2025
ការចែកចាយ​ដំណឹងល្អ … នៅ​សួន​កម្សាន្ត ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


ការប្រើប្រាស់​សេចក្តីណែនាំ

ការចែកចាយ​ដំណឹងល្អ …នៅ សួន​កម្សាន្ត ?

ថ្មីៗ​នេះ​ខ្ញុំ​បាន​ទៅ​សួនកម្សាន្ត​មួយ​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​មកពី​ព្រះវិហារ ។ ពេល​ដែល​មិត្ត​របស់​ខ្ញុំ អ៊ីវី និង​ខ្ញុំ​បាន​ឈរ​តម្រង់ជួរ​ចាំ​ជិះ rollercoaster មាន​យុវជន​ម្នាក់​ឈ្មោះ អេរិក បាន​ចាប់ផ្តើម​និយាយ​ជាមួយ​យើង​អំពី​ប៉ុស្តិ៍ YouTube របស់​គាត់ ។ គាត់​និយាយ​ប្រហែល​ជា ១៥ នាទី​អំពី​របៀប​ដែល​មនុស្ស​មួយ​ចំនួន​នៅ​សាលា​របស់​គាត់​ចំអក​ដាក់គាត់ ហើយ​ប្រាប់​គាត់​ឲ្យ​លុប ប៉ុស្តិ៍ YouTube របស់​គាត់ ។

នៅ​ព្រះវិហារ ថ្នាក់ដឹកនាំ​របស់​យើង​បាន​អញ្ជើញ​យើង​ឲ្យ​យក​សេចក្តីណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ហើយ​ចែកចាយ​វា​ជាមួយ​នរណា​ម្នាក់ ។ អេរិក ហាក់​ដូច​ជា​កំពុង​មាន​បញ្ហា​ជាមួយ​មិត្តភក្តិ ដូច្នេះ​ខ្ញុំ​គិត​ថា ប្រហែល​ជា​សេចក្តីណែនាំ​នោះ​អាច​ជួយ​គាត់​បាន ។

ខ្ញុំ​បាន​ដក​សេចក្តីណែនាំ​ចេញ​មក ហើយ​ប្រាប់​គាត់​ឲ្យ​ទុក​វា ។ គាត់​បាន​សួរ​ថាតើ​វា​ជា​អ្វី ហើយ​ខ្ញុំ​បាន​ពន្យល់​ថា វា​មក​ពី​សាសនាចក្រ​របស់​ខ្ញុំ ហើយ​វា​អាច​ជួយ​គាត់​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​ល្អ និង​បង្រៀន​គាត់​នូវ​អ្វី​ល្អៗ​ផ្សេងទៀត ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា គាត់​គួរតែ​អាន​វា​នៅពេល​ដែល​គាត់​មាន​ពេល ។ គាត់​បាន​និយាយ​ថា យល់ព្រម រួច​ដាក់​វា​ចូល​ហោប៉ៅ​របស់​គាត់ ហើយ​បន្ត​និយាយ​អំពី​ប៉ុស្តិ៍ YouTube របស់​គាត់​ទៀត ។

ខ្ញុំ​មិន​ដឹង​ថាតើ​គាត់​អាន​សេចក្តីណែនាំ​នោះ​ឬ​អត់​ទេ ប៉ុន្តែ​បទពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​ថា យើង​អាច​ក្លាយ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​អាយុ​ប៉ុន្មាន​ក៏​បាន នៅ​កន្លែង​ណា​ក៏​បាន—សូម្បី​តែ​នៅ​សួនកម្សាន្ត​ក៏​ដោយ ។