2025
រូបភាព​ធំ​ជាង
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


រូបភាព​ធំ​ជាង

ប្រាតលី អ័រ វីលខក់

តើ​ក្មួយៗ​ធ្លាប់​លេង​ល្បែង ហេតុអ្វី ដែរ​ឬ​ទេ? វា​លេង​បែប​នេះ ៖

ហេតុអ្វី​ខ្ញុំ​គួរ​ទៅ​សាលា ? ដើម្បី​ក្មួយៗ​អាច​មាន​ការងារ​ល្អ ។ ហេតុអ្វី​ខ្ញុំ​គួរ​មាន​ការងារ​ល្អ ? ដើម្បី​ខ្ញុំ​អាច​រៀបការ និង​មាន​កូន ។ ហេតុអ្វី​ខ្ញុំ​ត្រូវ​ធ្វើ​ដូច្នោះ ? ដើម្បី​កូនៗ​របស់​ក្មួយៗ​អាច​ទៅ​សាលារៀន​បាន ។

បន្ទាប់មក​ល្បែង​នោះ​ចាប់ផ្តើម​ម្តងទៀត ។ វា​ហាក់​ដូចជា​គ្មាន​ប្រយោជន៍​ទេ​បើ​គ្មាន​រូបភាព​ធំ​ជាង​នេះ​នោះ ។ នោះ​គឺជា​អ្វី​ដែល​យើង​ទទួល​បាន​ពរ​ឲ្យ​មាន ។ វា​ត្រូវបាន​ហៅ​ថា ផែនការ​នៃ​សុភមង្គល ហើយ​វា​ផ្តល់​ដល់​យើង​នូវ​គោលបំណង និង​អត្ថន័យ ។ ផែនការ​នោះ​ផ្តល់​ដល់​យើង​នូវ​ហេតុផល​ដែល​មាន​សារៈសំខាន់​នៅ​ទីនេះ និង​អស់កល្ប​ជានិច្ច ។ នោះ​ហើយ​ជា​អ្វី​ដែល​មាន​នៅក្នុង​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ច្បាប់​នេះ ។

នៅក្នុង​បរិបទ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌—ហើយ​ដោយ​មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​នេះ—ក្មួយៗ​នឹង​រកឃើញ​បំណង​ប្រាថ្នា និង​កម្លាំង​ដើម្បី​រៀបចំ​សម្រាប់​អនាគត ។ ការអប់រំ ការងារ គ្រួសារ និង​ការបម្រើ​របស់​ក្មួយៗ​នៅក្នុង​សាសនាចក្រ​អាច​ជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ​ជាជាង​បន្ទុក​ដ៏​លើសលប់ ។

ក្មួយៗ​អាច​ធ្វើ​ការណ៍​នេះ​បាន​ដោយសារ​មាន​ព្រះយេស៊ូវ​គ្រីស្ទ​គាំទ្រដល់​ក្មួយៗ !

ដោយ​ក្តីស្រឡាញ់

ប្រាតលី អ័រ វីលខក់

ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវជន​ទូទៅ