ចូរមកតាមខ្ញុំ
តើហេណុកជានរណា ?
រចនារូបភាពដោយ ឌិននីស ហ្វ្រេថេស
មែកធាងគ្រួសារនេះបង្ហាញបុរសពីរនាក់ ដែលមានឈ្មោះថា អេណុក និង ហេណុក នៅក្នុងខ្សែស្រឡាយគ្រួសារលោកអ័ដាម និងនាងអេវ៉ា ។ អេណុក ដែលជាកូនប្រុសរបស់ កាអ៊ីន ជាចៅប្រុសរបស់លោកអ័ដាម ( សូមមើល ម៉ូសេ ៥ ) គឺខុសពី ហេណុក ដែលជាកូនប្រុសរបស់យ៉ារេឌ ដែលជាជំនាន់ទីប្រាំមួយពីលោកអ័ដាម ហើយដែលបានស្ថាបនាទីក្រុងស៊ីយ៉ូន ( សូមមើល ម៉ូសេ ៦–៧ ) ។
តើព្យាការីហេណុកបានឆ្លើយតបទៅនឹងការហៅរបស់លោកយ៉ាងដូចម្ដេច ?
នៅពេលហេណុកត្រូវបានហៅឲ្យផ្សាយពីការប្រែចិត្ត នោះលោកបានមានអារម្មណ៍ថាមិនស័ក្ដិសម ហើយបានទូលទៅព្រះអម្ចាស់ថា លោក « មានមាត់រឹង » ( ម៉ូសេ ៦:៣១ ) ។ ប៉ុន្ដែ ព្រះបានប្រទានអំណាចដល់ហេណុក ហើយបានសន្យាថា « ចូរបើកមាត់អ្នក ហើយមាត់នោះនឹងបានពោរពេញ ហើយយើងនឹងប្រទានសម្ដីដល់អ្នក » ( ម៉ូសេ ៦:៣២ ) ។ មនុស្សជាច្រើនបានជឿតាមពាក្យសម្ដីរបស់លោក ហើយហេណុកបានស្ថាបនាទីក្រុងស៊ីយ៉ូន ។
ដោយបានរំឭកដល់គំរូរបស់ហេណុក នោះអែលឌើរ ដេវីឌ អេ បែដណា បានអះអាងដល់ពួកយើងទាំងឡាយដែលមានអារម្មណ៍សន្ធប់ មិនស្មើភាព ឬមិនស័ក្ដិសមសម្រាប់ការហៅបម្រើ ឬការទទួលខុសត្រូវថ្មីថា « ការសន្យារបស់ព្រះអម្ចាស់ដល់ហេណុកអាចអនុវត្តបានដូចគ្នា … នៅសព្វថ្ងៃនេះ » ( « In the Strength of the Lord » សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០០៤ ) ។