ថ្នាក់​សិក្ខាសាលា
ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ ទិដ្ឋភាព​ទូទៅ


« ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត

ទិដ្ឋភាព​ទូទៅ

ព្យាការី​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ ។ ការ​បញ្ជាក់​នេះ​ត្រូវ​បាន​ណែនាំ​ទៅកាន់​យុវវ័យ​ទុកជា​វិធីសាស្ដ្រ​នៃ​ការ​រៀបចំខ្លួន​សម្រាប់​ឱកាស និង​បញ្ហាប្រឈម​នានា ។ មេរៀន​ទាំងនេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការរៀនសូត្រ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ពេញ​មួយ​ជីវិត ហើយ​បង្កើត​ផែនការ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត​របស់​ពួកគេ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ដល់​អ្នក​យោបល់​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​ត្រូវ​រៀបចំ​សម្រាប់​មេរៀន​នីមួយៗ ។

សារៈសំខាន់​នៃ​ការអប់រំ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ សូម​ពិចារណា​បង្រៀន​មេរៀន​នេះ​ពេល​ជិត​ដល់​ដើម​ឆ្នាំ​សិក្សា ។ ការ​ធ្វើដូច្នេះ​អាច​ជួយ​សិស្ស​ឲ្យ​ឃើញពី​សារៈសំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​សិក្សា​របស់​ពួកគេ​ពេញ​មួយ​ឆ្នាំ ។

  • គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​អប់រំ​ខាងវិញ្ញាណ និង​ខាងសាច់ឈាម ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​មួយ​ដែល​ពួកគេ​ចូលចិត្ត​រៀន និង​របៀប​ដែល​ពួកគេ​បង្កើត​នូវ​ចំណាប់អារម្មណ៍​នោះ ។ ពួកគេ​ក៏​អាច​ជញ្ជឹងគិត​ពី​របៀប​ដែល​ការ​រៀនសូត្រ​អំពី​ចំណាប់អារម្មណ៍​អាច​នេះ​មាន​តម្លៃ​សម្រាប់​ពួកគេ​ផងដែរ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ជីឡាវ​ពីរ​ដែល​បែរមុខ​ទៅ​ទិសដៅ​បញ្រ្ចាស​គ្នា ។ សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន រ័សុល អិម ណិលសុន និង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស

  • វីដេអូ ៖ « Education for a Better Life » ( ៤:៥៥ ); « Love of Learning » ( ២:៥៧ )

  • សំណៅ​មេរៀន ៖ « សារៈសំខាន់​នៃ​ការអប់រំ »

ការអប់រំ​សម្រាប់​ព្រលឹង​ទាំងមូល

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ ប្រសិនបើ​អ្នក​មាន​សិស្ស​រៀន​នៅ​ឆ្នាំ​ចុងក្រោយ​នៃ​ថ្នាក់​វិទ្យាល័យ ឬ​ថ្នាក់​អនុវិទ្យាល័យ​របស់​ពួកគេ វា​ជា​ការល្អ​បំផុត ដើម្បី​បង្រៀន​មេរៀន​នេះ​មុន​ពេល​ពួកគេ​ចាប់ផ្តើម​ដាក់​ពាក្យ​ចូលរៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ និង​ជម្រើស​ក្រោយ​មធ្យម​សិក្សា​ផ្សេងទៀត ។ ឧទាហរណ៍ ថ្ងៃ​ផុតកំណត់​ជា​អាទិភាព​ដើម្បី​ដាក់​ពាក្យ​ចូលរៀន​នៅ​ឆមាស​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ. គឺ​នៅដើម​ខែវិច្ឆិកា ។ សម្រាប់​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–អៃដាហូ និង ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ ថ្ងៃ​ផុតកំណត់​ជា​អាទិភាព​សម្រាប់​ឆមាស​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​គឺ​នៅ​ដើម​ខែកុម្ភៈ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​បង្កើត​ផែនការ​ដើម្បី​បន្ត​ការ​អប់រំខាង​សាសនា និង​ខាង​លោកិយ​ក្រោយ​ថ្នាក់វិទ្យាល័យ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​មក​ថ្នាក់​រៀន​ដោយ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចែកចាយ​យ៉ាង​ហោច​ណាស់​នូវ​ជម្រើស​ពីរ ដែល​ពួកគេ​កំពុង​ពិចារណា​សម្រាប់​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​បន្ទាប់ពី​ថ្នាក់​វិទ្យាល័យ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីថ្លែងការណ៍​របស់​អែលឌើរ ក្លាក ជី ហ្គីលប៊ឺត សេចក្តីណែនាំ​សម្រាប់​ការបង្កើត​ផែនការ​សម្រាប់​ការអប់រំ​ខាង​សាសនា និង​ខាង​លោកិយ​នា​ពេលអនាគត

  • វីដេអូ ៖ « The Growth and Momentum of the Church Educational System » ( ៥:២៥ ); « Personal Invitation to Attend Institute » ( ២:៤៤ )

  • សំណៅ​មេរៀន ៖ « Church Educational System Options »

ការយក​ឈ្នះ​លើ​ឧបសគ្គ​ក្នុងការ​បន្ត​ការអប់រំ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​យកចេញ​ពី​ដំណើរ​រឿង​របស់​យ៉ូស្វេ និង​កូនចៅ​អ៊ីស្រាអែល​ដែល​ឆ្លង​ទន្លេ​យ័រដាន់ ( យ៉ូស្វេ ៣ ) ។ អ្នក​អាច​ពិចារណា​បង្រៀន​មេរៀន​នេះ​នៅ​ជិត​ពេល ដែល​អ្នក​បង្រៀន មេរៀនទី ៦២ ៖ « យ៉ូស្វេ ២–៤ » ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​កំណត់​ធនធាន​ដែល​មាន ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ក្នុង​ការ​បន្ត​ការអប់រំ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​ឧបសគ្គ​ដែល​អាច​រារាំង​ក្មេង​ជំទង់​ពី​ការបន្ត​ការអប់រំ​របស់​ពួកគេ​បន្ទាប់​ពី​ថ្នាក់​វិទ្យាល័យ ។ សូម​ឲ្យ​ពួកគេ​មក​ថ្នាក់រៀន​ដោយ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចែកចាយ​បញ្ជី​ឧបសគ្គ​របស់​ពួកគេ​ជាមួយ​មិត្ត​រួមថ្នាក់ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​ក្មេង​ជំទង់​ដែល​កំពុង​សម្លឹងមើល​ទន្លេ ដែល​ជា​តំណាង​នៃ​ការ​អប់រំ​នាពេល​អនាគត

  • សម្ភារ​សម្រាប់​សិស្ស ៖ ​ក្រដាស​តូចៗ​ដែល​សិស្ស​អាច​សរសេរ​សាច់រឿង

  • វីដេអូ ៖ « ការអធិប្បាយ​របស់​អែលឌើរ និង ស៊ីស្ទើរ ហ្គីលប៊ឺត » ( ៦:២០, ចាប់ពី​នាទី​ទី ៣:២៥ ដល់ ៥:៤៨ )

  • សំណៅ​មេរៀន ៖ « Overcoming Obstacles to Continuing Education Resource Guide »

ការស្វែងរក​អ្នកណែនាំ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​បង្កើត​ផែនការ​ដើម្បី​កំណត់ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកណែនាំ​ផ្នែក​ការអប់រំ និង​អាជីព​ដែល​មាន​សក្តានុពល ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គោលដៅ​ការអប់រំ និង​អាជីព​នាពេល​បច្ចុប្បន្ន និង​អនាគត ។ សូម​ឲ្យ​សិស្ស​ធ្វើ​បញ្ជី​អំពី​មនុស្ស​ពេញវ័យ​ដែល​គួរឲ្យទុកចិត្ត​មួយចំនួន ដែល​អាច​ធ្វើ​ជា​គំរូ ឬ​អ្នក​ណែនាំ​ដើម្បី​ជួយ​ពួកគេ​សម្រេច​បាន​នូវ​គោលដៅ​ទាំងនេះ ហើយ​យក​បញ្ជី​របស់​ពួកគេ​មក​ថ្នាក់រៀន ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​មនុស្ស​នៅក្នុង​ព្រៃ

  • សំណៅ​មេរៀន ៖ « ការស្វែងរក​អ្នកណែនាំ »