២០២២
ផែនការ​របស់​ព្រះ​គឺ​សម្រាប់​បងប្អូន
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


សម្រាប់​មាតាបិតា

ផែនការ​របស់​ព្រះ​គឺ​សម្រាប់​បងប្អូន

ជូន​ចំពោះ​មាតាបិតា

នៅពេល​យើង​សិក្សា​រូបភាព និមិត្តសញ្ញា និង​ការបង្រៀន​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ នោះ​យើង​អាច​យល់ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង​សម្រាប់​ពួកយើង និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​នោះ​បាន​កាន់តែ​ច្បាស់​ឡើង ។

អត្ថបទ​ទាំងឡាយ​នៅក្នុង​ច្បាប់​សម្រាប់ទស្សនាវដ្ដី​ខែ​នេះ អាច​ផ្ដល់​ដល់​បងប្អូន​ជា​យោបល់​សម្រាប់​ការបង្រៀន​កូនៗ​ចេញពី​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​ពួកយើង ។

ព្រះវរបិតាសួគ៌​មាន​ផែនការ​ដ៏ទេវភាព​មួយ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់

ហេតុអ្វី​វា​សំខាន់​ដែល​ត្រូវ​យល់ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ? សូម​ប្រើ « មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ » នៅលើ​ទំព័រ ១០ ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​សារៈសំខាន់​នៃ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ។ បងប្អូន​អាច​ធ្វើ​បញ្ជី​មួយ​ជា​ក្រុមគ្រួសារ ដែល​រៀបរាប់​ពី​ពរជ័យ និង​ឱកាស​ទាំងឡាយ​ដែល​យើង​មាន​នៅក្នុង​ជីវិត​នេះ ដោយសារ​យើង​បាន​មកកាន់​ផែនដី​នេះ ។

បន្ទាប់ពី​ការអាន​អត្ថបទ​របស់ អែលឌើរ ឃ្វីនថិន អិល ឃុក នៅលើ​ទំព័រ ៦ ហើយ សូម​ពិភាក្សា​ជា​ក្រុមគ្រួសារ​អំពី​ពរជ័យ​នានា ដែល​កើតមាន​ក្នុង​ជីវិត​របស់​បងប្អូន ដែល​មកពី​ការដឹង​ថា ព្រះ​មាន​ផែនការ​មួយ​ដើម្បី​សង្គ្រោះ​បុត្រា​បុត្រី​របស់​ទ្រង់ ។

ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់

សូម​ពង្រីក​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​បងប្អូន តាមរយៈ​ការអាន​អត្ថបទ​នៅលើ​ទំព័រ ២០ និង ២៦ ។ តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​យល់ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ? សូម​ពិភាក្សា​ជាមួយ​នឹង​គ្រួសារ​របស់​បងប្អូន​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​គោលដៅ ដែល​បងប្អូន​មាន​សម្រាប់​ការសិក្សា ចូរ​មក​តាម​ខ្ញុំ នៅ​ឆ្នាំ​នេះ ។

ការយល់ដឹង​អំពី ចូរ​មក​តាម​ខ្ញុំ

សូមមើល​ទំព័រ ៣០ សម្រាប់​ការបកស្រាយ​ពន្យល់​អំពី​ការបង្ក​បង្កើត និង​សម្ភារ​ផ្សេងទៀត​ដើម្បី​គាំទ្រ​ដល់​ការសិក្សា ចូរ​មក​តាម​ខ្ញុំ របស់​បងប្អូន ។