2025
ចូរ​ទីពឹង​ដល់​ព្រះអម្ចាស់
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


សំឡេង​យុវវ័យ

ចូរ​ទីពឹង​ដល់​ព្រះអម្ចាស់

យុវនារី

រចនា​រូបភាព​ដោយ ខេតលីន បឺច

នៅពេល​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​បាន​បង្រៀន​គ្រួសារ​របស់​ខ្ញុំ​ជាលើក​ដំបូង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ បន្ទាប់ពី​ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​ទៅ ពេលខ្លះ​ខ្ញុំ​បារម្ភ និង​មិន​ដឹង​ថា តើ​ខ្ញុំ​ជឿ​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដែរ​ឬ​ទេ ។ ប៉ុន្តែ​បងប្រុស និង​ប្អូនប្រុស​របស់​ខ្ញុំ​មាន​ចិត្តស្ងប់ ហើយ​បានជួយ​ខ្ញុំ​ឲ្យ​ជឿ និង​មិន​គិត​ច្រើន​ពី​រឿង​គ្រប់​យ៉ាង ។

ពេលខ្លះ​ខ្ញុំ​មិនមាន​អារម្មណ៍​រឹងមាំ​ទេ​នៅក្នុង​សាសនាចក្រ ។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​មាន​អ្វី​ដែល​ខ្ញុំ​បារម្ភ ឬ​បញ្ហា​ដែល​ខ្ញុំ​កំពុង​ប្រឈមមុខ ខ្ញុំ​តែងតែ​ព្យាយាម​គិត​រឿង​មួយ ៖ ចូរ​ទីពឹង​ដល់​ព្រះអម្ចាស់ ។ ទ្រង់​ដឹកនាំ​ខ្ញុំ​ទៅ​កន្លែង​ដែល​ខ្ញុំ​គួរទៅ ។

នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចង់​ទៅ​បេសកកម្ម—ដើម្បី​យល់​អំពី​ទ្រង់​កាន់តែ​ច្រើន និង​យល់​ពី​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ ។ នៅពេល​ដែល​ខ្ញុំ​ឃើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​វិញ្ញាណ​ដែល​ពួកគេ​មាន ខ្ញុំ​ចង់​ក្លាយ​ដូចជា​ពួកគេ​ដែរ ។ ពួកគេ​គឺជា​គំរូ​ដ៏​ល្អ​នៃ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយសារ​តែ​គំរូ​របស់​ពួកគេ ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការទៅ​បម្រើ​បេសកកម្ម បន្ទាប់ពី​ខ្ញុំ​បញ្ចប់​ថ្នាក់​វិទ្យាល័យ ។ ខ្ញុំ​ចង់​ផ្តល់​សុភមង្គល និង​ការចេះដឹង​ដែល​ខ្ញុំ​មាន​ដល់​មិត្តភក្តិ​របស់​ខ្ញុំ និង​អ្នកដទៃ​ទៀត ។

យុវនារី​កំពុង​លេង​វីយូឡុង

ដូរ៉ា ស៊ី អាយុ ១៨ ឆ្នាំ ទីក្រុង​វីលនៀស ប្រទេស​លីទុយអានី

ចូលចិត្ត​លេង​កីឡា​បាល់​ក្នុង​ទឹក និង​លេង​វីយូឡុង ។