2025
តើ​ខ្ញុំ​អាច​ស្វែងរក​សេចក្ដី​សង្ឃឹម​ឯណា​បាន នៅពេល​នរណាម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​បានស្លាប់ទៅ ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


តើ​ខ្ញុំ​អាច​ស្វែងរក​សេចក្ដី​សង្ឃឹម​ឯណា​បាន នៅពេល​នរណាម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​បានស្លាប់ទៅ ?

យុវជន

នៅពេល​ដែល​ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរណភាព រឿង​ដែល​ជួយ​ខ្ញុំ​ច្រើន​បំផុត​គឺ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ទៅលើ​ព្រះយេស៊ូវ ។ មុនពេល​គ្រួសារ​របស់​ខ្ញុំ​ចូល​សាសនាចក្រ ពួកយើង​កាន់​សាសនា​កាតូលិក ។ ខ្ញុំ​មិន​ចូលចិត្ត​ទៅ​ព្រះវិហារ​ទេ ប៉ុន្តែ​ម្តាយ​របស់​ខ្ញុំ​មាន​ភាពស្មោះត្រង់​ខ្លាំង​ណាស់ ។ បន្ទាប់ពី​ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរណភាព ខ្ញុំ​ចាំ​បាន​ថា ម្តាយ​របស់​ខ្ញុំ​និយាយ​ថា គាត់​មិន​ចង់​ជឿ​លើ​ព្រះ​ទៀត​ទេ ។

ម្តាយ​របស់​ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​គាត់​បាន​នាំ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ចូលក្នុង​ផ្ទះ​របស់​យើង ។ យើង​បាន​រៀន​មេរៀន​ជាមួយ​គ្នា ហើយ​ចាប់ផ្តើម​ទៅ​ព្រះវិហារ ។ ខ្ញុំ​ចាប់ផ្តើម​ជឿ​លើ​ព្រះយេស៊ូវ និង​ព្រះ ហើយ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ចាប់ផ្តើម​រីកចម្រើន ។ ទោះបីជា​ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​ក៏​ដោយ ខ្ញុំ​មាន​ជំនឿ​ថា ថ្ងៃណាមួយ​យើង​នឹង​ជួប​គាត់​ម្តង​ទៀត ។ យើង​អាច​រស់នៅ​ជាមួយ​គ្នា​នៅ​ស្ថានសួគ៌​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះយេស៊ូវ​គ្រីស្ទ​គង់​នៅ​ទី​នោះ​សម្រាប់​បងប្អូន​ជានិច្ច ។ នៅពេល​ដែល​បងប្អូន​មាន​អារម្មណ៍​សោកសៅ ឬ​ព្រួយបារម្ភ ឬ​បងប្អូន​កំពុង​មាន​ថ្ងៃ​ដ៏​អាក្រក់ បងប្អូន​អាច​បែរ​ទៅរក​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់​បងប្អូន ។ ទ្រង់​នឹង​ប្រយុទ្ធ​ជំនួស​បងប្អូន ។

សាយម៉ុន ស៊ី អាយុ ១៨ ឆ្នាំ ទីក្រុង​វីលនៀស ប្រទេស​លីទុយអានី

ចូលចិត្ត​លេង​កីឡា​បាល់​ក្នុង​ទឹក បាល់ទះ និង​លេង​អគ័រកាដង់ ។