ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៧១ ៖ សេចក្តីណែនាំ​ដើម្បី​កម្លាំង​នៃ​យុវជន—ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះ​គ្រីស្ទ


សេចក្តី​ណែនាំ​ដើម្បី​កម្លាំង​នៃ​យុវជន

ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការធ្វើការ​ជ្រើសរើស ៖ មេរៀនទី ១៧១

សេចក្តី​ណែនាំ​ដើម្បី​កម្លាំង​នៃ​យុវជន

ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះ​គ្រីស្ទ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

វិហារ​អ៊ីស្លាម​នៅ គៀប្រាលតា

ប៉ម​ភ្នំ គៀប្រាលតា មាន​កម្ពស់​៤២៦​ម៉ែត្រ​ពី​លើ​ច្រកចូល​សមុទ្រ​មេឌីទែរ៉ាណេ ។ ជាយូរ​មក​ហើយ គៀប្រាលតា ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ការពារ​ប្រឆាំង​នឹង​សត្រូវ​ដែល​ចូល​មក និង​គ្រប់គ្រង​ផ្លូវ​ដឹក​ជញ្ជូន ។ កងកម្លាំង​អង់គ្លេស​បានបង្កើត​ផ្លូវ​រូង​ក្រោម​ដី​ប្រវែង​៣៤​ម៉ាយល៍ ចូល​ទៅ​ក្នុង​ភ្នំ ដោយ​បង្កើត​មន្ទីរពេទ្យ បន្ទាយ កន្លែង​ស្តុក​ទុក និង​ជា​ទី​សុវត្ថិភាព​សម្រាប់​កង​កម្លាំង​របស់​ពួកគេ ។ អស់​រាប់​ពាន់​ឆ្នាំ​មក​នេះ មនុស្ស​បានពឹងផ្អែក​លើ​កម្លាំង​ថ្ម ដើម្បី​ផ្តល់​សុវត្ថិភាព និង​ការការពារ ។

រូបតំណាង​ស្លាកសូម​អាន​ខគម្ពីរ​ខាងក្រោម ហើយ​រកមើល​អ្វី​ដែល​ព្យាការី​ពី​បុរាណ​បានប្រៀបធៀប​បន្ទាយ​រឹងមាំ​ដូចជា គៀប្រាលតា ដែរ ។ សូម​ដាក់​ស្លាក​អ្វី​ដែល​អ្នក​រកឃើញ​ថា « កម្លាំង » ។

  • សាំយូអែល ទី២ ២២:២

  • ទំនុកដំកើង ១៨:១–៣

  • ទំនុកដំកើង ៦២:៥–៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ហាត់​ប្រើប្រាស់​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ២០២៣ ) ដើម្បី​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត ដោយ​ផ្អែកលើ​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

រៀន​អំពី​របៀប​ធ្វើ

ព្រះយេស៊ូវគ្រីស្ទ​គឺជា​សិលា​របស់​ខ្ញុំ

សូម​អាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​រកមើល​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ជា​សិលា​របស់​យើង ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

រាល់​ពេល​ដែល​អ្នក​ធ្វើ​ការជ្រើសរើស​សុចរិត​ដោយ​ផ្អែក​លើ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​បង្ហាញ​ថា អ្នក​ចង់​បាន​ទ្រង់​គង់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ការជ្រើសរើស​ទាំង​នោះ​បាន​បើក​ទ្វារ​ស្ថានសួគ៌ ហើយ​កម្លាំង​របស់​ទ្រង់​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ។ …

… ស្រដៀង​គ្នា​នេះ​ដែរ ពេល​យើង​ស្ថាបនា​ជីវិត​របស់​យើង វា​សំខាន់​ក្នុង​ការធ្វើ​ការជ្រើសរើស​ឲ្យ​បាន​ល្អ ។ ហើយ​វា​សំខាន់​ដើម្បី​យល់​ពី​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​របស់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្តែ​កម្លាំង​ដែល​យើង​នឹង​ត្រូវការ​ដើម្បី​ទប់ទល់​នឹង​ព្យុះ​ជីវិត​កើតឡើង នៅពេល​យើង ភ្ជាប់ ជម្រើស​របស់​យើង​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ នោះ​ជា​អ្វី​ដែល ដើម្បី​កម្លាំង​នៃ​យុវជន ជួយ​យើង​ធ្វើ ។ ( « ដើម្បី​កម្លាំង​នៃ​យុវជន ៖ សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ផ្ញើ​មក​កាន់​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៤ ទំព័រ ៣៨ )

រូបតំណាង​ស្លាកសេចក្តីពិត ការសម្រេចចិត្ត

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​អែលឌើរ អុជដូហ្វ គឺ​ដូច​តទៅ​នេះ ៖ យើង​ទទួល​កម្លាំង​ពី​ព្រះ​យេស៊ូវគ្រីស្ទ នៅពេល​យើង​ភ្ជាប់​ទំនាក់ទំនង​ជម្រើស​របស់​យើង​ទៅ​នឹង​ទ្រង់ និង​គោលលទ្ធិ​របស់​ទ្រង់ ។

សូម​អាន​បទពិសោធន៍​ខាងក្រោម​ពី​សិស្ស​ថ្នាក់​សិក្ខាសាលា​ម្នាក់ ។ សូម​កត់ចំណាំ​របៀប​ដែល​សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន បាន​ជួយ​យើង​​ឲ្យធ្វើ​ការជ្រើសរើស​ល្អ ។

យុវនារី

នៅ​ថ្ងៃ​មួយ ខ្ញុំ​មាន​ការពិភាក្សា​មួយ​ជាមួយ​ឪពុកម្តាយ​ខ្ញុំ​អំពី​បទដ្ឋាន​ដំណឹងល្អ​ដែល​បានលើកឡើង​នៅក្នុង​កូនសៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន ។ ឪពុកម្តាយ​ខ្ញុំ​បានបង្កើត​ច្បាប់​គ្រួសារ​ដែល​ខ្ញុំ​មិន​ចូលចិត្ត ហើយ​ច្បាប់​នោះ​គឺ​តឹងរឹង​ជាង​ច្បាប់​ដែល​មិត្តភក្តិ​របស់​ខ្ញុំ​ត្រូវ​ធ្វើ​តាម​ទៅ​ទៀត ។ បន្ទាប់​ពី​និយាយ​អំពី​ច្បាប់​នេះ​ហើយ ខ្ញុំ​បាន​ជម្រាប​ពួកគាត់​ថា « ខ្ញុំ​ប្រហែលជា​មិន​ចូលចិត្ត​ច្បាប់​នេះ​ទេ ខ្ញុំ​ប្រហែលជា​មិន​ចង់​ធ្វើ​តាម​ច្បាប់​នេះ​ទេ ហើយ​ខ្ញុំ​ប្រហែល​ជា​មិន​យល់​ពី​ច្បាប់​នេះ​ទេ—ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​តាម » ។ ការដាក់​ទំនុកចិត្ត​របស់​ខ្ញុំ​នៅលើ​ព្រះ ព្យាការី​របស់​ទ្រង់ និង​ឪពុកម្តាយ​របស់​ខ្ញុំ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​កម្លាំង​ដើម្បី​គោរពប្រតិបត្តិ ។ ( ប្រីនលី ប៊ី អាយុ​១៦​ឆ្នាំ រដ្ឋ​យូថាហ៍ សហរដ្ឋអាមេរិក )

សូម​គិត​អំពី​ស្ថានភាព​ដែល​អ្នក​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន ឬ​គិត​ថា​នឹង​ប្រឈមមុខ​នា​ពេល​អនាគត ដែល​អាច​តម្រូវ​ឲ្យ​អ្នក​ធ្វើការ​ជ្រើសរើស​ដ៏​ពិបាក ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​អាច​ជួយ​ដល់​អ្នក ។

សូម​ស្ដាប់​តាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ នៅពេល​អ្នក​អនុវត្ត​ការភ្ជាប់​ជម្រើស​របស់​អ្នក​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​មាន​ជំនួយ​ពី​សៀវភៅណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ។

ការសិក្សា​ស៊ីជម្រៅ ៖ សូមមើល​សុន្ទរកថា​សន្និសីទ​ទូទៅ​មកពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ « ដើម្បី​កម្លាំង​នៃ​យុវជន ៖ សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ផ្ញើ​មក​កាន់​អ្នក » ។

រចនាសម្ព័ន្ធ​នៃ​សៀវភៅណែនាំ​នេះ

នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន អ្នក​នឹង​រកឃើញ​ការបង្រៀន​ជាច្រើន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួក​ព្យាការី​របស់​ទ្រង់ ។ ដោយ​មាន​សេចក្តីពិត​ទាំងនេះ​ទុកជា​ការណែនាំ​របស់​អ្នក នោះ​អ្នក​អាច​ធ្វើការ​ជ្រើសរើស​ដែល​បំផុសគំនិត​ដែល​នឹង​ផ្តល់​ពរ​ដល់​អ្នក​នៅពេល​នេះ និង​រហូត​អស់កល្ប​ជានិច្ច ។ សៀវភៅណែនាំ​នេះ​ចែកចេញ​ជា​ប្រធានបទ​ផ្សេងៗ​គ្នា ហើយ​ប្រធានបទ​នីមួយៗ​មាន​បី​ផ្នែក ៖

  1. សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច ឬ​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើងវិញ

  2. ការអញ្ជើញ ឲ្យ​ធ្វើ​សកម្មភាព​តាម​សេចក្តី​ពិត​ទាំងនោះ

  3. ពរជ័យ​ដែល​បាន​សន្យា ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ដែល​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់

សូម​ជ្រើសរើស​ផ្នែក​មួយ​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ។ សូម​មើល​សៀវភៅ​ណែនាំ​នេះ ហើយ​ស្វែងរក​ផ្នែក​ទាំង​បី​នេះ ។

យ៉ូសែបបដិសេធ​ភរិយា​របស់​ប៉ូទីផារ

យ៉ូសែប​ប្រឆាំង​នឹង​ភរិយា​របស់​ប៉ូទីផារ ដោយ ឌេល ផាសុន

ឥឡូវ​នេះ សូម​ព្យាយាម​អនុវត្ត​គំរូ​នេះ​ទៅនឹង​ស្ថានភាព​ពិត ។ អ្នក​អាច​ប្រើ​គំរូ​នៃ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​រត់គេច​ចេញពី​ប្រពន្ធ​របស់​ប៉ូទីផារ និង​ផ្នែក « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » នៃ ដើម្បី​កម្លាំង​នៃ​យុវជន ជា​គំរូ​សម្រាប់​របៀប​ប្រើប្រាស់​សៀវភៅ​ណែនាំ​នេះ​ដើម្បី​ធ្វើការ​ជ្រើសរើស​ដែល​បំផុសគំនិត ។

សូម​អាន លោកុប្បត្តិ ៣៩:៩–១២ ហើយ​រកមើល​របៀប​ដែល​យ៉ូសែប​បានភ្ជាប់​ជម្រើស​របស់​លោក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

ប្រធានបទ « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន បង្រៀន​ពី​សេចក្តីពិត​ដែល​ទាក់ទង​នឹង​ស្ថានភាព​ដូចជា​ស្ថានភាព​ដែល​យ៉ូសែប​បាន​ប្រឈមមុខ ។

  1. សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ច្បាប់​ព្រហ្មចារីភាព​ចែងថា ព្រះ​អនុម័ត​សកម្មភាព​ខាង​ផ្លូវ​ភេទ​របស់​យើង​តែ​រវាង​បុរស និង​ស្រ្តី​ដែល​បាន​រៀបការ​ហើយ​ប៉ុណ្ណោះ ។

  2. ការអញ្ជើញ ។ ការណែនាំ​នេះ​បង្រៀន​ថា យើង​គួរតែ​ប្រព្រឹត្ត​ចំពោះ​រូបកាយ​របស់​យើង និង​រូបកាយ​របស់​អ្នក​ដទៃ​ដោយ​ការគោរព ។

  3. ពរជ័យ​ដែល​បានសន្យា ។ យើង​ទទួលបាន​ការសន្យា​ថា ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព​នាំ​មក​នូវ​ការអនុម័ត​របស់​ព្រះ និង​អំណាច​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន ។ យ៉ូសែប​ចង់​បាន​ការអនុម័ត​របស់​ព្រះ ( សូមមើល លោកុប្បត្តិ ៣៩:៩ ) ដូច្នេះ​លោក​បាន​ជ្រើសរើស​ធ្វើ​តាម​ច្បាប់​ព្រហ្មចារីភាព ។

តើ​សេចក្តីពិត​ទាំងនេះ​បាន​ដឹកនាំ​យ៉ូសែប​ឲ្យ​ធ្វើការ​ជ្រើសរើស​ដោយ​បំផុសគំនិត​ដោយ​របៀប​ណា ?

អនុវត្ត

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សរសេរ​ស្ថានភាព​ដែល​អ្នក​កំពុង​ប្រឈមមុខ ឬ​រំពឹងថា​នឹង​ប្រឈមមុខ​នាពេល​អនាគត ដែល​អាច​តម្រូវឲ្យ​អ្នក​ធ្វើការជ្រើសរើស​ដ៏លំបាក ។ សូម​ហាត់​ប្រើប្រាស់​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ដើម្បី​ភ្ជាប់​ជម្រើស​របស់អ្នក​ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់ទ្រង់ ។ សូម​ស្វែងរក​ផ្នែកមួយ​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ដែល​អ្នក​គិតថា​ទាក់ទងនឹង​ស្ថានភាព​របស់អ្នក ។ អ្នក​អាច​រកឃើញ​ប្រធានបទ​មួយ​យក​មក​សិក្សា ដោយ​ការរកមើល​នៅក្នុង​លិបិក្រម « ចុះ ចំណែក… » នៅចុង​បញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  1. សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ តើ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់ទ្រង់ ដែល​អាច​ជួយ​អ្នក​ក្នុង​ការសម្រេចចិត្ត​នេះ​បាន ?

  2. ការអញ្ជើញ ។ ដោយ​ផ្អែកលើ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទាំងនេះ តើ​ការអញ្ជើញ​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត​បាន ?

  3. ពរជ័យ​ដែល​បាន​សន្យា ។ តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទានពរ​ដល់អ្នក នៅពេល​អ្នក​ខិតខំ​ធ្វើតាម​ការអញ្ជើញ​ទាំងនេះ​ដោយ​របៀបណា ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ហាត់​ប្រើប្រាស់​សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ដើម្បី​ធ្វើ​ការជ្រើសរើស​ដែល​បំផុស​គំនិត ដោយ​ផ្អែកលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃនេះ​អំពី​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ នៅពេល​ធ្វើ​ការ​សម្រេចចិត្ត ។