2025
សម្បត្តិ​ដែល​លាក់​កំបាំង
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


សៀវភៅ​ចូរ​មក​តាម​ខ្ញុំ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧១; ៧៧; ៨២

សម្បត្តិដែលលាក់​កំបាំង

សូម​ទាញ​យក​ប្រយោជន៍​កាន់តែ​ច្រើន​ពី​ការសិក្សា​ព្រះគម្ពីរ​ជាជាង​គ្រាន់តែ​យល់​ពី​សំណេរ​នៅលើ​ទំព័រ​ព្រះគម្ពីរ ។

នាឡិកា

ព្រះអម្ចាស់​នឹង​បំភាន់​សត្រូវ​របស់​យើង​នៅក្នុង​ពេលកំណត់​របស់​ទ្រង់​ផ្ទាល់ ។

ព្រះអម្ចាស់​នឹង​បំភាន់​សត្រូវ​របស់​យើង​នៅ​ទីបំផុត ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧១ )

ការ « បំភាន់ » នរណា​ម្នាក់​មានន័យ​ថា​ធ្វើ​ឲ្យ​ពួកគេ​ច្រឡំ ភ្ញាក់ផ្អើល បរាជ័យ អាម៉ាស់ ភ័យខ្លាច ឬ​ធ្វើ​ឲ្យ​ពួកគេ​រន្ធត់ ។

ដូច្នេះ​នៅពេល​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូលប្រាប់ យ៉ូសែប ស្ម៊ីធ ថា « បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​បន្លឺ​សំឡេង​ឡើង​ទាស់​នឹង​អ្នក អ្នក​នោះ​នឹង​ត្រូវ​បាន បំភាន់ តាម​ពេល​ដែល​យើង​កំណត់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧១:១០ បាន​គូសបញ្ជាក់​បន្ថែម ) ទ្រង់​បាន​សន្យា​ថា អ្នក​ណាដែល​ប្រឆាំង​នឹង​ដំណឹងល្អ នៅថ្ងៃ​ណាមួយ​នឹង​ជួប​ផលវិបាក​អវិជ្ជមាន​ពី​ជម្រើស​របស់​ពួកគេ ។

« តាម​ពេល​ដែល​យើង​កំណត់ » មានន័យ​ថា​ព្រះអម្ចាស់​មាន​ពេលវេលា​ផ្ទាល់ខ្លួន​របស់​ទ្រង់ ។ យើង​ត្រូវ​ទទួលស្គាល់​ថា មនុស្ស​ជាច្រើន​នឹង​មិន​ត្រូវបាន​ធ្វើ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ​ភ្លាមៗ​ទេ—ហើយ​វា​មិន​អី​ទេ ។ យើង​គប្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ពេលវេលា​របស់​ទ្រង់ ។

ពិតណាស់ យើង​គប្បី​ក្រោកឈរ​ដើម្បី​សេចក្ដីពិត ។ ប៉ុន្តែ កាលដែល​យើង​ធ្វើ​ដូច្នោះ យើង​គួរតែ​គោរព​ដល់​ជំនឿ​របស់​អ្នក​ដទៃ​ទៀត និង​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការជ្រើសរើស​មិន​ទទួល​ដំណឹងល្អ ។

សូម​កុំ​បារម្ភ​អំពី​មនុស្ស​ដែល​បេសកកម្ម​របស់​ពួកគេ​គឺ​មក​ដើម្បី​រិះគន់ និង​បំផ្លាញ​សាសនាចក្រ ដែល​មាន​ឆន្ទៈ​ក្នុង​ការកុហក និង​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​ពី​ជំនឿ​របស់​យើង ។ ទុក​វា​ឲ្យ​ព្រះអម្ចាស់​ចុះ ។ ទ្រង់​នឹង បំភាន់ ពួកគេ និង​ប្រទាន​ឱកាស​ដល់​ពួកគេ​ឲ្យ​រៀន និង​ផ្លាស់ប្តូរ—នៅ​ទីបំផុត ។

ឆ្មា និង​ឆ្កែ

ដូច​យើង​ដែរ សត្វ​គឺជា​ការបង្កបង្កើត​ដ៏​អស់កល្ប​ជានិច្ច ដែល​ត្រូវបាន​ថែទាំ​ដោយ​ព្រះវរបិតាសួគ៌ ។

សត្វ​ដែល​ជា​មិត្ត​របស់​យើង​ត្រូវបាន​បង្កើត​ឡើង​ដោយ​ព្រះវរបិតាសួគ៌​ផងដែរ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៧ )

វា​អាច​ហាក់​ដូចជា​ព័ត៌មាន​លម្អិត​តិចតួច ប៉ុន្តែ​មាន​អ្វី​មួយ​ដែល​ពិតជា​អស្ចារ្យ​ដែល​បាន​បង្ហាញ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៧ ៖ សត្វ​មាន​ព្រលឹង​ផងដែរ !

នេះ​គឺជា​អ្វី​ដែល​មនុស្ស​ជាច្រើន​តែងតែ​ជឿ—វា មានអារម្មណ៍ ពិត—បើ​ទោះបីជា​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​មិន​បាន​សរសេរ​វា​ឲ្យ​បាន​លម្អិត​ក៏​ដោយ ។ ឥឡូវនេះ​ព្រះអម្ចាស់​បាន​ប្រកាស​យ៉ាង​ច្បាស់លាស់ ។

ដូចជា​មនុស្ស​ដែរ « សត្វ » និង « សត្វ​លូនវារ » និង « សត្វ​ហើរ​លើ​អាកាស » ត្រូវបាន​បង្កើត​ឡើង​ខាង​វិញ្ញាណ​ជាមុន ។ រាងកាយ​ខាង​វិញ្ញាណ​របស់​ពួកវា ដូចជា​របស់​យើង​ដែរ គឺ​មាន​រូបរាង​ដូចគ្នា​នឹង​រាងកាយ​ខាង​សាច់ឈាម​របស់​ពួកវា​ដែរ ។ ហើយ​ពួកវា ដូចជា​យើង​ដែរ នឹង​រីករាយ​នឹង « ការសប្បាយ​រីករាយ​ដ៏​នៅ​អស់់កល្ប​ជានិច្ច »—ជា​សុភមង្គល និង​អំណរ​នៅក្នុង​រាងកាយ​ដែល​បាន​រស់ឡើង​វិញ​របស់​ពួកវា ។ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៧:២–៣ ) ។

យើង​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​បង្កើត​សត្វ​ទាំងឡាយ បាន​ប្រទាន​ដល់​យើង​នូវ​ការគ្រប់គ្រង​លើ​ពួកវា ហើយ​ចង់​ឲ្យ​យើង​ប្រព្រឹត្តិ​ចំពោះ​ពួកវា​ដោយ​សប្បុរស ។ ដូចជា​យើង​ដែរ ពួកវា​ជា​ការបង្កើត​ដ៏​អស់កល្ប​ជានិច្ច ដែល​ត្រូវបាន​ថែទាំ​ដោយ​ព្រះវរបិតាសួគ៌ ។

ចូរ​ប្រើ​ពរជ័យ​ដែល​ប្អូនៗ​បាន​ទទួល​ឲ្យ​បាន​ល្អ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២ )

គំនិត​ដែល​ថា ជាមួយ​នឹង​អំណាច​ដ៏​អស្ចារ្យ​ក៏​នាំ​មក​នូវ​ការទទួលខុសត្រូវ​ដ៏​អស្ចារ្យ មិន​មែន​មាន​ប្រភព​ពី​ពួកវីរបុរស​នោះទេ ។ ព្រះអង្គ​សង្គ្រោះ​បាន​សម្តែង​ព្រះហឫទ័យ​ដូចគ្នា នៅពេល​ដែល​ទ្រង់​បាន​មានបន្ទូលប្រាប់​ព្យាការី យ៉ូសែប ស្ម៊ីធ ថា « ដ្បិត​ដល់​អ្នកណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨២:៣ ) ។

ទេពកោសល្យ អំណោយទាន និង​ពរជ័យ​របស់​យើង​បាន​មកពី​ព្រះអម្ចាស់ ។ វា​មិន​ល្អ​ទេ​ដែលចាត់ទុក​ពរជ័យ​ទាំងនោះ​ថា​ឥតម្លៃ ។ ប្រសិនបើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ប្អូនៗ​ឲ្យ​មាន​គំនិត​ភ្លឺស្វាង និង​ការស្រេកឃ្លាន​ចំណេះដឹង ប៉ុន្តែ​ប្អូនៗ​ខ្ជះខ្ជាយ​ពេលវេលា​របស់​ប្អូនៗ​នៅ​សាលារៀន ហើយ​មិន​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ពិន្ទុ​ល្អ នោះ​ប្អូន​បាន​ប្រើប្រាស់​អំណោយទាន​របស់​ប្អូនៗ​ខុស​ហើយ ។ ដូចគ្នា​ដែរ​ចំពោះ​អ្នក​ដែល​មាន​កម្លាំង​អត្តពលកម្ម​បែរជា​ប្រើ​អំណាច​របស់​គាត់​ដើម្បី​ធ្វើបាប​អ្នកដទៃ ឬ​មនុស្ស​ម្នាក់​មាន​ពរជ័យ​ឲ្យ​ពូកែ​និយាយ​កំប្លែង តែ​ប្រើ​វា​ដើម្បី​មើលងាយ​អ្នកដទៃ​ទៅវិញ ( ពួកយើង​ជាច្រើន​ត្រូវ​កែប្រែ​រឿង​នេះ ) ។

ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើ​បាន​ល្អបំផុត—ហើយ​និយាយ​ទៅ យើង​ត្រូវ​ប្រៀបធៀប​ទៅនឹង​សមត្ថភាព​របស់​យើង​ផ្ទាល់ មិនមែន​ប្រៀបធៀប​ទៅនឹង​នរណា​ម្នាក់​ផ្សេង​ទៀត​ទេ ។ អាស្រ័យ​លើ​ជំនាញ​ដែល​យើង​កំពុង​និយាយ​ដល់​អ្វី​ដែល « ល្អបំផុត» របស់ប្អូន ប្រហែល​ជា​ល្អជាង ឬ​អាក្រក់​ជាងអ្វីដែល « ល្អបំផុត » របស់អ្នក​ដទៃ ។ ហើយ​វា​មិន​ជា​ថ្វី​នោះ​ទេ ! សូម​ដឹងគុណ​ចំពោះ​ចំណុច​ខ្លាំង​របស់​ប្អូន ហើយ​បន្ទាបខ្លួន​ចំពោះ​ភាពទន់ខ្សោយ​របស់​ប្អូន ហើយ​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ជួយ​ប្អូន​ឈាន​ដល់​សក្តានុពល របស់ប្អូន

កំណត់​ចំណាំ

  1. Noah Webster, An American Dictionary of the English Language (1828), “confound,” webstersdictionary1828.com ។