ថ្នាក់​សិក្ខាសាលា
ការ​ដោះស្រាយ​អារម្មណ៍​នៃ​កំហឹង ៖ ការឆ្លើយតប​នឹង​កំហឹង​ដោយ​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ


« ការ​ដោះស្រាយ​អារម្មណ៍​កំហឹង ៖ ការឆ្លើយតប​នឹង​កំហឹង​ដោយ​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការ​ដោះស្រាយ​អារម្មណ៍​កំហឹង ៖ ការឆ្លើយតប​នឹង​កំហឹង​ដោយ​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុខភាព​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍ ៖ មេរៀន​ទី ១៨៦

ការ​ដោះស្រាយ​អារម្មណ៍​នៃ​កំហឹង

ការឆ្លើយតប​នឹង​កំហឹង​ដោយ​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ

The Old Testament characters Jacob and Esau embracing one another. A desert landscape is portrayed in the background.

វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​ឆ្លងកាត់​នូវ​អារម្មណ៍​នៃ​កំហឹង ។ ទោះបីជា​យើង​ប្រហែល​ជា​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​ដែល​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​កំហឹង​ក៏ដោយ ក៏​យើង​អាច​សម្រេចចិត្ត​ពី​របៀប​ដែល​យើង​នឹង​ឆ្លើយតប​នឹង​ស្ថានការណ៍​នោះដែរ ។ នៅពេល​យើង​មើល​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​អាច​ជួយ​យើង​ឲ្យ​ឆ្លើយតប​ដូច​ជា​ទ្រង់​នឹង​ឆ្លើយតប ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ នៅពេល​មាន​អារម្មណ៍​នៃ​កំហឹង ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ស្ថានភាព​ដែល​ពួកគេ​អាច​ត្រូវបាន​ល្បួង​ឲ្យ​ឆ្លើយតប​ដោយ​កំហឹង ។ ពួកគេ​ក៏​អាច​វាយតម្លៃ​ថាតើ​ពួកគេ​ខឹង​ញឹកញាប់​ប៉ុនណា និង​របៀប​ដែល​ពួកគេ​គ្រប់គ្រង​អារម្មណ៍​ទាំងនេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សម្ពាធ​កើន​ឡើង

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​នៅលើ​ក្ដារខៀន ឬ​យក​សូដា​ដែល​មិនទាន់​គាស់​មួយ​កំប៉ុង​មកកាន់​ថ្នាក់រៀន នៅពេល​អ្នក​ពិភាក្សា​សំណួរ​ខាងក្រោម អ្នក​អាច​ក្រឡុក​កំប៉ុង ប៉ុន្តែ​កុំ​គាស់​បើក​វា ។

Soda Can
  • តើ​មាន​អ្វី​កើតឡើង​នៅ​ក្នុង​សូដា​ដែល​មិន​ទាន់​បាន​គាស់​បើក ប្រសិនបើ​អ្នក​ក្រឡុក​វា​ម្តង​ហើយ​ម្តង​ទៀត ? តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​គាស់​បើក​វា ?

សូម​ពិចារណា​ដាក់បង្ហាញ​រូបភាព​ដូច​ខាងក្រោមនេះ ។ ប្រសិនបើ​អ្នក​យក​កំប៉ុង​មក​ក្រឡុក កុំ​បើក​វា​ឲ្យ​សោះ ។ អ្នក​អាច​បន្ត​បង្ហាញ​វា​ទៅក្នុង​មេរៀន​ទាំងមូល ។

Thirsty man opens a can of shaken up beer during picnic
  • តើ​តាម​របៀប​ណាខ្លះ​ដែល​អ្នក​អាច​ប្រដូច​ឧទាហរណ៍​នេះ​ទៅនឹង​អារម្មណ៍​ខឹង ?

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​ពន្យល់​ថា កំប៉ុង​អាច​តំណាង​ឲ្យ​យើង ហើយ​សូដា​អាច​តំណាង​ឲ្យ​អារម្មណ៍​របស់​យើង ។ ការ​ក្រឡុក​កំប៉ុង​អាច​ឆ្លុះបញ្ចាំង​ពី​សកម្មភាព ស្ថានភាព ឬ​ការ​ប្រាស្រ័យ​ទាក់ទង​ដែល​អាច​នាំ​ឲ្យ​មាន​សម្ពាធ​កើនឡើង ( អារម្មណ៍​នៃ​កំហឹង ) នៅ​ក្នុង​ខ្លួន​យើង ។

មនុស្ស​គ្រប់គ្នា​ជួបប្រទះ​នឹង​កំហឹង ។ ដូច​ដែល​វា​ជា​រឿង​ធម្មតា​ដែល​សម្ពាធ​កើនឡើង​នៅក្នុង​កំប៉ុង​សូដា​ដែល​បាន​ក្រឡុក​នោះ វា​ក៏ជា​រឿង​ធម្មតា​ដែរ ដែល​យើង​មាន​នូវ​អារម្មណ៍​នៃ​កំហឹង ។ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​ពី​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​អារម្មណ៍​ទាំងនេះ ។

សូម​ជញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • នៅលើ​រង្វាស់​ពី ១ ដល់ ៥ ( ១ = ទាប; ៥ = ខ្ពស់ ) តើ​អ្នក​ខឹង​ជា​ញឹកញាប់​ប៉ុនណា​ដែរ ? តើ​អ្នកផ្សេង​ទៀត​អាច​វាយតម្លៃ​ថា​អ្នក​ខឹង​ញឹកញាប់​ប៉ុនណា ដោយ​របៀបណា ?

  • តើ​អ្វី​ជាការ​ឆ្លើយតប​ញឹកញាប់​បំផុត​របស់​អ្នក នៅពេល​ដែល​អារម្មណ៍​ខឹង​កើតឡើង ?

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​រៀន​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក​គ្រប់គ្រង​អារម្មណ៍​នៃ​កំហឹង ។

ផលវិបាក​នៃ​ការ​ធ្វើសកម្មភាព​ដោយ​កំហឹង

សម្រាប់​គំរូ​ក្នុង​បទគម្ពីរ​អំពី​លទ្ធផល​នៃ​កំហឹង សូម​ពិចារណា​ពិភាក្សា​អំពី​ដំណើរ​រឿង​របស់​អេសាវ លោកុប្បត្តិ ២៧ ។ ប្រសិនបើ​សិស្ស​បាន​សិក្សា​ដំណើររឿង​នេះ​នៅក្នុង​មេរៀនទី ៣០​រួច​ហើយ ៖ « លោកុប្បត្តិ ២៥–២៧ » នោះ​អ្នក​អាច​ប្រើ​ដំណើររឿង​ផ្សេង ដូចជា​រឿង​របស់​កាអ៊ីន ( សូម​មើល ម៉ូសេ ៥:២១–២៣, ២៦–២៧, ៣២ ) ឬ អេសា ( សូម​មើល របាក្សត្រ ទី២ ១៦:៧–១៣ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ដំណើររឿង​របស់​អេសាវ សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​លោក ។ បន្ទាប់មក អាន ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម ។ ឬ​អ្នក​អាច​បង្ហាញ « Jacob and Esau » ( នាទី​ទី ១:១០ ដល់ ១:៥៣ ) ពី​គេហទំព័រ ChurchofJesusChrist.org ។

2:5
Esau and Jacob working

អ៊ីសាក និង រេបិកា មាន​កូនប្រុស​ភ្លោះ​ពីរនាក់ គឺ អេសាវ និង យ៉ាកុប ។ ក្នុង​នាម​ជា​កូនច្បង អេសាវ​មាន​សិទ្ធិ​ទទួល​បាន​ពរជ័យ​នៃ​អំណាច​មរតក​នៃ​បងច្បង​របស់​ឪពុក​លោក ។ អំណាច​មរតក​នៃ​បងច្បង​គឺ​មាន​ន័យ​ថា អេសាវ​នឹង​ទទួល​មរតក​នូវ​អ្វី​ជា​កម្មសិទ្ធិ​របស់​ឪពុក​លោក ហើយ​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​គ្រួសារ និង​ជា​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណ ។ ដោយសារ​ទង្វើ​ដ៏​ទុច្ចរិត​របស់​អេសាវ ( សូម​មើល លោកុប្បត្តិ ២៥:៣១–៣៤; ២៦:៣៤–៣៥ ) យ៉ាកុប​បាន​ទទួល​អំណាច​មរតក​នៃ​បងច្បង​ជំនួស​វិញ ( សូមមើល លោកុប្បត្តិ ២៧:១–៣៣) ។

សូម​អាន លោកុប្បត្តិ ២៧:៤១–៤៥ ដោយ​រកមើល​របៀប​ដែល​អេសាវ​បាន​ឆ្លើយតប នៅពេល​លោក​បាន​ដឹង​ថា​ឪពុក​របស់​លោក​បាន​ផ្ដល់​ពរ​អំណាច​មរតក​នៃ​បងច្បង​ទៅដល់​យ៉ាកុប ។

  • តើ​អ្វី​ជា​លទ្ធផល​នៃ​កំហឹង​របស់​អេសាវ ?

  • តើ​មាន​ផលវិបាក​អ្វី​ខ្លះ​ទៀត​ដែល​មនុស្ស​ម្នាក់​អាច​ទទួល​បាន​ពី​ការ​ធ្វើ​សកម្មភាព​ដោយ​កំហឹង ?

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការពន្យល់​ថា បងប្អូន​ទាំងពីរ​បាន​បែក​គ្នា​អស់​រយៈពេល​២០​ឆ្នាំ រហូត​ដល់​ពួកគេ​បាន​ផ្សះផ្សា​គ្នា​ជា​ចុងក្រោយ ( សូម​មើល លោកុប្បត្តិ ៣៣:៤ ) ។

គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ពិចារណា​រៀបចំ​សិស្ស​ជា​គូ ដោយ​ឲ្យ​សិស្ស​ម្នាក់ៗ​អាន​វគ្គបទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គបទគម្ពីរ​ខាងក្រោម ។ បន្ទាប់មក គូ​នីមួយៗ​អាច​ពិភាក្សា​អំពី​របៀប​ដែល​វគ្គបទគម្ពីរ​នោះ​នឹង​ឆ្លើយ​សំណួរ​ខាងក្រោម ។

សូម​អាន​ការណ៍​ខាងក្រោម ដោយ​រកមើល​អ្វី​ដែល​អ្នក​រៀន​អំពី​ការ​ឆ្លើយតប​ទៅនឹង​អារម្មណ៍​នៃ​កំហឹង ៖

ទំនុកដំកើង ១០៣:៨

សុភាសិត ១៦:៣២

  • តើ​អ្នក​នឹង​សង្ខេប​នូវ​អ្វី​ដែល​យើង​អាច​រៀន​បាន​អំពី​ការ​ដោះស្រាយ​កំហឹង​ដោយ​របៀបណា ?

    សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីពិត​មួយ​ដូចជា ៖ នៅពេល​យើង​យឺត​នឹង​ខឹង នោះ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអម្ចាស់ ។

  • តើ​ការ​យឺត​នឹង​ខឹង​មានន័យ​បែបណា​ចំពោះ​បងប្អូន ?

សូម​គិត​អំពី​ឧទាហរណ៍​មួយ​ពេល​ព្រះយេស៊ូវ​យឺត​នឹង​ខឹង ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​បង្ហាញ​ឧទាហរណ៍​ដូចខាងក្រោម ៖

  • លូកា ៩:៥១–៥៦ ( ព្រះយេស៊ូវ​ត្រូវ​បាន​បដិសេធ​ដោយ​ភូមិ​សាសន៍​សាម៉ារី ) ។

  • លូកា ២៣:៨–១១ ( ព្រះយេស៊ូវ​ត្រូវ​បាន​ចោទប្រកាន់​ដោយ​ហេរ៉ូឌ ) ។

  • យ៉ូហាន ១៩:៣–១២ ( ព្រះយេស៊ូវ​ត្រូវបាន​ចាប់ខ្លួន ) ។

  • តើ​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយតប​ក្នុង​ស្ថានភាព​ទាំងនេះ អាច​ជួយ​នរណាម្នាក់​ដែល​មើល​ឃើញ​គំរូ​នេះ​បាន​យ៉ាងដូចម្ដេច​ខ្លះ ?

ជំហាន​ដើម្បី​គ្រប់គ្រង​កំហឹង

ផ្នែក​នៃ​មេរៀន​នេះ​អាច​ជួយ​សិស្ស​អនុវត្ត​ជំហាន​ខាងក្រោម​សម្រាប់​ការ​គ្រប់គ្រង​កំហឹង ៖

  1. ទទួល​ស្គាល់​អ្វី​ដែល​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ខឹង ។

  2. កំណត់​អារម្មណ៍​ជា​កត្ដា​ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ខឹង ។

  3. ជ្រើសរើស​យុទ្ធសាស្ត្រ​រម្ងាប់​អារម្មណ៍ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ដើម្បី​ជួយ​សិស្ស​រៀន​គ្រប់គ្រង​កំហឹង​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ សូម​ចែកចាយ​សំណៅ​មេរៀន « ជំហាន​ដើម្បី​គ្រប់គ្រង​កំហឹង » ។ ដោយសារ​សំណៅ​មេរៀន​នេះ​សួរ​សំណួរ​ផ្ទាល់ខ្លួន​ខ្លះៗ សិស្ស​អាច​បំពេញ​វា​ជា​បុគ្គល ។ ឬ​ពួកគេ​អាច​ធ្វើការ​ជាគូ ដោយ​ផ្អាក​ម្តងម្កាល ដើម្បី​បំពេញ​សំណួរ​នីមួយៗ ។

សេចក្ដី​បញ្ចប់

បន្ទាប់​ពី​សិស្ស​បាន​បញ្ចប់​សំណៅមេរៀន​​នោះ​ហើយ សូម​ពិចារណា​សួរ​សំណួរ​ពិភាក្សា​ខាង​ក្រោម​នេះ​បើសិន​មានពេល ៖

  • តើ​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​លំបាក​ក្នុង​ការ​គ្រប់គ្រង​កំហឹង​របស់​ពួកគេ ?

  • តើ​អ្នក​ឬ​អ្នក​ដទៃ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​នឹង​ការ​គ្រប់គ្រង​កំហឹង​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ ?

សិស្ស​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ពួក​គេ​ក្នុងការ​គ្រប់គ្រង​កំហឹង ។ សូម​ពិចារណា​បញ្ចប់​ថ្នាក់​ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​អាន អេធើរ ១២:២៧ ដោយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​នរណា​ម្នាក់​ដែល​ពុះពារ​ជាមួយ​នឹង​ភាពទន់ខ្សោយ​ណាមួយ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​អាច​ប្រែក្លាយ​ភាពទន់ខ្សោយ​របស់​យើង​ទៅជា​ភាពខ្លាំង—រួមទាំង​ការគ្រប់គ្រង​កំហឹង​របស់​យើង​ផងដែរ ។