ​ធ្វើ​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ គំនូរ​ពីរ​ចេញពី​មេរៀន រូបភាព​មនុស្ស​ចង្កឹះ​ពីរ ផ្លូវ រណ្តៅ ពពុះ​គំនិត

  • វីដេអូ ៖ « Filling Our Minds with the Power of Jesus Christ » ( ២:០៧ )

ការគ្រប់គ្រង​ភាពតានតឹង និង​ការថប់បារម្ភ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​ប្រើ​ជំនាញ​ដែល​បាន​បង្ហាញ​ដោយ​ការទូន្មាន​របស់​យេត្រូ​ទៅកាន់​ម៉ូសេ​នៅក្នុង និក្ខមនំ ១៨ ដើម្បី​ជួយ​យើង​គ្រប់គ្រង​អារម្មណ៍​នៃ​ភាពតានតឹង និង​ការថប់បារម្ភ ។ អ្នក​អាច​ពិចារណា​បង្រៀន​មេរៀន​នេះ​នៅ​អំឡុង​មេរៀន​នៅក្នុង ចូរ​មក​តាម​ខ្ញុំ នៃ​សប្តាហ៍ និក្ខមនំ ១៤–១៨ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ជំនាញ​ដែល​ប្រើប្រាស់​ព្រះចេស្ដា​របស់​ព្រះអង្គសង្រ្គោះ​ដើម្បី​គ្រប់គ្រង​ភាពតានតឹង និង​ការថប់បារម្ភ ។

ការតទល់​នឹង​ភាពសោកសៅ និង​ការធ្លាក់​ទឹក​ចិត្ត

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ ផ្នែក​មួយ​នៃ​មេរៀន​នេះ​បង្រៀន​ពី​របៀប​ជាច្រើន​ដែល​ព្រះអម្ចាស់​អាច​ជួយ​សិស្ស​ឲ្យ​ដោះស្រាយ​ភាពសោកសៅ និង​ការធ្លាក់​ទឹកចិត្ត ដូច​ដែល​ទ្រង់​បានធ្វើ​ជាមួយ​អេលីយ៉ា ។ អ្នក​អាច​ពិចារណា​បង្រៀន​មេរៀន​នេះ​នៅក្នុង​ពេល​តែ​មួយ​ដែល​អ្នក​បង្រៀន​មេរៀន​ទី ៨២ ៖ « ពង្សាវតារក្សត្រ ទី១ ១៨ » ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​ពួកគេ​ស៊ូទ្រាំ​នឹង​អារម្មណ៍​សោកសៅ និង​ការធ្លាក់​ទឹកចិត្ត ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ ឬ​សម្រង់​សម្តី​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​ជួយ​នរណា​ម្នាក់​ផ្ដោតលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ពួកគេ​សោកសៅ ឬ​ធ្លាក់ទឹកចិត្ត ។ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​បទគម្ពីរ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​អ្នក​ឡើង​ភ្នំ​ស្ពាយ​កាបូប​ធ្ងន់ៗ ។ សេចក្តីថ្លែងការណ៍​មកពី​ប្រធាន រ័សុល អិម ណិលសុន រូបភាព​អេលីយ៉ា

  • វីដេអូ ៖ « Because Jesus Christ died … » ( ១:០៦ ), « Rise » ( ១:៤២ ), « Mental Health: Compassion for Those Who Struggle » ( ២:២៦ )

  • សំណៅ​មេរៀន ៖ « ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ »

ការគ្រប់គ្រង​កំហឹង

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​ប្រើ​ដំណើររឿង​របស់​យ៉ាកុប និង​អេសាវ ដើម្បី​បង្ហាញ​ពី​តម្រូវការ​ក្នុងការ​ឆ្លើយតប​ដោយ​សមស្រប​ចំពោះ​អារម្មណ៍​នៃ​កំហឹង ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​បង្រៀន​មេរៀន​នេះ​នៅជិត​មេរៀន​ទី ៣០ ៖ « លោកុប្បត្តិ ២៥–២៧ » ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅពេល​ប្រឈមនឹង​អារម្មណ៍​ខឹង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ស្ថានភាព​ដែល​ពួកគេ​អាច​ត្រូវបាន​ល្បួង​ឲ្យ​ឆ្លើយតប​ដោយ​កំហឹង ។ ពួកគេ​ក៏​អាច​វាយតម្លៃ​ថាតើ​ពួកគេ​ខឹង​ញឹកញាប់​ប៉ុនណា និង​របៀប​ដែល​ពួកគេ​គ្រប់គ្រង​អារម្មណ៍​ទាំងនេះ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ កំប៉ុង​ទឹក​ក្រូច​មួយ​កំប៉ុង ឬ​រូបភាព​កំប៉ុង​ទឹក​ក្រូច រូបភាព​កំប៉ុង​ទឹក​ក្រូច​ដែល​បាន​ក្រឡុក​កំពុង​តែ​បើក និង​រូបភាព​អេសាវ

  • វីដេអូ ៖ « Jacob and Esau » នាទីទី ១:១០ ដល់ ១:៥៣

  • សំណៅ​មេរៀន ៖ « ជំហាន​ដើម្បី​គ្រប់គ្រង​កំហឹង »

ការអភិវឌ្ឍ​ទម្លាប់​វិជ្ជមាន

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​អភិវឌ្ឍ​ទម្លាប់​វិជ្ជមាន ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វីៗ​ដែល​ពួកគេ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ដែល​បានប្រែក្លាយ​ជា​ទម្លាប់ ។ ពួកគេ​ក៏​អាច​គិតពិចារណា​ពី​របៀប​ដែល​ទម្លាប់​ទាំងនេះ ទាំង​ល្អ និង​អាក្រក់​គឺ​ប៉ះពាល់​ដល់​ការរីកចម្រើន​ផ្នែក​ខាងវិញ្ញាណ​របស់​ពួកគេ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​នៃ​បំណះ​ស្មៅ សួនច្បារ ផ្កា និង​ស្មៅ ។ សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ជែហ្វ្រី អ័រ ហូឡិន

  • សំណៅ​មេរៀន ៖ « ការបង្កើត​ទម្លាប់​ដែល​វិជ្ជមាន »